Category: ព័ត៌មាន

  • ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ការផ្សាយរបស់ Al Jazeera ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកពីទីតាំង Long Bay នៅកោះកុង

    ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ ការផ្សាយរបស់ Al Jazeera ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកពីទីតាំង Long Bay នៅកោះកុង

    ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរឬយ៉ាងណានោះ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា សកម្មភាពដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះ គឺជាសកម្មភាពដែលកើតឡើងមុនពេលមានយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះ ការផ្សាយនេះ​ គឺបានស្តែងឱ្យឃើញ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីទីតាំងទាំងនោះ។ ឯកឧត្តមបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនដកដៃឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការច្បាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា លទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះជាកត្តាចំបងមួយ ដែលជំរុញក្រសួង ស្ថានប័ន អាជ្ញាធរក្នុងរាជធានី ខេត្តទូទាំងប្រទេស​ ឱ្យកាន់តែមានសន្ទុះអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងកិច្ចខិតខំបោសសម្អាត Online Scams និងបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវាវិលត្រឡប់វិញជាដាច់ខាត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងដោយភាពទទួលខុសត្រូវយ៉ាងខ្លាំងក្លាក្នុងការបោសសម្អាត និងបំផ្លាញចោលទាំងស្រុងនូវទីតាំង និងមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជន Online Scams។ បន្ថែមពីនេះ…

  • កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ

    កូរ៉េខាងត្បូង ដំណើរការមូលដ្ឋានយោធា AI សម្រាប់បំពេញបេសកកម្មមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ

    សេអ៊ូល ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបើកដំណើរការមូលដ្ឋានយោធាបច្ចេកវិទ្យា AI ដំបូងបង្អស់ ដើម្បីបណ្តុះបណ្តាលជំនាញបញ្ជាមនុស្សយន្តមានរាងដូចមនុស្ស និងមនុស្សយន្តមានជើងច្រើន ឱ្យបំពេញបេសកកម្មយោធា ដែលមានគ្រោះថ្នាក់ខ្ពស់ជំនួសទាហានជាមនុស្សពិតប្រាកដ ។ កូរ៉េខាងត្បូងបានបើកសម្ពោធមូលដ្ឋានយោធា AI នេះនៅទីក្រុង Pangyo ភាគខាងត្បូងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី១២ ខែតុលា ដោយមានការចូលរួមពីមនុស្សប្រមាណ ១៥០ នាក់ រួមទាំងមន្ត្រីមកពីក្រសួងវិទ្យាសាស្ត្រ ក្រសួងឧស្សាហកម្ម និងក្រសួងការពារជាតិ ។ បើតាមកាសែតកូរ៉េ Yonhap, មូលដ្ឋានយោធា AI ដំបូងបង្អស់នេះ នឹងដើរតួនាទីប្រមូលទិន្នន័យ AI ផ្នែករូបវន្ត ក៏ដូចជាប្រើប្រាស់ម៉ូដែល AI ដើម្បីបណ្តុះបណ្តាលមនុស្សយន្តឱ្យអាចបំពេញភារកិច្ច រួមមាន ការដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់គ្រោះថ្នាក់ ការដោះគ្រឿងផ្ទុះ និងបោសសម្អាតគ្រាប់មីនជាដើម ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា មានគោលបំណងអភិវឌ្ឍមូលដ្ឋានយោធា AI នេះ ឱ្យក្លាយជាមជ្ឈមណ្ឌលឈានមុខគេខាងបច្ចេកវិទ្យា AI ផ្នែករូបវន្ត និងពន្លឿនការធ្វើនវានុវត្តន៍វិស័យយោធា ដោយផ្សារភ្ជាប់បច្ចេកវិទ្យា AI របស់វិស័យឯកជន ជាមួយនឹងតម្រូវការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ ។ បើតាមផែនការរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង, កងទ័ពនីមួយៗ…

  • អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ

    អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចាយលុយប្រមាណ ៦ ពាន់ ៣០០ លានដុល្លារដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Raytheon ក្នុងគោលបំនងពន្លឿនការផលិត និងបំពេញបន្ថែមនូវស្តុកមីស៊ីលស្ទាក់ចាប់ SM-3 Block IB ដែលជាប្រភេទគ្រាប់មីស៊ីលផ្លោងសម្រាប់បាញ់យន្តហោះ ។ មីស៊ីល SM-3 Block IB គឺជាប្រភេទមីស៊ីលស្ទាក់ចាប់ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ផលិតដោយក្រុមហ៊ុន Raytheon ហើយមានតម្លៃចន្លោះពី ៩ លាន ៧ សែនទៅ ១២ លាន ៥ សែនដុល្លារក្នុងមួយគ្រាប់ ។ វាមានដងខ្លួនប្រវែង ៦ ម៉ែត្រកន្លះ និងទម្ងន់ប្រហែល ១ តោនកន្លះ ហើយអាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេង ៨,៨ ដង ឬប្រហែល ៣ គីឡូម៉ែត្រក្នុងមួយវិនាទី ជាមួយនឹងសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយពី ៩០០ ទៅ ១,២០០ គីឡូម៉ែត្រ ។ ខុសគ្នាពីមីស៊ីលស្ទាក់ចាប់ដទៃ មីស៊ីល SM-3 Block IB…

  • ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីជំនាញពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤

    ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីជំនាញពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ នៅទីស្ដីការក្រសួង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម លោកជំទាវ ដែលជាប្រធាននៃអនុក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹង, អនុក្រុមការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងលេខាធិការដ្ឋាន បានធ្វើបទបង្ហាញនិងរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលការងារសំខាន់ៗ បញ្ហាប្រឈមនានា និងទិសដៅការងារនៃការអនុវត្តយុទ្ធសាស្រ្តព៤ជ៤។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃអនុក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានសម្រេចសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកពីភាពជោគជ័យនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងអធិការកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសសំខាន់ៗដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃអនុក្រុមការងារទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ដើម្បីជំរុញ និងពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានទាន់ពេលវេលានិងពេញលេញ…

  • អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់

    អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានសម្រេចផាកពិន័យធនាគារអាមេរិក Bank of America ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់ ២១០ លានដុល្លារ បន្ទាប់ពីស្ថាប័នហិរញ្ញវត្ថុមួយនេះជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់ Anadolu នៅថ្ងៃពុធនេះ។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ OFAC រកឃើញថា ធនាគារ Bank of America បានរំលោភលើកម្មវិធីដាក់ទណ្ឌកម្មជាច្រើន រួមទាំងវិធានការទាក់ទងនឹងប្រទេស អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ។ លើសពីនេះ ធនាគារ Bank of America ក៏មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអំពើភេរវកម្មសកល ព្រមទាំងប្រព្រឹត្តអំពើលាងលុយខុសច្បាប់ទៀតផង ។ ប្រភពដដែលបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការរបស់ធនាគារ Bank of America បានបរាជ័យ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវលើប្រតិបត្តិការក្នុងតម្លៃរាប់ពាន់ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការពន្យារពេល ក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យជាច្រើន ពាក់ព័ន្ធនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ស្ថាប័នបណ្តាញអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ FinCEN រកឃើញថា ធនាគារ Bank…

  • លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦

    លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦

    វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងខែតុលានេះ ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលទើបត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈនៃព្រឹត្តិការណ៍នេះ។ លោក បូរ ភ័កត្រា បានបង្ហាញក្តីរីករាយដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសឱ្យធ្វើជាទូតសុច្ឆន្ទៈនៃ CAFE26 ដោយសារព្រឹត្តិការណ៍នេះស្របនឹងចំណង់ចំណូលចិត្តរបស់លោក។ លោកបានចាត់ទុកវេទិកា និងពិព័រណ៍កសិកម្មនេះថា ជាឱកាសដ៏សំខាន់សម្រាប់ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកវេចខ្ចប់ ព្រមទាំងការតភ្ជាប់រវាងអ្នកទិញ និងអ្នកផលិត។ ជាពិសេស ព្រឹត្តិការណ៍នេះអាចជួយផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក និងបង្ហាញពីសក្តានុពលនៃវត្ថុធាតុដើមរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោក បូរ ភ័កត្រា បានបន្តថា ការពង្រីកទីផ្សារមានសារៈសំខាន់ចំពោះកសិករ ព្រោះនៅពេលមានទីផ្សារកាន់តែទូលំទូលាយ ពួកគាត់អាចបង្កើនការលក់ផលិតផល និងប្រាក់ចំណូល ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។ លោកបានគូសបញ្ជាក់ថា កម្ពុជាមានធនធាន និងវត្ថុធាតុដើមជាច្រើន ដែលអាចយកមកប្រើប្រាស់ក្នុងការផលិត និងកែច្នៃកសិផល។ ដូច្នេះ ការចូលរួមក្នុង CAFE26 នឹងផ្តល់ឱកាសឱ្យកសិករបានស្វែងយល់ពីទីផ្សារ និងច្រកចេញសម្រាប់ផលិតផលរបស់ខ្លួន ព្រមទាំងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។ លោកបានអំពាវនាវឱ្យប្រជាកសិករចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើន…

  • រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់

    រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់

    ភ្នំពេញ៖ការផ្តល់សេវារថយន្តក្រុងសាធារណៈជិះដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធី​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។តាម​ទិន្នន័យ​​ផ្លូវការ យុទ្ធនាការ​នេះបានដឹកជញ្ជូនប្រជាពលរដ្ឋសរុបជាង ១១ម៉ឺននាក់ ទៅ-មកស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងស្នាមញញឹម។ អ្វីដែលកាន់តែ​ពិសេសនោះសកម្មភាពនេះបានជួយសន្សំសំចៃថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋបានរហូតដល់ចន្លោះពី ១.៧លាន ទៅ ២.២៧លាន​ដុល្លារអាម៉េរិក។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៦នេះ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា មានប្រជាពលរដ្ឋមក​ទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ១១៣ ៧០៦ នាក់។ចំនួន​​នេះមានការកើនឡើងចំនួន ២១ ១៨៥ នាក់ ស្មើនឹង ២៣% បើប្រៀបធៀបទៅនឹងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃនេះ មិន​ត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែបានជួយសម្រាលបន្ទុកចំណាយជាក់ស្តែងរបស់ប្រជាពលរដ្ឋ​យ៉ាងច្រើន​ទៀតផង។ លោកស្រី ដោ សម្ផស្ស បានរំលេចថា ប្រសិនបើក្នុងប្រជាពលរដ្ឋម្នាក់ ចំណាយអស់ចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល គឺឃើញថា​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌនេះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតកែលម្អ «បាតដៃសុភមង្គល» នៅឆ្នេរខេត្តកំពត ​ឱ្យមានរចនាបថខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ។​ រូបសំណាកបាតដៃនេះត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក្នុងគោលបំណងបង្កើតតំបន់កម្សាន្តថ្មីមួយទៀតដល់ខេត្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។ គំនិតកែលម្អរូបនេះត្រូវបានលើកឡើងដោយម្ចាស់គណនីឈ្មោះ« វប្បធម៌ ក្មេរ » ដែល​បង្ហាញរូបភាព AI អំពី​គំនិតរចនាបាតដៃសុភមង្គល ដោយបញ្ចូលលក្ខណៈសិល្បៈ និងរចនាបថខ្មែរ។ នៅលើបណ្តាញសង្គម សម្តេចធិបតីបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ឯកឧត្តមអភិបាលខេត្តកំពត លោកបានឃើញ និងកំពុងសិក្សាជាមួយអ្នកជំនាញ និងមន្ទីរវប្បធម៌ខេត្តកំពត។ រូបសំណាកបាតដៃសុភមង្គល នេះ ទើបតែបើកទទួលស្វាគមន៍ភ្ញៀវទេសចរចូលទស្សនា និងកម្សាន្តលេង កាលពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌកាលពី​ប៉ុន្មានថ្ងៃមុន ដោយទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើនកុះករ​។​ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួនជាង…

  • កម្ពុជាបកអាក្រាតការភូតកុហករបស់ភាគីថៃជុំវិញការទទួលជនភៀសខ្លួនកម្ពុជាកាលពីអតីតកាល

    កម្ពុជាបកអាក្រាតការភូតកុហករបស់ភាគីថៃជុំវិញការទទួលជនភៀសខ្លួនកម្ពុជាកាលពីអតីតកាល

    នៅមុនបញ្ចប់កិច្ចប្រជុំលើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបំភ្លឺខ្លឹមសារនៃការលើកឡើងរបស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅតំបន់ព្រំដែន។ ប្រតិភូថៃបានអះអាងថា ប្រជាជនទាំងនោះស្ថិតនៅក្នុងតំបន់របស់ថៃ ដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រក​ជនភៀសខ្លួនបណ្ដោះអាសន្ន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយវត្តមានរបស់ពួកគេបំពានលើអធិបតេយ្យភាពរបស់ថៃ។ ឯកឧត្តម លុយ ដាវីត  បានច្រានចោលការអះអាងនេះ ដោយចាត់ទុកថា ជាការមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។  ដើម្បីគាំទ្រដល់បទអន្តរាគមន៍​របស់ខ្លួន ឯកឧត្តម​បានយោងលើរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។   របាយការណ៍នេះបញ្ជាក់ថា ជំរំដែលធ្លាប់ប្រើសម្រាប់ស្នាក់នៅរបស់ជនភៀសខ្លួនកម្ពុជាក្នុងប្រទេសថៃ លែងមានជនភៀសខ្លួនកម្ពុជាស្នាក់នៅទៀតហើយ ចាប់តាំងពីខែមីនា ឆ្នាំ១៩៩៩មកម្ល៉េះ បន្ទាប់ពីជនភៀសខ្លួនកម្ពុជាចុងក្រោយចំនួន ៧០៥នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ប្តេជ្ញាដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។ ឯកឧត្តម​ លុយ ដាវីដ សង្កត់ធ្ងន់ថា ការស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ គឺទាមទារឱ្យមានការអនុវត្តវិធានការជាក់ស្តែង ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  ការគោរពព្រំដែនអន្តរជាតិ ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC)…

  • ក្រសួងការងារ និង EU ចាប់ដៃគ្នាបង្កើតកម្មវិធី NTTI BizConnect 2026 តភ្ជាប់យុវជនរៀនជំនាញ TVET ទៅកាន់ទីផ្សារការងារ

    ក្រសួងការងារ និង EU ចាប់ដៃគ្នាបង្កើតកម្មវិធី NTTI BizConnect 2026 តភ្ជាប់យុវជនរៀនជំនាញ TVET ទៅកាន់ទីផ្សារការងារ

    ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពអឺរ៉ុប (EU) បានរៀបចំកម្មវិធី «NTTI BizConnect Cambodia 2026» ឡើង ក្នុងគោលបំណងតភ្ជាប់គម្លាតរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាមួយនឹងវិស័យឯកជន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីធានាថា យុវជនទទួលបានជំនាញពិតប្រាកដ ស្របតាមបរិបទអន្តរកាលបៃតង និងឌីជីថល។ កាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ កម្មវិធី «NTTI BizConnect Cambodia 2026» ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន និងសិស្ស-និស្សិតជាង ៣០០​នាក់។ កម្ពុជាគឺជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសទីម័រខាងកើត ដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ក្រោមគម្រោងកញ្ចប់​ការ​តភ្ជាប់ប្រកបដោយចីរភាពសហភាពអឺរ៉ុប-អាស៊ាន (SCOPE-HE)។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ…