-
អាស៊ាន កោះប្រជុំដោះស្រាយវិបត្តិ «ផ្សែងហុយឆ្លងដែន» ក្រោយពលរដ្ឋ អាស៊ាន ៣ ប្រទេស ជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ

ម៉ានីល ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន នឹងស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សែងហុយឆ្លងដែន នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលនឹងរៀបចំឡើងនៅខែក្រោយ ។ នេះបើតាមការប្រកាសរបស់ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន ។ លោក Dominic Xavier Imperial អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីននិយាយនៅថ្ងៃអង្គារនេះថា បញ្ហាផ្សែងហុយឆ្លងដែននឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនាខែវិច្ឆិកា ពោលគឺនៅមុនពេលដែលនឹងមានកិច្ចប្រជុំកំពូលរបស់អាស៊ាន ។ ការប្រកាសកោះប្រជុំពីសំណាក់ប្រធានអាស៊ានកើតមានឡើង ក្រោយពេលមានផ្សែងហុយចេញពីប្រទេសឥណ្ឌូណេស៊ី និងកំពុងធ្វើឲ្យប្រជាជននៅក្នុងបណ្តារដ្ឋជាសមាជិកចំនួន ៣ ប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីខ្លួនឯងកំពុងជួបបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ។ បើតាម CNA, ភ្លើងឆេះព្រៃដែលបានឆាបឆេះអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យប្រទេសជិតខាង ដូចជា សិង្ហបុរី និងម៉ាឡេស៊ី គ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទក្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ស្ថានភាពនេះបានបណ្តាលឱ្យមានការកើនឡើងនូវបញ្ហាផ្លូវដង្ហើម នៅក្នុងប្រទេសទាំងបី និងបង្ខំឱ្យមានការបិទទ្វារសាលារៀន នៅតំបន់មួយចំនួន រួមទាំងរដ្ឋ Johor នៅភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី ផងដែរ ។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី ដែលកំពុងស្វែងរកយន្តការថ្នាក់តំបន់ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីដោះស្រាយបញ្ហានេះ បានអះអាងថា វិបត្តិផ្សែងហុយឆ្លងដែន ទាមទារឱ្យមានការយកចិត្តទុកដាក់ជាពិសេស ដោយសារតែបញ្ហានេះមិនត្រូវបានគ្របដណ្តប់ដោយយន្តការដែលមានស្រាប់របស់អាស៊ានសម្រាប់គ្រោះមហន្តរាយធម្មជាតិនោះទេ ។ សម្រាប់ឥណ្ឌូណេស៊ី,…
-
កម្ពុជាបង្ហាញជំហរយ៉ាងមុតមាំក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦

វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦» ត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីប្រតិភូ អ្នករៀបចំគោលនយោបាយ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យាប្រមាណ ២០០ នាក់ មកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗមកពីជុំវិញពិភពលោក។ យោងតាមឯកឧត្តម អ៊ាង សុផល្លែត កម្ពុជាបានបង្ហាញជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ឱ្យមកនៅកម្រិតទាបបំផុត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលបណ្តាប្រទេសក្នុងពិភពលោកត្រូវរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅផែនដី មិនឲ្យលើស១,៥ អង្សារ។ តាមរយៈវេទិកានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយសមធម៌ និងរួមគ្នាជួយសង្គ្រោះភពផែនដីពីការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។ ក្នុងឱកាសនោះផងដែរ លោកស្រី Vladanka Andreeva តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងសកម្មជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ច…
-
ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរជាង២លាននាក់ ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស

ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ២ ១៦០ ០០០ នាក់ បានទៅកម្សាន្តលេងនៅតាមបណ្តារាជធានីខេត្ត ក្នុងនោះ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ឆ្នាំង និងកំពង់ចាម ទទួលបានភ្ញៀវទេសចរច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្នុងចំណោមខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាបឈរលំដាប់ទី១ មានភ្ញៀវទេសចរទៅកម្សាន្តជាង ២៥ម៉ឺននាក់ បន្ទាប់មកខេត្តកំពត មានចំនួនជាង២២ម៉ឺននាក់ ខេត្តព្រះសីហនុ ចំនួនជាង១៩ម៉ឺននាក់ ខណៈខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាមមានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ដូចគ្នា។ ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការកើនឡើងចំនួន ០,៨ភាគរយ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ ក្នុងចំណោមភ្ញៀវទេសចរជាង២លាននាក់នោះ មានភ្ញៀវទេសចរស្នាក់នៅឆ្លងរាត្រីចំនួន ៣សែន ៨ម៉ឺននាក់ ភ្ញៀវទេសចរដើរកម្សាន្តវិលល្ងាចចំនួនជាង ១លាន ៧សែននាក់ និងភ្ញៀវទេសចរបរទេសចំនួនជាង ២ម៉ឺន ៤ពាន់នាក់។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរាប់ស្ថិតិទេសចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅទីកន្លែងនីមួយៗ…
-
តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ

បរទេស ៖ នៅថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលការរំពឹងទុកលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ី បានទប់ទល់នឹងហានិភ័យនៃការផ្គត់ផ្គង់ចេញពីតំបន់ឈូងសមុទ្រ។ បើតាម CNA, ការធ្លាក់ចុះនេះ គឺស្ថិតក្នុងគន្លងនៃការធ្លាក់ចុះ ជាលើកដំបូង ក្នុងរយៈពេលជិតមួយសប្តាហ៍ ខណៈដែលពាណិជ្ជករបានវាយតម្លៃហានិភ័យនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីការវាយប្រហារលើប្រទេស អារ៉ាប៊ី សាអូឌីត ព្រមទាំង ថ្លឹងថ្លែងពីលទ្ធភាពនៃការទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមពីប្រទេសរុស្ស៊ី។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣០ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៥,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,២៥ ដុល្លារ ឬ ១,៣% មកនៅត្រឹម ៩២,៤៩ ដុល្លារក្នុងមួយបារ៉ែល។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ទីផ្សារពិភពលោក ហើយរដ្ឋបាលរបស់លោកបានដកការដាក់ទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងឥន្ធនៈរបស់រុស្ស៊ី ដែលដើមឡើយ ត្រូវបានដាក់ចេញក្នុងគោលបំណងកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ សម្រាប់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ…
-
IMF ថា វិនិយោគលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចសកល តែ អាចជាស៊ូណាមិរំខានយ៉ាងខ្លាំង

បរទេស ៖ ការវិនិយោគដ៏ខ្លាំងលើ AI ជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក នៅកម្រិតប្រហែល ៣% ប៉ុន្តែ ក៏ជាសញ្ញាព្រមានអំពី រលកយក្សស៊ូណាមិកើតឡើងយឺតៗ ដែលអាចបង្កការរំខានយ៉ាងខ្លាំងដល់ទីផ្សារការងារ, ប្រព័ន្ធពន្ធដារ និង វិស័យអប់រំ។ នេះបើតាមការអះអាងរបស់លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF កាលពីថ្ងៃចន្ទ។ អំឡុងកិច្ចប្រជុំរយៈពេលមួយសប្តាហ៍របស់ IMF និង ធនាគារពិភពលោក ឬ World Bank ,លោកស្រី Kristalina Georgieva លើកឡើងថា «មិនថាអ្នកចូលចិត្ត ឬស្អប់ AI នោះទេ ប៉ុន្តែវាបានមកដល់ហើយ»។ លោកស្រីបន្តថា «ការផ្លាស់ប្តូរទៅរកល្បឿនកំណើនខ្ពស់ជាងមុននេះហើយ ដែលកំពុងជួយរក្សាកំណើនសេដ្ឋកិច្ចពិភពលោក ឱ្យនៅកម្រិតប្រហែល ៣% ទោះបីជាយើងកំពុងរងផលប៉ះពាល់អវិជ្ជមានពីវិបត្តិការផ្គត់ផ្គង់ថាមពលក៏ដោយ»។ បើតាម reuters, កាលពីខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិត ៣% នៅឆ្នាំ ២០២៦។ ស្ថាប័ននេះនឹងចេញផ្សាយការព្យាករដែលធ្វើបច្ចុប្បន្នភាព នៅថ្ងៃអង្គារនេះ។ នៅពេលត្រូវបានសួរអំពីផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទៅលើការងារ,…
-
អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត

តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានប្រកាសចូលខ្លួនធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាម រវាងក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន និង អារ៉ាប់ប៊ី សាអ៊ូឌីត ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង រវាងប្រទេសឥស្លាមទាំងពីរ។ ការប្រកាសធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះនេះ បានធ្វើឡើង បន្ទាប់ពីមនុស្ស ១៤ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ ទៅលើអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត រយៈពេលពីរថ្ងៃ។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅក្នុងឧបទ្វីបអារ៉ាប់»។ លោកបានបន្ថែមថា ទីក្រុងតេអេហេរ៉ង់ត្រៀមខ្លួនរួចរាល់ «ដើម្បីជួយសម្រួលដល់កិច្ចសន្ទនារវាងភាគីទាំងឡាយ»។ លោក Baqaei បានមានប្រសាសន៍បញ្ជាក់ថា «យើងពិតជាមិនចង់ឃើញអរិភាព និងសង្គ្រាមបន្តកើតមានរវាងប្រទេសឥស្លាមទាំងពីរនោះទេ» ដោយលោកបានជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយស្ថានការណ៍នេះ «តាមរយៈកិច្ចសន្ទនា និងការចូលរួមជាមួយគ្នា»។ គួររម្លឹកថា ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីមនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងការវាយប្រហារនៅលើទឹកដីអារ៉ាប៊ី សាអូឌីត ដ៏សាហាវបំផុតមួយ…
-
លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីយប់ថ្ងៃចន្ទថា លោកមិនជឿថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់ «ទាល់តែសោះ» ដោយបន្ថែមថា ទីក្រុងមូស្គូ និង ទីក្រុងប៉េកាំងនឹង «ខាតបង់យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើពួកគេជួយគាំទ្រទីក្រុងតេហេរ៉ង់។ នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា លោកបានឃើញការលើកឡើងពីសំណាក់អ្នករិះគន់ និងគូប្រជែងរបស់លោក ដែលថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់។ លោក Trump រៀបរាប់ថា «ប្រសិនបើពួកគេពិតជាធ្វើដូច្នេះមែន នោះវាក៏ស្ថិតក្នុងកម្រិតទាបបំផុតដែរ ប៉ុន្តែ ខ្ញុំមិនជឿថា ពួកគេកំពុងធ្វើបែបនេះទាល់តែសោះ។ ពួកគេនឹងខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងដឹងរឿងនេះ ហើយដឹងយ៉ាងឆាប់រហ័សទៀតផង»។ បើតាម Reuters, កាលពីខែកក្កដា លោក Trump ក៏ធ្លាប់លើកឡើង បង្ហាញពីការជឿជាក់ដែរថា ចិន និងរុស្ស៊ីនឹងមិនជួយទីក្រុងតេហេរ៉ង់ ក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែ បានព្រមានថា ប្រសិនបើប្រទេសទាំងពីរពាក់ព័ន្ធ នោះនឹងជារឿងអាក្រក់ខ្លាំងសម្រាប់ប្រទេសទាំងពីរ។ សហរដ្ឋអាមេរិក និង…
-
ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ

ខណៈរដូវប្រាំងកាន់តែខិតជិតមកដល់ជាមួយហានិភ័យនៃគ្រោះរាំងស្ងួត ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ ជាពិសេសត្រូវសន្សំសំចៃទឹក ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយផ្អែកលើការតាមដាន និងវិភាគទៅលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ ព្រះរាជាណាចក្រកម្ពុជាកំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។ យោងតាមក្រសួងធនធានទឹក រដូវវស្សាឆ្នាំ២០២៦នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកម្ពុជាទទួលបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងដំណាក់កាលបញ្ចប់រដូវវស្សា និងការឈានចូលដំណាក់កាលអន្តររដូវនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យសាធារណជន អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រៀមវិធានការចាំបាច់នានា។ ចំពោះការគ្រប់គ្រង និងប្រើប្រាស់ទឹក ឯកឧត្តមណែនាំមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហគមន៍កសិករប្រេីប្រាស់ទឹក ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងមានផែនការច្បាស់លាស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម ជាពិសេសនៅតំបន់ដែលអាចប្រឈមនឹងការខ្វះខាតទឹក។ ក្នុងវិស័យកសិកម្មវិញ រដ្ឋមន្រ្តីធនធានទឹកផ្តល់យោបល់ថា កសិករគួររៀបចំផែនការដាំដុះស្រូវ…
-
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសាមួយ ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកលដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។ មានលក្ខណៈស៊ើបអង្កេត ភាពយន្តឯកសារនេះគឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។…
-
មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួស ១០១នាក់ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៣៤ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសចំនួន ១០១នាក់។ តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថាមានការកើនឡើង។ ក្នុងនោះ ករណីគ្រោះថ្នាក់កើនឡើង ១៤ករណី អ្នកស្លាប់កើនឡើង ១៦នាក់ និងអ្នករងរបួសកើនឡើង ៧១នាក់។ បើតាមក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ត្រូវនឹងថ្ងៃទី ១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានគ្រោះថ្នាក់កើតឡើង ១៤ករណី បណ្តាលឱ្យស្លាប់ ១២នាក់ និងរបួស ២៣នាក់។ ចំណែកនៅថ្ងៃទី១១ មាន ១០ករណី ស្លាប់ ៦នាក់ និងរបួស ៥១នាក់ និងនៅថ្ងៃទី១២ មាន ១០ករណី ស្លាប់…