Category: ព័ត៌មាន

  • ប្រេងចុះថោក ក្រោយ អាមេរិក រំសាយកម្លាំងលែងវាយអ៊ីរ៉ង់, អ្នកវិភាគ ថា នឹងបន្តធ្លាក់ថ្លៃ បើចរចាត្រូវរូវលើលក្ខខណ្ឌបើកច្រក ហ័រមូស ក្នុងពេល៧ថ្ងៃ

    ប្រេងចុះថោក ក្រោយ អាមេរិក រំសាយកម្លាំងលែងវាយអ៊ីរ៉ង់, អ្នកវិភាគ ថា នឹងបន្តធ្លាក់ថ្លៃ បើចរចាត្រូវរូវលើលក្ខខណ្ឌបើកច្រក ហ័រមូស ក្នុងពេល៧ថ្ងៃ

    បរទេស ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារការព្រួយបារម្ភអំពីសកម្មភាពផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ាបានថយចុះមកវិញ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានចេញមុខអះអាងថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែក្រោយនោះទេ ខណៈដែលមានកិច្ចចរចាប្រកបដោយផ្លែផ្កាដើម្បីបញ្ចប់សង្គ្រាម ដែលបានរំខានដល់ទីផ្សារថាមពលសកល។ បើតាម Reuters, តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៩២ សេន ឬ ០,៩% មកនៅត្រឹម ១០៣,៣៦ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate ហៅកាត់ WTI បានធ្លាក់ចុះ ៧៥ សេន ឬ ០,៨% មកនៅត្រឹម ៩០,៧៤ ដុល្លារ។ ការធ្លាក់ចុះនេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងមាន “កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា” ជាមួយអ៊ីរ៉ង់ និងបានបញ្ជាក់ថា មិនមានផែនការវាយប្រហារមុនការបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកានោះទេ…

  • កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលទាំងពីរ

    កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលទាំងពីរ

    ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការ​យោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៦ ឯកសារ នៅវិមានសន្តិភាព នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នេះ។ ឯកសារកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ទាំង ៦ រួមមាន៖១-អនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខ​សាធារណៈ​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន ស្វាយរៀង។ ២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីកិច្ច​សហ​ប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០។ ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា​រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៤-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៦-កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា…

  • នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា

    នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា

    ភ្នំពេញ៖ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦ កម្លាំង​នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិ​ការ​បង្ក្រាបបទល្មើស​ព្រហ្មទណ្ឌយ៉ាងសកម្ម ដោយទប់​ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿងបាន​រហូតដល់ ២០៥ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ​សរុប ៣១៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើស​ព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ រួមមានបទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ការប្រើប្រាស់អាវុធខុស​ច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងនោះបទល្មើស​ដែល​​កើត​ឡើង ហើយសមត្ថកិច្ចបង្ក្រាបបាន​ច្រើន​ជាងគេ គឺបទល្មើសលួចចំនួន ៩១ករណី និងបទល្មើស​ហិង្សាចំនួន ៦៤ករណី។ ប្រភពដដែលបានបន្ថែមថា បទល្មើសទាំងនេះបាន​កើតឡើងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ២០ទៀត រួមមាន ខេត្តសៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ចំពោះទោសទណ្ឌនៃបទល្មើសនីមួយៗ ផ្អែកតាមក្រម​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា…

  • ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ប្រជាពលរដ្ឋសម្រុកជិះរថយន្តក្រុងមិនគិតថ្លៃ ដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅរាជធានីភ្នំពេញ បាននាំគ្នាធ្វើដំណើរទៅស្រុកកំណើតតាមរយៈសេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពួកគាត់បានបង្ហាញក្តីរីករាយក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះ ដែលជួយកាត់បន្ថយការចំណាយ និងផ្តល់ការធ្វើដំណើរដោយផាសុកភាព។ នៅព្រឹកថ្ងៃទី៩ ខែតុលា ដែលជាថ្ងៃដំបូងនៃការផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃ ឯកឧត្តម​ ឃួង​ ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ហេង​ សួរ​ រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានអញ្ជើញ​ចូលរួមជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលមកឡើងជិះរថយន្តក្រុងនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រសួងការងារ ដើម្បីរៀបចំសេវាដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលកំពុងធ្វើការ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើរ និងឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តមបានបន្ថែមថា ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿងដើម្បីបម្រើសេវាប្រជាពលរដ្ឋ។ ឆ្នាំនេះ ឯកឧត្តមសង្កេតឃើញថា បងប្អូនពលករ និងប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរអាជីវកម្មនៅភ្នំពេញ បាននាំគ្នាមកប្រើប្រាស់សេវានេះកាន់តែច្រើន។ ឯកឧត្តមយល់ថា…

  • ក្រសួងមហាផ្ទៃត្រៀមកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ក្រសួងមហាផ្ទៃត្រៀមកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសុវត្ថិភាពក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងសមត្ថកិច្ច និងមន្ត្រីនគរបាលនៅទូទាំងប្រទេស ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ដែលទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងទៅកម្សាន្តលេងនៅតំបន់ទេសចរណ៍នានា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា មន្ត្រីនគរបាលចរាចរណ៍ បាន និងកំពុងសម្រួលចរាចរណ៍នៅតាមបណ្តាផ្លូវសំខាន់ៗដែលមានភាពមាមាញឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សម្រាប់ពលរដ្ឋដែលធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្ត។​ ជាក់ស្តែង នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត។ ក្នុងនោះ មន្ត្រីនគរបាលបានសម្របសម្រួលចរាចរណ៍តាមផ្លូវច្រកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់បណ្តាខេត្ត ជាពិសេសខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន​ក៏បានត្រៀមកម្លាំងដាក់វេនប្រចាំការ​ចល័តនៅតាមបណ្តា​ភូមិឃុំសង្កាត់នានា និងតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដើម្បីការពារសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋផងដែរ។ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានណែនាំឱ្យអ្នកបើកបរទាំងឡាយ អនុវត្តនូវច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដោយ កុំវ៉ាជែង កុំឈប់យានជាប់នៅចិញ្ចើមផ្លូវ មិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹង មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវបើកបរដោយពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់។ ថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ ថ្ងៃកាន់បិណ្ឌ១២ថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៨ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន៥២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤២នាក់៕…

  • អាជ្ញាធរណែនាំពលរដ្ឋជុំវិញបឹងទន្លេសាបឲ្យប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង

    អាជ្ញាធរណែនាំពលរដ្ឋជុំវិញបឹងទន្លេសាបឲ្យប្រុងប្រយ័ត្នចំពោះកម្ពស់ទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង

    អាជ្ញាធរទន្លេសាប បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពកម្រិតទឹកស្ទឹងសិរីសោភ័ណ និងស្ទឹងស្រែង ខណៈកម្រិតកម្ពស់ទឹកស្ទឹងទាំងពីរនេះ នៅខ្ពស់នៅឡើយ។ យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរទន្លេសាប នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ទឹកស្ទឹងសិរីសោភ័ណ ដែលបានហូរកាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានកម្ពស់ ៧ម៉ែត្រ ៧៨ ពោលគឺខ្ពស់ជាងកម្រិតប្រកាសប្រុងប្រយ័ត្ន ៧ម៉ែត្រ៥០ ចំណែកស្ទឹងស្រែង ហូរកាត់ស្រុកក្រឡាញ់ខេត្តបន្ទាយមានជ័យ មានកម្ពស់ទឹក ៨ម៉ែត្រ៤៥ ខណៈកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨ម៉ែត្រ។ អាជ្ញាធរទន្លេសាប បានគូសបញ្ជាក់ថា ថ្វីបើស្ថានភាពជាទូទៅ កម្រិតកម្ពស់ទឹកនៅតាមស្ទឹងសំខាន់ៗ ដែលហូរចាក់ទៅបឹងនិងទន្លេសាបបានស្រកចុះ ប៉ុន្តែមានស្ទឹងចំនួន៣ នៅតែមានកម្រិតកម្ពស់ទឹកនៅក្បែរៗកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយដូចជា ស្ទឹងដូនទ្រី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ទឹងមង្គលបូរីនៅក្នុងខេត្តបន្ទាយមានជ័យ និងស្ទឹងសែននៅក្នុងខេត្តកំពង់ធំ។ សូមបញ្ជាក់ថា ភូមិសាស្ត្រប្រទេសកម្ពុជា មានស្ទឹងធំៗចំនួន១១ ដែលមានតួនាទីជួយរំដោះទឹកជំនន់ តាមរយៈហូរនាំទឹកភ្លៀងហូរចាក់ទៅទន្លេសាប និងបឹងទន្លេសាប។ ទឹកភ្លៀងរដូវវស្សាឆ្នាំនេះ បាននាំឲ្យមានការជន់លិចនៅភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ…

  • អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    ប៊ែរឡាំង ៖ អាល្លឺម៉ង់បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីជាមួយបារាំង ដែលមានឈ្មោះថា ប្រព័ន្ធប្រយុទ្ធលើដីជំនាន់ថ្មី ហៅកាត់ MGCS ។ នេះបើតាមអះអាងរបស់លោកឧត្តមសេនីយ៍ Fabien Mandon អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំង កាលពីថ្ងៃ ព្រហស្បតិ៍ ។ បើតាម Anadolu, គម្រោង MGCS ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ក្នុងគោលបំណងបង្កើតប្រព័ន្ធប្រយុទ្ធនៅលើដីគោកជំនាន់ថ្មី ដែលមានរថក្រោះចម្បាំងជាសមាសធាតុស្នូល ដើម្បីជំនួសរថក្រោះ Leclerc របស់បារាំង និងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ។ គម្រោងនេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសសមាជិកអង្គការណាតូទាំងពីរ ។ ប៉ុន្តែផែនការនេះ បានប្រឈមមុខនឹងការពន្យារពេល ក៏ដូចជាការខ្វែងគំនិតគ្នាជាច្រើន ទាក់ទងនឹងការបែងចែកការងាររវាងក្រុមហ៊ុនឧស្សាហកម្ម ការផ្ដល់ហិរញ្ញប្បទាន និងជម្រើសបច្ចេកវិទ្យា ។ ដោយសារបញ្ហាទាំងនេះ កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រយុទ្ធថ្មី ត្រូវបានពន្យារទៅដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៤៥ខាងមុខ ។ យ៉ាងណា លោកឧត្តមសេនីយ៍ Mandon បានប្រាប់រដ្ឋសភាបារាំងថា ទោះបីគម្រោងនេះបែកបាក់ក៏ដោយ បារាំងនៅតែត្រូវការសមត្ថភាពប្រយុទ្ធធុនធ្ងន់…

  • លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើអ៊ីរ៉ង់ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយ “លទ្ធផលល្អ” អំពីការបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៨ ខែមកនេះ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «យើងកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ យើងនឹងមិនវាយប្រហារអ៊ីរ៉ង់នៅពេលណាមួយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកានោះទេ»។ បើតាម reuters, សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ជាពេលដែលអាមេរិកនិងអ៊ីស្រាអែលព្រួតគ្នាវាយអ៊ីរ៉ង់នោះ បានធ្វើឱ្យកម្រិតនៃការពេញចិត្តរបស់ប្រជាជនក្នុងស្រុកចំពោះលោក Trump ធ្លាក់ចុះ ហើយក៏កំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលពួកគេព្យាយាមរក្សាសំឡេងភាគច្រើនដ៏ប្រផិតប្រផើយរបស់ពួកគេនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបោះឆ្នោត។ យោងតាមការស្ទង់មតិថ្មីៗរបស់ Reuters/Ipsos ប្រជាជនអាមេរិកប្រហែល ៦០% រួមទាំងសមាជិកបក្សសាធារណរដ្ឋ ម្នាក់ក្នុងចំណោមបួននាក់ មិនពេញចិត្តនឹងរបៀបដែលលោក Trump ដោះស្រាយស្ថានការណ៍នៅអ៊ីរ៉ង់នោះទេ។ ជម្លោះនេះបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យឡើងខ្ពស់យ៉ាងខ្លាំង ស្របពេលដែលអ្នកបោះឆ្នោតនិយាយថា កង្វល់ចម្បងរបស់ពួកគេគឺការចំណាយលើការរស់នៅ។ លោក Trump បាននិយាយម្តងហើយម្តងទៀតថា…

  • លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចោទប្រកាន់ដ៏កម្រ ទៅលើសហរដ្ឋអាមេរិកថា ខ្វះសកម្មភាព បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់ខ្លួន បានសម្លាប់មនុស្សជាង ៧០នាក់ អំឡុងរយៈពេលពីរថ្ងៃ ជាប់ៗគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង Pryluky, លោក Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី៨ ខែតុលា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលពីរថ្ងៃនេះ កើនឡើងដល់ជាង ៧០នាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើទីក្រុង Kramatorsk ដែលកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយបានបំផ្លាញរថយន្តក្រុងចំនួនពីរគ្រឿង, លោក Zelensky បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ស្របពេលដែលខ្លួនក៏ព្យាយាមធ្វើជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះផងដែរ។ បើតាម straitstimes, ការវាយប្រហារនៅពេលព្រឹកនោះ បានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយប្រើដ្រូន និងមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ មានមនុស្ស ២២នាក់បានស្លាប់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Pryluky ភាគកណ្តាលប្រទេស ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកៀវ។…

  • កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន ឲ្យត្រឡប់មកវិញ។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័ររបស់ក្រសួង និង ចេញផ្សាយដោយ Tass នៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «រដ្ឋាភិបាលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ…រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថាបញ្ហាទាំងអស់នៅក្នុងទំនាក់ទំនងទ្វេភាគី នឹងត្រូវបានដោះស្រាយ ហើយ អាជ្ញាធរកូរ៉េខាងត្បូងក៏មានបំណងបន្តការពិភាក្សាជាមួយអ៊ុយក្រែន ផងដែរ។ ការកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ នាពេលនេះ ត្រូវបានគេដឹងថា កើតមានឡើង ក្រោយពីមានជម្លោះជុំវិញការទម្លាយរឿងឈ្លើយសឹក។ បើតាម BBC, កូរ៉េខាងត្បូងទាមទារឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សុំទោស បន្ទាប់ពីមេដឹកនាំវ័យ៤៨ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ កាលពីខែមុន អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បញ្ជាក់ថា «កូរ៉េខាងត្បូងពិតជាសោកស្ដាយដែលអ៊ុយក្រែនមិនបានទទួលស្គាល់ការពិត និងមិនបានសុំទោសមកលើទីក្រុងសេអ៊ូល»៕ ប្រភព ៖ Tass_BBC ប្រែសម្រួល ៖ សារ៉ាត