Category: ព័ត៌មាន

  • អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    អាល្លឺម៉ង់ ដកខ្លួនពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីរួមគ្នាជាមួយ បារាំង

    ប៊ែរឡាំង ៖ អាល្លឺម៉ង់បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងអភិវឌ្ឍរថក្រោះចម្បាំងជំនាន់ថ្មីជាមួយបារាំង ដែលមានឈ្មោះថា ប្រព័ន្ធប្រយុទ្ធលើដីជំនាន់ថ្មី ហៅកាត់ MGCS ។ នេះបើតាមអះអាងរបស់លោកឧត្តមសេនីយ៍ Fabien Mandon អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំង កាលពីថ្ងៃ ព្រហស្បតិ៍ ។ បើតាម Anadolu, គម្រោង MGCS ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ក្នុងគោលបំណងបង្កើតប្រព័ន្ធប្រយុទ្ធនៅលើដីគោកជំនាន់ថ្មី ដែលមានរថក្រោះចម្បាំងជាសមាសធាតុស្នូល ដើម្បីជំនួសរថក្រោះ Leclerc របស់បារាំង និងរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ។ គម្រោងនេះ ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសសមាជិកអង្គការណាតូទាំងពីរ ។ ប៉ុន្តែផែនការនេះ បានប្រឈមមុខនឹងការពន្យារពេល ក៏ដូចជាការខ្វែងគំនិតគ្នាជាច្រើន ទាក់ទងនឹងការបែងចែកការងាររវាងក្រុមហ៊ុនឧស្សាហកម្ម ការផ្ដល់ហិរញ្ញប្បទាន និងជម្រើសបច្ចេកវិទ្យា ។ ដោយសារបញ្ហាទាំងនេះ កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រយុទ្ធថ្មី ត្រូវបានពន្យារទៅដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៤៥ខាងមុខ ។ យ៉ាងណា លោកឧត្តមសេនីយ៍ Mandon បានប្រាប់រដ្ឋសភាបារាំងថា ទោះបីគម្រោងនេះបែកបាក់ក៏ដោយ បារាំងនៅតែត្រូវការសមត្ថភាពប្រយុទ្ធធុនធ្ងន់…

  • លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើអ៊ីរ៉ង់ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយ “លទ្ធផលល្អ” អំពីការបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៨ ខែមកនេះ។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «យើងកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ យើងនឹងមិនវាយប្រហារអ៊ីរ៉ង់នៅពេលណាមួយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកានោះទេ»។ បើតាម reuters, សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ជាពេលដែលអាមេរិកនិងអ៊ីស្រាអែលព្រួតគ្នាវាយអ៊ីរ៉ង់នោះ បានធ្វើឱ្យកម្រិតនៃការពេញចិត្តរបស់ប្រជាជនក្នុងស្រុកចំពោះលោក Trump ធ្លាក់ចុះ ហើយក៏កំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលពួកគេព្យាយាមរក្សាសំឡេងភាគច្រើនដ៏ប្រផិតប្រផើយរបស់ពួកគេនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបោះឆ្នោត។ យោងតាមការស្ទង់មតិថ្មីៗរបស់ Reuters/Ipsos ប្រជាជនអាមេរិកប្រហែល ៦០% រួមទាំងសមាជិកបក្សសាធារណរដ្ឋ ម្នាក់ក្នុងចំណោមបួននាក់ មិនពេញចិត្តនឹងរបៀបដែលលោក Trump ដោះស្រាយស្ថានការណ៍នៅអ៊ីរ៉ង់នោះទេ។ ជម្លោះនេះបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យឡើងខ្ពស់យ៉ាងខ្លាំង ស្របពេលដែលអ្នកបោះឆ្នោតនិយាយថា កង្វល់ចម្បងរបស់ពួកគេគឺការចំណាយលើការរស់នៅ។ លោក Trump បាននិយាយម្តងហើយម្តងទៀតថា…

  • លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    លោក Zelensky បន្ទោសធ្ងន់ៗលើអាមេរិក ក្រោយ រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ផ្ទួនៗ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងចោទប្រកាន់ដ៏កម្រ ទៅលើសហរដ្ឋអាមេរិកថា ខ្វះសកម្មភាព បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី មកលើប្រទេសរបស់ខ្លួន បានសម្លាប់មនុស្សជាង ៧០នាក់ អំឡុងរយៈពេលពីរថ្ងៃ ជាប់ៗគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង Pryluky, លោក Zelensky បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនមានឆន្ទៈក្នុងការជួយដល់អ៊ុយក្រែនឡើយ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី កាលពីថ្ងៃទី៨ ខែតុលា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់នៅភាគខាងកើត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលពីរថ្ងៃនេះ កើនឡើងដល់ជាង ៧០នាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើទីក្រុង Kramatorsk ដែលកំពុងរងការវាយលុកយ៉ាងខ្លាំង ដោយបានបំផ្លាញរថយន្តក្រុងចំនួនពីរគ្រឿង, លោក Zelensky បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ស្របពេលដែលខ្លួនក៏ព្យាយាមធ្វើជាអ្នកសម្របសម្រួលក្នុងសង្គ្រាមដែលមានរយៈពេលជាងបួនឆ្នាំមកនេះផងដែរ។ បើតាម straitstimes, ការវាយប្រហារនៅពេលព្រឹកនោះ បានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដោយប្រើដ្រូន និងមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សជាច្រើននាក់នៅទូទាំងប្រទេសអ៊ុយក្រែន ដែលក្នុងនោះ មានមនុស្ស ២២នាក់បានស្លាប់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Pryluky ភាគកណ្តាលប្រទេស ដែលមានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកៀវ។…

  • កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    កូរ៉េខាងត្បូង ឈានដល់ការកោះហៅទូត ឲ្យចាកចេញពី អ៊ុយក្រែន

    សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន ឲ្យត្រឡប់មកវិញ។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័ររបស់ក្រសួង និង ចេញផ្សាយដោយ Tass នៅថ្ងៃសុក្រនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «រដ្ឋាភិបាលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ…រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថាបញ្ហាទាំងអស់នៅក្នុងទំនាក់ទំនងទ្វេភាគី នឹងត្រូវបានដោះស្រាយ ហើយ អាជ្ញាធរកូរ៉េខាងត្បូងក៏មានបំណងបន្តការពិភាក្សាជាមួយអ៊ុយក្រែន ផងដែរ។ ការកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ត្រឡប់មកវិញ នាពេលនេះ ត្រូវបានគេដឹងថា កើតមានឡើង ក្រោយពីមានជម្លោះជុំវិញការទម្លាយរឿងឈ្លើយសឹក។ បើតាម BBC, កូរ៉េខាងត្បូងទាមទារឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សុំទោស បន្ទាប់ពីមេដឹកនាំវ័យ៤៨ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ កាលពីខែមុន អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បញ្ជាក់ថា «កូរ៉េខាងត្បូងពិតជាសោកស្ដាយដែលអ៊ុយក្រែនមិនបានទទួលស្គាល់ការពិត និងមិនបានសុំទោសមកលើទីក្រុងសេអ៊ូល»៕ ប្រភព ៖ Tass_BBC ប្រែសម្រួល ៖ សារ៉ាត

  • កម្ពុជាអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់»

    កម្ពុជាអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់»

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» ស្របពេលជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ ​ postcode.gov.kh និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។​​​ឯកឧត្តម ឯក វណ្ណឌី គូសបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែតុលា នៅលើពិភពលោក ប្រទេសជាសមាជិក តែងប្រារព្ធខួបអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ដើម្បីរំលឹកដល់ការបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នៅឆ្នាំ១៨៧៤ ដើម្បីជាគ្រឹះសម្រាប់ទំនាក់ទំនងជាសកល។ ​ ​ឯកឧត្តម ឯក វណ្ណឌី បន្ថែមថា ប្រធានបទឆ្នាំនេះ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» គឺនិយាយចំគោលដៅនៃការវិវត្តសម័យកាលបច្ចុប្បន្ន ដែលអាចបត់បែនបានទៅតាមតម្រូវការនៃថ្ងៃអនាគត។ ដើម្បីទាញយកឱកាសគ្មានដែនកំណត់ទាំងនេះ ឯកឧត្តម សង្កត់ធ្ងន់លើបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែសម្រួលក្របខណ្ឌបទប្បញ្ញត្តិ លើកកម្ពស់សមត្ថភាពរូបវន្ត និងបច្ចេកវិទ្យា ព្រមទាំងជំរុញភាពជាដៃគូសាធារណៈនិងឯកជនឱ្យបានរឹងមាំ។…

  • ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ មរតកសិល្បៈដ៏កម្រទាង់ទងនឹងប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណ

    ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ មរតកសិល្បៈដ៏កម្រទាង់ទងនឹងប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណ

    ចម្លាក់ «ប្រេត» នៅលើហោជាងខ្លោងទ្វារខាងកើតប្រាសាទតានៃ ក្នុងតំបន់អង្គរ គឺជាមរតកសិល្បៈដ៏កម្របំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលនៅបន្តគង់វង្សរហូតមកដល់សព្វថ្ងៃ។ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ចម្លាក់នេះគឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា ផ្សារភ្ជាប់នឹងពិធីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណកាលមក។ នៅលើហោជាងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ​ក្នុងតំបន់បេតិកភណ្ឌអង្គរ មានរំលេចនូវចម្លាក់ «ប្រេត» ដែលអ្នកស្រាវជ្រាវជឿថា មានតែមួយគត់ និងចាស់ជាងគេក្នុងប្រវត្តិសាស្ត្រសិល្បៈខ្មែរ ដែលនៅបន្តគង់វង្សមកដល់សព្វថ្ងៃ។ ​ចម្លាក់ប្រេតដ៏វិសេសវិសាលនេះត្រូវបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជានិមិត្តរូបនៃជំនឿ និងអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងរឹងមាំ។ បុរាណវិទូ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ដើមហេតុនៃការកសាងចម្លាក់នេះកើតឡើងបន្ទាប់ពីសង្គ្រាមបណ្តេញទ័ពចម្ប៉ាចេញពីរាជធានីអង្គរ ដែលបានបណ្តាលឱ្យមន្ត្រី ពលទាហាន និងប្រជានុរាស្ត្រជាច្រើនបានពលីជីវិត។ ដោយក្តីបារម្ភក្រែងវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងនោះមិនបានស្ងប់សុខ ឬក្លាយជាប្រេតតែលតោល ព្រះបាទជ័យវរ្ម័នទី៧ បានប្រតិបត្តិតាមគម្ពីរ Karandavyuha នៃព្រះពុទ្ធសាសនាមហាយាន ដោយបញ្ជាឱ្យកសាងចម្លាក់ «ព្រះអវលោកិតេសូរប្រោះប្រេត» ដោយជឿថាព្រះអង្គអាចសង្គ្រោះព្រលឹងទាំងនោះឱ្យបានទៅកាន់ឋានសុគតិភព ឬអាចចាប់កំណើតជាមនុស្សលោកវិញ។ ម្យ៉ាងទៀត ចម្លាក់ប្រេតក៏មានទំនាក់ទំនងនឹងពិធី «បោះបាយបិណ្ឌ» ដែលជាប្រពៃណីរបស់បុព្វបុរសខ្មែរផងដែរ។ ដោយផ្អែកលើសិលាចារឹកថ្នល់បារាយណ៍ K.279 លោក អ៊ឹម សុខរិទ្ធី បានគូសបញ្ជាក់ថា ទំនៀមបោះបាយបិណ្ឌនេះមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ។ ការបោះបាយបិណ្ឌមិនមែនជាការបោះឱ្យប្រេតនោះទេ ប៉ុន្តែពំនូតបាយដំណើបទាំង…

  • អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

    អវកាសយានិក NASA ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចំនួន ២៣៧ ថ្ងៃ នៅស្ថានីយអវកាសអន្តរជាតិ

    វ៉ាស៊ីនតោន ៖ អវកាសយានិកចំនួន ៤ រូបនៃបេសកកម្ម Crew-12 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃព្រហស្បតិ៍ បានត្រឡប់មកដល់ផែនដីដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចំណាយពេល ២៣៧ថ្ងៃ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងថែទាំមន្ទីរពិសោធន៍នៅស្ថានីយអវកាសអន្តរជាតិ (ISS) ។ បើតាម ABC News, អវកាសយានិកទាំង ៤ រូប បានធ្វើដំណើរត្រឡប់មកផែនដីវិញ តាមរយៈយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ហើយបានចុះចតលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក នៅឆ្នេរក្បែរទីក្រុងឡូសអាន់ជីលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បេសកកម្ម Crew-12 របស់អង្គការ NASA នេះ មានគោលបំណងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីត្រៀមលក្ខណៈសម្រាប់ការបញ្ជូនមនុស្សទៅស្វែងយល់នៅលើឋានព្រះចន្ទ និងភពអង្គារនាពេលអនាគត ព្រមទាំងបង្កើតចំណេះដឹងថ្មីៗ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិនៅលើភពផែនដីយើង ។ អវកាសយានិកទាំង ៤ រូប ត្រូវបានចាកចេញពីផែនដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃបន្ទាប់ ។…

  • អ្នកបើករថយន្តក្រុងលះបង់ការជួបជុំគ្រួសារ ដើម្បីដឹកពលរដ្ឋទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ

    អ្នកបើករថយន្តក្រុងលះបង់ការជួបជុំគ្រួសារ ដើម្បីដឹកពលរដ្ឋទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ

    ក្នុងរដូវកាលដែលពលរដ្ឋខ្មែរទូទៅរីករាយជួបជុំក្រុមគ្រួសារ ក្រុមអ្នកបើករថយន្តក្រុងសាធារណៈសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើបេសកកម្មដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ​រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃចាប់ផ្តើមការដឹកជញ្ជូន ក្រុមអ្នកបើកបររថយន្តក្រុងបានសម្តែងនូវក្តីរីករាយ ចំពោះបេសកកម្មបម្រើប្រជាពលរដ្ឋនេះ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។លោក យស់ សៀ អ្នកបើកបររថយន្តក្រុងនៅស្ថានីយរង្វង់មូលគួចកាណុង ក្បែរស្ពានជ្រោយចង្វារ បានឱ្យដឹងថា ថ្វីដ្បិតតែអ្នកដទៃបានទៅជួបជុំគ្រួសារ ប៉ុន្តែរូបលោក និងក្រុមការងារបានស្ម័គ្រចិត្ត និងចូលរួមបម្រើពលរដ្ឋជិត ៥ឆ្នាំមកហើយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី។ លោកបានបន្ថែមថា ការមិនបានឈប់សម្រាកនៅថ្ងៃបុណ្យ មិនបានធ្វើឱ្យលោកអាក់អន់ចិត្តឡើយ ដោយសារខាងអង្គភាពមានការរៀបចំថ្ងៃឈប់សម្រាកសងវិញនៅក្រោយពិធីបុណ្យនេះវិញ ដូចគ្នានេះដែរ លោក ឈឿង មុន្និន្ទ ដែលជាអ្នកចាត់ចែង និងជាអ្នកបើករថយន្តក្រុង ដឹកអ្នកដំណើរទៅតាមបណ្តាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមបម្រើ និងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយសុវត្ថិភាព និងឥតគិតថ្លៃ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួសរាន់មកទទួលសេវាធ្វើដំណើរដោយសេរី និងឥតបង់ប្រាក់នេះផងដែរ។ លោកបានបន្ថែមថា បើទោះជាលោកមិនបានជួបជុំគ្រួសារនៅថ្ងៃបុណ្យនេះ ប៉ុន្តែក្រុមគ្រួសារលោកនៅតែអាចទៅវត្ត និងលេងស្រុកកំណើតបានធម្មតា…

  • កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ

    កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ

    ភ្នំពេញ៖ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា ទិវាមនុស្សចាស់អន្តរជាតិ ១ តុលា និងក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃទី៨ ខែតុលា កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងជូនអំណោយមនុស្សធម៌ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ និងអ្នកវិជ្ជាជីវៈលើវិស័យវប្បធម៌ចំនួន ២៥១នាក់ មកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ កម្មវិធីនេះបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណូបការៈចំពោះជាតិ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការលោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវកតញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម​បានគូសបញ្ជាក់ថា ព្រឹទ្ធាចារ្យសិល្បករទាំងអស់គឺជា «មរតកមនុស្សរស់» ជាឃ្លាំងចំណេះដឹង និងជាស្ពានភ្ជាប់អតីតកាល មកបច្ចុប្បន្ន និងអនាគត ដែលបានលះបង់ពេញមួយជីវិត បន្សល់ទុកនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់​ក្រោយ។ ក្នុងប្រសាសន៍សំណេះសំណាល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី…

  • ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

    ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

    (ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman នាយិកាជាន់ខ្ពស់ ផ្នែកអប់រំ និងបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភទូទាំងពិភពលោក នៃក្រុមហ៊ុន Herbalife បានរួមគ្នាចែករំលែកអំពី គន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ អ្នកអាចរក្សាសុខភាពនៅថ្ងៃឈប់សម្រាកខាងមុខនេះជាមួយនឹងគន្លឹះសាមញ្ញៗដើម្បីជៀសវាងការឡើងទម្ងន់។ ស្វែងយល់ពីការផ្លាស់ប្តូរអាហារងាយៗ ការគ្រប់គ្រងចំណែកអាហារដោយប្រុងប្រយ័ត្ន និងមុខម្ហូបដែលមានជីវជាតិដូចជាបន្លែអាំង និងប្រូតេអ៊ីនគ្មានខ្លាញ់។ ថ្ងៃឈប់សម្រាកច្រើនតែពោរពេញទៅដោយការជួបជុំដ៏រីករាយ អាហារឆ្ងាញ់ៗ និងការកម្សាន្តបន្តិចបន្តួច ដែលជួនកាលអាចធ្វើឱ្យមនុស្សដែលព្យាយាមញ៉ាំអាហារដែលមានសុខភាពល្អ ឬគ្រប់គ្រងទម្ងន់របស់ពួកគេមានការលំបាក។ ប៉ុន្តែការញ៉ាំអាហារដែលមានសុខភាពល្អក្នុងអំឡុងពេលថ្ងៃឈប់សម្រាកមិនចាំបាច់ជាបន្ទុកនោះទេ។ ជាមួយនឹងការអនុវត្តមួយចំនួន និងភាពច្នៃប្រឌិតបន្តិចបន្តួច អ្នកអាចរីករាយនឹងពិធីបុណ្យដោយមិនចាំបាច់ធ្វើវាច្រើនពេក។ មិនថាវាជាការបង្កើតទម្លាប់ល្អ ការជៀសវាងការឡើងទម្ងន់ ឬការផ្លាស់ប្តូរអាហារថ្ងៃឈប់សម្រាកសាមញ្ញៗនោះទេ យើងនឹងស្វែងយល់ពីគន្លឹះដើម្បីជួយអ្នកឱ្យមានអារម្មណ៍ល្អក្នុងរដូវកាលនេះ។ តើអ្នកអាចញ៉ាំអាហារដែលមានសុខភាពល្អក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបានទេ? ប្រាកដជាអាច! ការញ៉ាំអាហារដែលមានសុខភាពល្អមិនមានន័យថាឃាត់ខ្លួនឯងទាំងស្រុងនោះទេ ប៉ុន្តែថ្ងៃឈប់សម្រាកក៏មិនមានន័យថាអ្នកគួរតែញ៉ាំច្រើនពេកជារៀងរាល់ថ្ងៃដែរ។ គ្រប់យ៉ាងគឺពឹងលើកម្រិតមធ្យម ការរៀបចំផែនការជាមុន និងធ្វើការកែតម្រូវតិចតួចចំពោះអាហារដែលអ្នកចូលចិត្តដោយមិនបាត់បង់រសជាតិ ឬការចូលចិត្ត។ តើអាហារថ្ងៃបុណ្យឈប់សម្រាកអ្វីខ្លះដែលផ្តល់សុខភាពល្អបំផុត? មុខម្ហូបថ្ងៃបុណ្យឈប់សម្រាកជាច្រើនអាចមានកាឡូរីច្រើន ប៉ុន្តែអាហារតាមរដូវមួយចំនួនក៏អាចមានជីវជាតិផងដែរ៖ •           ដំឡូងជ្វា ផ្លែគ្រេនបឺរី ល្ពៅ និងបន្លែស្លឹកបៃតងចាស់ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ •           មាន់តួកគី ដែលជារឿយៗជាម្ហូបសំខាន់សម្រាប់ថ្ងៃឈប់សម្រាក…