Category: ព័ត៌មាន

  • ក្រសួងសុខាភិបាល បើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»

    ក្រសួងសុខាភិបាល បើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ»

    ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។ ការរៀបចំសន្និសីទវេជ្ជសាស្ត្រមាតា ទារក និងកុមារជានេះ ក្នុងគោលបំណងបង្កើនឱ្យមានទំនាក់ទំនងល្អជាសហភាតរៈរវាងគ្នានិងគ្នា រួមទាំងវិស័យឯកជន ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយគ្នា ស្តីពីការថែទាំព្យាបាលមាតា ទារក និងកុមារ។ ប្រធានបទឆ្នាំនេះ គឺបង្ហាញយ៉ាងច្បាស់នូវគោលបំណងរួមសាមគ្គីគ្នា ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ ដែលជាធនធានអនាគតសម្រាប់ប្រទេសជាតិ។ ពិតណាស់ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់យើង ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។    ក្នុងឱកាសដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…

  • កម្ពុជា បន្តបញ្ជាក់ជំហរលើសិទ្ធិមនុស្ស និងស្នើឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅផ្ទះវិញ នៅក្នុងអង្គការសហប្រជាជាតិ

    កម្ពុជា បន្តបញ្ជាក់ជំហរលើសិទ្ធិមនុស្ស និងស្នើឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅផ្ទះវិញ នៅក្នុងអង្គការសហប្រជាជាតិ

    នៅក្នុងអង្គការសហប្រជាជាតិ នៅថ្ងៃទី ៨ តុលា កម្ពុជាបានបន្តបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់ភាគីថៃ ទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅថ្ងៃទី ៨ តុលា គណៈប្រតិភូកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនា និងធ្វើសេចក្តីថ្លែងការណ៍ចំនួន ២០ គ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើន រួមមានសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ។ ក្នុងកិច្ចសន្ទនាជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវាយតម្លៃប្រកបដោយយុត្តិធម៌ និងតុល្យភាពចំពោះវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស។ ជាមួយគ្នានេះ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានអំពាវនាវឱ្យមានការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកកម្ពុជាជាង ២០.០០០ នាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍រួមនាពេលកន្លងមក។ ពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការអនុវត្តច្បាប់ និងលទ្ធផលនៃ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តក្នុងសន្និសីទអន្តរជាតិកាលពីចុងខែកញ្ញា ដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងការពារជនរងគ្រោះ។ ទន្ទឹមនឹងការបង្ហាញរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបានរំលេចពីកិច្ចសហប្រតិបត្តិការជិត ៣០ឆ្នាំជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងការចូលជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូលចំនួន ៨។ កម្ពុជាបានបញ្ជាក់ថា…

  • នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

    នាវាផ្ទុកយន្តហោះ USS Abraham Lincoln ត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ក្រោយបំពេញបេសកកម្ម ៣២២ ថ្ងៃ ក្នុងសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់កងទ័ពជើងទឹកអាមេរិក បានត្រឡប់ទៅកាន់មូលដ្ឋានវិញនៅទីក្រុងសាន់ឌីអេហ្គោ រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃ ក្រោយបំពេញបេសកកម្មចំនួន ៣២២ ថ្ងៃក្នុងសង្គ្រាម​អ៊ីរ៉ង់ ។ ក្នុងអំឡុងបេសកកម្មនេះ នាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបណ្តែតខ្លួនលើសមុទ្រចំនួន ២៦៥ ថ្ងៃ ដើម្បីគាំទ្រសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមិនបានចូលចតនៅកំពង់ផែ ដែលនេះជាកំណត់ត្រាដ៏យូរមួយក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកអាមេរិកក្នុងរយៈពេល ៥០ឆ្នាំ ។ នាវានេះបានចាកចេញពីមូលដ្ឋាននៅទីក្រុងសាន់ឌីអេហ្គោ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងទៅដល់តំបន់មជ្ឈិមបូព៌ាកាលពីខែមករា ឆ្នាំ២០២៦ មុនពេលកងកម្លាំងអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមបើកការវាយប្រហារតាមអាកាសប្រឆាំងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ យោងតាមរបាយការណ៍, នាវា USS Abraham Lincoln និងក្រុមនាវាចម្បាំងរបស់ខ្លួន បានអនុវត្តបេសកកម្មប្រយុទ្ធជិត ៣.៧០០ លើក បាញ់មីស៊ីលនាំផ្លូវ Tomahawk ចំនួន ៤៥០ គ្រាប់, បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន…

  • លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    មូស្គូ ៖ ប្រទេសរុស្ស៊ីសន្យាថា នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយតាមអាចធ្វើបាន ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ពោលគឺរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ នេះគឺជាការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចំពោះមុខប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន កាលពីថ្ងៃព្រហស្បតិ៍ ។ ជំនួបនេះធ្វើឡើងនៅប្រទេសតួកមេនីស្ថាន ជាទីដែលមេដឹកនាំទាំងពីរបានចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍រដ្ឋឯករាជ្យ ហៅកាត់ CIS ដែលជាក្រុមប្រទេសអតីតសហភាពសូវៀត នៅទីក្រុងរមណីយដ្ឋានអាវ៉ាហ្សា ជាប់សមុទ្រកាសព្យែន ។ បើតាម AFP, លោក ពូទីន បានបញ្ជាក់ច្បាស់ៗទៅកាន់លោក ប៉េហ្សេស្កៀន ថា យើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពរបស់យើង ដើម្បីរួមចំណែកដោះស្រាយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។ ជាមួយគ្នានេះ លោក ពូទីន ក៏បានទទួលស្គាល់ផងដែរថា អ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីពន្លត់ភ្លើងជម្លោះនេះ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ។ យ៉ាងណា ការប្រកាសរបស់លោក ពូទីន បង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចូលរួមស្វែងរកដំណោះស្រាយការទូត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ថាតើទីក្រុងមូស្គូ នឹងអនុវត្តវិធានការអ្វីខ្លះ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនជាង ១ ៧០០នាក់ នៅខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនជាង ១ ៧០០នាក់ នៅខេត្តតាកែវ

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនសរុប ១ ៧១៤នាក់ មកពីស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាក្រុងដូនកែវ ខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសមាជិកគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយផ្ដល់ជូនផ្ទះនិងដីសម្រាប់ធ្វើកសិកម្ម ឬប្រកបអាជីវកម្មផ្សេងៗដើម្បីចិញ្ចឹមជីវិត ព្រមទាំងបានផ្ដល់ជូនប្រាក់ឧបត្ថម្ភផ្សេងៗរួមមានសម្រាប់ឱកាសបុណ្យភ្ជុំបិណ្យនេះដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យបានសមរម្យ។ រាជរដ្ឋាភិបាលក៏បានផ្ដល់ជូនបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីផ្ដល់ជូនការពិនិត្យនិងថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់សមាជិកគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ រួមមាន ផ្លូវ ស្ពាន មន្ទីពេទ្យ និងសាលារៀនជាដើម ជាពិសេសតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបន្តរៀបចំសេវាទូរសព្ទ និងអ៊ីនធឺណិតឱ្យកាន់តែមានគុណភាពជាងមុន ហើយក្រសួងក៏បានសាងសង់សាលាបឋមសិក្សាគោលដៅចំនួន ៦១ទីតាំងនៅកម្រិតបឋមសិក្សា…

  • អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

    អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

    វ៉ាស៊ីនតោន ៖ សេតវិមានកាលពីថ្ងៃពុធបានស្នើឲ្យមន្ទីរបញ្ចកោណរៀបចំជើងព្រួលវាយប្រហារថ្មីទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ខណៈផែនការនេះអាចនឹងត្រូវអនុវត្តមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Axios ។ ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រុមមន្ត្រីរបស់លោកកំពុងបន្តពិភាក្សាគ្នាអំពីកម្រិត និងគោលដៅនៃការវាយប្រហារដែលអាចនឹងកើតឡើង ក៏ដូចជាការសម្រេចចិត្តថាតើត្រូវអនុវត្តប្រតិបត្តិការនេះឬក៏អត់ ។ យ៉ាងណា ក្នុងករណីដែលការវាយប្រហារខ្នាតធំទៅលើអ៊ីរ៉ង់កើតឡើងមែននោះ អាមេរិកអាចនឹងធ្វើការទម្លាក់គ្រាប់បែកទៅលើគោលដៅថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ បើតាម MiddleEast Monitor, ដំណឹងនេះត្រូវបានចេញផ្សាយ ស្របពេលដែលអ៊ីរ៉ង់បានព្រមានថា រាល់ការវាយប្រហារថ្មីណាមួយ ពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងក្លាជាងមុន ដោយអ៊ីរ៉ង់អះអាងថា ខ្លួនបានកំណត់គោលដៅដ៏មានសក្តានុពលសម្រាប់ការសងសឹក និង បានពង្រីកសមត្ថភាពផលិតអាវុធរបស់ខ្លួនយ៉ាងខ្លាំងក្លា ។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik និយាយថា សមត្ថភាពផលិតឧបករណ៍ការពារជាតិ បានកើនឡើង ២,៥ ដង ខណៈការផលិតអាវុធមួយចំនួនទៀតរបស់អ៊ីរ៉ង់ក៏បានកើនឡើងជាង ៣ ដងផងដែរ បើធៀបនឹងកម្រិតមុនពេលមានសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។ លោកបញ្ជាក់ថា បច្ចុប្បន្ន…

  • កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    កូរ៉េខាងជើង ប្រកាសចេតនាស្ដារទំនាក់ទំនងជាមួយបងប្អូន កូរ៉េខាងត្បូង ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    ព្យុងយ៉ាង ៖ ជាប្រទេសដែលធ្លាប់តែប្រកាន់ជំហររឹងទទឹង ពេលនេះកូរ៉េខាងជើងបានប្រកាសពីចេតនាចង់ស្ដារទំនាក់ទំនងជាមួយបងប្អូនកូរ៉េខាងត្បូងឡើងវិញ ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏បានដាក់លក្ខខណ្ឌដល់ទីក្រុងសេអ៊ូល ត្រូវតែបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅមកលើខ្លួនផងដែរ ។ លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងនិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា «ប្រសិនបើកូរ៉េខាងត្បូងពិតជាប្រាថ្នាចង់ស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងវិញនោះ គប្បីប្រុងប្រយ័ត្នចំពោះអារម្មណ៍របស់ភាគីម្ខាងទៀត ជាពិសេសនៅក្នុងគ្រប់ពាក្យសម្ដី និងសកម្មភាព ហើយត្រូវបង្ហាញនូវការគោរព ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ជាមុនសិន» ។ បើតាម CNA, ការបន្ទន់ឥរិយាបទ ជាលើកដំបូងបែបនេះ បានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង បានបដិសេធការទទួលខុសត្រូវចំពោះករណីផ្ទុះគ្រាប់មីន នៅតំបន់គ្មានយោធា ហៅកាត់ DMZ ដែលបណ្តាលឲ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស ។ តំបន់គ្មានយោធា ហៅកាត់ DMZ គឺជាខ្សែបន្ទាត់ខណ្ឌចែកកូរ៉េទាំងពីរចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាមឆ្នាំ ១៩៥៣ មក ។ យ៉ាងណា ហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ កាលពីសប្តាហ៍មុន នាំឲ្យកងទ័ពជើងគោកកូរ៉េខាងត្បូងទាមទារឲ្យមានការសុំទោសជាផ្លូវការពីភាគីកូរ៉េខាងជើង ដោយបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ។ គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរក្រុងសេអ៊ូល និង បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ ហៅកាត់…

  • ទូតវៀតណាម៖ ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីវៀតណាម នៅកម្ពុជានឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

    ទូតវៀតណាម៖ ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីវៀតណាម នៅកម្ពុជានឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ

    ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញ ហ៊ុង នៅកម្ពុជានៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលានេះ មានគោលដៅជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ នេះបើតាមការលើកឡើងរបស់លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានវៀតណាមដកស្រង់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ទោះបីជាមានការអភិវឌ្ឍអន្តរជាតិ និងតំបន់ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីរក្សាបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោក ង្វៀន មិញ វូ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱកាសសម្រាប់ភាគីទាំងពីរដើម្បីពិនិត្យ និងដោះស្រាយបញ្ហា និងឧបសគ្គដែលនៅសេសសល់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យជាក់ស្តែង និងសម្រេចបាននូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី និងអាទិភាពសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលខាងមុខ។ លោកបានមានប្រសាសន៍ថា រដ្ឋមន្ត្រី ថ្នាក់ដឹកនាំតាមវិស័យ និងតំណាងធុរកិច្ចវៀតណាមមួយចំនួននឹងអមដំណើរលោកនាយករដ្ឋមន្ត្រី ខណៈដែលភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។ លោក ង្វៀន មិញ វូ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាវិស័យដែលប្រទេសទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត។ លោកបញ្ជាក់ថា កម្ពុជា…

  • ការចុះពិនិត្យវឌ្ឍនភាពការជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនរុក្ខជាតិឱសថបុរាណគិរីរម្យ

    ការចុះពិនិត្យវឌ្ឍនភាពការជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនរុក្ខជាតិឱសថបុរាណគិរីរម្យ

    ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនរុក្ខជាតិឱសថបុរាណគិរីរម្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ក្រុមការងារនៃនាយកដ្ឋានហិរញ្ញវត្ថុ ព្រមទាំងក្រុមវិស្វករ នៃក្រសួងសុខាភិបាល។ ជាលទ្ធផលនៃការចុះពិនិត្យ ឃើញថាការងារសាងសង់មានវឌ្ឍនភាពល្អ និងកំពុងដំណើរការយ៉ាងសកម្ម ដោយសន្ទុះនៃការអនុវត្តការងារ មានភាពលឿនជាងការគ្រោងទុក។ គិតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ការងារសាងសង់សម្រេចបានប្រមាណ ៣០–៣៥% នៃផែនការសរុប ដែលបង្ហាញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស និងក្រុមសាងសង់ ក្នុងការជំរុញការអនុវត្តគម្រោង ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធ បន្តពង្រឹងការសម្របសម្រួល និងជំរុញការងារឱ្យបានតាមកាលវិភាគ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាពសំណង់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគោលការណ៍សុវត្ថិភាព ដើម្បីធានាបាននូវភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងស័ក្តិសមទៅនឹងតួនាទីរបស់ទីតាំងនេះ។ ការជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនរុក្ខជាតិ ឱសថបុរាណគិរីរម្យនេះ ត្រូវបានអនុវត្តក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ…

  • កម្ពុជាចង់ឲ្យមានភាគីទី៣ធ្វើជាសាក្សីលើការងារវាស់វែងព្រំដែនខ្មែរ-ថៃ តាមយន្តការ JBC

    កម្ពុជាចង់ឲ្យមានភាគីទី៣ធ្វើជាសាក្សីលើការងារវាស់វែងព្រំដែនខ្មែរ-ថៃ តាមយន្តការ JBC

    ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានរំលឹកថា សម្ដេចធ្លាប់លើកជាសំណើរសំណូមពរឲ្យភាគីទី៣ ចូលរួមធ្វើជាសាក្សីសម្រាប់ការវាស់វែងព្រំដែនលើកក្រោយជាមួយ​ថៃតាមយន្តការគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ JBC ។ ការលើករបស់សម្ដេចធិបតី ត្រូវបានអ្នកឃ្លាំមើលសង្គមគាំទ្រ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ការចូលរួមធ្វើជាសាក្សី​ពីសហគមន៍អន្តរជាតិសម្រាប់វាស់វែងព្រំដែនខ្មែរ-ថៃ គឺជារឿងល្អសម្រាប់ខ្មែរទៅថ្ងៃអនាគត។ បើតាមលោកបណ្ឌិត ជ័យ តិច ថា៖ «ដើម្បីឲ្យការវាស់វែងនេះប្រកបដោយការទុកចិត្ត និងគោរពទៅតាមបទដ្ឋានបច្ចេកទេសឯកសារគិតយុត្តិ បើមានការចូលរួមអង្កេតការណ៍ពីភាគីទី៣ រួមមានដូចជា AOT មានអនុព័ន្ធ មានស្ថានទូតដែលពាក់ព័ន្ធ ឬក៏មហាអំណាចឬក៏ភាគីអន្តរជាតិ UN អង្គការសហប្រជាជាតិរក្សាសន្តិភាព -ល- ចូលរួមគឺកាន់តែល្អ ហើយមានភាពរឹងមាំហើយនូវទំនុកចិត្តដែលធានានូវការអនុវត្តទៅតាមបច្ចេកទេស និងទៅតាមឯកសារដែលមានស្រាប់។» ដោយឡែក​ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា គំនិតផ្តួចផ្តើមរបស់សម្ដេចធិបតី នឹងជួយបង្ហាញសុច្ឆន្ទៈ និងភាពត្រឹមត្រូវរបស់កម្ពុជាក្នុងការងារបោះបង្គោល និងខណ្ឌសីមាព្រំដែនជាមួយថៃ។ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានបន្ថែមដូច្នេះថា ៖ «ខ្ញុំគិតថាចំណុចពីរដែលត្រូវពិចារណាលើចេតនារបស់លោក ទី១ខ្ញុំគិតថាគាត់ចង់បង្ហាញអំពីភាពស្អាតស្អំ និងតម្លាភាពខាងកម្ពុជា ចឹងកម្ពុជាបើកដៃឲ្យអាស៊ានចូលដឹងលឺ…