Category: ព័ត៌មាន

  • សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    ឆ្លើយតបនឹងការបង្ហោះព័ត៌មានប្រឌិតមួយចំនួន សម្តេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ ពោលគឺលើសពីគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែមន្រ្តីរាជការ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីជាការឆ្លើយតបទៅក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលសម្តេចហៅថាជា«ពួកបំផ្លាញជាតិ»។ រាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី ក្រុមនេះតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែសម្តេចមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ ជាមួយគ្នានេះ សម្តេចតេជោបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែលបានយកប្រាក់រៃអង្គាសសម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

  • Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

    Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

    **ជើងហោះហើរថ្មីទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ប្រទេសស្រីលង្កា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦ ភ្នំពេញ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនសំបុត្រប្រភេទ Eco ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ ២០% លើតម្លៃសំបុត្រមូលដ្ឋានប្រភេទ Deluxe។ ការផ្តល់ជូននេះ ធ្វើឡើងស្របពេលដែលបណ្តាញហោះហើររបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួន រួមទាំងការដាក់ឱ្យដំណើរការណ៍ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ព្រមទាំងការត្រៀមបើកដំណើរការជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុង កូឡុំបូ (ស្រីលង្កា) នាពេលខាងមុខ។ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ម៉ោង UTC+7) អ្នកដំណើរអាចកក់សំបុត្រយន្តហោះក្នុងតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងអស់របស់ Vietjet ទាំងក្នុងស្រុក…

  • កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

    កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

    ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យតំណាង ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនដល់សិស្ស-កុមារ និងគ្រូបង្រៀននៃសមាគមស្នាមញញឹមថ្មី​នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានាពេលនេះ ត្រូវបាននាំយកទៅប្រគល់ជូនសិស្ស-កុមារចំនួន ១១៥នាក់ និងលោកគ្រូ-អ្នកគ្រូ ១៦នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ លោក ប៉េន សុផល ប្រធានសមាគម បានឱ្យដឹងថា សមាគមអាចរីកចម្រើនមក ទល់សព្វថ្ងៃ គឺដោយសារទទួល​បានកា​រទ្រទ្រង់ និងឧបត្ថម្ភយ៉ាងធំធេងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តី​ស្រឡាញ់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កុមារទាំងអស់។ លោកជំទាវ បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគម ដែលបានខិតខំ​ថែរក្សា កុមារជាង ២០ឆ្នាំកន្លងមកនេះ ព្រមទាំងបានរំលឹកពីការជួយជ្រោមជ្រែងរបស់កាកបាទក្រហមកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍​ពីថ្នាក់ ដឹកនាំ សម្រាប់ឱ្យក្មួយៗបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។ លោកជំទាវ…

  • កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

    កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបប្រកបដោយផ្លែផ្កា កាលពីថ្ងៃទី៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាលើវិស័យជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។ ក្នុងនោះ កម្ពុជាកំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសម និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។…

  • សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

    សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានវិធីសាស្ត្រច្បាស់ លាស់ក្នុងការទាមទារយកទឹកដីមកវិញ ដោយមិនចាំបាច់ ប្រើប្រាស់អាវុធ ឬមានការបង្ហូរឈាមឡើយ។ ការលើក ឡើងនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកល​វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានសង្គ្រាមណាបញ្ចប់ដោយសង្គ្រាមនោះទេ ពោល គឺត្រូវតែបញ្ចប់ដោយការចរចាតាម​យន្តការ​នយោបាយ និងសន្តិវិធី។ប្រមុខដឹកនាំរដ្ឋាភិបាល បានគូសបញ្ជាក់ យ៉ាងច្បាស់ថា កម្ពុជា នៅតែបន្ត ដោះស្រាយបញ្ហា ព្រំដែន​ជាមួយភាគីថៃយ៉ាងសកម្មតាម រយៈយន្តការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ដើម្បីបញ្ចប់ ការចរចាឱ្យបានឆាប់ ដែល​នឹង​អនុញ្ញាតឱ្យប្រជាពលរដ្ឋ ជាង ២ម៉ឺននាក់ អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងដើម វិញ ដោយស្របច្បាប់។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបី​រដ្ឋាភិបាលមានលទ្ធភាពសាងសង់ផ្ទះរាប់ពាន់ខ្នងជូនជនភៀសសឹកក៏ដោយប៉ុន្តែកិច្ចការអាទិភាពគឺការផ្ដល់ភាពកក់ក្ដៅ និងសិទ្ធិរស់នៅ​ក្នុងទឹក​ដីដើមរបស់ពួកគាត់វិញ។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា «អំណាចនៃគ្រាប់ កាំភ្លើង អាចដណ្តើមបានតែមួយគ្រា តែមិនអាចកាន់កាប់ បានយូរអង្វែងឡើយ ប្រសិន​បើគ្មានកិច្ចព្រមព្រៀងត្រឹម…

  • សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

    សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

    សម្តេចតេជោ ហ៊ុន សែន គាំទ្រកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងយុវជនឡាវ លើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយ និងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ថងលី ស៊ីសូលីត ដោយសម្ដេចចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើន។ នៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប៧០ឆ្នាំហើយ។ សម្ដេចបានបញ្ជាក់ថា កម្ពុជា និងឡាវ មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនល្អជាមួយគ្នាថែមទៀតផង។ ក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា…

  • អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ ដើម្បីប្រែក្លាយពួកគាត់ឱ្យទៅជា «អ្នកអប់រំបេតិកភណ្ឌ» ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជឿជាក់បាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ចំនួន ៤០រូប។ វគ្គសិក្សានេះរៀបចំឡើងដើម្បីបំពាក់បំប៉នចំណេះដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណ ដើម្បីឱ្យអ្នកបំពេញការងារផ្ទាល់នៅតាមប្រាសាទ អាចចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ និងជឿជាក់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រៀបដូចជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរ មកកាន់មន្ត្រីបុគ្គលិក ដែលជាកូនចៅអ្នកស្រុកអង្គរផ្ទាល់ ក្នុងការស្វែងយល់បន្ថែមពីប្រវត្តិដូនតារបស់ខ្លួន។ លោកបានបន្ថែមថា ការអប់រំពង្រឹងជំនាញជាប្រចាំបែបនេះ នឹងប្រែក្លាយភ្នាក់ងារទេសចរណ៍ទាំងអស់ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ អាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងបន្តរៀបចំវគ្គបំប៉នជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាចង់ចេះចង់ដឹងបន្ថែមរបស់មន្ត្រី-បុគ្គលិកផងដែរ។ ក្នុងវគ្គសិក្សានេះ អ្នកជំនាញបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖…

  • ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់អ្នកមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ នៅភាគឦសាននៃប្រទេសកម្ពុជា ទឹកធ្លាក់ជីអាំង គឺជាគោលដៅទេសចរណ៍ធម្មជាតិមួយដែលមិនគួរមើលរំលង។ រមណីយដ្ឋានដ៏ស្រស់ស្អាត ស្ថិតនៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ។ អ្នកទេសចរ ត្រូវធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តតាមផ្លូវលំប្រមាណ ៤គីឡូម៉ែត្រ ទើបទៅដល់ទីតាំងទឹកធ្លាក់។ ទឹកធ្លាក់ជីអាំង គឺជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ ទីនេះមិនត្រឹមតែជាកន្លែងសម្រាប់ទស្សនា និងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់បទពិសោធន៍ទេសចរណ៍ធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិក្នុងតំបន់។ ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចព្នង។ ក្រោមការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពជាច្រើន ដូចជា ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វែងយល់ពីជីវិតសត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ ហែលទឹកលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ពិសាម្ហូបប្រចាំតំបន់ ស្នាក់នៅផ្ទះស្នាក់របស់សហគមន៍ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ គម្រោងរេដបូកកែវសីមា បានគាំទ្រ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ ពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការការពារធនធានធម្មជាតិ ដែលពួកគេពឹងផ្អែកសម្រាប់ជីវភាពរស់នៅ៕ ដោយ៖ ម៉ាដេប៉ូ

  • ១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

    ១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

     គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំក្នុងអំឡុងពេលបុណ្យទានម្តងៗ។ ជាក់ស្តែង ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្តាលឱ្យអ្នកដំណើរជាង ៤០នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី១០ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៨៤លើក បណ្តាលឱ្យមនុស្ស ៤៣នាក់បាត់បង់ជីវិត និង ១១៨នាក់ទៀតរងរបួសធ្ងន់ស្រាល។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះរួមមាន ការបើកបរលើសល្បឿនកំណត់ ៣៥ករណី មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកជែង បត់គ្រោះថ្នាក់ បើកក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត និងងងុយ ជាដើម។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅតាមរាជធានី-ខេត្តចំនួន ១៨។ បើតាមក្រសួងមហាផ្ទៃ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី១០ ទី១១ និងទី១២ ខែតុលា ពោលគឺថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងនគរបាលចរាចរណ៍ បង្កើនការយកចិត្តទុកដាក់សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ នៅតាមច្រកចេញពីរាជធានីភ្នំពេញ ចំណុចផ្លូវប្រសព្វ និងស្ពានធំៗ ព្រមទាំងអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ចូលរួមគោរពច្បាប់ បើកបរដោយការប្រុងប្រយ័ត្ន មានអធ្យាស្រ័យ…

  • កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

    កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

    សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានទទួលភាពជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះរ៉ុក្កែត Nuri ឬ KSLV-II ដែលជារ៉ុក្កែតអវកាសផលិតឡើងដោយបច្ចេកវិទ្យាក្នុងស្រុកទាំងស្រុង ដើម្បីបញ្ជូនផ្កាយរណបចំនួន ១៥ គ្រឿងទៅកាន់គន្លងតារាវិថី ។ ការបាញ់បង្ហោះរ៉ុក្កែត Nuri ដែលមានទម្ងន់ប្រហែល ២០០ តោននេះ ធ្វើឡើងនៅថ្ងៃទី៧ ខែតុលា វេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Naro ក្នុងតំបន់ Goheung ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ។ ផ្កាយរណបទាំងនោះ រួមមាន ផ្កាយរណបខ្នាតតូចប្រភេទមីក្រូ សម្រាប់តាមដានសន្តិសុខជាតិ និងគ្រោះមហន្តរាយចំនួន ៥ គ្រឿង និងផ្កាយរណបខ្នាតតូចរាងគូបចំនួន ១០ គ្រឿងទៀត ដែលជារបស់ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ ។ រ៉ុក្កែតអវកាស Nuri បានហោះទម្រុះផ្ទៃមេឃទៅដល់គន្លងគោចរគោលដៅ ដែលមានកម្ពស់ប្រហែល ៥៧៥ គីឡូម៉ែត្រ ពីផ្ទៃផែនដី និងបានបញ្ចេញផ្កាយរណបបានជោគជ័យចំនួន ១៤ គ្រឿង ក្នុងចំណោម ១៥ គ្រឿង…