Category: ព័ត៌មាន

  • ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

    ចិន តវ៉ាប្រឆាំងការបញ្ជូនយន្តហោះចម្បាំងរបស់ អាមេរិក ទៅឱ្យ កោះតៃវ៉ាន់

    ប៉េកាំង ៖ ប្រទេសចិនប្រកាសតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការសាជាថ្មី ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ បន្ទាប់ពីកោះមួយនេះ ទទួលបានយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿងដំបូង ក្នុងចំណោម ៦៦ គ្រឿងដែលបានបញ្ជាទិញពីទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យក្រសួងបរទេសចិន លោក Gou Jiakun កាលពីថ្ងៃ អង្គារ និយាយថា ជំហររបស់ចិន គឺច្បាស់លាស់ ហើយទីក្រុងប៉េកាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តៃវ៉ាន់ ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់មហាយក្សចិន ហើយការដោះស្រាយបញ្ហានេះ មិនគួរមានការជ្រៀតជ្រែកពីខាងក្រៅឡើយ ។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងក្រោយយន្តហោះចម្បាំង F-16V Block 70 ចំនួន ២ គ្រឿង បានបញ្ជូនមកដល់មូលដ្ឋានទ័ពអាកាស Chihhang ក្នុងទីក្រុង Taitung ភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីហោះចេញពីហាវ៉ៃ និងឈប់សំចតនៅកោះ Guam ។ នេះជាការបញ្ជូនលើកដំបូង…

  • ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

    ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង F/A-18 Super Hornet ជាមួយយន្តហោះដ្រូនចាក់សាំងតាមអាកាស MQ-25A Stingray តាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។ បច្ចេកវិទ្យានេះមានឈ្មោះកាត់ថា MUM-T រចនាឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងយន្តហោះមានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើក ឱ្យធ្វើការជាក្រុមក្នុងបេសកកម្មតែមួយ ។ ក្រុមហ៊ុន Boeing បានសាកល្បងបច្ចេកវិទ្យានេះ ក្នុងសមយុទ្ធ Emerald Flag នៅមូលដ្ឋានទ័ពអាកាស Eglin រដ្ឋ Florida ដោយដំឡើងបច្ចេកវិទ្យានៅលើយន្តហោះ Beechcraft 1900D និង E90 King Air ហើយបង្ហាញសមត្ថភាពបញ្ជា និងផ្លាស់ប្តូរទិន្នន័យតាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។ ការធ្វើតេស្តនេះ មិនទាន់បំពាក់បច្ចេកវិទ្យានេះដល់ដ្រូន MQ-25A ពិតប្រាកដនៅឡើយទេ វាគ្រាន់តែជាការធ្វើតេស្តជំហានដំបូងប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើការសាកល្បងនេះជោគជ័យ ពីឡុតបើកយន្តហោះចម្បាំងអាចចេញបញ្ជា ឬសម្របសម្រួលជាមួយដ្រូន MQ-25A ដោយផ្ទាល់ពីកាប៊ីនយន្តហោះ ជំនួសឱ្យការពឹងផ្អែកតែលើការគ្រប់គ្រងពីនាវាផ្ទុកយន្តហោះ…

  • អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

    អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានផែនការបញ្ជាទិញនាវាចម្បាំងប្រភេទ Frigate ម៉ូដែល Meko A-200 ចំនួន ៤ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនផលិតនាវា TKMS ក្នុងតម្លៃប្រមាណ ៦,៣ ពាន់លានដុល្លារ ។ គណៈកម្មាធិការថវិកាសភារបស់អាល្លឹម៉ង់ ត្រូវបានរំពឹងថា នឹងអនុម័តការបញ្ជាទិញនាវាចម្បាំង នៅថ្ងៃទី៨ ខែតុលា ដោយការសាងសង់នាវានឹងរួចរាល់នៅឆ្នាំ ២០៣៥ នេះបើយោងតាមឯកសាររបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ។ ការសម្រេចចិត្តទិញនាវាពីក្រុមហ៊ុន TKMS នេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានលុបចោលគម្រោងដេញថ្លៃនាវាចម្បាំងម៉ូដែល F126 ជាមួយក្រុមហ៊ុន Damen របស់ហូឡង់ ដោយសារតែបញ្ហាយឺតយ៉ាវ និងការចំណាយលើសកញ្ចប់ថវិកា ។ ការបញ្ជាទិញដំណាក់កាលទីពីរនេះ នឹងធ្វើឱ្យចំនួននាវាចម្បាំងសរុបកើនឡើងដល់ ៨ គ្រឿង បន្ទាប់ពីបានបញ្ជាទិញចំនួន ៤ គ្រឿងរួចហើយ ដែលជំរុញឱ្យតម្លៃគម្រោងសរុបកើនឡើងជិត ១៣ ពាន់លានដុល្លារ ។ នាវាចម្បាំងចំនួន ៤ គ្រឿងដំបូង ត្រូវបានរំពឹងថា…

  • មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

    មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

    តូក្យូ ៖ ប្រទេសជប៉ុននឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀត ពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ខ្លួន តបតាមការស្នើសុំរបស់ក្រុមប្រទេស G7 នោះទេ ។ នេះគឺជាការបញ្ជាក់របស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi កាលពីថ្ងៃអង្គារ ។ បើតាម Bernama, មេដឹកនាំជប៉ុនរូបនេះ បានប្រាប់មូលហេតុតាមបណ្តាញសង្គម X ថា ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រេងយុទ្ធសាស្រ្តរបស់ខ្លួនជាបន្តបន្ទាប់រួចហើយ ដូច្នេះទីក្រុងតូក្យនឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀតក្នុងដំណាក់កាលនេះទេ ។ យ៉ាងណា លោកស្រី Takaichi បានអះអាងថា ប្រទេសជប៉ុននឹងនៅតែបន្តធ្វើការ ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក សន្តិសុខថាមពល និងស្ថិរភាពទីផ្សារប្រេងសកល ។ ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្តប្រហែល ៨០ លានបារ៉ែល កាលពីខែមីនា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង សម្របសម្រួលរួមគ្នា ។ ក្រោយមក ជប៉ុនក៏បានបញ្ចេញស្តុកប្រេងឆៅជាតិជាលើកទីពីរផងដែរ នៅក្នុងខែឧសភា ។ យោងតាម BBC, ការបដិសេធបញ្ចេញស្តុកប្រេងថ្មីរបស់ជប៉ុន ធ្វើឡើងបន្ទាប់ពីក្រុមប្រទេស G7 បានឯកភាពគ្នាកាលពីថ្ងៃទី២ ខែតុលា ថានឹងបញ្ចេញប្រេងឆៅ រួមទាំងប្រេងម៉ាស៊ូតប្រមាណ ១០០ លានបារ៉ែល ពីស្តុកបម្រុងយុទ្ធសាស្រ្ត ហើយសន្យាថា…

  • រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

    រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

    មូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងសាកល្បងយុទ្ធសាស្រ្តជំនាន់មុន ពោលកាលពីសម័យសង្គ្រាមលោកលើកទី១ និងលើកទី២ ដែលគេប្រើប្រាស់ទប់ទល់នឹងយន្តហោះទម្លាក់គ្រាប់បែកសត្រូវ បង្វែរវាមកជាការទប់ទល់នឹងយន្តហោះដ្រូនក្នុងសង្គ្រាមសម័យទំនើប ។ ក្បួនធ្វើសឹករបស់រុស្ស៊ីនេះ គឺជាការធ្វើតេស្តប្រព័ន្ធរបាំងបាឡុង ដែលបំពាក់ដោយខ្សែកាប ដើម្បីបង្កើតជាឧបសគ្គរារាំង និងស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលហោះចូលមកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ បើតាម Kyiv Post, ប្រព័ន្ធការពារដ្រូនមានរូបរាងដូចបាឡុងខ្យល់នេះ មានឈ្មោះថា “Barrier” ផលិតឡើងដោយក្រុមហ៊ុន First Airship JSC របស់រុស្ស៊ី ។ បាឡុងខ្យល់ទាំងនោះ នឹងត្រូវបង្ហោះឡើងទៅលើអាកាស ដោយចងភ្ជាប់ជាមួយខ្សែកាបប្រភេទ Kevlar ទម្លាក់ចុះមកក្រោមក្នុងប្រវែងប្រហែល ២៥០ ម៉ែត្រ ។ នៅពេលដែលដ្រូនហោះកាត់ សរសៃខ្សែកាបទាំងនោះ នឹងរុំជាប់ស្លាបចក្ររបស់យន្តហោះដ្រូន ដើម្បីធ្វើឱ្យវាបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ចុះមកដី ។ បាឡុងខ្យល់នីមួយៗ អាចហោះឡើងបានកម្ពស់រហូតដល់ ៣០០ ម៉ែត្រ និងអាចទ្រទម្ងន់សំណាញ់បានប្រហែល ៣០ គីឡូក្រាម ។ យោងតាមការលើកឡើងរបស់អ្នកផលិត, ប្រព័ន្ធរបាំងបាឡុងនេះ បង្កើតឡើងមានគោលបំណងការពារទីតាំងឧស្សាហកម្ម ឬរោងចក្រចម្រាញ់ប្រេងខ្នាតធំ ហើយដើម្បីអាចដំណើរការវា គេតម្រូវឱ្យប្រើប្រាស់បាឡុងយ៉ាងហោចណាស់ចំនួន…

  • សម្តេច ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេច ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយ​លើ​ប្រាក់​បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គម ដើម្បីជាការឆ្លើយតបទៅ «ពួកបំផ្លាញជាតិ»នៅក្រៅប្រទេសមួយចំនួន ដែលរាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី តែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។ ជាមួយគ្នានេះ សម្តេចបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែល​បាន​យក​ប្រាក់​រៃ​អង្គាស​សម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែ​រាជរដ្ឋាភិបាល​អស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

  • អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

    អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

    បរទេស ៖ ជាជំហានប្រវត្តិសាស្ត្រមួយ សហរដ្ឋអាមេរិក និងចិន កំពុងពិភាក្សាអំពីការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅកាន់ទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក ហើយមានគម្រោងបន្តជំរុញការចរចាលើបញ្ហាសព្វាវុធប្រល័យលោកប្រភេទនេះ អំឡុងកិច្ចប្រជុំនានា នៅពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ CNN កាលពីថ្ងៃអង្គារ។ សារព័ត៌មានអាមេរិកមួយនេះ បានដកស្រង់សម្តីមន្ត្រីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា គំនិតនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ត្រូវបានលើកឡើងដំបូង ដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រី​អាមេរិក នៅឆ្នាំនេះ ហើយការពិភាក្សាបានផ្តោតលើដំណើរទស្សនកិច្ច ទៅកាន់មន្ទីរពិសោធន៍ជាតិរបស់ក្រសួងថាមពលអាមេរិក និង ទីតាំងដែលមានលក្ខណៈស្រដៀងគ្នា នៅក្នុងប្រទេសចិន។ CNN បានរាយការណ៍ថា ការពិភាក្សារវាងមន្ត្រីអាមេរិក និងចិន ភាគច្រើនបានធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ ដែលមានសិទ្ធិវេតូ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើតាម Reuters, ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចេញឲ្យដឹង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចរចាត្រីភាគី ស្តីពីការគ្រប់គ្រងអាវុធរវាង ទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង ព្រមទាំង រុស្ស៊ី នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីខែមុន។ ជុំវិញគម្រោងចុះទៅពិនិត្យមើលទីតាំងផលិតអាវុធនុយក្លេអ៊ែរគ្នាជាលើកដំបូងក្នុងប្រវត្ថិសាស្ត្រនេះ,…

  • រុស្ស៊ី វាយប្រហារឈុតធំលើរដ្ឋធានីកៀវ ខណៈពលរដ្ឋ អ៊ុយក្រែន ទៅជ្រកកោនក្នុងស្ថានីយរថភ្លើងក្រោមដី

    រុស្ស៊ី វាយប្រហារឈុតធំលើរដ្ឋធានីកៀវ ខណៈពលរដ្ឋ អ៊ុយក្រែន ទៅជ្រកកោនក្នុងស្ថានីយរថភ្លើងក្រោមដី

    កៀវ ៖ រុស្ស៊ី អះអាងនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារ «ទ្រង់ទ្រាយធំ» ទៅលើគោលដៅនានា ស្ថិតនៅក្នុងទីក្រុងកៀវ និងតំបន់ផ្សេងៗទៀតរបស់ប្រទេសរបស់អ៊ុយក្រែន។ ដើម្បីសុវត្ថិភាព, ប្រជាពលរដ្ឋអ៊ុយក្រែនបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដែរថា ខ្លួនក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងតំបន់ Odesa ក៏ដូចជា កប៉ាល់សមុទ្រ ដែលត្រូវបានប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ទៀតផង។ ជាមួយគ្នា, អភិបាលក្រុងកៀវ បាននិយាយថា ការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីរបស់អ៊ុយក្រែន នាព្រឹកថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ពីរនាក់ ហើយជាការវាយប្រហារ ដែលកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានព្រមានជាមុន។ បើតាម AFP, រដ្ឋធានីមួយនេះបានរងការវាយប្រហារកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដោយមានសំឡេងស៊ីរ៉ែន ព្រមានពីការវាយប្រហារតាមអាកាសបន្លឺឡើង ស្ទើរតែជាប់ជានិច្ច ដើម្បីជូនដំណឹងអំពីការវាយប្រហាររបស់រុស្ស៊ី។ ប្រជាពលរដ្ឋបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី តាំងពីព្រលឹមថ្ងៃពុធ ដោយយកតាមខ្លួននូវកាបូប កន្ទេល និង ភួយ បន្ទាប់ពីយោធាបានចេញការជូនដំណឹង សម្រាប់ទីក្រុងកៀវ និងតំបន់ផ្សេងទៀតនៃប្រទេស។ លោកស្រី…

  • ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

    ក្រសួងទេសចរណ៍ប្រកាសបើកបេះដូងទទួលយកការរិះគន់បែបស្ថាបនា ដើម្បីស្តារវិស័យទេសចរណ៍​

    ក្រសួងទេសចរណ៍បានទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រូវបានលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។ ក្រសួងបញ្ជាក់ថា ការថយចុះនៃចំនួនភ្ញៀវអន្តរជាតិ បានបង្កការលំបាកដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ផងដែរ។ ចំពោះមុខបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះរួមមានកម្មវិធីជំរុញការស្ដារឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួន។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យ​ទេសចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះចំនួន៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍សន្យាប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅរួម ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​ ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។ ទោះបីយ៉ាងណា ក្រសួងទេសចរណ៍បន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និងជាឱកាសសម្រាប់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕

  • អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

    អាជ្ញាធរខេត្តសៀមរាបព្រមានពីគ្រោះថ្នាក់លង់ទឹក ក្រោយមនុស្ស៣៦នាក់បាត់បង់ជីវិតក្នុងរយៈពេល៩ខែឆ្នាំនេះ

    ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ខេត្តសៀមរាប មានករណីលង់ទឹកកើតឡើងសរុបចំនួន៣៣ករណី បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣៦នាក់ ក្នុងនោះមានកុមារចំនួន ២៧នាក់។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការលង់ទឹកទាំង ៣៣ករណីនេះ កើតឡើងនៅក្នុងក្រុងស្រុកចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកពួក ស្រុកវ៉ារិន និងស្រុកបន្ទាយស្រី។  ឯកឧត្តម លី សំរិទ្ធ អភិបាលរង និងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជំរុញឱ្យរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាលរបស់កុមារឱ្យយល់ដឹងអំពីគ្រោះថ្នាក់លង់ទឹកនៅក្នុងរដូវវស្សា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា ត្រឹមរយៈពេល២សប្តាហ៍កន្លងទៅនេះ ​មានករណីក្មេងលង់ទឹកស្លាប់រហូត ៥នាក់នៅស្រុកក្រឡាញ់។​    លោក លី វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា កន្លងមក មុនរដូវវស្សាមកដល់ ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរមូលដ្ឋានបានណែនំាឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកុមារក្នុងការលេងទឹកនៅរដូវទឹកឡើងនេះ​។ អង្គការយូនីសេហ្វប្រចាំកម្ពុជា បានអំពាវនាវឱ្យឪពុកម្តាយ និងអាណាព្យាបាល…