Category: ព័ត៌មាន

  • ប្រាក់ចំណូលរបស់ SpaceX ស្ទុះឡើង ១៦១ ភាគរយ ជំរុញដោយអាជីវកម្ម AI និងផ្កាយរណប Starlink

    ប្រាក់ចំណូលរបស់ SpaceX ស្ទុះឡើង ១៦១ ភាគរយ ជំរុញដោយអាជីវកម្ម AI និងផ្កាយរណប Starlink

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កាលពីថ្ងៃ អង្គារ បានរាយការណ៍ពីការស្ទុះឡើងប្រាក់ចំណូលរហូដល់ ១៦១ ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើនអាជីវកម្មបញ្ញាសិប្បនិម្មិត (AI) និងការកើនឡើងចំនួនអតិថិជននៃសេវាអ៊ីនធឺណិតផ្កាយរណប Starlink ។ យោងតាមលទ្ធផលហិរញ្ញវត្ថុរបស់ SpaceX, ប្រាក់ចំណូលសរុបក្នុងត្រីមាសទី៣ ដែលបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា មានចំនួន ១៤,៥៨ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន កើនឡើងលើស ៥,៥៨ ពាន់លានដុល្លារ ពោលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគទីផ្សារ ។ ទន្ទឹមគ្នា SpaceX ក៏បានរាយការណ៍ពីប្រាក់ចំណេញក្នុងមួយហ៊ុនចំនួន ០,៣៥ ដុល្លារផងដែរ ។ ក្រៅពីប្រាក់ចំណូល, ក្រុមហ៊ុនអវកាសឯកជនមួយនេះ ក៏បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន SpaceX បានខាតបង់សុទ្ធប្រមាណ ១,១ ពាន់លានដុល្លារ ។ បើតាម Anadolu,…

  • អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង

    អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង

    អាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារដំណាក់កាលទី២ ក្នុងសប្ដាហ៍នេះ។ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅលើ ២៩ ទីតាំង ដើម្បីការពារនិងទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធប្រាសាទ មុននឹងឈានទៅដល់ការជួសជុល​ពេញលេញនាពេលអនាគត។ គម្រោងដំណាក់កាលទី២ ដែលត្រូវអនុវត្តលើ ២៩ទីតាំងនេះ រួមមាន៖ នៅគោបុរៈទី១ ចំនួន១០ទីតាំង ,គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាល​ចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង ,គោបុរៈទី៣ ចំនួន៥ទីតាំង ,គោបុរៈទី៤ ចំនួន១ទីតាំង ,ស្ពានហាលចន្លោះគោ​បុរៈ​ទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ចំនួន១ទីតាំង។ គួរជម្រាបថា កាលពីដំណាក់កាលទី១ ក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានទល់ទ្រសង្គ្រោះបន្ទាន់រួចរាល់ចំនួន ២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។ ការទល់ទ្រសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ ដើម្បីការពារតម្លៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដែលជាបេតិកភណ្ឌពិភព ព្រមទាំងដើម្បី​ធានាសុវត្ថិភាពប្រាសាទ មុននឹងឈានទៅបើកការជួសជុល​ជាបន្ត​បន្ទាប់​ទៀត។ សូមជម្រាបថា ប្រាសាទព្រះវិហារ…

  • រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់

    រដ្ឋ និងវិស័យឯកជន ប្តេជ្ញាចិត្តរួមគ្នាបង្កើតអនាគតសំណង់នៅកម្ពុជា ឱ្យកាន់តែរឹងមាំ សុវត្ថិភាព និងមានស្តង់ដារខ្ពស់

    មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី ដើម្បីរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងបទដ្ឋានបច្ចេកទេស ក្នុងវិស័យសំណង់នៅកម្ពុជា។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពិសោធន៍ជាតិសំណង់ ជាមួយក្រុមហ៊ុន កំពតស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd.) ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឱ្យដឹងថា ឧស្សាហកម្មស៊ីម៉ងត៍បានជំរុញការអភិវឌ្ឍ និងសមត្ថភាពនៃការសាងសង់សំណង់អគារខ្ពស់ៗ ដែលជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ ការរៀបចំបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង និងបទដ្ឋានអន្តរជាតិ គឺជាតម្រូវការចាំបាច់។ ឯកឧត្តមបន្តថា ក្នុងរយះពេលជិត៤ឆ្នាំនេះ មន្ទីរពិសោធន៍ជាតិសំណង់បានរៀបចំរចនាសម្ព័ន្ធ ដំឡើងម៉ាស៊ីន និងឧបករណ៍ពិសោធន៍ បណ្តុះបណ្តាល និងបើកសាកល្បងអនុវត្តការងារពិសោធន៍ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំនានា។ ឯកឧត្តម ញ៉ ហេង សង្កត់ធ្ងន់ថា…

  • បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល

    បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល

    កសិករដាំស្វាយចន្ទីកម្ពុជា ពេលនេះលែងបារម្ភពី ការខាតបង់ក្នុងការកាប់ដើមចន្ទីចាស់ៗចោលទៀតហើយ តាមរយៈបច្ចេកទេសថ្មីនៃ​ការកាត់មែក និងកែលម្អ ដើមចាស់ឱ្យលូតលាស់ឡើងវិញ ដែលណែនាំដោយ ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យា​សាស្ត្រកសិកម្ម​តំបន់ត្រូពិកចិន បាននិងកំពុងជួយឱ្យចម្ការចន្ទីចាស់ៗ ត្រឡប់មកហុចទិន្នផលខ្ពស់ជាថ្មី និងជួយរក្សាប្រាក់ ចំណូលរបស់កសិករ។ ផ្អែកតាមការចុះអនុវត្តជាក់ស្តែងនៅតាមចម្ការក្នុង ខេត្តកំពង់ធំ សមាគមស្វាយចន្ទីកម្ពុជា (CAC) បាន​សម្តែង​ក្តីសង្ឃឹមយ៉ាងមុតមាំ​លើបច្ចេកទេស​ស្តារដើម​ចន្ទី​ចាស់ៗនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគម​ស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កន្លងមកជាពិសេស​ក្នុង​ឆ្នាំ២០២១ និង២០២២ កសិករបានកាប់ដើម​ចន្ទី​ពូជប្រពៃណី និងដើមចាស់ៗចោលអស់ជិត ៥០ហិកតា ដោយសារតែវាហុចផល​ទាប។ប៉ុន្តែតាមវិធីសាស្រ្តថ្មី​ដែល​ចែករំលែកដោយអ្នកបច្ចេកទេសចិន បានផ្តល់នូវ​ផលចំណេញច្រើន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបាន​បញ្ជាក់ថា វិធីសាស្រ្តថ្មីនេះ គឺគេកាប់ដើមចន្ទីអាយុ​ប្រមាណ​ ២៥ឆ្នាំ ដែលលែង​សូវហុចផល ដោយកាត់​មែកចាស់ចោលសល់តែកម្ពស់ពីដី ១ទៅ២ម៉ែត្រ ដើម្បីឱ្យវាដុះមែកនិងស្លឹកថ្មី។ វិធីនេះធ្លាប់ជោគជ័យ​លើដើមពុទ្រា ហើយយើងសង្ឃឹមយ៉ាងមុតមាំថានឹង​ទទួលបានលទ្ធផលល្អដូចគ្នាលើដើមស្វាយចន្ទី។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើដំណាំកៅស៊ូនេះដែរ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជាបាន​បង្ហោះសំណេរ​លើបណ្តាញ​សង្គមផ្លូវការក្នុងសប្ដាហ៍នេះថា ការណែនាំបច្ចេកទេស​កែលម្អចម្ការស្វាយចន្ទីចាស់ៗនេះ ធ្វើឡើងដើម្បីជួយ​ការពារ​កុំឱ្យចម្ការស្វាយ​ចន្ទីចាស់ៗជិត ៣០ម៉ឺនហិកតានៅ​កម្ពុជា ត្រូវគេកាប់បំផ្លាញ ឬបោះបង់ចោល។ គំនិតផ្ដួច​ផ្ដើមនេះ…

  • សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

    សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឆ្លៀតឱកាសទៅជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សមានពិការភាព និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ព្រមទាំងរៀបចំល្បែងកម្សាន្ត និងអាហារជូនកុមារទាំងនោះ ដើម្បីចែករំលែកការសប្បាយរីករាយក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច។ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជា ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សិស្សានុសិស្សទាំងនោះស្នាក់នៅ និងរៀនសូត្រនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ហើយមួយចំនួនទៀតមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្ដល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់សាលាទាំង៣កន្លែង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ចំណែកលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងជាង ៥០០នាក់ ក៏បានទទួលថវិកា និងសម្ភារមួយចំនួនផងដែរ។ អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ…

  • Apple ពង្រីកផលិតកម្មទូរស័ព្ទត្រកូល iPhone ជំនាន់ចុងក្រោយ រួមមាន iPhone Duo និង iPhone 18 Pro

    Apple ពង្រីកផលិតកម្មទូរស័ព្ទត្រកូល iPhone ជំនាន់ចុងក្រោយ រួមមាន iPhone Duo និង iPhone 18 Pro

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កាលពីថ្ងៃអង្គារ ប្រកាសពង្រីកផលិតកម្ម និងបង្កើតភាពជាដៃគូថ្មីៗជាមួយក្រុមហ៊ុនធំៗក្នុងស្រុក ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម និងសមាសធាតុសំខាន់ៗសម្រាប់ផលិតទូរស័ព្ទត្រកូល iPhone រួមមានម៉ូដែល iPhone 18 Pro និង iPhone Duo ជាទូរស័ព្ទបត់ដំបូងបង្អស់របស់ Apple ។ ការពង្រីកផលិតកម្ម និងការបង្កើតភាពជាដៃគូនេះ ត្រូវបានធ្វើឡើងក្រោមកម្មវិធីចំរុញផលិតកម្មសហរដ្ឋអាមេរិក ហៅកាត់ AMP ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តវិនិយោគចំនួន ៦០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ បើតាម Anadolu, ក្រុមហ៊ុន Apple បានប្តេជ្ញាចិត្តវិនិយោគប្រហែល ១០០ លានដុល្លារក្នុងពេល ៣ ឆ្នាំខាងមុខ ជាមួយក្រុមហ៊ុន Perryman ដែលមានមូលដ្ឋាននៅរដ្ឋ Pennsylvania ។ ក្រោមការវិនិយោគនេះ ក្រុមហ៊ុន Perryman នឹងផ្គត់ផ្គង់លោហៈទីតាញ៉ូម កម្រិត៥ ដែលមានសមាសធាតុកែច្នៃឡើងវិញយ៉ាងតិច ៨០…

  • អង់គ្លេស ត្រៀមបញ្ជូនយន្តហោះចម្បាំងទៅជួយការពារ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី

    អង់គ្លេស ត្រៀមបញ្ជូនយន្តហោះចម្បាំងទៅជួយការពារ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី

    ឡុងដ៍ ៖ ប្រទេសអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារ ថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង Typhoon ទៅបំពេញបេសកកម្មការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ។ បើតាមក្រសួងការពារជាតិអង់គ្លេស, យន្តហោះចម្បាំងទាំងនេះ នឹងបំពេញបេសកកម្មក្នុងលក្ខណៈការពារ មិនមែនទៅវាយប្រហារប្រឆាំងនឹងក្រុមហ៊ូធីដែលគាំទ្រអ៊ីរ៉ង់ឡើយ ពោលគឺដើម្បីជួយការពារទីក្រុង ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ពីការវាយប្រហារតាមផ្លូវអាកាស ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wes Streeting អះអាងថា ការបញ្ជូនយន្តហោះចម្បាំងទាំងនេះ គឺជាផ្នែកមួយនៃការពង្រីកជំនួយយោធារបស់អង់គ្លេស ដើម្បីជួយអារ៉ាប៊ីសាអូឌីតទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស និងការពារដែនអាកាសរបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ ពីមីស៊ីល និងដ្រូនប្រយុទ្ធ ។ ក្រៅពីយន្តហោះចម្បាំង Typhoon, អង់គ្លេសក៏នឹងបញ្ជូនយន្តហោះដឹកជញ្ជូនយោធា Atlas A400M ដើម្បីជួយដឹកជញ្ជូនសម្ភារៈយោធានៅអារ៉ាប៊ីសាអូឌីត ព្រមទាំងបញ្ជូនទីប្រឹក្សាយោធាទៅជួយគាំទ្រមន្ត្រីយោធារបស់ទីក្រុងរីយ៉ាដ ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏រួមបញ្ចូលទាំងការបន្តបេសកកម្មរបស់កងយន្តហោះចាក់សាំងតាមអាកាសរបស់អង់គ្លេស ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការនៃកងយន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីតផងដែរ ។ បើតាម Aljazeera, ជំនួយយោធាថ្មីរបស់អង់គ្លេសនេះ ត្រូវបានធ្វើឡើងចំពេលការប្រយុទ្ធគ្នានៅប្រទេសយេម៉ែនកំពុងពុះកញ្ជ្រោល និងការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើអារ៉ាប៊ីសាអូឌីតកាន់តែក្តៅគគុក ។ ក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត រួមទាំងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យថាមពល…

  • កូរ៉េខាងជើង ព្រមានចាត់វិធានការយ៉ាងចាស់ដៃ ឆ្លើយតបការបញ្ចេញសាច់ដុំយោធារវាង កូរ៉េខាងត្បូង និងអាមេរិក

    កូរ៉េខាងជើង ព្រមានចាត់វិធានការយ៉ាងចាស់ដៃ ឆ្លើយតបការបញ្ចេញសាច់ដុំយោធារវាង កូរ៉េខាងត្បូង និងអាមេរិក

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានព្រមានចាត់វិធានការយ៉ាងចាស់ដៃ ក៏ដូចជាថ្កោលទោសសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងអាមេរិក ព្រមទាំងសមយុទ្ធយោធាដាច់ដោយឡែករវាងអាមេរិក និងជប៉ុន ដោយចាត់ទុកសកម្មភាពទាំងនេះថា ជាការបង្ហាញសាច់ដុំយោធារបស់ប្រទេសសត្រូវ ។ បើតាមកាសែតកូរ៉េខាងជើង KCNA, ទីក្រុងព្យុងយ៉ាងបានព្រមានធ្ងន់ៗថា ខ្លួននឹងអនុវត្តគោលការណ៍តបតយ៉ាងចាស់ដៃ ពោលគឺសត្រូវធ្វើបែបណា ខ្លួននឹងធ្វើបែបនោះវិញ ដោយផ្អែកលើអំណាចដ៏ខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាទាំងនេះ ។ KCNA ចោទប្រកាន់ចំៗថា ក្រោមស្ថានការណ៍បច្ចុប្បន្ន កងកម្លាំងដែលខ្លួនចាត់ទុកថាជាសត្រូវ កំពុងបង្កើនសកម្មភាពយោធា ដើម្បីគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងជើង និងធ្វើឱ្យអស្ថិរភាពយុទ្ធសាស្ត្រក្នុងតំបន់ កាន់តែធ្ងន់ធ្ងរ ដែលនេះគឺជាភស្តុតាងបញ្ជាក់ពីភាពចាំបាច់ នៃការពង្រឹងសមត្ថភាពការពារខ្លួនរបស់ទីក្រុងព្យុងយ៉ាង ។ ការបញ្ចេញប្រតិកម្មធ្ងន់ៗរបស់កូរ៉េខាងជើង កើតឡើងចំពេលដែលកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធយោធា «Hoguk» កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីកងកម្លាំងអាមេរិក ។ នៅថ្ងៃដដែល ជប៉ុន និងអាមេរិកក៏បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយទៀត មានឈ្មោះថា «Keen Sword» ផងដែរ ៕ ប្រភព ៖ Yunhap ប្រែសម្រួល ៖ ឈឹម ទីណា

  • ឥណ្ឌា បញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ

    ឥណ្ឌា បញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ

    ញូវដេលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃ ចន្ទ ប្រកាសបញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការពីថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ។ ការបញ្ចុះតម្លៃនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌានិយាយថា មានគោលបំណងធ្វើឱ្យការព្យាបាលជំងឺមហារីកមានតម្លៃសមរម្យជាងមុន និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺ ក៏ដូចជាទប់ស្កាត់ការលក់យកចំណេញខ្ពស់ហួសហេតុ ក្នុងវិស័យចែកចាយ និងលក់ថ្នាំព្យាបាលជំងឺមហារីក ។ បើតាម News Wire, ថ្នាំដែលនឹងត្រូវលក់បញ្ចុះតម្លៃ រួមមានទាំងឱសថព្យាបាលជំងឺមហារីកជាង ២០ ប្រភេទ ដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ មហារីកអូវែ និងមហារីកមាត់ស្បូន ។ ក្នុងចំណោមឱសថទាំងនោះ ក៏មានថ្នាំដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺមហារីកផងដែរ ក្នុងនោះមានដូចជា Pembrolizumab, Bevacizumab, Durvalumab និង Osimertinib ។ យោងតាមក្រសួងគីមី និងជីឥណ្ឌា, វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិកំណត់តម្លៃឱសថឥណ្ឌា ហៅកាត់ NPPA សម្រេចកំណត់អត្រាចំណេញពាណិជ្ជកម្មលើថ្នាំដែលមានចុះក្នុងបញ្ជីមិនឱ្យលើសពី ៣០ ភាគរយនៃតម្លៃលក់រាយអតិបរមា ។…

  • លោក Zelensky ថា អ៊ុយក្រែន ត្រូវបង្ខំឱ្យចុះចាញ់ រុស្ស៊ី

    លោក Zelensky ថា អ៊ុយក្រែន ត្រូវបង្ខំឱ្យចុះចាញ់ រុស្ស៊ី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ថាកំពុងដាក់សម្ពាធលើទីក្រុងកៀវឱ្យចុះចាញ់រុស្ស៊ី តាមរយៈការកម្រិតលើសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលកងកម្លាំងអ៊ុយក្រែនប្រើប្រាស់សម្រាប់ទំនាក់ទំនង និងប្រតិបត្តិការនៅសមរភូមិ ។ បើតាមសារព័ត៌មាន TVP World, ការចោទប្រកាន់នេះកើតឡើង ចំពេលដែលទំនាក់ទំនងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកកំពុងជួបរឿងរកាំរកូសខ្លាំងឡើង ពោលគឺបន្ទាប់ពីលោក Trump បានព្រមព្រៀងជាមួយលោក Putin ក្នុងការបើកដៃឱ្យរុស្ស៊ីនាំចេញប្រេងម៉ាស៊ូតចូលទីផ្សារពិភពលោក ជាថ្នូរនឹងការផ្អាកដាក់ទណ្ឌកម្មបន្ថែមមួយចំនួន ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃអាទិត្យ, លោក Zelensky លើកឡើងថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនអាចធ្វើឱ្យសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ ជាពិសេសសកម្មភាពគឺដើម្បីបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យចុះចាញ់រុស្ស៊ីតែម្ដង ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះជឿជាក់ថា សម្ព័ន្ធមិត្តអាមេរិកប្រហែលជាមិនមានគោលបំណងបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមរយៈការកេងចំណេញលើផលប្រយោជន៍របស់អ៊ុយក្រែននោះទេ ។ ជាមួយគ្នានេះ លោក Zelensky ក៏សម្តែងក្តីសង្ឃឹមផងដែរថា កម្តៅនយោបាយរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនអាចធូរស្រាលឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ ។ មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន…