-
ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង បិទបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមទស្សនាជិត ២៣ម៉ឺននាក់

ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅដោយជោគជ័យបន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ព្រឹត្តិការណ៍ថ្នាក់ខេត្តមួយនេះ មិនត្រឹមតែបានទាក់ទាញទូកប្រណាំងសរុបចំនួន ៨០ទូក ឱ្យមកចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យចូលរួមទស្សនាកម្សាន្តរហូតដល់ទៅប្រមាណ ២៣ម៉ឺននាក់ផងដែរ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅតាមបណ្តោយមាត់ទន្លេចុងប៉ម ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការត្រៀមលក្ខណៈអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ តាមរបាយការណ៍របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រណាំងទូក ង ឆ្នាំ២០២៦នេះ មានទូកចូលរួមប្រកួតសរុបចំនួន…
-
ឯកឧត្តម សាយ សំអាល់ ណែនាំសិស្សនិទ្ទេស A ឱ្យខិតខំពង្រឹងសមត្ថភាពបន្ថែម ព្រោះជោគជ័យនេះគ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរំលឹកសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយឆ្នាំ២០២៦នេះទាំងអស់ ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ព្រោះជោគជ័យបាក់ឌុប គ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានក្រើនរំលឹក និងណែនាំដល់សិស្សជ័យលាភីនិទ្ទេស A ទាំងអស់ ឱ្យបន្តរក្សាស្មារតីខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថា ភាពជោគជ័យនៃការប្រឡងជាប់បាក់ឌុបនេះ គ្រាន់តែជាចំណុចចាប់ផ្តើម នៃផ្លូវជីវិតប៉ុណ្ណោះ ។ ឯកឧត្តមគូសបញ្ជាក់ថា ទោះបីជាសិស្សជ័យលាភីទាំងអស់ទទួលបានជោគជ័យ ក្នុងការប្រឡងបាក់ឌុបនេះហើយក្តី ក៏មិនត្រូវមានមោទនភាពហួសហេតុនោះដែរ គឺត្រូវបន្តការសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអនាគតដ៏ល្អរុងរឿងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។ ក្នុងពេលជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តព្រះសីហនុ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់…
-
ADB អនុម័តថវិកា ៧២លានដុល្លារ ជួយពង្រឹងកសិកម្មជនបទ និងលើកកម្ពស់ស្ត្រីកសិករខ្នាតតូច២០ម៉ឺននាក់នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារអាម៉េរិក ដើម្បីជួយកម្ពុជាក្នុងការធ្វើទំនើបកម្មកសិកម្មនៅតាមជនបទ ,ការលើកកម្ពស់តួនាទីស្ត្រី និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយសារគ្រោះមហន្តរាយធម្មជាតិ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តកញ្ចប់ហិរញ្ញប្បទានទឹកប្រាក់ចំនួន៧២លានដុល្លារ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការការពង្រឹងវិស័យកសិកម្មតាមជនបទ ,ការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងបង្កើនភាពធន់ជូនដល់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់រស់នៅតាមឃុំដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ។ កញ្ចប់ហិរញ្ញប្បទាននេះ មានការរួមបញ្ចូលគ្នារវាងឥណទានសម្បទានចំនួន ៥៧លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ព្រមទាំងទទួលបានការបំពេញបន្ថែមពីសហហិរញ្ញប្បទាន និងមូលនិធិអន្តរជាតិនានា រួមទាំងរាជរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់លើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជនបទ និងជួយគាំទ្រដល់សហគមន៍ក្រីក្រដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំនិងចូលរួម ក្នុងការសម្រេចចិត្ត និងក្នុងកម្មវិធីអភិវឌ្ឍន៍ គម្រោងនេះនឹងជួយពង្រីកខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ ក៏ដូចជាជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីឱ្យគ្រួសារកសិករអាចកសាងអនាគតដ៏មានសុវត្ថិភាព និងភាពធន់។ បើតាម ADB បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិដែលកើតឡើងត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងសន្តិសុខស្បៀងនៅកម្ពុជា ជាពិសេសនៅតំបន់ជនបទដែលជាទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ៥៩ភាគរយនៃចំនួនសរុប។ ទន្ទឹមនឹងនេះ…
-
អាមេរិករំលឹកពីឥទ្ធិពលការទូតរបស់ខ្លួន ក្នុងការដោះស្រាយម្លោះព្រំដែនកម្ពុជា-ថៃ

ក្នុងឱកាសខួប១ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃ ក្រោមការជំរុញរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលការទូតដ៏សំខាន់មួយរបស់ខ្លួន ដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Marco Rubio បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីមួយឆ្នាំមុន បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពរវាងប្រទេសទាំងពីរ។ លោកបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះ ព្រមទាំងធ្វើឱ្យការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែងក្លាយជាការពិត។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក Marco Rubio បានរំលឹកថា កាលពីមួយឆ្នាំមុន ប្រធានាធិបតីអាម៉េរិក លោក Donald J. Trump បាននាំកម្ពុជានិងថៃមករួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលលោកចាត់ទុកថា ជាសមិទ្ធផលការទូតដ៏សំខាន់មួយ សម្រេចបានដោយសារការដឹកនាំយ៉ាងម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោក Trump។ លោក Rubio បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលនៃការទូតអាមេរិក ក្នុងការដោះស្រាយជម្លោះ និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់សន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយភាគីទាំងពីរ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀង និងកសាងសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា…
-
លោក ណេតាន់យ៉ាហ៊ូ គំរាមវាយ អ៊ីរ៉ង់ យ៉ាងចាស់ដៃ បើហ៊ានរំខានដល់ការបោះឆ្នោត អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន នឹងរងការវាយប្រហារសងសឹកយ៉ាងចាស់ដៃបំផុត ប្រសិនបើពួកគេហ៊ានបង្កការរំខានដល់ដំណើរការបោះឆ្នោតសកលនៅក្នុងប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ។ នេះបើតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ ។ បើតាម AFP, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងអះអាងក្នុងវីដេអូមួយថា អ៊ីស្រាអែលទទួលបានព័ត៌មានសម្ងាត់មួយចំនួន ដែលបង្ហាញថា អ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ទំនងជាប៉ុនប៉ងវាយប្រហារ ដើម្បីបង្កចលាចលដល់ដំណើរការបោះឆ្នោតរបស់អ៊ីស្រាអែល ។ ជុំវិញបញ្ហានេះ លោក ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗថា អ៊ីរ៉ង់ និងក្រុមគាំទ្ររបស់ខ្លួន មិនគួរព្យាយាមសាកល្បងការអត់ធ្មត់របស់អ៊ីស្រាអែលឡើយ ពីព្រោះកងកម្លាំងយោធាអ៊ីស្រាអែលបានប្រុងជើងការរួចរាល់ហើយ សម្រាប់ប្រតិបត្តិការការពារ និងវាយលុកសងសឹកវិញភ្លាមៗ ។ បើតាម Aljazeera, អ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលានេះ ខណៈសន្លឹកឆ្នោតជាង ៤៥០លានសន្លឹកត្រៀមទុករួចរាល់ហើយ ។ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងអាចមើលឃើញការបិទបញ្ចប់ការក្តោបក្តាប់អំណាចយ៉ាងយូររបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ។ ពីព្រោះបើតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម ហៅកាត់ CEC, ការប្រកួតប្រជែងរវាងប្លុកស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធភាពបក្សប្រឆាំង គឺមានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ពោលគឺប្រហែល ៥០…
-
កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ

កម្ពុជាបានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រតាមរយៈការនាំចេញអង្ករបានលើសពី ១លានតោនជាលើកដំបូង ខណៈ ឯកឧត្តម សុខ ចិន្តាសោភា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមពិតប្រាកដជូនដល់ប្រជាកសិករ។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបង្កើតកំណត់ត្រាថ្មីមួយតាមរយៈការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១លាន ១ម៉ឺន ៤ពាន់តោន ដែលជាការឆ្លងផុតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនូវរបារនៃនាំចេញអង្ករ ១លានតោន។ សមិទ្ធផលដ៏ធំធេងនេះ គឺជាលទ្ធផលនៃការកំណត់គោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយ ដែលបានដាក់ចេញតាំងពីឆ្នាំ២០១០ មកម្ល៉េះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ ២០២៦ កាលពីថ្ងៃសៅរ៍ថា ទោះបីជាយ៉ាងណា ក្រោយពីសម្រេចបាននូវតួលេខនាំចេញអង្ករមួយលានតោននេះ កម្ពុជាមិនត្រូវវាស់វែងត្រឹមតែបរិមាណជាតោននោះឡើយ ប៉ុន្តែត្រូវគិតគូរដល់ប្រាក់ចំណូលពិតប្រាកដរបស់កសិករ គុណភាពផលិតផល តម្លៃបន្ថែមដែលរក្សាទុកក្នុងប្រទេស ការបង្កើតការងារ និងការលើកកម្ពស់កិត្យានុភាពម៉ាកសញ្ញាផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ ផងដែរ។ ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើង ការនាំចេញបាន ១លានតោននេះ មិនមែនជាទីបញ្ចប់របស់កម្ពុជាឡើយ ពោលគឺវាគ្រាន់តែជាការចាប់ផ្តើមនៃជំហានថ្មីមួយទៀតប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វិស័យកសិកម្មមិនអាចរីកចម្រើនទៅបានដោយពឹងផ្អែកលើក្រសួងណាមួយធ្វើការដាច់ដោយឡែកពីគ្នានោះទេ ពោលគឺកសិករត្រូវការចាំបាច់នូវទឹក ពូជស្រូវល្អ បច្ចេកទេស ហិរញ្ញប្បទាន…
-
ជប៉ុន ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចម្ងាយ ១,០០០ គីឡូម៉ែត្រ ក្នុងសមយុទ្ធយោធាជាមួយ អាមេរិក លើកដំបូង

តូក្យូ ៖ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ Type-25 ដែលអាចបាញ់បានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកជាលើកដំបូង ។ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ ត្រួវបានគេមើលឃើញថា ជាការបញ្ចេញសាច់ដុំយោធា ក្នុងការពង្រឹងសមត្ថភាពកងទ័ពរបស់ជប៉ុន ដើម្បីត្រៀមខ្លួនវាយប្រហារតបតទៅលើគោលដៅសត្រូវ ប្រសិនបើទីក្រុងតូក្យូវាយតម្លៃថា ខ្លួនកំពុងប្រឈមមុខនឹងការវាយប្រហារដោយអាវុធ ។ បើតាម Straits Times, ប្រព័ន្ធមីស៊ីល Type-25 គឺជាប្រភេទមីស៊ីលនាំផ្លូវប្រឆាំងនាវា ដែលផលិតក្នុងស្រុក និងបាញ់ចេញពីប្រព័ន្ធបាញ់ចល័តដែលបំពាក់លើរថយន្ត ។ មីស៊ីលនេះត្រូវបានរាយការណ៍ថា អាចហោះទម្លុះមេឃក្នុងចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ ពោលគឺវាអាចវាយប្រហារដល់តំបន់ឆ្នេរមួយចំនួនរបស់ប្រទេសចិន ។ ប្រព័ន្ធមីស៊ីល Type-25 ត្រូវបានកងកម្លាំងស្វ័យការពារជប៉ុនដឹកជញ្ជូនទៅកាន់ទីតាំងបាញ់ក្នុងតំបន់ហ្វឹកហ្វឺន Onohara ដែលស្ថិតនៅចន្លោះខេត្តណាហ្គាសាគី និងខេត្តសាហ្គា កាលពីថ្ងៃអាទិត្យ ដោយតម្រង់ទៅទិសនិរតីសម្រាប់ការហ្វឹកហាត់បាញ់សាកល្បង ។ ល្បែងសង្គ្រាមរវាងជប៉ុន-អាមេរិកនេះមានឈ្មោះថា «Keen Sword» បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែតុលាខាងមុខ ។ សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងស្វ័យការពារជប៉ុនប្រមាណ ៤៥.០០០ នាក់ និងកងទ័ពអាមេរិកប្រមាណ…
-
កាសែតអាមេរិកផ្សាយចោទ រុស្ស៊ី ជួយ កូរ៉េខាងជើង ពង្រឹងកម្លាំងមីស៊ីលផ្លោង និងផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំ

វ៉ាស៊ីនតោន ៖ កាសែតអាមេរិក The New York Times ថ្មីៗនេះបានចេញផ្សាយចោទប្រកាន់ថា រុស្ស៊ីកំពុងផ្តល់បច្ចេកវិទ្យាយោធា ទិន្នន័យពីការសាកល្បងអាវុធ និងបទពិសោធន៍ប្រយុទ្ធដល់កូរ៉េខាងជើង ដើម្បីជួយពង្រឹងកម្លាំងមីស៊ីលផ្លោង ក៏ដូចជាពង្រីកសមត្ថភាពផលិតដ្រូនប្រយុទ្ធទ្រង់ទ្រាយធំក្នុងស្រុក ។ ជាក់ស្តែង កាលពីដើមខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្រ្តមួយ ដែលទីក្រុងព្យុងយ៉ាងអះអាងថា អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។ បើតាមប្រព័ន្ធតាមដានការពារជាតិរបស់កូរ៉េខាងត្បូង និងជប៉ុន, មីស៊ីលនេះអាចហោះបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអះអាងថា មានចម្ងាយរហូតដល់ ១.០០០ គីឡូម៉ែត្រ ។ ទន្ទឹមគ្នា អ្នកវិភាគផ្នែកការពារជាតិនិយាយថា ទិន្នន័យតេឡេមេទ្រី និងព័ត៌មានអំពីដំណើរការអាវុធដែលរុស្ស៊ីទទួលបានពីសមរភូមិអ៊ុយក្រែន អាចជួយឱ្យវិស្វករកូរ៉េខាងជើងកែលម្អប្រព័ន្ធនាំផ្លូវទិសដៅ និងសមត្ថភាពបត់បែននៅដំណាក់កាលចុងក្រោយ នៃការហោះហើររបស់មីស៊ីល ។ អ្នកវិភាគបន្ថែមថា ការកែលម្អទាំងនេះ អាចជួយបង្កើនភាពត្រឹមត្រូវនៃការវាយប្រហារ និងបង្កើនបញ្ហាប្រឈមចំពោះប្រព័ន្ធខែលការពារដែនអាកាសរបស់កូរ៉េខាងត្បូង ក៏ដូចជាគូសត្រូវរបស់កូរ៉េខាងជើង ។ ក្រៅពីមីស៊ីល, រុស្ស៊ីក៏ត្រូវបានរាយការណ៍ដែរថា កំពុងជួយកូរ៉េខាងជើងពង្រីកសមត្ថភាពផលិតយន្តហោះដ្រូនប្រយុទ្ធ និងគ្រាប់រំសេវផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំក្នុងស្រុក ។ យោងតាម Kyiv Post, កូរ៉េខាងជើងក៏កំពុងរៀនសូត្រពីបទពិសោធន៍សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ ។…
-
អ៊ីរ៉ង់ ថា ទោះមានសង្គ្រាមជុំថ្មី ក៏ក្រុងតេហេរ៉ង់មិនផ្លាស់ប្តូរជំហរដាច់ខាត

តេហេរ៉ង់ ៖ ទោះបីជាអាមេរិក និងអ៊ីស្រាអែលចង់បំផ្ទុះសង្គ្រាមជុំថ្មីក៏ដោយ ក៏វាមិនអាចផ្លាស់ប្តូរគោលជំហររបស់ប្រទេសអ៊ីរ៉ង់បានឡើយ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ។ ការអះអាងនេះធ្វើឡើង ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់អាមេរិក និងអ៊ីស្រាអែល អំពីលទ្ធភាពបើកការវាយប្រហារជុំថ្មីប្រឆាំងសាធារណរដ្ឋឥស្លាមមួយនេះ ។ ជាពិសេសការប្រើប្រាស់គ្រាប់បែកខ្នាតយក្ស ឬមាតានៃគ្រាប់បែកទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីគំទេចហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។ ជាក់ស្តែង កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកប្រធានាធិបតី Donald Trump និយាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងធ្វើប្រតិបត្តិការវាយប្រហារដ៏ខ្លាំងក្លាមួយទៀត បើសិនអ៊ីរ៉ង់នៅតែរឹងរូសមិនព្រមចូលតុចរចា ដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះទេ ។ ឆ្លើយតបការគំរាមរបស់លោក Trump, ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានអះអាងថា ថ្មីៗនេះមានការនិយាយអំពីចេតនាបំផ្ទុះសង្គ្រាមជុំថ្មីមួយទៀត ប៉ុន្តែខ្ញុំកំពុងគិតទៅដល់ដំណាក់កាលក្រោយសង្គ្រាមរួចទៅហើយ ។ មិនថា មានសង្គ្រាមឬអត់នោះទេ គោលនយោបាយរបស់អ៊ីរ៉ង់នៅតែដដែល ។ លោក Araghchi បានសង្កត់ធ្ងន់ថា អាមេរិក និងអ៊ីស្រាអែលធ្លាប់បានធ្វើបែបនេះពីរដងរួចមកហើយ ហើយក៏បានឃើញលទ្ធផលរួចហើយដែរ ។ ដូច្នេះ ប្រសិនបើពួកគេចង់សាកល្បងម្តងទៀត ពួកគេនឹងដឹងច្បាស់ថា លទ្ធផលដែលទទួលបាននឹងមិនខុសប្លែកពីអ្វីដែលធ្លាប់កើតឡើងកាលពីអតីតកាលនោះទេ…
-
អាមេរិក គ្រោងបង្កើត “កំពូលឆ្កែយោធា” ដែលអាចក្លាយជាអាវុធសម្ងាត់ជំនាន់ក្រោយ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Warhound របស់អាមេរិក បានប្រមូលទុនវិនិយោគចំនួន ២០០ លានដុល្លារ ដើម្បីបង្កើត “កំពូលឆ្កែយោធា” បម្រើការងារផ្នែកយោធា និងសន្តិសុខ តាមរយៈបច្ចេកវិទ្យាកែសម្រួលហ្សែន ការក្លូនសត្វ និងឧបករណ៍បច្ចេកវិទ្យាការពារជាតិ។ បើតាម New York Post, គម្រោងបង្កើត “កំពូលឆ្កែយោធា” នេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីជ្រើសរើស និងកែសម្រួលលក្ខណៈហ្សែនរបស់ឆ្កែឱ្យមានសមត្ថភាពការងារកាន់តែខ្ពស់។ ពូជឆ្កែដែលត្រូវបានផ្តោតជាចម្បង រួមមាន Belgian Malinois, German Shepherd និង Labrador Retriever។ ក្រៅពីការកែសម្រួលហ្សែន, ក្រុមហ៊ុន Anduril នឹងផ្តល់បច្ចេកវិទ្យាគាំទ្រដល់ឆ្កែ និងអ្នកគ្រប់គ្រង រួមមាន អាវការពារ វ៉ែនតា ឧបករណ៍ការពារត្រចៀក និងប្រព័ន្ធចាប់សញ្ញាដែលអាចបញ្ជូនព័ត៌មានទៅកាន់ក្រុមប្រតិបត្តិការ។ ឧបករណ៍ទាំងនេះ រចនាឡើងដើម្បីជួយឱ្យអ្នកគ្រប់គ្រងយល់ដឹងពីស្ថានភាពនៅជុំវិញឆ្កែ និងសម្របសម្រួលសកម្មភាពក្នុងពេលបំពេញបេសកកម្ម។ ក្រុមហ៊ុនបានបញ្ជាក់ថា ឧបករណ៍បច្ចេកវិទ្យាទាំងនេះ នឹងពាក់នៅខាងក្រៅរាងកាយសត្វឆ្កែ មិនមែនវះកាត់ដាក់បញ្ចូលក្នុងខ្លួនវានោះទេ។ “កំពូលឆ្កែយោធា” នេះ រំពឹងថា នឹងប្រើក្នុងបេសកកម្មរុករកគ្រឿងផ្ទុះ…