-
អ៊ីរ៉ង់ ប្រាប់ រុស្ស៊ី ថា មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហាបាន ដោយមិនចាំបាច់មានអាមេរិក

មូស្គូ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់សមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារថា តំបន់មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។ លោក Pezeshkian បានថ្លែងនៅក្នុងជំនួបជាមួយលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ឬ Gas Exporting Countries Forum ក្នុងទីក្រុងមូស្គូថា «ខ្ញុំជឿជាក់ថា យើងមានសមត្ថភាពដោះស្រាយបញ្ហារបស់យើងនៅក្នុងតំបន់នេះ ដោយមិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិកទេ»។ លោកបានប្រាប់លោក ពូទីន ថា «ពាណិជ្ជកម្មរបស់យើងកំពុងពង្រីក និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់យើង ក្នុងការឆ្ពោះទៅរកពហុភាគីនិយមឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយលោក ក៏ដូចជាប្រទេសដទៃទៀត ដែលកំពុងរងទណ្ឌកម្មឯកតោភាគីពីសហរដ្ឋអាមេរិក»។ លោក ពូទីន បានឱ្យដឹងថា លោកបានពិភាក្សាអំពីសង្គ្រាមជាមួយលោក Pezeshkian ដោយបង្ហាញក្តីសង្ឃឹមថា ស្ថានភាពនឹងមានភាពប្រសើរឡើង។ លោក ពូទីន បាននិយាយថា «យើងបានពិភាក្សាគ្នាជាមុនរួចហើយ ដោយផ្ទាល់រវាងភាគីទាំងពីរ អំពីស្ថានភាពនៅក្នុងតំបន់ ដែលជាស្ថានភាពមួយពិតណាស់ថា មិនអាចជៀសផុតពីការបង្កឱ្យមានក្តីបារម្ភនោះទេ»។ លោកបានបន្ថែមដោយសង្ឃឹមថា ស្ថានភាពនេះនឹង «វិវត្តទៅក្នុងទិសដៅវិជ្ជមាន»។ លោក Pezeshkian បានសម្តែងទំនុកចិត្តដែរថា ភាគីទាំងពីរមានឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ…
-
នាវាដឹកប្រេងម៉ាស៊ូតរុស្ស៊ី ៣គ្រឿង ឆ្ពោះទៅអាមេរិក ទោះកំពុងរងទណ្ឌកម្មពីអឺរ៉ុប

មូស្គូ ៖ ទោះបីជាកំពុងរងទណ្ឌកម្មពីអឺរ៉ុប, នាវាដឹកប្រេងម៉ាស៊ូតរបស់រុស្ស៊ីចំនួន ៣ គ្រឿងបានចាប់ផ្តើមធ្វើដំណើរ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូ និងរបាយការណ៍ពីប្រព័ន្ធតាមដាននាវា ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែតុលាថា «បច្ចុប្បន្ននេះ មាននាវាដឹកប្រេងចំនួន ៣ គ្រឿង» ដែលផ្ទុកប្រេងឥន្ធនៈរបស់រុស្ស៊ី កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា នាវាទី ៤ មួយគ្រឿងទៀតត្រូវបានគេរំពឹងថា នឹងចេញដំណើរ នៅថ្ងៃពុធនេះ។ យោងតាមវេទិកាតាមដាននាវា Kpler, នាវាទាំង ៣ គ្រឿងនោះរួមមាន នាវា Talisman (ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប), នាវា Leruo (ដែលស្ថិតក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប) និងនាវា Agioi Fanendes។ ក្រុមហ៊ុនតាមដាននាវាចរណ៍ Kpler បានឱ្យដឹងថា នាវាទាំងនេះកំពុងដឹកប្រេងម៉ាស៊ូតសរុបចំនួន ៩២ម៉ឺន៤,០០០ បារ៉ែល ដែលបរិមាណនេះស្មើនឹងប្រហែលមួយភាគបីនៃការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅក្នុងវិស័យដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។ នៅខែតុលានេះ, ប្រធានាធិបតីសហរដ្ឋអាមេរិក…
-
ណាតូឥស្លាម និងអ៊ីរ៉ង់ ប្រកាសរួមដៃគ្នាប្រឆាំងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ

តេហេរ៉ង់ ៖ សមាជិកសម្ព័ន្ធណាតូឥស្លាមទាំង ៣ ប្រទេស និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានយល់ព្រមគ្នាថា សន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច គួរតែផ្អែកលើបណ្តាប្រទេសនៅក្នុងតំបន់ជាអ្នកទប់ស្កាត់នូវរាល់ទង្វើជ្រៀតជ្រែកពីខាងក្រៅ ។ នេះបើតាមការប្រកាសរបស់លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ។ លោក Mohsen Rezaei បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានជំនួបរវាងក្រុមគណៈប្រតិភូមកពីប្រទេសតួកគី, អារ៉ាប៊ីសាអូឌីត, ប៉ាគីស្ថាន ដែលជាក្រុមប្រទេសសម្ព័ន្ធភាព Mecca ឬ ណាតូឥស្លាម និង ភាគីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាអំពីសន្តិសុខមជ្ឈិមបូព៌ា, សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ និងការវិវត្តនៃស្ថានការណ៍ នៅប៉ាឡេស្ទីន និងលីបង់។ លោក Rezaei និយាយថា ប្រទេសក្នុងតំបន់ គួរតែចាប់ផ្តើមសហការគ្នា តាំងពីមុនមកម្ល៉េះ ដោយលោកបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូតួកគី ប៉ាគីស្ថាន និង អារ៉ាប៊ីសាអូឌីត មកកាន់ទីក្រុងតេហេរ៉ង់ បានបង្ហាញថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក មិនមានឥទ្ធិពលក្នុងកម្រិតសកលលោកនោះឡើយ ។ លោកបន្ថែមថា កិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងបី បានបង្កើតបរិយាកាសថ្មីមួយដ៏វិជ្ជមាន ដោយប្រទេសទាំងបួនជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងពួកគេ គឺជាច្រកចេញពីវិបត្តិទាំងឡាយដែលតំបន់កំពុងប្រឈមមុខ…
-
លោក Zelensky ដាក់ជម្រើស ៣ ទៅ អាមេរិក បើព្រមព្រៀងគ្នា អ៊ុយក្រែន នឹងឈប់វាយរោងចក្រចម្រាញ់ប្រេង រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានបង្ហាញជម្រើសចំនួន ៣ ទៅកាន់ភាគីសហរដ្ឋអាមេរិក ហើយក្នុងករណីដែលមានការព្រមព្រៀងគ្នានោះ អ៊ុយក្រែននឹងបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។ បើតាម Kyiv Post, ជម្រើសដំបូងគឺលោក Zelensky ទាមទារឱ្យរុស្ស៊ីឈប់វាយប្រហារលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាមុនសិន ទើបអ៊ុយក្រែនឈប់វាយលុកលើរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតប្រេងម៉ាស៊ូតរបស់រុស្ស៊ីដូចគ្នា ។ សម្រាប់ជម្រើសទី២ លោក Zelensky ស្នើឱ្យសហរដ្ឋអាមេរិកបើកការគ្របដណ្តប់បណ្តាញទំនាក់ទំនងផ្កាយរណប Starlink នៅលើទឹកដីរុស្ស៊ី ដើម្បីឱ្យអ៊ុយក្រែនអាចទទួលព័ត៌មានអំពីទីតាំងបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី ។ លោកថា អ៊ុយក្រែនចង់ប្រើព័ត៌មានទាំងនេះ ដើម្បីងាយស្រួលវាយប្រហារលើទីតាំងបាញ់មីស៊ីលរបស់រុស្ស៊ីវិញ ។ ចំណែកជម្រើសចុងក្រោយ មេដឹកនាំអ៊ុយក្រែនរូបនេះ ទទូចឱ្យសហរដ្ឋអាមេរិកពន្លឿនការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី ។ ទន្ទឹមនឹងការបង្ហាញជម្រើស ៣ យ៉ាងនេះ លោក Zelensky ក៏បានអះអាងផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានជម្រើសណាមួយ ត្រូវបានសហរដ្ឋអាមេរិកយកទៅអនុវត្តនោះទេ ខណៈដែលអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការរស់រានមានជីវិត ។ ក្រៅពីបញ្ហាបទឈប់បាញ់លើវិស័យថាមពល លោក…
-
កូរ៉េខាងជើង ដាក់ពង្រាយកាំភ្លើងធំនៅតាមព្រំដែន តម្រង់កាណុងទៅរក កូរ៉េខាងត្បូង

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយកាំភ្លើងធំជាច្រើននៅតាមតំបន់ព្រំដែន ដោយតម្រង់កាណុងទៅរកប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់តែម្ដង ។ បើតាម Yonhap, កាំភ្លើងធំដែលកូរ៉េខាងជើងដាក់ពង្រាយនេះ ជាប្រភេទកាំភ្លើងធំចល័តទំហំ ១២២ មីល្លីម៉ែត្រ ដែលអាចបាញ់ដល់ចម្ងាយចន្លោះពី ១៥ ទៅ ២៤ គីឡូម៉ែត្រ ។ ប្រភពដដែលបញ្ជាក់ថា កាំភ្លើងធំទាំងនេះត្រូវបានកូរ៉េខាងជើងដាក់ពង្រាយនៅស្រុក Kaepung នៃខេត្ត Hwanghae ដែលមានចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រកន្លះប៉ុណ្ណោះពីទីតាំងសង្កេតការណ៍ Aegibong នៃទីក្រុង Gimpo របស់កូរ៉េខាងត្បូង ។ ជុំវិញការដាក់ពង្រាយកាំភ្លើងធំនេះ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង លោក Jang Do-young បកស្រាយថា តាមការវាយតម្លៃរបស់យើង កូរ៉េខាងជើងបានដាក់ពង្រាយកាំភ្លើងធំចាស់ៗប៉ុណ្ណោះ ។ យ៉ាងណា អ្នកជំនាញចាត់ទុកថា ការដាក់ពង្រាយប្រព័ន្ធអាវុធធុនធ្ងន់ដោយផ្ទាល់នៅតាមព្រំដែននេះ គឺជាករណីត្រូវប្រុងប្រយ័ត្ន ដោយសារកាំភ្លើងធំជាទូទៅ ត្រូវការទីតាំងលាក់បាំង ដើម្បីកាត់បន្ថយហានិភ័យពីការសង្កេតឃើញ និងការវាយប្រហាររបស់សត្រូវ ។ ជាក់ស្តែងការដាក់ពង្រាយអាវុធប្រភេទនេះកើតឡើង បន្ទាប់ពីលោកស្រី Kim Yo jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក…
-
ស្វីសបញ្ជូនប្រមុខការទូត ទៅចរចាជាមួយកូរ៉េខាងជើង ស្តារទំនាក់ទំនង

ប៊ែន ៖ រដ្ឋាភិបាលស្វីសបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ដើម្បីធ្វើការពិភាក្សាផ្នែកនយោបាយ និងដើម្បីបើកដំណើរការការិយាល័យការទូតរបស់ស្វីស នៅទីក្រុងព្យុងយ៉ាងឡើងវិញជាផ្លូវការ។ លោក Cassis ដែលត្រូវចាប់ផ្តើមដំណើរទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ គ្រោងនឹងជួបជាមួយអាជ្ញាធរកូរ៉េខាងជើងក្នុងអំឡុងពេលពិធីបើកការិយាល័យជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា។ បើតាម Reuters, ការពិភាក្សានឹងគ្របដណ្តប់លើប្រធានបទមួយចំនួន រួមមាន ការបន្តកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ, បញ្ហាសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងបញ្ហាភូមិសាស្ត្រនយោបាយ។ បន្ទាប់ពីនោះ, លោក Cassis នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូង។ ការិយាល័យនៅទីក្រុងព្យុងយ៉ាងមួយនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតស្វីសប្រចាំទីក្រុងប៉េកាំង ដែលជាស្ថានទូតទទួលខុសត្រូវលើទំនាក់ទំនងការទូត និងកុងស៊ុលជាមួយប្រទេសកូរ៉េខាងជើង។ ការិយាល័យ ដែលបានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃទី១៩ ខែតុលាមក គឺជាការស្តារឡើងវិញនូវវត្តមានការទូតអចិន្ត្រៃយ៍របស់ស្វីស នៅក្នុងប្រទេសកូរ៉េខាងជើង។ ខណៈដែលប្រទេសស្វីសបានចូលរួមទំនាក់ទំនងឡើងវិញយ៉ាងសកម្ម ជាមួយទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ, សហភាពអឺរ៉ុបវិញ បានផ្អាកកិច្ចសន្ទនាដោយផ្ទាល់ជាមួយកូរ៉េខាងជើងស្ទើរតែទាំងស្រុង៕ ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត
-
តម្លៃប្រេងថយចុះបន្តិច ព្រោះក្តីសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅមជ្ឈិមបូព៌ា

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃអង្គារនេះ ដោយសារលទ្ធភាពនៃការដោះស្រាយជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និង អ៊ីរ៉ង់ បានជួយកាត់បន្ថយការភ័យខ្លាចចំពោះការរំខានដល់ការផ្គត់ផ្គង់។ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៦៦ សេន ឬ ០,៥៧ ភាគរយ មកនៅត្រឹម ១១៥,១៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ឬ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៤៤ សេន ឬ ០,៤៣ ភាគរយ មកនៅត្រឹម ១០១,៣២ ដុល្លារ។ បើតាម CNA, ការធ្លាក់ចុះនេះបន្តិច បានកើតឡើង នៅក្រោយ១ថ្ងៃ បន្ទាប់ពីប្រទេស អារ៉ាប៊ី សាអូឌីត តួកគី និងប៉ាគីស្ថាន ដែលជាសមាជិកសម្ព័ន្ធយោធាណាតូឥស្លាម បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ នៅទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃតម្លៃនេះ មានកម្រិតប៉ុណ្ណោះ ដោយសារលទ្ធភាពនៃសន្តិភាពនៅតែមានភាពផុយស្រួយ ខណៈដែលក្រុមហ៊ូទី ដែលគេជឿថា…
-
ណាតូឥស្លាម ហោះទៅចរចាជាមួយ អ៊ីរ៉ង់ ទប់ស្កាត់កុំឱ្យសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះជាថ្មី

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ី សាអូឌីត, តួកគី និងប៉ាគីស្ថាន ដែលសុទ្ធតែជាសមាជិកនៃសម្ព័ន្ធណាតូឥស្លាម បានហោះទៅជួបពិភាក្សាជាមួយភាគីអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងវិញ ខណៈដែលទីក្រុងតេហេរ៉ង់បានលើកឡើងថា កិច្ចពិភាក្សានេះគឺ «ល្អប្រសើរណាស់»។ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មន្ត្រីមកពីប្រទេសទាំងបីដែលជាភាគីនៃកិច្ចព្រមព្រៀងទីក្រុង Mecca ឬ គេស្គាល់ថា ណាតូឥស្លាម បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី «កាត់បន្ថយភាពតានតឹងរវាងភាគីនានាដែលពាក់ព័ន្ធនឹងវិបត្តិបច្ចុប្បន្ន»។ កិច្ចពិភាក្សា ដែលមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman ផងនោះ បានធ្វើឡើងបន្ទាប់ពីមានការព្រមានពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ថា អរិភាពអាចនឹងផ្ទុះឡើងវិញនៅក្នុងសង្គ្រាមដែលមានរយៈពេល ៨ ខែមកនេះ។ នេះគឺជាដំណើរទស្សនកិច្ចរួមគ្នាលើកដំបូងទៅកាន់ទីក្រុងតេហេរ៉ង់ ដោយប្រទេសប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត និងតួកគី ចាប់តាំងពីពួកគេបានបង្កើតសម្ព័ន្ធភាពការពារជាតិមួយនេះ នៅទីក្រុង Mecca ដែលជាទីក្រុងដ៏ពិសិដ្ឋស្ថិតនៅភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែសីហា។ គណៈប្រតិភូទាំងនោះបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian និង រដ្ឋមន្ត្រីការបរទេស លោក Abbas…
-
លោក Netanyahu ថា អាវុធនុយក្លេអ៊ែរនឹងកម្ទេច អ៊ីស្រាអែល បើលោកចាញ់ឆ្នោត

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញការព្រមានធ្ងន់ៗថា អាវុធនុយក្លេអ៊ែរនឹងចូលមកកម្ទេចប្រទេសមួយនេះ ប្រសិនបើជាលោកចាញ់ការបោះឆ្នោត នៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះ។ តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Benjamin Netanyahu បានបញ្ចេញ រូបភាព AI ដែលបានបង្ហាញពីការវាយប្រហារអាវុធនុយក្លេអ៊ែរ ទៅលើទីក្រុង Tel Aviv ឆេះខ្ទេចខ្ទីយ៉ាងសន្ធោសន្ធៅ ព្រមទាំង ព្រមានអំពីអំពើប្រល័យពូជសាសន៍ លើកទីពីរ ដែលបង្កឡើងដោយអ៊ីរ៉ង់ ទៀតផង។ លោកអះអាងថា គ្មានអ្វីសំខាន់ជាង ការទប់ស្កាត់ អ៊ីរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ នោះទេ។ លោកថែមទាំងប្រកាសច្រានចោល នូវអ្វី ដែលលោកហៅថា ភាពចម្រូងចម្រាសនានាជុំវិញរដ្ឋាភិបាល ដោយលោកចោទថា គ្រាន់តែជាល្បិចបន្លំភ្នែកដ៏ធំមួយ បង្កើតឡើងដើម្បីបិទបាំងបញ្ហាសំខាន់ៗប៉ុណ្ណោះ។ បើតាម timesofisrael, លោក Netanyahu ត្រូវបានក្រុមអ្នករិះគន់ចោទប្រកាន់ថា បានព្យាយាមបង្កភាពរញ៉េរញ៉ៃ ដើម្បីជំរុញឲ្យមានសង្គ្រាមជាថ្មីទល់នឹងអ៊ីរ៉ង់ ក្នុងបំណងជះឥទ្ធិពល ឬ ពន្យារពេលការបោះឆ្នោត។…
-
ក្រុងកំពង់ឆ្នាំង ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការទទួលស្គាល់នេះ គឺជាសមិទ្ធផលសំខាន់ដែលបង្ហាញពីកិច្ចសហការរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងការការពារសុខភាពសាធារណៈ កែលម្អបរិស្ថាន និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា ការកាត់បន្ថយផ្សែងបារី និងការបំពុលបរិស្ថាន ជួយការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងធ្វើឱ្យទីក្រុងកាន់តែស្អាត និងទាក់ទាញ។ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រដ្ឋបាលខេត្តបានជំរុញការអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ពាក់ព័ន្ធនឹងថ្នាំជក់ ព្រមទាំងដាក់ស្លាក «ហាមជក់បារី» នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់ទេសចរណ៍ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងបង្កើតបរិស្ថានស្អាត។ គំនិតផ្តួចផ្តើម «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅក្នុងប្រទេសកម្ពុជា គឺជាការប្តេជ្ញាចិត្តថ្នាក់ជាតិដ៏សំខាន់មួយក្នុងការគ្រប់គ្រងថ្នាំជក់។ គម្រោងនេះចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២ ដឹកនាំដោយក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ចលនាកម្ពុជាដើម្បីសុខភាព និងសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ…