-
ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

ក្រសួងទេសចរណ៍ រួមជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី (Village Francophone)» នៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិព័រណ៍នេះនឹង ត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺមុនកិច្ចប្រជុំកំពូលមួយថ្ងៃ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូមកពីជុំវិញ ៩០ ប្រទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាដ៏មានតម្លៃក្នុងការបង្ហាញពីសភាពការណ៍ពិត ការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ និង សក្ដានុពលទេសចរណ៍-វប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម ជុក ជំនោរ បានឱ្យដឹងថា តាមការរៀបចំនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» នេះ នឹងត្រូវបែងចែកជា ៥ តំបន់សំខាន់ៗ ក្នុងនោះមានតំបន់ពន្លាជាតិសម្រាប់ បណ្តាប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ ទេសចរណ៍ និងសមិទ្ធផលនានា ដែលរៀបចំឡើងតាម…
-
ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញវិធានការបន្ទាន់ ៥ ចំណុចដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងបរិភោគជូនប្រជាពលរដ្ឋកម្ពុជា ដោយសារកត្តាប្រែប្រួលធាតុអាកាស ស្របពេលដែលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងកើតមានក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយផ្អែកលើការព្យាករអាកាសធាតុសម្រាប់រដូវប្រាំងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ។ ខណៈបាតុភូត El Niño នឹងស្ថិតក្នុងកម្រិតខ្ពស់ ១០០ភាគរយរហូតដល់ដើមឆ្នាំ២០២៧។ ក្នុងបរិបទនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ឱ្យអនុវត្តនូវវិធានការសំខាន់ៗ ចំនួន ៥ ចំណុច។ វិធានការទី១ ក្រសួងបានចាត់តាំងមន្ត្រីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមស្រះទឹក និងអណ្តូង ព្រមទាំងដាក់ចេញវិធានការចាំបាច់ និងអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីអណ្តូងខូច ឬស្រះរីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់មក ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹកត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ងល់ថា ហេតុអ្វីអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសមិនហ៊ាននិយាយពីករណីពលរដ្ឋថៃលែងអាចមូលមកធ្វើស្រែលើដី ១៣៨ ហិកតា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា ហេតុអ្វីក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេស ដែលតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ បែរជាមិនហ៊ាននិយាយអំពីករណីប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ លែងអាចចូលមកធ្វើកសិកម្មលើដីទំហំ ១៣៨ហិកតាដូចមុន បន្ទាប់ពីមានការសាងសង់របងបេតុងនៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់លេខ ៥៩។ តាមរយៈសារដែលបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីបានលើកឡើងថា ក្រុមអ្នកនយោបាយខ្មែរមួយក្រុមនៅក្រៅប្រទេស តែងចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានឯកសារ ឬភស្តុតាងច្បាស់លាស់ថា បានធ្វើឱ្យបាត់បង់ដីខ្មែរនៅតំបន់ព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការសាងសង់របងបេតុងជាឯកតោភាគីដោយប្រទេសថៃ។ ក្រុមអ្នកនយោបាយទាំងនោះតែងយកព័ត៌មានពីបណ្តាញសារព័ត៌មានថៃមកធ្វើជាមូលដ្ឋានក្នុងការរិះគន់រាជរដ្ឋាភិបាល។ ប៉ុន្តែ នៅពេលសារព័ត៌មានថៃផ្សាយថា ការសាងសង់របងបេតុងនៅតំបន់នេះបានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការលើដីទំហំ ៨៦៣រ៉ៃ ស្មើនឹងប្រមាណ ១៣៨ហិកតា លែងអាចបន្តឆ្លងដែនចូលមកធ្វើកសិកម្មដូចមុន បែរជាក្រុមអ្នកនយោបាយទាំងនោះនៅស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។ សម្តេចធិបតីបានចោទជាសំណួរថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះមានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដីឬយ៉ាងណា ទោះបីជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ។ សូមបញ្ជាក់ថា ភាគីថៃកំពុងសាងសង់របងបេតុងរឹងមាំប្រវែងជាង ៨ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ ៥២ ដល់លេខ…
-
ខេត្តសៀមរាបទទួលបានជើងហោះហើរថ្មីពីកូរ៉េខាងត្បូង និងបន្ថែមជើងហោះហើរពីចិន

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពីកូរ៉េខាងត្បូងនឹងបើកជើងហោះហើរតាមរដូវថ្មី ខណៈក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសចិនក៏បានបន្ថែមជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways របស់ប្រទេសកូរ៉េនឹងចាប់ផ្តើមហោះហើរតាមរដូវលើផ្លូវ សេអ៊ូល-អ៊ីនឈន់ ទៅកាន់ខេត្តសៀមរាបជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines របស់ប្រទេសចិន បានបង្កើនជើងហោះហើរពីទីក្រុងគុនមីង ប្រទេសចិន មកកាន់សៀមរាប ពី៣ជើង ទៅ៤ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយហោះហើរនៅថ្ងៃអង្គារ ព្រហស្បតិ៍ សៅរ៍ និងអាទិត្យដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកផ្លូវហោះហើរថ្មី និងការបង្កើនជើងហោះហើរទាំងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនចំណូលដល់អាជីវកម្មក្នុងខេត្តសៀមរាម លើកកម្ពស់សក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់ខេត្តសៀមរាប និងពង្រីកជើងហោះហើរអន្តរជាតិ និងទីផ្សារទេសចរណ៍របស់កម្ពុជា។ ក្នុងខែកញ្ញា…
-
ចិន និងឥណ្ឌូណេស៊ី ប្រកាសធ្វើសមយុទ្ធ កាំបិតមុត ២០២៦

ប៉េកាំង ៖ ប្រទេសចិន និងឥណ្ឌូណេស៊ី នឹងរៀបចំសមយុទ្ធ កាំបិតមុត ឡើងវិញ ចាប់ពីចុងខែតុលានេះ រហូតដល់ដើមខែវិច្ឆិកា ពោលគឺបន្ទាប់ពីការហ្វិកហាត់រួមគ្នាបែបនេះ បានផ្អាកអស់រយៈពេល ១៤ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន កាលពីថ្ងៃចន្ទ។ បើតាម Global Times, សមយុទ្ធ Sharp Knife 2026 ដែលត្រូវរៀបចំឡើង នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិននេះ គឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណី ដោយភាគីទាំងពីរចាប់ផ្តើមយន្តការនេះឡើងវិញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និង បទល្មើសក្នុងស្រុក ព្រមទាំង លុបបំបាត់ហានិភ័យធំៗ ដែលបង្កឡើងដោយភេរវកម្ម។ សមយុទ្ធនេះផ្តោតប្រតិបត្តិការពិសេសសម្រាប់ការសង្គ្រោះចំណាប់ខ្មាំង ក្នុងបរិស្ថានព្រៃភ្នំដ៏ក្រាស់។ ជាក់ស្តែង ឧបករណ៍ដ្រូននឹងធ្វើការល្បាតស៊ើបការណ៍ ជាមុន។ បន្ទាប់មក ក្រុមជើងគោកឡើងលើភ្នំ និងប្រើប្រាស់យានយន្តពិសេស ដើម្បីធ្វើសមយុទ្ធ និង បិទខ្ទប់តំបន់នោះ។ រីឯ ឧទ្ធម្ភាគចក្រចុះខ្សែទម្លាក់កងកម្លាំងតាមផ្លូវអាកាស ហើយចុងក្រោយ ការវាយប្រហារក្នុងអគារចម្ងាយជិត ត្រូវធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណ និងរំដោះចំណាប់ខ្មាំង។ សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន-ឥណ្ឌូណេស៊ី ឬ កិច្ចប្រជុំយន្តការ…
-
ចំណាយអាមេរិកលើសង្គ្រាមអ៊ីរ៉ង់ កើនដល់ ៤៧ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់បានកើនឡើងដល់ជាង ៤៧ ពាន់លានដុល្លារហើយ។ នេះបើយោងតាមការប៉ាន់ប្រមាណ របស់ក្រសួងការពារជាតិអាមេរិក។ ផ្អែកតាមទិន្នន័យរបស់មន្ទីរប៉ង់តាហ្គោន ដែលទទួលបានដោយភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះ, យោធាសហរដ្ឋអាមេរិកបានចំណាយប្រាក់អស់ជាង ៤៧ ពាន់លានដុល្លារហើយ រហូតមកដល់ពេលនេះ ដើម្បីធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាចំនួនកើនឡើងជាង ២៥% បើធៀបនឹងការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិអាមេរិក កាលពីខែកក្កដា។ ក្រសួងការពារជាតិអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការប៉ាន់ប្រមាណនេះទេ ខណៈដែលទិន្នន័យចុងក្រោយនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។ ការទម្លាយព័ត៌មានអំពីការកើនឡើងនៃចំណាយសង្គ្រាមអ៊ីរ៉ង់នេះ បានកើតឡើងចំពេលដែលគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងផលប៉ះពាល់ផ្នែកនយោបាយពីសង្គ្រាម នៅមុនការបោះឆ្នោត ថ្ងៃទី ៣ ខែវិច្ឆិកា ដែលជាការបោះឆ្នោតកំណត់ការគ្រប់គ្រងសភាជាតិ សម្រាប់អាណត្តិ ២ ឆ្នាំខាងមុខ។ ផលប៉ះពាល់នៃសង្គ្រាមលើតម្លៃថាមពលសកលបានធ្វើឲ្យថយចុះនូវការគាំទ្រដល់បេក្ខជនគណបក្ស និងបានប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតី Donald Trump។ ការប៉ាន់ប្រមាណចុងក្រោយនេះ ត្រូវគេប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីខែកក្កដា ដែលកាលណោះ អះអាងថា មានចំនួន ៣៧.៥ពាន់លានដុល្លារ សម្រាប់ថ្លៃចំណាយលើសង្គ្រាម៕ ប្រភព ៖ Reuters ប្រែសម្រួល…
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តយុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពវៃឆ្លាត និងការទទួលខុសត្រូវ ដើម្បីជាជំនួយដល់ការរៀនសូត្រ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប បានក្រើនរំលឹកដល់យុវជនទាំងអស់ មិនត្រូវផ្តោតត្រឹមការទន្ទេញមេរៀនបែបបុរាណនោះឡើយ គឺត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានត្រឹមត្រូវ ដើម្បីជាឧបករណ៍ជំនួយស្មារតី ក្នុងការគិត វិភាគ និងស្វែងរកដំណោះស្រាយថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការទទួលខុសត្រូវ។ នាឱកាសសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា ២០២៥-២០២៦ មកពីខេត្តព្រះសីហនុ កំពត និងកែប នាល្ងាចថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរដល់សិស្សជ័យលាភីនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ទាំងអស់ ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយពេលនេះត្រូវចាប់ផ្តើមដំណើរជីវិតថ្មីមួយទៀត។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ អាណាព្យាបាលសិស្ស ចំពោះកិច្ចខិតខំប្រឹងប្រែងជ្រោមជ្រែងឱ្យសិស្សបានរៀនចប់ចុងចប់ដើម និងសូមអរគុណដល់រដ្ឋបាលខេត្ត មន្ទីរអប់រំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា។…
-
ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប

ភ្នំពេ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ត្រីកម្ពុជាដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុង សេដ្ឋកិច្ចជាតិ ចាប់តាំងពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ រហូតដល់ការប្រកបអាជីវកម្ម កសិកម្ម និងពាណិជ្ជកម្ម។ ដូច្នេះ ការផ្តល់លទ្ធភាព ឱ្យស្ត្រីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសមស្រប គឺជាកត្តាចាំបាច់បំផុតដើម្បីទ្រទ្រង់ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។ នៅក្នុង «សិក្ខាសាលា និងកិច្ចពិភាក្សាស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្ត្រាលី និងអង្គការដៃគូអភិវឌ្ឍន៍នានា លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងសេវាធនាគារចល័តនៅកម្ពុជា ដែលបានកាត់បន្ថយឧបសគ្គយ៉ាងច្រើន ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកជំទាវបានសង្កត់ធ្ងន់ថា៖ការទទួលបានសេវាតែមួយមុខ គឺមិនទាន់គ្រប់ គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុពិតប្រាកដ ទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះប្រកបដោយប្រសិទ្ធភាព មានសមត្ថភាពសម្រេច ចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើព័ត៌មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យ និងបង្កើតសុខុមាលភាពហិរញ្ញវត្ថុរឹងមាំសម្រាប់គ្រួសារ»។ ចំណែកលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុជាអាទិភាពស្នូលក្នុងផែនការយុទ្ធសាស្ត្រ «នារីរតនៈទី៦»។ លោកជំទាវបានមានប្រសាសន៍ថា គោលដៅធំរបស់ក្រសួងគឺមិនត្រឹមតែនាំស្ត្រីឱ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុឆ្លើយតប និងបម្រើតម្រូវការស្ត្រីឱ្យកាន់តែប្រសើរ ដើម្បីឈានទៅរកការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាព។…
-
សម្ដេចតេជោ ហ៊ុន សែន ត្រៀមពិភាក្សាជាមួយប្រធានាធិបតីបារាំង ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះជំនួបកំពូលហ្រ្វង់កូហ្វូនី

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងជំនួប ពិភាក្សាការងារជាប្រវត្តិសាស្ត្រជាមួយឯកឧត្តម អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នាពេលខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)។ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអនុញ្ញាតឱ្យជូនឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ ក្រោយជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម អូលីវែរ រីឆាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ជំនួបពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានជម្រាបជូនសម្ដេចតេជោ និងពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតបារាំងអំពីការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំងនាពេលខាងមុខ។សម្ដេចក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។…
-
ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ

ទោះបីស្វាយកែវរមៀតរបស់កម្ពុជាបានជួបប្រទះបញ្ហាទីផ្សារ ជាពិសេសទីផ្សារនាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ការកែច្នៃក្នុងស្រុកកំពុងក្លាយជាច្រកទីផ្សារមួយសម្រាប់ស្រូបយកផលិតផលពីកសិករ។ ជាក់ស្តែង ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (Kirirom Food Production) ដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អាចប្រមូលទិញស្វាយកែវរមៀតស្រស់បានពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃជាដំណាប់ស្វាយ និងផលិតផលផ្លែឈើសម្ងួត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ កញ្ញា ជឺ សៀវ ហុង ភ្នាក់ងារទីផ្សារនៃក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានឱ្យដឹងក្រោយបញ្ចប់បទបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានប្រមូលទិញស្វាយកែវរមៀតក្នុងលក្ខណៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីចម្ការនានាក្នុងខេត្តចំនួន៦ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ និងបន្ទាយមានជ័យ។ ផ្ទៃដីដាំស្វាយដែលក្រុមហ៊ុនប្រមូលទិញផលមានទំហំសរុបជាង ៣ពាន់ហិកតា។ កញ្ញាជឺ សៀវ ហុង បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានសមត្ថភាពកែច្នៃស្វាយកែវរមៀតជាដំណាប់បានប្រមាណ ១ម៉ឺន ២ពាន់តោនក្នុងមួយឆ្នាំ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមមាន ប្រទេសចិន ជប៉ុន ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្នុងចំណោមទីផ្សារទាំងនេះ…