-
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រភពទឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមទប់ទល់បាតុភូអែល នីញ៉ូ

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាព ទឹកនៅតាមអាងស្តុក និងប្រព័ន្ធធារាសាស្ត្រក្នុងស្រុក-ក្រុងចំនួន ៦ ដើម្បីរៀបចំផែនការបម្រុងទឹកទុក និងបញ្ជាឱ្យបិទទ្វារទឹកនៅតាមអាងស្តុកនីមួយៗ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយ សន្សំ សំចៃខ្ពស់បំផុត ដើមី្បទប់ទល់នឹងរដូវប្រាំងខាងមុខ ពិសេសបាតុភូតអែល នីញ៉ូ ដែលឡើងកម្ដៅខ្លាំង។ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាននិងក្រុមការងារ បានចុះ ពិនិត្យអាងស្តុកទឹក និងប្រឡាយតាមមូលដ្ឋានក្នុង ស្រុក ក្រុងចំនួន៦។សកម្មភាពចុះពិនិត្យផ្ទាល់នេះ ក្នុងគោល បំណងវាយតម្លៃបរិមាណទឹកជាក់ស្តែងនៅតាមអាងស្តុក ទឹកធំៗក្នុងឃុំ-សង្កាត់ ក្នុងបរិបទដែលកម្ពុជាអាចនឹង ប្រឈម មុខនឹងឥទ្ធិពលរលកកម្តៅខ្លាំងនាពេលខាងមុខ ដែលអាចបង្កឱ្យមានការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាត់វិធានការ បិទទ្វារទឹកនៅតាមអាងស្តុកនីមួយៗជាបន្ទាន់ ដើម្បី រក្សាប្រភពទឹកទុកឱ្យបានច្រើនបំផុតសម្រាប់ផ្គត់ផ្គង់ពេញមួយរដូវប្រាំង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សិក្សាលើការស្តារបឹង អាង និង ប្រឡាយទឹកតាមលទ្ធភាព ដើម្បីបង្កើនសមត្ថភាពស្តុក ទឹកបន្ថែមទៀត។ ស្របគ្នានេះដែរ…
-
ក្រុមអ្នកជំនាញរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង

ក្រុមអ្នកជំនាញក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីលឈើធំៗចំនួន៣ទីតាំងថែមទៀតនៅខេត្តស្ទឹងត្រែង ហើយកំពុងប្រមូលទិន្នន័យវិទ្យាសាស្ត្រ ដើម្បីសិក្សាវាយតម្លៃ និងចាត់វិធានការអភិរក្សធនធានបេតិកភណ្ឌធម្មជាតិកម្ពុជា។ ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារកំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ ដែលមានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងរណ្ដៅទី១ អ្នកជំនាញបានរកឃើញហ្វូស៊ីលដើមឈើប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។ ដោយឡែក កំណាយនៅរណ្ដៅទី២ បានរកឃើញហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។ ចំពោះរណ្ដៅទី៣ គឺជាហ្វូស៊ីលដើមឈើ ដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥ម៉ែត្រ។ ទាក់ទិនក្នុងរឿងនេះលោក លឹម វណ្ណច័ន្ទ ឱ្យដឹងថា ក្រសួងបរិស្ថានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា…
-
អាមេរិក បញ្ជូនយន្តហោះយោធា ១០ គ្រឿងទៅ អ៊ីស្រាអែល ជាសញ្ញាត្រៀមវាយ អ៊ីរ៉ង់ ជុំថ្មី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាចំនួន ១០ គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសរបស់អ៊ីស្រាអែល ស្ថិតក្នុងតំបន់ Negev ភាគខាងត្បូង ដែលនេះជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តដែកថែបទាំងពីរ ដើម្បីបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ។ បើតាម Jerusalem Post, យន្តហោះដឹកជញ្ជូនយោធាទាំងនោះ (ភាគច្រើនជាប្រភេទ C-17 Globemaster III ឬ C-5M Super Galaxy បានហោះចេញពីមូលដ្ឋានទ័ព Fort Bliss ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយបានចុះចតនៅមូលដ្ឋានទ័ពអាកាស Ovda និង Nevatim របស់អ៊ីស្រាអែល ។ ទោះបីជាមិនមានការបញ្ជាក់ផ្លូវការអំពីទំនិញដែលបានដឹកជញ្ជូនក៏ដោយ ប៉ុន្តែអ្នកវិភាគយោធាជឿជាក់ថា វាជាការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ ដូចជា គ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ THAAD និង Patriot ដើម្បីត្រៀមលក្ខណៈការពារទ្រព្យសម្បត្តិយោធាក្នុងតំបន់ ពីការវាយបកណាមួយរបស់អ៊ីរ៉ង់ ។ យោងតាម Anadolu, ក្រៅពីអ៊ីស្រាអែល សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះយោធា និងប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ថែមទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន ហ្សកដានី អារ៉ាប៊ីសាអ៊ូឌីត កាតា និងគុយវ៉ែត ផងដែរ…
-
អាល្លឺម៉ង់ ចោទ កូរ៉េខាងជើង គំរាមកំហែងសេរីភាព និងសន្តិសុខទូទាំងទ្វីប អឺរ៉ុប

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានចោទប្រកាន់ចំៗថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន កំពុងគំរាមកំហែងដោយផ្ទាល់ដល់សេរីភាព និងសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមេដឹកនាំអាល្លឺម៉ង់រូបនេះ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល និងបានចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Anadolu, លោក Merz បានសង្កត់ធ្ងន់ថា សន្តិសុខនៃតំបន់ទាំងពីរ ពោលទ្វីបអឺរ៉ុប និងឧបទ្វីបកូរ៉េ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដូច្នេះហើយ នៅពេលដែលទាហានកូរ៉េខាងជើងចូលរួមប្រយុទ្ធក្នុងតំបន់ Donbas របស់អ៊ុយក្រែន នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សេរីភាពទ្វីបអឺរ៉ុប ។ លោកថា មិនត្រឹមតែប៉ុណ្ណោះ បើរុស្ស៊ីផ្តល់បច្ចេកវិទ្យាយោធា ឬអាវុធត្រឡប់ទៅឱ្យកូរ៉េខាងជើងវិញ វាក៏នឹងបង្កការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងអាស៊ីទាំងមូលដូចគ្នា ។ ឆ្លើយតបការគំរាមកំហែងរួមពីរុស្ស៊ី និងកូរ៉េខាងជើង, អាល្លឺម៉ង់ និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់» ដោយផ្តោតខ្លាំងលើកិច្ចសហប្រតិបត្តិការយោធា, ការធ្វើសមយុទ្ធរួមគ្នា និងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ការពារជាតិ ។ បន្ថែមលើនេះ ប្រទេសទាំងពីរបានព្រមព្រៀងបន្តធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ…
-
កម្ពុជា-សិង្ហបុរី សហការគ្នាទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារ ក្នុងករណីឆបោកតាមអ៊ីម៉ែល

កម្ពុជា និងសិង្ហបុរី បានសហការគ្នាយ៉ាងជោគជ័យក្នុងការទប់ស្កាត់ និងបង្កកប្រាក់ ១២,៨ លានដុល្លារអាមេរិក ព្រមទាំងផ្ទេរប្រាក់នេះត្រឡប់ទៅឱ្យក្រុមហ៊ុនរងគ្រោះវិញ បន្ទាប់ពីចាញ់បោកក្រុមជនសង្ស័យតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិសិង្ហបុរី និងធនាគារជាតិនៃកម្ពុជា បានទប់ស្កាត់ការឆបោកធំមួយតាមរូបភាពក្លែងបន្លំអ៊ីម៉ែល។ ទឹកប្រាក់ចំនួន១២,៨ លានដុល្លារអាមេរិក ដែលក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ផ្ទេរចូលគណនីធនាគារក្នុងប្រទេសកម្ពុជា ត្រូវបានបង្កក និងផ្ទេរត្រឡប់ទៅក្រុមហ៊ុនរងគ្រោះវិញ។ នៅរសៀលនៅថ្ងៃទី ២៩ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៊ីម៉ែលនេះ។ សេចក្តីប្រកាសបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ នគរបាលជាតិសិង្ហបុរី បានទទួលរបាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅសិង្ហបុរី ត្រូវបានជនសង្ស័យប្រើប្រាស់អ៊ីម៉ែលក្លែងក្លាយឆបោកឱ្យផ្ទេរប្រាក់ចំនួន ១២,៨ លានដុល្លារអាមេរិក ទៅកាន់គណនីធនាគារសង្ស័យមួយនៅក្នុងប្រទេសកម្ពុជា។ ភ្លាមៗនោះ នគរបាលជាតិសិង្ហបុរីបានស្នើសុំកិច្ចសហប្រតិបត្តិការមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានក្រុមការងារ Hotline Scam 24/7 ជាសេនាធិការ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសម្របសម្រួលជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងផ្ទេរប្រាក់នោះត្រឡប់ទៅកាន់ជនរងគ្រោះវិញបានដោយជោគជ័យ។ បើតាមស្ថាប័នសមត្ថកិច្ច ករណីនេះបានឆ្លុះបញ្ចាំងពីសមត្ថភាព ប្រសិទ្ធភាព និងការប្តេជ្ញាចិត្តខ្ពស់របស់នគរបាលជាតិកម្ពុជា ក្នុងការសហការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន…
-
ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey

ទឹកចិត្តសប្បុរសធម៌របស់ប្រទេសកម្ពុជាបានល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងដល់អ្នកទេសចរបរទេសនៃនាវាកម្សាន្ត Odyssey ដែលត្រូវបានម្ចាស់នាវាដឹកមកទុកចោលនៅខេត្តព្រះសីហនុ ដោយសារអស់លទ្ធភាពចំណាយលើថ្លៃប្រេងឥន្ទនៈ។ អ្នកដំណើរអន្តរជាតិ ២០៣ នាក់នៃនាវាទេសចរណ៍ «Odyssey» ដែលត្រូវបានម្ចាស់កប៉ាល់បោះបង់ចោលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសារអស់លទ្ធភាពទ្រទ្រង់ថ្លៃចំណាយលើប្រេងឥន្ទនៈ ត្រូវបានអាជ្ញាធរកម្ពុជាយកចិត្តទុកដាក់មើលថែទាំ និងផ្តល់ការគាំទ្រចាំបាច់ផ្សេងៗ។ ក្រៅពីការជួយសម្រួលកន្លែងស្នាក់នៅ និងការហូបចុក រាជរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរបរទេសទាំងនេះ ដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរកម្សាន្តនៅកម្ពុជា ទម្រាំអាចចាកចេញត្រឡប់ទៅមាតុប្រទេសវិញ។ រឿងរ៉ាវនៃការជាប់គាំងរបស់អ្នកទេសចរអភ័ព្វទាំងនេះ ដែលភាគច្រើនជាជនជាតិអាមេរិកកាំង ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញសង្គម ចុះផ្សាយយ៉ាងព្រោងព្រាត ដូចជា Associated Press, Reuters, AFP, The Guardian, Bloomberg និង Channel News Asia ជាដើម។ ទឹកចិត្តសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច តែបេះដូងធំ» ទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ក៏ដូចជាក្រុមការងាររបស់នាវា។ អ្នកដំណើរជាច្រើនបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងលឿនរហ័សដល់ពួកគាត់។ សកម្មភាពមនុស្សធម៌ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរូបភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញពីបេះដូងទូលំទូលាយរបស់កម្ពុជាក្នុងការជួយសង្គ្រោះអ្នកជួបបញ្ហានៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អឥតខ្ចោះពីសំណាក់អ្នកដំណើរអន្តរជាតិចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយទឹកចិត្តមេត្តាធម៌។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអញ្ជើញទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកទេសចរទាំងនោះដោយផ្ទាល់ បានលើកឡើងថា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់…
-
អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងបញ្ជាទិញមីស៊ីលជំនាន់ដំបូងបង្អស់មួយរបស់ប្រទេសអ៊ុយក្រែនដើម្បីយកទៅឱ្យយោធារបស់ខ្លួនធ្វើការសាកល្បង ។ បើតាម Financial Times, មីស៊ីលអ៊ុយក្រែនដែលអាល្លឺម៉ង់គ្រោងនឹងទិញនោះមានឈ្មោះ Bars ឬហៅថា «ខ្លារខិនព្រិល» ជាមួយនឹងសមត្ថភាពអាចវាយប្រហារកម្ទេចរោងចក្រយោធាឃ្លាំងគ្រាប់រំសេវ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នៅចម្ងាយប្រមាណ ១,០០០ គីឡូម៉ែត្រ ។ មីស៊ីលដែលមានរូបរាងដូចយន្តហោះដ្រូនមួយនេះ ដំណើរការដោយម៉ាស៊ីនប្រតិកម្ម ដោយធ្វើឱ្យវាអាចហោះជ្រែកមេឃក្នុងល្បឿនប្រហែល ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចពាំគ្រឿងផ្ទុះទម្ងន់រហូតដល់ ១០៥ គីឡូក្រាម ។ ដោយសារល្បឿនដ៏លឿន និងមានភាពបត់បែនខ្ពស់ វាត្រូវបានអ៊ុយក្រែនកែច្នៃធ្វើជាដ្រូនស្ទាប់ចាប់ ដើម្បីដេញបាញ់កម្ទេចដ្រូនអត្តឃាតល្បឿនលឿន ដូចជាប្រភេទដ្រូន Shahed របស់រុស្ស៊ី និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រទេសអាល្លឺម៉ង ។ ជាក់ស្ដែង អាល្លឺម៉ង់មានផែនការចុះកិច្ចព្រមព្រៀងបញ្ជាទិញមីស៊ីលនេះដល់ទៅរាប់រយគ្រាប់ សម្រាប់ការធ្វើតេស្តបច្ចេកទេសនៅដើមឆ្នាំ ២០២៧ ។ យោងតាម Ukrainska Prava, ក្រៅពីមីស៊ីល “Bars” អាល្លឺម៉ង់ក៏មានគម្រោងបញ្ជាទិញមីស៊ីលនាំផ្លូវ Anthem មួយចំនួនពីក្រុមហ៊ុនអាមេរិក Covenant ដើម្បីធ្វើតេស្តផងដែរ ។ ប្រភពបញ្ជាក់ថា តម្លៃមីស៊ីល Anthem គឺស្មើនឹងប្រហែល…
-
អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ

ប៉េកាំង ៖ អ្នកជំនាញនុយក្លេអ៊ែរចិននិយាយថា ប្រទេសជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលទីក្រុងតូក្យូមានសមត្ថភាពបច្ចេកទេស និងធនធានឧស្សាហកម្មគ្រប់គ្រាន់ ។ បើតាម South China Morning Post, ជប៉ុនមានសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែរកម្រិតខ្ពស់ និងមានបច្ចេកវិទ្យាកែច្នៃឥន្ធនៈនុយក្លេអ៊ែរ ដែលអាចបំបែកសារធាតុផ្លូតូនីញ៉ូមចេញពីឥន្ធនៈប្រើរួច ខណៈគិតត្រឹមចុងឆ្នាំ ២០២៤, ជប៉ុនមានសារធាតុផ្លូតូនីញ៉ូមដែលបានបំបែករួចសរុបប្រហែល ៤៤,៤ តោន ។ ក្នុងចំណោមនេះ មានប្រហែល ៨,៦ តោនស្ថិតក្នុងប្រទេសជប៉ុនស្រាប់ ខណៈចំនួនដែលនៅសល់ត្រូវបានរក្សាទុកនៅបរទេស ។ ការវាយតម្លៃនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍សាជាថ្មី ជុំវិញលទ្ធភាពដែលជប៉ុនអាចនឹងក្លាយជាប្រទេសមានអាវុធនុយក្លេអ៊ែរមួយទៀតរបស់ពិភពលោក ។ ការវាយតម្លៃរបស់ចិននេះទៀតសោត ក៏បានរំលឹកដល់ការព្រមានរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ក្នុងបទសម្ភាសន៍ជាមួយ The Economist កាលពីឆ្នាំ២០២៣ ដែលបានអះអាងថា ជប៉ុនកំពុងឈានឆ្ពោះទៅរកការក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរក្នុងពេលតែ ៥ ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណា បើតាមគោលនយោបាយផ្លូវការ, ប្រទេសជប៉ុននៅតែប្រកាន់ខ្ជាប់នូវ «គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង៣» របស់ខ្លួន ក្នុងនោះរួមមាន មិនកាន់កាប់ មិនផលិត…
-
លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក

វ៉ាស៊ីនតោន ៖ តាមការណែនាំរបស់លោក Donald Trump, អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទាក់ទងទៅកាន់ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ ក្នុងគោលបំណងស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ដើម្បីទប់ស្កាត់ការវាយប្រហារជុំថ្មីពីសំណាក់សហរដ្ឋអាមេរិក ទៅលើទីក្រុងតេហេរ៉ង់ នៅក្រោយការបោះឆ្នោតនៅអាមេរិក ។ នេះបើតាមការចេញផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃពុធ។ កាសែតដដែលនេះបញ្ជាក់ថា លោក JD Vance បានផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីស្នើឲ្យមានកិច្ចពិភាក្សាជាងបន្តបន្ទាប់ រវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ជាពិសេសផ្តោតសំខាន់លើក្របខ័ណ្ឌដែលអាចទៅរួចសម្រាប់ការចរចា ជាជាងការលើកឡើងពីចំណុចលម្អិតជាក់លាក់នៃសំណើរកសន្តិភាព ។ ការវិវឌ្ឍន៍ចុងក្រោយនេះបានកើតឡើងស្របពេលដែល ទីក្រុងវ៉ាស៊ីនតោនក៏បានជូនដំណឹងដល់ប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់ “យុទ្ធនាការយោធាដ៏ខ្លី ប៉ុន្តែមានភាពសកម្មខ្លាំង” ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា។ ប៉ុន្តែ យោធាអ៊ីរ៉ង់បានព្រមានវិញថា ខ្លួននឹងធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំជាងមុន ប្រសិនបើមានការវាយប្រហារថ្មីណាមួយកើតឡើង។ លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានលើកឡើងថា ទីក្រុងតេហេរ៉ង់អាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលទិន្នន័យ…
-
ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយលើបណ្តាញសង្គម ដើម្បីអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។ ឯកឧត្តម បានង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ «ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម» នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។ អ្នកការទូតចិនរូបនេះបានបន្តទៀតថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ឯកឧត្តមបន្ថែមថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល…