Category: ព័ត៌មាន

  • អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ពង្រឹងដៃគូផ្នែកសន្តិសុខ បារម្ភថា រុស្ស៊ី-កូរ៉េខាងជើង កាន់តែល្អូកល្អើន

    អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ពង្រឹងដៃគូផ្នែកសន្តិសុខ បារម្ភថា រុស្ស៊ី-កូរ៉េខាងជើង កាន់តែល្អូកល្អើន

    សេអ៊ូល ៖ អាល្លឺម៉ង់ និងកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការពង្រឹងភាពជាដៃគូផ្នែកសន្តិសុខ ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើង រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បង្ហាញថា សន្តិសុខនៅអឺរ៉ុប និងអាស៊ី កាន់តែមានទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមក។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងសេអ៊ូល រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ លោកបានបន្ថែមថា ភាគីទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការការពារព័ត៌មានយោធាដែលមានលក្ខណៈសម្ងាត់។ លោក Lee បានថ្លែងថា «ក្រុមហ៊ុនការពារជាតិរបស់កូរ៉េ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតភាពជាដៃគូយូរអង្វែងជាមួយអាល្លឺម៉ង់ រួមទាំងការបង្កើតសហគ្រាសរួម ឬ joint ventures និងគម្រោងអភិវឌ្ឍន៍រួមគ្នាផ្សេងៗទៀត»។ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដែលធ្វើទស្សនកិច្ចនៅសេអ៊ូល បានលើកឡើងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅចូលរួមប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បង្ហាញឱ្យឃើញថា ជម្លោះនានានៅពេលបច្ចុប្បន្ន មិនមែនមានកម្រិតត្រឹមតែនៅក្នុងតំបន់ណាមួយនោះទេ។ លោក Merz បន្ថែមថា «ពិភពលោកពិតជាបានក្លាយទៅជាតូចចង្អៀត សូម្បីតែនៅក្នុងគ្រាដែលមានសង្គ្រាមក៏ដោយ»។ បើតាម reuters, សេចក្តីប្រកាសនេះធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលលោកខាងលិចបានព្រមានថា កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានកាន់តែស៊ីជម្រៅចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។…

  • រុស្ស៊ី និងអ៊ុយក្រែន កោតសរសើរភរិយាលោក ត្រាំ ចំពោះការសម្របសម្រួលបទឈប់បាញ់

    រុស្ស៊ី និងអ៊ុយក្រែន កោតសរសើរភរិយាលោក ត្រាំ ចំពោះការសម្របសម្រួលបទឈប់បាញ់

    វ៉ាស៊ីនតោន ៖ លោកស្រី Melania Trump ស្ត្រីទីមួយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទទួលបានការកោតសរសើរ ទាំងរុស្ស៊ី និងអ៊ុយក្រែន ចំពោះការសម្របសម្រួលបទឈប់បាញ់ ដើម្បីផ្តល់ជំនួយ នៅទីក្រុង Oleshky។ នេះបើតាមការចេញផ្សាយរបស់ reuters។ បើតាមប្រភព, ភរិយារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ បានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់មួយ នៅជុំវិញទីក្រុង Oleshky របស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និង កំពុងជួបប្រទះការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។ បទឈប់បាញ់នេះត្រូវបានធ្វើឡើង ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងចាប់ផ្តើម ដើម្បីនាំយកស្បៀងអាហារ និងថ្នាំពេទ្យចូលទៅក្នុងតំបន់នោះ ព្រមទាំងអនុញ្ញាតឱ្យមនុស្សរាប់រយនាក់អាចចាកចេញបាន។ បទឈប់បាញ់នេះអនុវត្តតែចំពោះទីក្រុង Oleshky និងតំបន់ Kherson ទាំងមូលប៉ុណ្ណោះ ដែលជាតំបន់បានរងការវាយប្រហារស្ទើរតែរៀងរាល់ថ្ងៃ ពីសំណាក់យន្តហោះដ្រូន និងកាំភ្លើងធំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមប្រជាជនចំនួន ២៤.០០០ នាក់ដែលធ្លាប់រស់នៅទីនោះមុនសង្គ្រាម, គេជឿថា មានប្រជាជនប្រហែល ១.៥០០ នាក់ នៅតែបន្តរស់នៅកណ្តាលគំនរបាក់បែក ដោយត្រូវប្រឈមមុខនឹងការទម្លាក់គ្រាប់ផ្លោងជាប្រចាំ ព្រមទាំង ការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ ប្រតិបត្តិការនៅទីក្រុង Oleshky នេះ…

  • លោក ម៉ាក្រុង ថា ក្រុមស្តាំនិយមជ្រុលនៅបារាំង ជាអ្នកបង្កការរីករាលដាលនៃអំពើរើសអើងពូជសាសន៍

    លោក ម៉ាក្រុង ថា ក្រុមស្តាំនិយមជ្រុលនៅបារាំង ជាអ្នកបង្កការរីករាលដាលនៃអំពើរើសអើងពូជសាសន៍

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ្នកនយោបាយស្តាំនិយមជ្រុលថា បានបង្កើត បរិយាកាសនៃការរើសអើងពូជសាសន៍ នៅទូទាំងប្រទេសបារាំង។ បើតាម Reuters, ការចោទប្រកាន់នេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃបន្ទាប់ពីមានករណីសម្លាប់មនុស្សមួយករណី ដែលមានមូលហេតុពាក់ព័ន្ធនឹងបញ្ហាពូជសាសន៍ នៅតំបន់ជាយក្រុងប៉ារីស។ ហេតុការណ៍វាយប្រហារ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស បង្កឱ្យមានការជជែកដេញដោយ៉ាងក្តៅគគុកអំពីបញ្ហាការរើសអើងពូជសាសន៍ នៅក្នុងឆាកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង។ ព្រឹត្តិការណ៍នេះកើតឡើង ក្នុងពេលដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងបញ្ហាសង្គមជាច្រើន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងមកដល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ ជាមួយអ្នកបង្កើតមាតិកាលើ YouTube ឈ្មោះ Hugo Decrypte ដែលត្រូវបានផ្សព្វផ្សាយ កាលពីយប់ថ្ងៃពុធ, លោក Macron បានលើកឡើងថា «មានចលនានយោបាយមួយចំនួន ដែលបាននាំឱ្យមានការបញ្ចេញមតិដោយគ្មានការរារាំង ឬ ការយល់ឃើញថា អាចនិយាយអ្វីក៏បាន ឬ disinhibition of speech និងបង្កើតឱ្យមានបរិយាកាសនៃការរើសអើងពូជសាសន៍នៅក្នុងសង្គម»។ លោកបានចង្អុលបង្ហាញថា គណបក្ស National…

  • លោក គីម ជុងអ៊ុន ប្រកាសត្រៀមធ្វើសង្គ្រាម ហើយថា ទ័ពកូរ៉េខាងជើងម្នាក់អាចទប់ទល់សត្រូវ ១០០នាក់

    លោក គីម ជុងអ៊ុន ប្រកាសត្រៀមធ្វើសង្គ្រាម ហើយថា ទ័ពកូរ៉េខាងជើងម្នាក់អាចទប់ទល់សត្រូវ ១០០នាក់

    ព្យុងយ៉ាង ៖ ចំពេលផ្ទុះភាពតានតឹងខ្លាំងតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង, លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រកាសប្រាប់នៅចំពោះមុខកងទ័ពថា ត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាមឲ្យបានពេញលេញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA ថ្មីៗនេះ។ អំឡុងកិច្ចប្រជុំលើកទី ៣ នៃមេបញ្ជាការកងអនុសេនាធំរបស់កងទ័ពប្រជាជនកូរ៉េ ហៅកាត់ KPA កាលពីថ្ងៃអង្គារ សប្តាហ៍នេះ, លោក គីម ជុងអ៊ុន បានរៀបរាប់ថា «ភារកិច្ចបដិវត្តន៍ចម្បងរបស់មេបញ្ជាការកងអនុសេនាធំ គឺត្រូវបញ្ចប់ការរៀបចំប្រយុទ្ធឲ្យរួចរាល់ នៅក្នុងអង្គភាព ដើម្បីត្រៀមខ្លួនឱ្យបានពេញលេញសម្រាប់ការផ្ទុះសង្គ្រាម»។ មេដឹកនាំកូរ៉េខាងជើងវ័យ៤២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ភាពស្មោះត្រង់ និងសមត្ថភាពដឹកនាំរបស់ពួកគេ គួរតែត្រូវបានបង្ហាញ តាមរយៈជោគជ័យក្នុងការប្រែក្លាយអង្គភាពរបស់ខ្លួន ឱ្យទៅជាកងកម្លាំងដែល «ម្នាក់អាចទប់ទល់នឹងសត្រូវមួយរយនាក់ ដោយមានជំនឿមុតមាំលើបដិវត្តន៍, មានស្មារតីស្នេហាជាតិ, មានវីរភាពដ៏អស្ចារ្យដែលគ្មានគូប្រៀប និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធ»។ បើតាម anadolu, ការលើកឡើងរបស់លោក គីម ដែលប្រាប់ឲ្យកងទ័ពត្រៀមខ្លួនចូលសមរភូមិធ្វើសង្គ្រាមយ៉ាងដូច្នេះ បានធ្វើឡើង ក្នុងពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងកើនឡើង ពោលគឺបន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់ កាលពីខែមុន នៅក្នុងតំបន់គ្មានយោធា DMZ ដែលខណ្ឌចែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ជាហេតុបណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស។…

  • លោក ត្រាំ ប្រកាសជួយផ្គត់ផ្គង់ថ្នាំសង្កូរដល់ អ៊ីរ៉ង់ ក្រោយធ្វើសង្គ្រាមជាមួយគ្នា ៨ ខែ

    លោក ត្រាំ ប្រកាសជួយផ្គត់ផ្គង់ថ្នាំសង្កូរដល់ អ៊ីរ៉ង់ ក្រោយធ្វើសង្គ្រាមជាមួយគ្នា ៨ ខែ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់ថ្នាំពេទ្យជួយព្យាបាលប្រជាជនអ៊ីរ៉ង់ ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងតេហេរ៉ង់រយៈពេលជាង ៨ ខែមកនេះ ។ ឆ្លើយតបនឹងសំណួរអំពីលិខិតរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ផ្ញើទៅកាន់អ៊ីរ៉ង់ដែលផ្ដោតលើជំនួយវេជ្ជសាស្ត្រកាលពីពេលថ្មីៗនេះ, លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «រឿងនេះពិតជាអាចធ្វើបាន ដោយសារតែប្រជាជនអ៊ីរ៉ង់កំពុងត្រូវការជំនួយផ្នែកសម្ភារៈវេជ្ជសាស្ត្រ និងរបស់របរផ្សេងៗទៀតជាចាំបាច់ ។ លោកថា ការនាំយកសម្ភារៈចាំបាច់នានាចូលទៅជួយដល់ប្រជាជនដែលកំពុងមានបញ្ហាសុខភាព គឺជាសាមញ្ញ និងគ្រាន់តែជាធម្មតាប៉ុណ្ណោះ ។ ការលើកឡើងពីការបំណងចង់ជួយផ្តល់សម្ភារៈវេជ្ជសាស្ត្រនេះ បានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក Wall Street Journal បានរាយការណ៍ថា លោក JD Vance សរសេរទៅកាន់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ។ បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim, ទីក្រុងតេហេរ៉ង់បានទទួលលិខិតពីលោក JD Vance រួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។ ជុំវិញការលើកឡើងនេះ, បេសកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើលិខិតនេះនៅឡើយទេ ខណៈការិយាល័យរបស់លោក JD Vance ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ៕…

  • អាមេរិក ហាម អឺរ៉ុប ឈប់និយាយប៉ះពាល់​ រុស្ស៊ី ក្រោយលោក ពូទីន គំរាមផ្ទុះសង្គ្រាមពេញមួយទ្វីប

    អាមេរិក ហាម អឺរ៉ុប ឈប់និយាយប៉ះពាល់​ រុស្ស៊ី ក្រោយលោក ពូទីន គំរាមផ្ទុះសង្គ្រាមពេញមួយទ្វីប

    វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍បានព្រមានទៅដល់បណ្តាប្រទេសអឺរ៉ុប ឲ្យកាត់បន្ថយការនិយាយពាក្យសម្តីណាដែលប៉ះពាល់ដល់ប្រទេសរុស្ស៊ី ក្រោយពេលដែល លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមានបំផ្ទុះសង្គ្រាម ជាមួយទ្វីបមួយនេះទាំងមូល ប្រសិនបើអឺរ៉ុប មិនព្យាយាមស្តារទំនាក់ទំនងជាមួយរុស្ស៊ីទេនោះ ។ បើតាម Reuters, លោក ពូទីន ព្រមានថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម ដែលអាចកើតមានជាមួយអឺរ៉ុប បើទោះបីជារុស្ស៊ីមិនចង់ឱ្យមានសង្គ្រាមបែបនេះក៏ដោយ ។ លោកថា រុស្ស៊ីចង់ពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបជាជាងការធ្វើសង្គ្រាម ព្រោះ ជម្លោះនឹងមិននាំឱ្យមានអ្នកឈ្នះនោះឡើយ ។ បើតាមលោក ពូទីន, សង្គ្រាមនឹងធ្វើឲ្យមានការប៉ះពាល់ជាច្រើន រួមទាំងទំនាក់ទំនងផងដែរ ហើយបញ្ហានេះអាចនាំឱ្យកើតមានស្ថានការណ៍ស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងកើតឡើង នៅច្រកសមុទ្រហ័រមូស ក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ ឆ្លើយតបនឹងរឿងនេះ មន្ត្រីក្រសួងការពារជាតិអាមេរិក បានស្នើទៅកាន់ប្រទេសជាសមាជិកអង្គការណាតូមួយចំនួន ឱ្យកាត់បន្ថយភាពតានតឹងនូវវោហាសាស្ត្ររបស់ពួកគេ ដែលនិយាយទាក់ទងនឹងការគំរាមកំហែង ពីសំណាក់រុស្ស៊ី ដោយសារតែសេចក្តីថ្លែងការណ៍មួយចំនួនរបស់មេដឹកនាំ និងមន្ត្រីអឺរ៉ុបទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ នៅក្នុងទ្វីបអឺរ៉ុប ។ ប្រភពដដែលបញ្ជាក់ថា ប្រទេសអឺរ៉ុប ដែលទទួលបានសារស្នើឱ្យមានការប្រុងប្រយ័ត្នចំពោះការថ្លែងជាសាធារណៈប៉ះពាល់រុស្ស៊ី រួមមាន លីទុយអានី, ឡាតវី និង អេស្តូនី ។…

  • អង្គការជីវិតធម្មជាតិរកឃើញសំបុកសត្វស្លាបជាង ១ ០០០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    អង្គការជីវិតធម្មជាតិរកឃើញសំបុកសត្វស្លាបជាង ១ ០០០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ បានកត់ត្រាសំបុកសត្វស្លាប ៦ប្រភេទសរុបចំនួន ១ ១៧៩សំបុក រួមមាន ខ្វែកចំនួន ៦៥៣សំបុក ក្រសាធ្នង់ចំនួន ១៩២សំបុក ក្រសាប្រផេះចំនួន ២៣៧សំបុក ក្អែកទឹកតូចចំនួន ៨២សំបុក និងកុកគ្រោងតូចចំនួន ១៥សំបុក។ ចំណែកសត្វស្មោញ ក៏ត្រូវបានសង្កេតឃើញថា កំពុងចាប់ផ្តើមធ្វើសំបុកផងដែរ។ ការរកឃើញនេះធ្វើឡើងក្នុងពេលដែលអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានចុះល្បាតការអនុវត្តច្បាប់ ការផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ និងការតាមដានជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅចំនួន ៥៧លើក ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦។ លោក ប៊ូ វរៈស័ក្តិ នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងចំណោមសំបុកសត្វដែលរកឃើញខាងលើនេះ ក៏មានប្រភេទសត្វស្លាបកម្រជិតផុតពូជដែលបានកត់ត្រាទុកផងដែរ។ ខ្វូតសំឡេង៖ នៅក្នុងការកត់ត្រាស្រាវជ្រាវរបស់យើងនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺមានសត្វជិតផុតពូជ ដូចជាសត្វ ចាបព្រៃវែង មួយទៀតគឺសត្វក្រៀលដែលជាប្រភេទសត្វកំពុងរងគ្រោះឈានទៅការផុតពូជ មានសត្វសំខាន់ៗផ្សេងទៀតដូចជា ស្មោញ ដូចជាននៀលពណ៌ ដូចជាត្រដក់ធំជាដើម។ លោកបញ្ជាក់ថា ប្រភេទសត្វទាំងនេះ ខ្លះរកឃើញមានការកើនឡើង និងខ្លះមានការថយចុះ។ នៅតំបន់ការ…

  • កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

    កម្ពុជា ប្ដេជ្ញាពង្រីកឱកាសទីផ្សារអង្ករសរីរាង្គសាកល ក្រោយជោគជ័យលើការនាំចេញអង្ករ ១លានតោន

    កម្ពុជា បានប្តេជ្ញាចិត្តក្នុងការតភ្ជាប់វិស័យអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពង្រឹងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃផលិតផលសរីរាង្គ និងស្វែងរកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារអង្ករសរីរាង្គ បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការនាំចេញអង្ករ ១លានតោន។ តំណាងឲ្យវិស័យស្រូវអង្ករកម្ពុជា ក្រុមហ៊ុនកែច្នៃ និងនាំចេញអង្កររបស់កម្ពុជា AMRU Rice បានចូលរួមកម្មវិធី IFOAM 2026 នៅខេត្ត Hebei ប្រទេសចិន។ កម្មវិធីនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ក្នុងព្រឹត្តិការណ៍នេះ តំណាងក្រុមហ៊ុនបានជួបជុំជាមួយអ្នកពាក់ព័ន្ធអន្តរជាតិ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងស្វែងរកឱកាសថ្មីៗ ក្នុងវិស័យកសិកម្មសរីរាង្គ និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព។ សម្រាប់ក្រុមហ៊ុន AMRU Rice ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការផ្តោតលើការពង្រីកឱកាសទីផ្សារសម្រាប់អង្ករសរីរាង្គរបស់កម្ពុជា និងបង្កើតភាពជាដៃគូថ្មីៗ ជាមួយអ្នកទិញអន្តរជាតិ អ្នកផ្គត់ផ្គង់ និងភាគីពាក់ព័ន្ធក្នុងវិស័យ។ កម្ពុជាសង្ឃឹមថា ការជួបពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិច្ចសហប្រតិបត្តិការថ្មីៗ និងបង្កើតតម្លៃបន្ថែមសម្រាប់កសិករ ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់។ សូមបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានជោគជ័យលើផែនការនាំចេញអង្ករ ១លាន សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញអង្ករធំបំផុតមួយក្នុងពិភពលោក ដោយមានគោលដៅឈានទៅដល់ចំណាត់ថ្នាក់លេខ៤ ឬលេខ៥…

  • ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ

    ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ

    ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានព្រមានពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមបណ្តាញសង្គម ដើម្បីទៅធ្វើការក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់។ ស្ថានទូតបានបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះជាព័ត៌មានដែលមិនអាចទុកចិត្តបាន និងមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ស្ថានទូតចាត់ទុកថា នេះជាល្បិចបោកប្រាស់មួយទៀត ដែលប្រើប្រាស់និមិត្តសញ្ញារបស់សហព័ន្ធរុស្ស៊ី ដើម្បីបម្រើគោលបំណងឧក្រិដ្ឋកម្ម។ ក្នុងន័យនេះ ស្ថានទូតបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប្រញាប់ឆ្លើយតបចំពោះការផ្តល់ជូនការងារដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬសន្យាផ្តល់ប្រាក់ខែខ្ពស់។ ជាពិសេស ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណនិយោជក ឬភ្នាក់ងារជ្រើសរើសបុគ្គលិក លក្ខខណ្ឌការងារ និងនីតិវិធីរៀបចំឯកសារផ្សេងៗ។ ជាមួយគ្នានេះ ស្ថានទូតបានណែនាំឱ្យពលរដ្ឋកុំផ្ទេរប្រាក់ កុំផ្តល់ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ឬចែករំលែកច្បាប់ចម្លងឯកសារផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណឡើយ រហូតទាល់តែបានផ្ទៀងផ្ទាត់ច្បាស់ថា ការផ្តល់ជូនការងារនោះមានភាពស្របច្បាប់ និងពិតប្រាកដ។ ស្ថានទូតក៏បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់និមិត្តសញ្ញា ឬរូបភាពពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី មិនមែនមានន័យថា ការផ្តល់ជូនការងារនោះមានលក្ខណៈផ្លូវការ ឬមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីឡើយ ហើយបើពលរដ្ឋមានការសង្ស័យចំពោះការផ្សព្វផ្សាយការងារនៅប្រទេសរុស្ស៊ី គួរស្វែងរកព័ត៌មានបញ្ជាក់ពីប្រភពដែលមានសមត្ថកិច្ច រួមទាំងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាផងដែរ។ ករណីនេះក៏ស្រដៀងគ្នាទៅនឹងការព្រមានកាលពីថ្ងៃទី២៣ ខែតុលា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬការដើរអូសទាញពីសំណាក់បុគ្គល ឬក្រុមហ៊ុនណាមួយ អំពីការជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី…

  • ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

    ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

    ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦នេះថា ចំនួនតួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦បានកើនជាង ១០លាននាក់ បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ដំណើរការបាន ២៤ថ្ងៃ ។ ប្រធានអ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា កំណើនតួលេខឡើងខាងលើនេះ គឺដោយសារតែមានការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដែលគិតត្រឹមថ្ងៃទី ៣០​តុលានេះ មានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីសរុបជិត ៣០ម៉ឺននាក់។ ជាមួយគ្នានេះក៏មានអ្នកមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ថតរូប និងផ្ដិតមេដៃឡើងវិញ មានចំនួនជាង ៧៥ម៉ឺននាក់។ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងផងដែរថា ក្រៅពីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប​ គ្រោងនឹងលុបឈ្មោះអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦​ចំនួន ១៨ម៉ឺននាក់ផងដែរ។ បើតាម គ.ជ.ប ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦របស់បងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ការចូលរួមនេះក៏ជាការរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។ សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ៕ សេង បារាំង AMS