Category: ព័ត៌មាន

  • ផ្លូវលេខ ៧៨សេ ទៅស្រុកសៀមប៉ាង ជួសជុលបាន ៩០% ខណៈកំពុងជំរុញគម្រោងក្រាលកៅស៊ូ

    ផ្លូវលេខ ៧៨សេ ទៅស្រុកសៀមប៉ាង ជួសជុលបាន ៩០% ខណៈកំពុងជំរុញគម្រោងក្រាលកៅស៊ូ

    គិតត្រឹមចុងខែតុលា កន្លងទៅនេះ ផ្លូវខេត្តលេខ ៧៨សេ (78C) ប្រវែង ៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ​លេខ​៧អា ឆ្ពោះទៅស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់នាដូវវស្សាកន្លងទៅ សម្រេចជួសជុលបានប្រមាណ ៩០ភាគរយហើយ ខណៈអាជ្ញាធរកំពុងជំរុញនីតិវិធីស្នើ​សុំ​ថវិកាពីធនាគារចិន ដើម្បីក្រាលកៅស៊ូ DBSTនាពេល​ខាង​មុខ។​ ផ្លូវលេខ ៧៨សេ គឺជាសរសៃឈាមសេដ្ឋកិច្ច​យ៉ាង​សំខាន់ក្នុងការដឹកជញ្ជូនកសិផល និងការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងស្រុក​សៀមប៉ាង ទីរួម​ខេត្តស្ទឹងត្រែង រហូតដល់ខេត្តរតនគិរី។ នៅក្នុងរដូវវស្សាឆ្នាំ២០២៦ ភ្លៀងធ្លាក់ខ្លាំង រួមផ្សំនឹង​ចរាចរណ៍រថយន្តធុនធំ​មមា​ញឹកផង បានធ្វើឱ្យកំណាត់ផ្លូវ​នេះ​ក្លាយជាជង្ហុកធំៗ បង្កការលំបាកដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្សេង។ ជាដំណោះស្រាយបន្ទាន់មន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បានបញ្ជូនគ្រឿងចក្រចុះកៀរ ថែទាំ និងកែលម្អឡើងវិញ​ដោយ​មិនបង្អែរបង្អង់។ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា ការងារជួសជុលសម្រេចបាន ៩០ភាគរយហើយ ព្រម​ទាំងមានការរឹតបន្តឹងលើរថយន្តដឹកលើសទម្ងន់ផងដែរ។ លោក ស គឹមណាត បញ្ជាក់ថា ផ្លូវលេខ ៧៨សេ មាន​ប្រវែងសរុប ៤៥គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកដុង​ក្រឡ រហូតដល់តំបន់ទន្លេក្នុង​ស្រុក​សៀមប៉ាង ត្រូវបានដាក់​ក្នុងផែនការថែទាំប្រចាំឆ្នាំចំនួនពីរដង។ ប៉ុន្តែដោយសារ​ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ រួមផ្សំនឹង​ការធ្វើចរាចរណ៍របស់រថយន្តធុនធ្ងន់ផង…

  • រយៈពេល ៣០ឆ្នាំ វត្ថុបុរាណខ្មែរជាង ២ ៤០០ ត្រូវបាននាំយកមកទឹកដីកំណើតវិញតាមរយៈកិច្ចសហការអន្តរជាតិ

    រយៈពេល ៣០ឆ្នាំ វត្ថុបុរាណខ្មែរជាង ២ ៤០០ ត្រូវបាននាំយកមកទឹកដីកំណើតវិញតាមរយៈកិច្ចសហការអន្តរជាតិ

    ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ វត្ថុបុរាណខ្មែរសរុបជាង ២ ៤០០ ទាំងធំ និងតូច ត្រូវបាននាំយកមកទឹកដីកំណើតវិញតាមរយៈកិច្ចសហការអន្តរជាតិ និងការខិតខំប្រឹងប្រែងទាមទារពីបណ្តាប្រទេសចំនួន ១៧ នៅជុំវិញពិភពលោក។ គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែតុលា ឆ្នាំ២០២៦ វត្ថុបុរាណខ្មែរសរុបចំនួន ២ ៤៣៣ ទាំងធំនិងតូច ត្រូវបានបញ្ជូនត្រឡប់ពីបរទេសមកកម្ពុជាវិញ ក្នុងចំណោមនោះមានវត្ថុសិល្បៈខ្មែរចំនួន ៩១២ បានប្រគល់ត្រឡប់មកវិញពីសហរដ្ឋអាមេរិក តាមរយៈរូបភាពផ្សេងៗគ្នាដូចជា ការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស និងការប្ដឹងតាមផ្លូវតុលាការ។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ មានប្រទេសចំនួន ១៧ ដែលបានប្រគល់វត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងដៃគូអន្តរជាតិ។ ប្រទេស​ទាំងនោះរួមមាន អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ដាណាម៉ាក បារាំង អាឡឺម៉ង់ ហុងហ្គារី ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ណ័រវ៉េ សិង្ហបុរី ស្វីស ថៃ កូរ៉េខាងត្បូង និងប្រទេសចិន (តៃវ៉ាន់) ជាដើម។…

  • លោក Zelensky សន្យាឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើអាមេរិកផ្តល់មីស៊ីល

    លោក Zelensky សន្យាឈប់វាយប្រហាររោងចក្រប្រេងរុស្ស៊ី បើអាមេរិកផ្តល់មីស៊ីល

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ប្រសិនបើរដ្ឋាភិបាលវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធមីស៊ីលការពារអាកាស Patriot ដ៏មានឥទ្ធិពលដល់ទីក្រុងកៀវ។ បំណងឈប់ឲ្យវាយប្រហារបែបនេះ ត្រូវបានគេដឹងថា គឺជាតម្រូវការចម្បងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ថ្លែងទៅកាន់បណ្តាញព័ត៌មានអាមេរិក Fox News, លោក Zelensky បាននិយាយថា «ប្រសិនបើចង់ឱ្យយើងមិនវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ពួកគេក៏ត្រូវតែមិនវាយប្រហារលើប្រព័ន្ធថាមពលរបស់យើងដែរ។ ជម្រើសមួយទៀតគឺ ផ្តល់មីស៊ីល Patriot មកឱ្យយើង យើងនឹងស្វែងរកថវិកាទិញ ដោយមិនមែនគ្រាន់តែសុំជាជំនួយនោះទេ»។ លោក Zelensky បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធមីស៊ីលទាំងនោះសម្រាប់រយៈពេលមួយខែ ទីក្រុងកៀវនឹងផ្អាកការវាយប្រហារលើរោងចក្រប្រេងកែច្នៃរបស់រុស្ស៊ី ក្នុងរយៈពេលដូចគ្នានេះដែរ។ មីស៊ីល Patriot ស្ថិតក្នុងចំណោមអាវុធសំខាន់បំផុតដែលអ៊ុយក្រែនមាន ដើម្បីស្ទាក់ចាប់ដ្រូន និងមីស៊ីលរបស់រុស្ស៊ី។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា រដ្ឋបាលរបស់លោក Trump កាលពីថ្ងៃសុក្របានអនុម័តការលក់មីស៊ីល Patriot ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះបានព្រមានថា ការប្រគល់អាវុធទាំងនោះអាចត្រូវចំណាយពេលរាប់ឆ្នាំ។ អាជ្ញាធរអ៊ុយក្រែនបានព្រមានជាច្រើនសប្តាហ៍មកហើយថា ស្ដុកមីស៊ីលស្ទាក់ចាប់របស់ពួកគេកំពុងតែថយចុះយ៉ាងខ្លាំង។…

  • តម្លៃប្រេងធ្លាក់ចុះជាង ១% ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែបន្ត

    តម្លៃប្រេងធ្លាក់ចុះជាង ១% ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែបន្ត

    បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១% នៅថ្ងៃចន្ទនេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតាបានជួបចរចាគ្នាជាថ្ងៃទី៣ ជាប់ៗគ្នា ដោយមានគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ បើតាម Reuters, តម្លៃប្រេងឆៅ Brent សម្រាប់ការដឹកជញ្ជូននាពេលអនាគត បានធ្លាក់ចុះ ១,៥៩ ដុល្លារ ឬ ១,៤០% មកនៅត្រឹម ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៥០% មកនៅត្រឹម ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។ ជាការកត់សម្គាល់, តម្លៃប្រេង Brent បានបញ្ចប់ខែតុលា ក្នុងកម្រិតខ្ពស់បំផុត អំឡុងរយៈពេល ៦ ខែចុងក្រោយ ដោយសារមានក្តីបារម្ភថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើនឡើងកាន់តែខ្លាំងម្តងទៀត បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ។ លោក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាពសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាពសាលារៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

    ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យអប់រំ ដោយជំរុញកំណែទម្រង់សាលារៀន កែលម្អគុណភាពបង្រៀននិងរៀន ពង្រឹងសមត្ថភាពគ្រូបង្រៀន និងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងសារលិខិអបអរការបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១ ខែវិច្ឆិកា ជាថ្ងៃដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងសិស្សដែលបានឡើងថ្នាក់ថ្មី។ សម្តេចធិបតីបានលើកឡើងថា ឆ្នាំសិក្សាថ្មីនេះគឺជាឱកាសសម្រាប់សិស្សានុសិស្សបន្តស្វែងយល់ កសាងចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុកមនុស្សជាធនធានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដូច្នេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសមត្ថភាពសម្របខ្លួនទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព អភិបាលកិច្ចល្អ និងគណនេយ្យភាព ព្រមទាំងពង្រឹងការរៀន និងការបង្រៀន ក៏ដូចជាការអប់រំវិន័យ…

  • អ៊ុយក្រែន ថា កម្មវិធីទូរស័ព្ទជូនដំណឹងការវាយប្រហារតាមអាកាស ផ្ញើសារព្រមានមិនពិត ក្រោយត្រូវបាន Hack

    អ៊ុយក្រែន ថា កម្មវិធីទូរស័ព្ទជូនដំណឹងការវាយប្រហារតាមអាកាស ផ្ញើសារព្រមានមិនពិត ក្រោយត្រូវបាន Hack

    កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងកាលពីថ្ងៃ អាទិត្យ ថា កម្មវិធីទូរស័ព្ទជូនដំណឹងអំពីការវាយប្រហារតាមអាកាស ឬ “Air Raid Alert” របស់អ៊ុយក្រែន ត្រូវរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយបានផ្ញើសារព្រមានមិនពិត និងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ។ បើតាម Kyiv Independent, កម្មវិធី “Air Raid Alert” នេះ គឺជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់មួយ ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខ Ajax Systems ដើម្បីផ្ដល់ដំណឹងភ្លាមៗដល់ពលរដ្ឋ ក្នុងការស្វែងរកជម្រកសុវត្ថិភាព នៅពេលមានការវាយប្រហារដោយយន្តហោះដ្រូន ឬមីស៊ីលពីរុស្ស៊ី ។ មុនពេលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធីនេះបានផ្ញើសារជូនដំណឹងទៅកាន់ទូរស័ព្ទដៃរបស់ពលរដ្ឋក្នុងទីក្រុងកៀវ និងតំបន់មួយចំនួនទៀត ដោយព្រមានអំពី «គ្រោះថ្នាក់វិទ្យុសកម្ម ឬនុយក្លេអ៊ែរ» ពិសេស «គ្រោះថ្នាក់គីមី» និង «ការប្រយុទ្ធគ្នាតាមដងផ្លូវ» ។ ឆ្លើយតបបញ្ហានេះ កងទ័ពអាកាស និងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយអ៊ុយក្រែន បានចេញមុខប្រកាសភ្លាមៗតាមបណ្តាញសង្គម Telegram ថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺជាការជ្រៀតជ្រែកពីសំណាក់សត្រូវ ។ ទន្ទឹមគ្នា…

  • តួកគីយ៉េ ព្រមានថា សង្គ្រាម អ៊ុយក្រែន កំពុងឆេះរាលដាលដល់តំបន់សមុទ្រខ្មៅ

    តួកគីយ៉េ ព្រមានថា សង្គ្រាម អ៊ុយក្រែន កំពុងឆេះរាលដាលដល់តំបន់សមុទ្រខ្មៅ

    អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អឺដូហ្គាន បានថ្កោលទោសការវាយប្រហារលើនាវាស៊ីវិលថា ជាទង្វើដែលមិនអាចទទួលយកបាន និងព្រមានថា សង្គ្រាមនៅអ៊ុយក្រែនកំពុងឆេះរាលដាលឆ្លងចូលដល់តំបន់សមុទ្រខ្មៅ ។ ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំតួកគីយ៉េរូបនេះ ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលជាបងធំទី២ នៅក្នុងអង្គការណាតូ កាលពីថ្ងៃអាទិត្យ ។ ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា លោក អឺដូហ្គាន បានជំរុញឱ្យគ្រប់ភាគីជម្លោះប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ ដោយលោកអះអាងថា ការបង្កើនភាពតានតឹង និងការកំណត់គោលដៅវាយប្រហារលើនាវាស៊ីវិល នឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ ។ ប្រធានាធិបតីតួកគីយ៉េរូបនេះ បានសង្កត់ធ្ងន់ថា សន្តិភាពដ៏យុត្តិធម៌មួយ គឺជាសន្តិភាពដែលគ្មានភាគីណាមួយក្លាយជាអ្នកចាញ់នោះទេ ហើយផ្លូវការទូតនៅតែអាចនាំមកនូវលទ្ធផលជាក់ស្តែងបាន ។ ជាការឆ្លើយតប លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា លោកបានឯកភាពជាមួយលោក អឺដូហ្គាន ក្នុងការសហការបង្កើតច្រករបៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដើម្បីធានាថា ផ្លូវដឹកជញ្ជូនតាមសមុទ្រនេះនៅតែអាចដំណើរការបានជាប្រក្រតី និងមានប្រសិទ្ធភាព ។ បើតាមស៊ីនហួរ, អង្គការសហប្រជាជាតិ និងតួកគីយ៉េ បានសម្របសម្រួលបង្កើតគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ជាមួយរុស្ស៊ី…

  • អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក អាកាស និងចារកម្មរបស់ចក្រភពអង់គ្លេស ជាអង្គភាព “ភេរវករ”

    អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក អាកាស និងចារកម្មរបស់ចក្រភពអង់គ្លេស ជាអង្គភាព “ភេរវករ”

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានប្រកាសចាត់ទុកកងទ័ពជើងទឹក អាកាស និងសេវាស៊ើបការណ៍សម្ងាត់ (MI6) របស់ចក្រភពអង់គ្លេស ជាអង្គភាព «ភេរវករ និងអរិភាព» ដោយសារតែសកម្មភាពរបស់ទីក្រុងឡុងដ៍ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ក្នុងពេលមួយឆ្នាំកន្លងមកនេះ ។ វិធានការក្តៅនេះ កើតឡើងក្រោយអ៊ីរ៉ង់ចោទថា ចក្រភពអង់គ្លេសបានធ្វើសកម្មភាពជាច្រើនប្រឆាំងនឹងប្រទេសខ្លួន មានដូចជាការចូលរួមរបស់ទីក្រុងឡុងដ៍ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាមរយៈការបើកដៃឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងទីតាំងយោធានានានៅលើទឹកដីខ្លួន ក៏ដូចជាការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថា ជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» ។ បើតាមក្រសួងការបរទេសអ៊ីរ៉ង់, ការសម្រេចចិត្តចាត់ទុកកងទ័ពជើងទឹក អាកាស និងសេវាស៊ើបការណ៍សម្ងាត់ (MI6) របស់ចក្រភពអង់គ្លេស ជាអង្គភាព «ភេរវករ និងអរិភាព» បានចូលជាធរមានកាលពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដោយផ្អែកលើសេចក្តីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ។ បន្ថែមលើនេះ អ៊ីរ៉ង់ក៏បានថ្កោលទោសគោលនយោបាយ និងសកម្មភាពអរិភាពរបស់ទីក្រុងឡុងដ៍ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ ដោយចាត់ទុកសកម្មភាពនានារបស់ចក្រភពអង់គ្លេស បានផ្ទុយស្រឡះពីគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ស្តីពីការគោរពអធិបតេយ្យភាពជាតិ និងការហាមឃាត់វិធានការខុសច្បាប់ប្រឆាំងនឹងរដ្ឋដទៃ ។ ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ទៀតថា វិធានការទាំងនេះត្រូវបានអនុម័តស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍សងសឹកតបត ដោយព្រមានថា រដ្ឋាភិបាលអង់គ្លេសនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលកើតចេញពីសកម្មភាពអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់…

  • វៀតណាមប្រកាសបញ្ចុះថ្លៃភ្លើង និងលុបពន្ធប្រេងសាំង ចាប់ពីថ្ងៃនេះ

    វៀតណាមប្រកាសបញ្ចុះថ្លៃភ្លើង និងលុបពន្ធប្រេងសាំង ចាប់ពីថ្ងៃនេះ

    ហាណូយ ៖ រដ្ឋាភិបាលវៀតណាមបានប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនសម្រេចកាត់បន្ថយថ្លៃអគ្គិសនីលក់រាយជាមធ្យមចំនួន ២ ភាគរយ និងលុបចោលពន្ធពិសេសលើការប្រើប្រាស់ប្រេងសាំង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ តទៅ។ រដ្ឋាភិបាលប្រកាសថា វិធានការនេះធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច និងកាត់បន្ថយបន្ទុកចំណាយសម្រាប់គ្រួសារ និងអាជីវកម្មនានា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, រដ្ឋាភិបាលបានបញ្ជាក់ថា តម្លៃអគ្គិសនីលក់រាយជាមធ្យមនឹងធ្លាក់ចុះមកនៅត្រឹម ២.១៥៩,៩ ដុង (ស្មើនឹង ០,០៨៥ ដុល្លារអាមេរិក) ក្នុងមួយគីឡូវ៉ាត់ម៉ោង (មិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែមនោះទេ)។ សម្រាប់ពន្ធពិសេសលើការប្រើប្រាស់ប្រេងសាំង នឹងត្រូវកាត់បន្ថយមកនៅត្រឹមសូន្យ (ពីអត្រាពីមុន គឺចន្លោះពី ៧ ភាគរយ ទៅ ១០ ភាគរយ) ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា រហូតដល់ដំណាច់ខែមីនា ឆ្នាំក្រោយ។ រដ្ឋាភិបាលបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺដើម្បីជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់សុខុមាលភាពសង្គម និងសកម្មភាពអាជីវកម្ម។ បើតាម CNA, ការសម្រេចនេះធ្វើឡើង ខណៈដែលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យបានលើសពី ១០ ភាគរយនៅឆ្នាំនេះ ដោយកំណើននៅក្នុងត្រីមាសទី ៤ ត្រូវតែខ្ពស់ជាង ១២,៥ ភាគរយ…

  • OPEC+ ព្រមព្រៀងរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល ក្នុងខែធ្នូ

    OPEC+ ព្រមព្រៀងរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល ក្នុងខែធ្នូ

    បរទេស ៖ ក្រុមប្រទេសនាំចេញប្រេង OPEC+ បានព្រមព្រៀងជាគោលការណ៍ក្នុងការរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល នៅក្នុងខែធ្នូ។ នេះបើតាមការចេញផ្សាយរបស់ Reuters កាលពីថ្ងៃសៅរ៍។ បុគ្គលបីរូប ដែលបដិសេធ មិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួន បានបង្ហើបឱ្យដឹងថា ក្រុម OPEC+ រួមមាន អង្គការនៃប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសសម្ព័ន្ធមិត្ត រួមទាំង ប្រទេសរុស្ស៊ីផងដែរនោះ បានព្រមព្រៀងជាគោលការណ៍ក្នុងការរក្សាកម្រិតគោលដៅផលិតប្រេងឱ្យនៅដដែល នៅក្នុងខែធ្នូ ឆ្នាំ២០២៦នេះ។ នៅក្នុងខែកញ្ញា, ក្រុម OPEC+ បានបញ្ចប់ការលុបចោលជាដំណាក់កាលនូវការកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន ១,៦៥ លានបារ៉ែល ក្នុងមួយថ្ងៃ ដែលធ្លាប់បានព្រមព្រៀងគ្នា កាលពីឆ្នាំ ២០២៣។ ការរំខានដែលបណ្តាលមកពីជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រ មិនអាចផលិតបានតាមកូតាដែលបានកំណត់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ កាលពីខែកក្កដាថា ក្រុម OPEC+ ទំនងជានឹងមិនធ្វើការផ្លាស់ប្តូរគោលដៅផលិតកម្មរបស់ខ្លួន ក្នុងអំឡុងត្រីមាសទីបួននោះទេ ដោយសារពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការចរចាអំពីកូតាសម្រាប់ឆ្នាំ ២០២៧។ ក្រុមនេះនៅតែមានការកាត់បន្ថយផលិតកម្មមួយកម្រិតទៀត ដែលមានចំនួនប្រហែល ២ លានបារ៉ែលក្នុងមួយថ្ងៃ ដោយអនុវត្តចំពោះសមាជិកភាគច្រើនរហូតដល់ដំណាច់ ឆ្នាំ២០២៦។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុម…