-
កម្ពុជាពង្រឹងការទូតសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគិន

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តដល់មន្ត្រីការទូតកម្ពុជា ឱ្យបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ មករួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា មន្ត្រីការទូតត្រូវតែយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា មកបណ្ដាក់ទុននៅកម្ពុជា ប៉ុន្តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ ។ ការយល់ដឹងបន្ថែមពីវិស័យអាទិភាពរបស់ជាតិ គឺជារឿងចាំបាច់ ។ ឯកឧត្ដម ប្រាក់ សុខុន ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្ត្រីការទូត» កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការបរទេស ប្រធានស្ថានតំណាងកម្ពុជានៅបរទេស មន្ត្រីការទូត ព្រមទាំងតំណាងមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ២៥០ រូប ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ផងដែរពីតួនាទីដ៏សំខាន់ នៃយន្តការលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជា ឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់ធុរកិច្ចអន្តរជាតិ និងភ្ញៀវទេសចរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាមានប្រៀបផ្នែកសេដ្ឋកិច្ចច្រើន បូករួមនឹងស្ថានភាពភូមិសាស្ត្រអំណោយផលទៅលើវិស័យសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម…
-
នាយករដ្ឋមន្រ្តី ជំរុញឱ្យសិស្សានុសិស្សបន្តទម្លាប់អានសៀវភៅលើក្រដាស ជាជាងពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុង

សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឱ្យសិស្សានុសិស្សបន្តទម្លាប់អានសៀវភៅលើក្រដាស ជាជាងពឹងផ្អែកលើប្រព័ន្ធឌីជីថល ដើម្បីពង្រឹងការផ្ដោតអារម្មណ៍ គំនិតច្នៃប្រឌិត និងសមត្ថភាពស្រាវជ្រាវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ និងជំរុញឱ្យសិស្សានុសិស្សបង្កើនការអានសៀវភៅលើក្រដាសជាជាងការអានតាមប្រព័ន្ធឌីជីថល ដោយសារការអានលើក្រដាសជួយឱ្យមានការផ្តោតអារម្មណ៍បានល្អ ជួយបង្កើនគំនិតច្នៃប្រឌិត និងពង្រឹងសមត្ថភាពស្រាវជ្រាវ ស្របពេលដែលរាជរដ្ឋាភិបាលនៅតែចាត់ទុកការអានសៀវភៅជាគ្រឹះយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ក្នុងខេត្តកំពង់ធំ នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ការអានសៀវភៅលើក្រដាសមានការផ្ចិតផ្ចង់ និងផ្តោតអារម្មណ៍បានខ្ពស់ ខុសពីការអានតាមឌីជីថល ដែលងាយនឹងធ្វើឱ្យបែកអារម្មណ៍។ លើសពីនេះ ការអានលើអ៊ីនធឺណិតក៏អាចប៉ះពាល់ដល់ភ្នែក និងកាត់បន្ថយសមត្ថភាពចងចាំ ព្រមទាំងធ្វើឱ្យការអាន និងការស្រាវជ្រាវរបស់សិស្សមានការធ្លាក់ចុះយ៉ាងខ្លាំង។ សម្តេចធិបតីបានរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថា ការរៀនសូត្រមិនអាចចោលការអានសៀវភៅបានឡើយ ហើយការប្រើប្រាស់សៀវភៅឌីជីថលគួរតែធ្វើឡើងក្នុងកម្រិតបន្តិចបន្តួចបានហើយ ដោយមិនត្រូវបោះបង់សៀវភៅក្រដាសចោលនោះទេ ព្រោះប្រសិនបើពឹងផ្អែកតែលើឌីជីថល នៅពេលមានបញ្ហាបច្ចេកវិទ្យា ឬអ៊ីនធឺណិតគាំង នោះនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីបទពិសោធន៍របស់ប្រទេសស៊ុយអែត ដែលធ្លាប់ជាប្រទេសមុខគេក្នុងការប្តូរទៅរៀនតាមឌីជីថលទាំងស្រុង ប៉ុន្តែត្រូវប្រឈមបញ្ហាជាច្រើន រហូតបច្ចុប្បន្នត្រូវចំណាយថវិការាប់លានអឺរ៉ូបោះពុម្ពសៀវភៅឱ្យសិស្សអានឡើងវិញ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី កម្ពុជាត្រូវរៀនសូត្រពីបទពិសោធន៍ និងការរីកចម្រើនរបស់គេ ប៉ុន្តែត្រូវថ្លឹងថ្លែងពីផលប៉ះពាល់ឱ្យបានច្បាស់លាស់។ ប្រមុខដឹកនាំរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការកសាងធនធានមនុស្ស គឺមានសារសំខាន់បំផុតនៅគ្រប់កម្រិតសិក្សាទាំងអស់ ចាប់តាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំ ដើម្បីធានាបាននូវការអភិវឌ្ឍសមត្ថភាពប្រកបដោយគុណភាព…
-
ក្រសួងសុខាភិបាល ជំរុញការពង្រឹងសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV

អាជ្ញាធរសុខាភិបាលបន្តពង្រឹងការអនុវត្តសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ត HPV កាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្ត័សិទ្ធិភាព និងសមធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីកម្ពុជា ជាពិសេសស្ត្រីនៅតំបន់ជនបទ។ ក្រសួងសុខាភិបាលជំរុញការអនុវត្តសេវាបង្ការ ពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្តវីរុស HPV ឱ្យមានប្រសិទ្ធភាព និងសមធម៌នៅទូទាំងប្រទេស។ ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្ត HPV ព្រមទាំងសៀវភៅមគ្គុទ្ទេសក៍ពាក់ព័ន្ធ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ បុគ្គលិកសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំ និងអភិវឌ្ឍឯកសារបច្ចេកទេសទាំងនេះ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តសេវាបង្ការ ពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ប្រកបដោយស្តង់ដារ សុវត្ថិភាព និងគុណភាព។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ហានិភ័យនៃជំងឺនេះអាចត្រូវបានកាត់បន្ថយ ហើយការវិវត្តទៅជាមហារីកអាចត្រូវបានបង្ការតាមរយៈការចាក់វ៉ាក់សាំងបង្ការវីរុស HPV ការពិនិត្យរកជំងឺទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការផ្តល់ការព្យាបាលសមស្រប។ ក្នុងន័យនេះ ការពង្រឹងសេវាពិនិត្យរកជំងឺមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ត…
-
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យម្ចាស់អាជីវកម្មទេសចរណ៍ត្រៀមខ្លួនទទួលភ្ញៀវ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅពាក់កណ្តាលខែវិច្ឆិកានេះ។ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍ទាំងអស់ត្រៀមរៀបចំអាជីកម្មរបស់ខ្លួនឱ្យបានម៉ត់ចត់និងល្អបំផុតដើម្បីទទួលភ្ញៀវទេសចរណ៍ ខណៈដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅពាក់កណ្តាលខែវិច្ឆិកានេះ ដោយមានភ្ញៀវមកពី៩២ប្រទេសជុំវិញពិភពលោកចូលរួម។ ក្នុងនាមអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ហួត ហៃ បានអំពាវនាវបែបនេះកាលពីរសៀលថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាសនែការប្រារព្ធពិធីអបអរសារទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទស្តីពី របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ នៅសាលារាជធានីភ្នំពេញ ដោយមានម្ចាស់ និងតំណាងម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍រាប់រយនាក់ចូលរួម។ ឯកឧត្តម ហួត ហៃ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងនៃប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រមាណ៩០ប្រទេសជុំវិញពិភពលោកចូលរួម។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតី២ប្រទេសទៀត ក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះផងដែរដែរ។ ដូច្នេះ ឯកឧត្តមសំណូលពរឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ទាំងអស់ទទួលភ្ញៀវឱ្យបានល្អប្រសើរបំផុត ទាំងការបដិសណ្ឋារកិច្ច ម្ហូបអាហារ អនាម័យ បរិស្ថាន និងការងារពាក់ព័ន្ធផ្សេងទៀត សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ ដែលមកលេងស្រុកខ្មែរម្តងហើយ ចង់មកម្តងទៀត។ យោងតាមមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅឆ្នាំ២០២៥…
-
ជំនួបត្រីភាគីអាមេរិក-អ៊ុយក្រែន-រុស្ស៊ី បិទបញ្ចប់សង្គ្រាម រៀបចំធ្វើ សប្តាហ៍ក្រោយ

វ៉ាស៊ីនតោន ៖ លោក Steve Witkoff តំណាងសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងរៀបចំឱ្យមានជំនួបរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នាថ្ងៃទី ១០-១១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម, កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម និងការកាត់បន្ថយភាពតានតឹង។ នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម, លោក Witkoff បានឱ្យដឹងថា កិច្ចពិភាក្សាថ្មីនៅទីក្រុងអាប៊ូដាប៊ី នឹងគ្របដណ្តប់លើប្រធានបទដូចជា “កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម, ការកាត់បន្ថយភាពតានតឹង, វិធានការមនុស្សធម៌ និងការបញ្ចប់សង្គ្រាម”។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Witkoff និងលោក Jared Kushner ដែលជាអ្នកចរចាឈានមុខរបស់សហរដ្ឋអាមេរិក នឹងតំណាងឱ្យភាគីអាមេរិកនៅក្នុងកិច្ចប្រជុំ នៅទីក្រុងអាប៊ូដាប៊ី។ បើតាម Reuters, ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកចំណុចរបត់មួយនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ មុនពេលរដូវរងាចូលមកដល់។ កិច្ចចរចាសន្តិភាពលើកចុងក្រោយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានធ្វើឡើងកាលពីខែកុម្ភៈ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)…
-
រុស្ស៊ី បាញ់មីស៊ីល ២៣០ គ្រាប់ និងយន្តហោះដ្រូនជាង ៤,០០០ គ្រឿង វាយប្រហារ អ៊ុយក្រែន ខែមុន

កៀវ ៖ កងកម្លាំងរុស្ស៊ីបានបាញ់យន្តហោះដ្រូនបំពាក់ម៉ាស៊ីនប្រតិកម្មល្បឿនលឿនជាង ៤.០០០ គ្រឿង មីស៊ីលផ្លោងជិត ១៥០ គ្រាប់ និងមីស៊ីលនាំផ្លូវចំនួន ៨០ គ្រាប់ ដើម្បីវាយប្រហារអ៊ុយក្រែនក្នុងអំឡុងខែតុលា ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat កាលពីថ្ងៃ ចន្ទ ។ លោក Ihnat បានឱ្យដឹងក្នុងបទសម្ភាសន៍ចាក់ផ្សាយទូទាំងប្រទេសថា ក្នុងខែតុលា កងកម្លាំងរុស្ស៊ីបានដាក់ពង្រាយមីស៊ីលនាំផ្លូវម៉ាក Banderol/Dan-T ប្រមាណ ៣៦០ គ្រាប់ យន្តហោះដ្រូនចំនួន ៤.៧៤០ គ្រឿង ក្នុងនោះរួមមានដ្រូន Shahed, Gerbera និង Parodiya ព្រមទាំងដ្រូនបំពាក់ម៉ាស៊ីនល្បឿនលឿនជាង ៤.០០០ គ្រឿង ។ ទន្ទឹមគ្នា កងកម្លាំងរុស្ស៊ីក៏បានបាញ់មីស៊ីលផ្លោងប្រមាណ ១៥០ គ្រាប់ និងមីស៊ីលនាំផ្លូវចំនួន ៨០ គ្រាប់ វាយប្រហារលើគោលដៅនានានៅក្នុងទឹកដីអ៊ុយក្រែនផងដែរ ។ អ្នកនាំពាក្យរូបនេះអះអាងថា មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនមួយចំនួនធំរបស់រុស្ស៊ី ត្រូវបានសំណាញ់មេឃរបស់អ៊ុយក្រែនស្ទាក់ចាប់ និងបាញ់កម្ទេច…
-
តម្លៃប្រេងចុះថ្លៃខ្លាំង ដោយសារអាមេរិក និងអ៊ីរ៉ង់ អាចត្រូវរ៉ូវគ្នាវិញ

ញូវយ៉ក ៖ តម្លៃប្រេង កាលពីថ្ងៃចន្ទ បានធ្លាក់ចុះយ៉ាងគំហុក ខណៈមានក្តីសង្ឃឹមអំពីការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ បើតាម CNA, តម្លៃប្រេងបានធ្លាក់ចុះជាង ៧ ភាគរយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ដែលជាថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅសហរដ្ឋអាមេរិក។ ការធ្លាក់ចុះនេះកើតឡើងស្របពេលដែលមានសញ្ញាបង្ហាញថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមការសន្ទនាឡើងវិញ ដែលបានបង្កើនក្តីសង្ឃឹមថា នឹងអាចបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានលើកឡើងថា មានការពិភាក្សា «យ៉ាងស៊ីជម្រៅ» កំពុងដំណើរការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានស្នើបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ក្រោមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ខណៈកិច្ចខិតខំប្រឹងប្រែងនានាត្រូវបានពង្រឹងដើម្បីទប់ស្កាត់កុំឱ្យជម្លោះផ្ទុះឡើងវិញ។ មុននេះ ទីភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានផ្ញើលិខិតមួយទៅកាន់ប្រធានសន្តិសុខជាតិរបស់អ៊ីរ៉ង់ លោក Mohsen Rezaei អំពីលទ្ធភាពនៃការចាប់ផ្តើមការចរចាថ្មី។ នេះគឺជាសកម្មភាពកម្រិតខ្ពស់បំផុតមួយ ពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សញ្ញាថ្មីនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ កើតឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះ ដែលគណបក្សសាធារណរដ្ឋរបស់លោក…
-
អាមេរិកបង្ហាញសញ្ញានៃវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា បានបង្ហាញពីវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់ ដើម្បីជៀសវាងការវិលត្រឡប់ទៅរកសង្គ្រាមវិញ។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា កិច្ចពិភាក្សា «យ៉ាងសកម្ម» កំពុងដំណើរការ ហើយថែមទាំងបានស្នើបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ក្រោមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។ លោក ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ «អាចនឹងកើតឡើង» ដែលការលើកឡើងនេះ ធ្វើឡើងនៅមួយថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា «អ៊ីរ៉ង់ចង់បានដំណោះស្រាយមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ អនុប្រធានាធិបតី លោក ជេ ឌី វ៉ាន់ស៍ (JD Vance) ក៏បានលើកឡើងដាច់ដោយឡែកដែរថា ទាំងរូបលោក និងលោក ត្រាំ មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងមួយ។ លោក វ៉ាន់ស៍ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងពិតជាសម្រេចបានវឌ្ឍនភាពខ្លះហើយ។ យើងនឹងរង់ចាំមើលថា…
-
អ្នកវិភាគ ថា អ៊ីស្រាអែល ដាក់សម្ពាធ អាមេរិក ឱ្យប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកវិភាគនយោបាយជនជាតិអាមេរិក លោក Tucker Carlson បានឱ្យដឹងកាលពីថ្ងៃ ចន្ទ ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ក្រោមសម្ពាធពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។ បើតាម Anadolu, អតីតពិធីករទូរទស្សន៍ Fox News រូបនេះ បានអះអាងតាមបណ្តាញសង្គម X ថា គោលដៅដែលអាមេរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារ គឺតំបន់ភ្នំ Pickaxe ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលត្រូវបានសង្ស័យថា ជាទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី ។ លោក Carlson អះអាងថា ទីតាំងនេះស្ថិតនៅក្រោមស្រទាប់ថ្មក្រានីត ដែលមានកម្រាស់ជាង ៩០ ម៉ែត្រ ដែលអាចធ្វើឱ្យអាវុធធម្មតារបស់សហរដ្ឋអាមេរិកពិបាកជ្រៀតចូល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ។ ប៉ុន្តែមុនពេលការសម្រេចចិត្តណាមួយធ្វើឡើង អ្នកវិភាគនយោបាយរូបនេះ បានព្រមានធ្ងន់ៗថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាចបង្កើតគំរូគ្រោះថ្នាក់ និងធ្វើឱ្យភាពតានតឹងនុយក្លេអ៊ែររវាងមហាអំណាចកាន់តែធ្ងន់ធ្ងរ ជាពិសេសការវាយប្រហារនុយក្លេអ៊ែរនៅតំបន់នេះ អាចបង្កការបំពុលវិទ្យុសកម្ម និងប៉ះពាល់ដល់ប្រភពទឹកនៅតំបន់ឈូងសមុទ្រពែក្ស ។ យ៉ាងណា គិតមកទល់ពេលនេះ សេតវិមាននៅពុំទាន់ប្រកាសអំពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់នោះទេ…
-
ជប៉ុន ពិចារណាបង្កើនកញ្ចប់ថវិកាការពារជាតិជាង ៥០០ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំ

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន និងគណបក្សចម្រុះកាន់អំណាច កំពុងពិចារណាបង្កើនកញ្ចប់ថវិកាការពារជាតិជិតទ្វេដង ពោលគឺជាង ៥០០ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពយោធា ស្របតាមគោលនយោបាយរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ។ នេះបើតាម Japan Times ចេញផ្សាយកាលពីថ្ងៃ ចន្ទ ។ ប្រភពពីមន្ត្រីពីររូបដែលដឹងពីបញ្ហានេះ បានបង្ហើបថា ប្រសិនបើផែនការនេះត្រូវបានអនុម័ត ជប៉ុននឹងបង្កើនកញ្ចប់ថវិកាសម្រាប់ការកសាង និងពង្រឹងសមត្ថភាពការពារជាតិចាប់ពី ៤៥៧ ទៅ ៥០៨ ពាន់លានដុល្លារ ក្នុងពេល ៥ ឆ្នាំ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០២៧ ។ កញ្ចប់ថវិកានេះ បានកើនឡើងប្រហែល ១,៨ ដង បើធៀបនឹងកញ្ចប់ថវិកាទំហំ ២៧២ ពាន់លានដុល្លារ ដែលបានកំណត់ក្នុងផែនការការពារជាតិរយៈពេល ៥ ឆ្នាំបច្ចុប្បន្ន ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំសារពើពន្ធ ២០២៣ ។ ប្រភពមួយបានឱ្យដឹងថា កញ្ចប់ថវិកាដែលគ្រោងបង្កើននេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់សម្រាប់ការបញ្ជាទិញសម្ភារៈយោធា រួមទាំងយន្តហោះដ្រូនក្នុងចំនួនដ៏ច្រើន…