Category: ព័ត៌មាន

  • ឯកឧត្តមបណ្ឌិត ឈូន ថាវរិន្ទ និងលោកជំទាវប្រគេនទៀនវស្សា ២វត្ត ក្នុងស្រុកឆ្លូង ខេត្ត ក្រចេះ

    ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យមនាការវិវត្តន៍រីកចម្រើននោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិន ឈូន ថាវរិន្ទ មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះនិងលោកជំទាវ បាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និងសម្ភារៈ ជាច្រើនទៀតដើម្បីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាក្នុង ពុទ្ធសីម៉ាវត្តចំនួន ២ វត្ត គឺវត្តពោធិហាន់ជ័យ លើ និងវត្ត ឆ្លូង ក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ នាព្រឹកថ្ងៃទី ២ ខែ កក្កដាឆ្នាំ ២០១៨ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ឈូន ថាវរិន្ទ បានមានប្រសាសន៍លើកឡើងផងដែរពិប្រវត្តិនៃការទៀនព្រះវស្សា ដែលយើងធ្វើបានប្រារព្ធធ្វើឡើងតាំងពីដើមរាងមក ។ ឯកឧត្តម បណ្ឌិត ក៏បានសំដែងនូវការយកចិត្តទុក និងសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកន្លងមកក៏ដូចបច្ចុប្បន្ន សម្តេចតែងតែចុះជួយដោះស្រាយរាល់ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ។ឯកឧត្តម បណ្ឌិត…

  • កូរ៉េខាងជើង និងកូរ៉េខាងត្បូងព្រមព្រៀងគ្នាតភ្ជាប់បណ្តាញទំនាក់ទំនងដែន សមុទ្ររវាងប្រទេសទំាងពីរឡើងវិញ

    កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងសេអ៊ូលបានឯកភាពគ្នា ក្នុងការតភ្ជាប់ បណ្តាញទំនាក់ទំនងដែនសមុទ្ររវាងបងប្អូនកូរ៉េទំាងពីរឡើងវិញកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ដោយនាវាមកពីប្រទេសទាំងពីរបានធ្វើទំនាក់ទំនងវិទ្យុជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទូកល្បាតរបស់កូរ៉េខាងជើងបានឆ្លើយតប ភ្លាមៗ នៅពេលដែលកងយោធាកូរ៉េខាងត្បូងបានទាក់ទងគ្នា តាមរយៈប្រព័ន្ធវិទ្យុ អន្ដរជាតិមួយនៅវេលាម៉ោង៩ព្រឹកថ្ងៃ អាទិត្យ សប្តាហ៍មុននេះនៅលើដែនសមុទ្រ ដែលជាបណ្តាញទំនាក់ទំនងតាមផ្លូវទឹកជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំមកនេះ។សូមជម្រាបថា ការព្រមព្រៀងតភ្ជាប់បណ្តាញទំនាក់ទំនងដែនសមុទ្រខាងលើនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាកម្រិតការងារជាច្រើន ត្រូវបានធ្វើឡើងរវាងភាគី ទាំងពីរនៅខាងកូរ៉េខាងត្បូង នៃការិយាល័យឆ្លងកាត់កូរ៉េ ដែលរដ្ឋាភិបាលក្រុង ព្យុង យ៉ាង និងសេអ៊ូលបានយល់ព្រមជួសជុលបណ្តាញទំនាក់ទំនងយោធាក្នុងពេលឆាប់ៗនេះ ៕

  • ចំនួនអ្នកស្លាប់កើនឡើងជិត៥០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងធ្លាក់ ចូលជ្រោះនៅក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឥណ្ឌាបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ ជីវិត ដោយសារគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរអិលធ្លាក់ចូលក្នុង ជ្រោះមួយដ៏ជ្រៅនៅរដ្ឋ អុតតារ៉ាក់ខាន់ ភាគខាងជើងប្រទេស កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានបន្តកើនឡើងដល់៤៨នាក់ហើយ ។យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងនេះបានជួបគ្រោះថ្នាក់ធ្លាក់ជ្រោះក្នុងរយៈកម្ពស់ប្រហែល ៣០០ ម៉ែត្រ ក្រោយរត់ចេញពីផ្លូវនៅតំបន់ភ្នំមួយកន្លែងកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ហើយ បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសឥណ្ឌានោះ អ្នកបើកបរ និងអ្នកដំណើរ១២ នាក់បានទទួលរងរបួស ។ ប៉ូលីសឥណ្ឌាបានបញ្ជាក់បន្ថែមទៀតថា ផ្លូវដែលរថយន្ត ក្រុងនេះធ្វើដំណើរ គឺមិនមានរនាំងនោះទេ ហើយឧប្បទ្ទវហេតុនេះ ទំនងជាកើត ឡើងដោយសារតែរថយន្តក្រុងបើករអិលទឹកភ្លៀង ។ ប៉ុន្តែយ៉ាងណាមិញនេះ ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ។ គួរបញ្ជាក់ផងដែរថា ឥណ្ឌា គឺជាប្រទេសមានចំនួនអ្នកស្លាប់ ដោយសារហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយពលរដ្ឋឥណ្ឌា ប្រហែល១៥០.០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ខណៈគ្រោះថ្នាក់ជាច្រើន បានកើតឡើងដោយសារការបើកបរដោយមិនប្រុងប្រយ័ត្ន និងកង្វះរនាំងការពារ សុវត្ថិភាព ក៏ដូចជាបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕…

  • ឯ.ឧ​ សួស គង់​ បញ្ចូលសមាជិកបក្សថ្មី ៥៦៧រូប នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រៀបចំពិធីបញ្ចូល​​សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥៦៧រូប កាលពីថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ​ឯ.ឧ សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ​ឯ.ឧ ប៉ុក ម៉ាន់នី និង ​ឯ.ឧ ប៊ុន ច័ន្ទវណ្ណៈ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច និងលោក អៀង ដាំ ប្រធានក្រុមការងារចុះជួយឃុំមហាសាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ គណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិទាំង ២៦ ក្នុងឃុំមហាសាំង។ លោក ឡុង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំមហាសាំង បានឲ្យដឹងថា សមាជិកថ្មីរបស់​គណបក្សប្រជាជនកម្ពុជា ​ដែលត្រូវ​ធ្វើ​ពិធីប្រកាសបញ្ចូលជាផ្លូវការនាពេលនេះ មានចំនួន ៥៦៧ រូប…

  • មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះសំណេះសំណាលក្រុមគ្រួសារយោធិន

    កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ ចំពោះកងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាផ្តល់ភាពកក់ក្តៅ នៃភាពទំនាក់ ទំនងឲ្យកាន់តែល្អប្រសើរឡើង។ពិធីសំនេះសំណាលនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានគ្រួសារយោធិន ចូលរួម ចំនួន ១៤៥ នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ  ក្នុងគោលបំណង់ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ  ស្តីពីការរីកចំរើនលើគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍នៅក្នុងពិធីថា ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ គឺជាកក្តាសន្តិភាព និងស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍ ដូចជា បងប្អូនបានឃើញស្រាប់ហើយ…

  • ពលរដ្ឋនៅជនបទសប្បាយចិត្ដមានផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ដ្រស្រោចស្រពដំណាំកសិកម្ម

    ប្រធានក្រុមការងារគណកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានអោយដឹងថា ប្រជាពលរដ្ឋនៅជនបទក្នុងភូមិក្លាំងហាយ ឃុំក្លាំងហាយ ស្រុកស្រីស្នំ បានសម្ដែងការសប្បាយចិត្ដ នៅពេលមានការអភិវឌ្ឍផ្លូវថ្នល់និងប្រព័ន្ធធារាស្ដ្រសម្រាប់ស្រោចស្រប់ ដំណាំកសិកម្មគ្រប់គ្រាន់នៅតំបន់ពួកគាត់រស់នៅ។ លោក លុន សុធី គណកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយពលរដ្ឋ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីម្សិលមិញថា ពលរដ្ឋនៅភូមិក្លាំងហាយ ឃុំក្លាំងហាយ ក្រោមការដឹកនាំដ៍ឆ្លាតវៃនៃប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន បានធ្វើអោយស្រុកស្រីស្នំទាំងមានការអភិវឌ្ឍផ្លូវថ្នល់ និងប្រព័ន្ធធារាស្ដ្រ គ្រប់ទីកន្លែង ដែលលោកថា ធ្វើអោយពលរដ្ឋមានការសប្បាយចិត្ដនិងសម្ដែងការសាទរនិងអរគុណដល់សម្ដេចហ៊ុន សែនយ៉ាងខ្លាំង។លោកបានបន្ដទៀតថា ពួកគាត់បានចង់ចាំជានិច្ចដល់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្ដេចហ៊ុន សែន។ ប្រជាពលរដ្ឋនៅភូមិក្លាំហាយ ស្រុកស្រីស្នំ បានអោយដឹងដូចគ្នាថា កន្លងមកពួកគាត់ធ្លាប់ជួបការលំបាកទាំងការធ្វើដំណើរ និងធ្វើកសិកម្ម ប៉ុន្ដែដោយសារមានក្រុមការងារបក្សប្រជាជនចុះជួយពួកគាត់ ដែលមានលោក លុន សុធីនិងថ្នាក់ដឹកនាំជាច្រើនទៀត ធ្វើអោយតំបន់ពួកគាត់រស់នៅនោះមាន ការអភិវឌ្ឍច្រើនគួរអោយចាប់អារម្មណ៍ ដែលក្នុងនោះ ទាំងផ្លូវថ្នល់ ប្រឡាយទឹក ស្រះទឹកនិងអណ្ដូងទឹក សម្រាប់ស្រោចស្រប់ដំណាំកសិកម្មគ្រប់គ្រាន់។ពួកគាត់បានបន្ដថា មានតែគណបក្សប្រជាជនមួយគត់ដែលធ្វើអោយការរស់នៅរបស់ពួកគាត់មានភាពសុខសាន្ដ៕ ដោយ​ ស៊ាន​ សុផាត  

  • សេតវិមានសហរដ្ឋអាមេរិកបញ្ជាក់ថា ដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទំនងជាត្រូវចំណាយពេលមួយឆ្នំាំ

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានលោក ចន បូលតុន បាន គូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានផែនការលុបបំបាត់អាវុធនុយក្លេអ៊ែរ-មីស៊ីល ផ្លោងរបស់កូរ៉េខាងជើងយ៉ាងយូរក្នុងរយៈពេលមួយឆ្នាំ ។ ការអះអាងរបស់លោក ចន បូលតុន បានកើតឡើងក្រោយមានសេចក្ដីរាយការណ៍ ថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំនើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាថ្មីម្ដងទៀតនាពេលឆាប់ៗនេះ ក្នុងគោលបំនងពិភាក្សា ស្តីអំពីសំណុំរឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ។ ទីប្រឹក្សាសន្តិសុខជាតិប្រចំាសេតវិមានរូបនេះ បាននិយាយថា យើងបានបង្កើតកម្ម វិធីមួយ ហើយលោកជឿជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនាពេលឆាប់ៗខាងមុខ ដើម្បីសម្រេចថាតើត្រូវធ្វើដូចម្ដេច ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងក្នុងរយៈពេលមួយ ឆ្នាំ ។ ប៉ុន្តែកន្លងមករដ្ឋាភិបាលក្រុង ព្យុងយ៉ាង ធ្លាប់បានអះអាងថា ការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវតែធ្វើតាមសម្រួលគ្មានការបង្ខិតបង្ខំជាដាច់ខាត៕  

  • ក្រុមសង្គ្រោះបំពាក់បំពង់អុកស៊ីសែនបន្ថែមទៀត ដើម្បីបង្កើនបន្តប្រតិបត្តិការមុជទឹករុករកមនុស្សទាំង១៣នាក់ក្នុងរូងភ្នំ ថាំលួង

    ថៃ៖ មកទល់នឹងព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃទី៩នៃការជាប់ខ្លួនរបស់ មនុស្សទាំង១៣នាក់នៅក្នុងរូងភ្នំ ថំាលួង នោះ មិនទាន់មាននរណាហ៊ានអះអាងជាផ្លូវការឡើយថា ពួកគេនៅរស់ឬយ៉ាងណា? ខណៈក្រុមសង្គ្រោះបានចូលទៅដល់ជិតទីចុង បំផុតនៃរូងភ្នំនេះទៅហើយ ដោយពួកគេជឿជាក់ថា ក្រុមមនុស្សទាំង១៣ នាក់ប្រហែលជាព្យាយាមរុលចូលទៅកាន់តែជ្រៅទៅក្នុងរូងភ្នំ ថាំលួង ដើម្បីស្វែងរកច្រកចេញ និងគេចពីទឹកជំនន់ ។ ដោយឡែកក្រុមអាជ្ញាធរថៃ បាននិងកំពុងបញ្ចូលខ្យល់ដាក់ក្នុងបំពង់អុកស៊ីសែនប្រមាណ ៧៦៦ បំពង់ចាប់តាំងពីយប់ថ្ងៃ អាទិត្យ ម្សិលមិញនេះ ដើម្បីបញ្ជូនពួកវា ទៅកាន់ល្អាងទីបីនៃរូងភ្នំ ថាំលួង ក្នុងស្រុកម៉ៃសៃ ខេត្តឈៀងរ៉ាយ សម្រាប់អោយក្រុមអ្នកមុជទឹកប្រើប្រាស់ ។ ក្រុមអាជ្ញាធរថៃបានចាប់ផ្តើមបញ្ចូលខ្យល់ដាក់ក្នុង បំពង់ផ្គត់ផ្គង់អុកស៊ីសែនចំនួន៣៥១បំពង់ថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ ដោយមានការជួយពីមហាជនថៃទាំងឡាយ ។ ដោយបូកជាមួយបំពង់អុកស៊ីសែនចំនួន៤១៥បំពង់ដែលមានស្រាប់ ដូច្នេះបំពង់អុកស៊ីសែនសរុបទាំងអស់៧៦៦បំពង់ នឹងត្រូវបានបំពេញខ្យល់ ហើយកិច្ចការនេះ នឹងត្រូវចំណាយពេល១២ម៉ោង ។ បំពង់អុកសែនទាំងនេះ ក្រោយមកទៀតនឹងត្រូវបានបញ្ជូលទៅកាន់កំណាត់ល្អាងទីបីនៃរូងភ្នំដ៏ជ្រៅខាងលើ ដើម្បីឲ្យក្រុមអ្នកជំនាញមុជទឹកប្រើប្រាស់នៅក្នុងកិច្ច ខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីធ្វើដំណើរទៅដល់ច្រកបំណែកមួយ ដែលជា កន្លែងក្មេងៗទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀត ដែល ត្រូវគេជឿជាក់ថា បានជាប់គាំងនៅទីនោះ ចាប់តាំងពីថ្ងៃទី២៣…

  • បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា គឺរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍

    ខេត្តក្រចេះ៖អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ ថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺចូលរួម ចំណែកបន្តរក្សានិងការពារសុខសន្តិភាព ស្ថិរភាពសង្គមការរីកចម្រើនរុងរឿង និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្រាប់ ប្រទេសជាតិទាំងមូល ។   ឯកឧត្តម ងី តាយី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ បានដឹកនាំក្រុមការងារគណៈពង្រឹង មូលដ្ឋានចុះជួយឃុំតាម៉ៅ និងឃុំកោះតាស៊ុយ ជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ថា ម្លប់ដ៏ត្រឈឹង ត្រឈៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍមិនអាចកាត់ថ្លៃបាន ដែលយើងកំពុងតែមាននាពេលនេះ បាននាំមកនូវឱកាសដ៏ថ្លៃថ្លា សម្រាប់ប្រជាពលរដ្ឋយើងគ្រប់គ្នា អាចធ្វើអ្វីៗគ្រប់បែបយ៉ាង ដូចនេះប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ឯកឧត្តម បានលើកឡើងនូវការកើតសរសើរប្រជាពលរដ្ឋក្នុងឃុំតាម៉ៅ ដែលសម្រេចបានសមិទ្ធផលថ្មីៗ រួមមាន អណ្ដូង ទឹក ស្ពាន…

  • ក្រុមជួយសង្គ្រោះថៃ និងអន្តរជាតិបង្កើនការរុករកបន្ថែមទៀត ដោយត្រូវមុជទឹក ចូលក្នុងរូងភ្នំរាប់គីឡូម៉ែត្រ ដើម្បីបន្តស្វែងរកអ្នកបាត់ខ្លួនទំាង១៣នាក់

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមមុជទឹកថៃ និងអន្តរជាតិបាន ឈានដល់ចម្ងាយប្រមាណ២ទៅ៣គីឡូម៉ែត្រហើយ នៅក្នុងរូងភ្នំដែលមានទឹកជំនន់ ហូរចូល ដែលជាទីកន្លែងក្មេងៗកីឡាករបាល់ទាត់១២នាក់ និងគ្រូបង្វឹកម្នាក់របស់ ពួកគេបានជាប់នៅក្នុងនោះអស់រយៈពេល១សប្តាហ៍មកហើយ ដែលបានផ្តល់នូវក្តី សង្ឃឹមដ៏តិចតួចបំផុតសម្រាប់ការរុករកនេះ ។ ស្របពេលជាមួយគ្នានោះដែរ មេបញ្ជាការកងទ័ពជើងទឹកថៃលោក អាប៉ាខន យូគង់ កាវ បានសន្យាយ៉ាងមុតមំាថា នឹងបន្តចេញប្រតិបត្តិការរុករកបន្ថែមទៀត រហូត ទាល់តែរកឃើញក្មេងៗទំាង១២នាក់ និងគ្រួបង្វឹកកីឡាបាល់ទាត់ម្នាក់ទៀតត្រូវបាន រកឃើញ បើទោះបីជាត្រូវប្រឈមមុខនឹងឧបសគ្គលំបាកយ៉ាងណាក្តី ។ រហូតមក ទល់ពេលនេះ មិនមានការទាក់ទងណាមួយពីក្រុមក្មេងៗទាំងនោះនៅឡើយទេ ហើយបើតាមសេចក្តីរាយការណ៍នោះ ក្មេងៗដែលកំពុងបាត់ខ្លួនដោយអាថ៌កំបាំង នេះ មានអាយុចាប់ពី១១ដល់១៦ឆ្នាំ និងគ្រូបង្វឹករបស់ពួកគេម្នាក់ទៀត ចាប់តាំងពី បាននាំគ្នារុករកនៅក្នុងរូងភ្នំ ថាមលួង នងណុន ដែលស្ថិតនៅភាគខាងជើងប្រទេស កាលពីសប្តាហ៍មុន និងបានរារាំងមិនអាចចេញមកបានវិញ ដោយសារតែមានភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំង ដោយបិទច្រកចូលរូងភ្នំនោះ ។ ក្រៅពីនេះ គេឃើញពលរដ្ឋថៃ បានធ្វើការបួងសួង និងសុំការខមាលទោសដល់ម្ចាស់ភ្នំផងដែរ ដើម្បីឲ្យធ្វើការដោះ លែងអ្នកបាត់ខ្លួនទាំងអស់អោយមកផ្ទះរបស់ពួកគេវិញ ដែលជាជំនឿអរូបិយមួយ របស់ពលរដ្ឋទាំងនៅក្នុងតំបន់ និងក្នុងទីក្រុងរបស់ប្រទេសថៃ…