Category: ព័ត៌មាន

  • លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងនឹងកម្ទេចទីតំាងធ្វើតេស្តម៉ាស៊ីន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏ធំ ស្ថិតនៅភាគខាងលិចប្រទេសខ្លួន

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេ ដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាថា នឹងកម្ទេចចោលនូវកន្លែងធ្វើ តេស្តម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលជាទីតាំងដ៏ធំមួយស្ថិតនៅភាគ ខាងលិចប្រទេស ។ សូមរំលឹកថា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម បានសន្យាបិទទីតាំងធ្វើតេស្ដមីស៊ីលដ៏ធំមួយរបស់ខ្លួន ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ឈ្មោះទីតាំងធ្វើតេស្ដមីស៊ីលនេះឡើយ ។ បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាមេរិក កូរ៉េខាងជើងមានរោងចក្រផលិតគ្រឿង បរិក្ខាពាក់ព័ន្ធនឹងគ្រាប់មីស៊ីល-នុយក្លេអ៊ែររហូតដល់ទៅ៣.០០០កន្លែង ដូច្នេះវាពិត ជាពិបាកណាស់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរអោយបានលឿន តាមការចង់បាន របស់សហរដ្ឋអាមេរិក ដោយសារតែការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងនឹងត្រូវប្រើពេលវេលាយូរ ព្រមទាំងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ៕

  • មេដឹកនំាសហរដ្ឋអាមេរិកសម្រេចលុបចោលគោលនយោបាយអន្តោប្រវេសន៍ ក្រោយទទួលរងការរិះគន់ខ្លំាំងពីអន្តរជាតិ

    សហរដ្ឋអាមេរិក៖  បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើគោលនយោបាយ ក្នុងការ បំបែកបំបាក់ក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ម៉ិចស៊ីកូ កាលពីថ្ងៃ ពុធ ម្សិលមិញ នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលុប ចោលគោលនយោបាយនេះចេញវិញ ដើម្បីអោយពួកគេរស់នៅជួបជុំគ្នា ។ការផ្លាស់ប្តូរឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយមានការប្រឈ មមុខ និងការដាក់សម្ពាធជាច្រើនពីបណ្តាអ្នកនយោបាយ ព្រមទំាងក្រុមមេដឹកនាំ សាសនា និងពិភពលោកផងដែរ ដើម្បីអោយបញ្ឈប់នូវការបំបែកបំបាក់ ដែលបង្ក អោយមានភាពទុក្ខសោករបស់កុមារ ដែលនឹងត្រូវគេនាំយកទៅដាក់នៅតាម មណ្ឌលនានា ដោយព្រាត់ប្រាស់ចេញពីឪពុកម្តាយរបស់ពួកគេ ។សូមរំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបំបែកបំបាក់ក្រុមគ្រួសារនៃជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ពិសេសបំបែកកុមារ ចេញពីឪពុកម្តាយរបស់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ មានមជ្ឈមដ្ឋានជាច្រើន បានរិះគន់នឹងការសម្រេចមួយនេះ ពិសេសក៏មានការលើកឡើងអំពីក្តីកង្វល់របស់ ភរិយារបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដែលគាត់បានថ្លែងថា ស្អប់ការបំបែក បំបាក់ និងធ្វើអោយគ្រួសារឃ្លាតឆ្ងាយពីគ្នា ពិសេសកុមារដែលត្រូវបែកចេញពី ឪពុកម្តាយរបស់ពួកគេ ៕

  • មេដឹកនំាសហរដ្ឋអាមេរិកសម្រេចលុបចោលគោលនយោបាយអន្តោប្រវេសន៍ ក្រោយទទួលរងការរិះគន់ខ្លំាំងពីអន្តរជាតិ

    សហរដ្ឋអាមេរិក៖  បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលើគោលនយោបាយ ក្នុងការ បំបែកបំបាក់ក្រុមគ្រួសាររបស់ជនអន្តោប្រវេសន៍ម៉ិចស៊ីកូ កាលពីថ្ងៃ ពុធ ម្សិលមិញ នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលុប ចោលគោលនយោបាយនេះចេញវិញ ដើម្បីអោយពួកគេរស់នៅជួបជុំគ្នា ។ការផ្លាស់ប្តូរឡើងវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយមានការប្រឈ មមុខ និងការដាក់សម្ពាធជាច្រើនពីបណ្តាអ្នកនយោបាយ ព្រមទំាងក្រុមមេដឹកនាំ សាសនា និងពិភពលោកផងដែរ ដើម្បីអោយបញ្ឈប់នូវការបំបែកបំបាក់ ដែលបង្ក អោយមានភាពទុក្ខសោករបស់កុមារ ដែលនឹងត្រូវគេនាំយកទៅដាក់នៅតាម មណ្ឌលនានា ដោយព្រាត់ប្រាស់ចេញពីឪពុកម្តាយរបស់ពួកគេ ។សូមរំលឹកថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងបំបែកបំបាក់ក្រុមគ្រួសារនៃជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ពិសេសបំបែកកុមារ ចេញពីឪពុកម្តាយរបស់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ មានមជ្ឈមដ្ឋានជាច្រើន បានរិះគន់នឹងការសម្រេចមួយនេះ ពិសេសក៏មានការលើកឡើងអំពីក្តីកង្វល់របស់ ភរិយារបស់លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដែលគាត់បានថ្លែងថា ស្អប់ការបំបែក បំបាក់ និងធ្វើអោយគ្រួសារឃ្លាតឆ្ងាយពីគ្នា ពិសេសកុមារដែលត្រូវបែកចេញពី ឪពុកម្តាយរបស់ពួកគេ ៕

  • ការកសាងសន្តិភាពនៅតំបន់ព្រំដែនព្រះវិហារ កម្ពុជា ថៃ

  • ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បន្តផ្សព្វផ្សាយ និងអប់រំការយល់ដឹង អំពីសុវត្តិភាពចំណីអាហារ ដល់សាលាអនុវិទ្យាល័យ និងបឋមសិក្សាម្យុំខាងត្បូង ខណៈដែលយុទ្ធនាការនេះ និងបន្តធ្វើឡើង ទូទាំងខេត្ត

    (កំពង់ស្ពឺ)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពានិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨  បានចុះទៅដល់សាលាអនុវិទ្យាល័យ និងបឋមសិក្សារម្យុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុង្បារមន ខេត្តកំពង់ស្ពឺ ដើម្បីអប់រំដល់ប្អូនៗ សិស្សានុសិស្ស ឲ្យបានស្វែងយល់សុខភាពចំណីអាហារ ដើម្បីសុខភាពមុន និងជ្រើសរើសផលិតផលម្ហូបអាហារ ណាមួយយកមកបរិភោគ ។ មន្ត្រីកាំកុងត្រូលដែល បានចុះដល់សាលាបានលើឡើងថា ដើម្បីថែរក្សាបានសុខភាព និងអនា    ម័យ រួមទាំងគុណភាព យើងស្វែងយល់ឲ្យបានត្រឹមត្រូវផលិតផលអំពីសម្ភារមានគុណ ត្រូវមានឈ្មោះអាស្រ័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផល ប្រភព មានថ្ងៃផុតកំណត់ រួមទាំងសញ្ញាសុវត្តិភាព ឬសញ្ញាស្តង់ដា ។ល។ ចំពោះចំណីអាហារគ្មានអនាម័យ ឬគ្រឿងកំប៉ុងដែលមានបញ្ហាគុណភាព ដូចជា ច្រេះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំគុណភាពគ្រោះថ្នាក់ ។ ក្រុមការងារក៏បានណែនាំដល់សិស្សានុសិស្សបន្ថែមទៀតថា ត្រូវប្រុងប្រយ័ត្នចំពោះផលិតផលផ្សំ ដោយសារជាតិគីមីធ្វើឲ្យប៉ះពាល់សុខភាព ដោយក្នុងនោះ ជាតិគីមីហាមឃាត់ធ្វើឲ្យមានពណ៌ស ស្រស់ ជាតិគីមីធ្វើឲ្យស្វិត ស្រស់ឆើត ទាក់ភ្នែក សារជាតិគីមីធ្វើឲ្យសាច់ស្រស់ ទុកបានយូរ អំបិលគ្មានជាតិអ៊ីយ៉ូត។ល។ កត្តាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាទូទៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ទាមទាឲ្យមានការអប់រំផ្សាយដើម្បី…

  • គ្រួសារអតីតយុទ្ធជនពលី នៅភូមិកូនក្អែកបានទទួលខ្នងផ្ទះទី៧៩ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    គ្រួសារអតីតយុទ្ធជនពលី នៅភូមិកូនក្អែកបានទទួលខ្នងផ្ទះទី៧៩ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ ៖ នេះជាខ្នងផ្ទះលើកទី៧៩ ចំពោះខេត្តកំពង់ធំ ដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសហការគ្នា ជាមួយនឹងសមាគមស្រុក ក្រុង រួមគ្នាសាងសង់ជូនដល់អតីតយុទ្ធជន ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ ជាក់ស្តែងខ្នងផ្ទះទី៧៩ បានប្រគល់ជូន  អ្នកស្រី ស៊ិន នួន អាយុ ៥៨ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ សេន សំអាត អតីតយោធា ក្នុងអង្គភាពយោធា ស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ បានទទួលមរណភាព នៅឆ្នាំ២០០៣ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អ្នកស្រី ស៊ិន នួន មានកូនចំនួន ០២ នាក់ ( មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ )  ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខ្នងផ្ទះលើកទី៧៩នេះ  មានទំហំ ៤មx៦ម…

  • សម្ដេចតេជោ ហ៊ុន សែនផ្តល់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម

    កំពង់ធំ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា២០៨០ ដុល្លាសម្រាប់ ការធ្វើស្លាកឈ្មោះសម្រាប់បិទ១០៤ផ្នូរ  កម្មាភិបាល យុទ្ធជនដែលពលីក្នុងសមរភូមិនាសម័យសង្គ្រាម តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅវិមានរំលឹកគុណយុទ្ធជនពលី នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅពិនិត្យការរៀបចំបិតភ្ជាប់ស្លាកឈ្មោះកម្មាភិបាល យុទ្ធជន ទៅតាមផ្នូរនីមួយៗ ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម ចំនួន ១០៤ ស្លាកទៀត នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ស្លាកឈ្មោះ ដែលបានបិទភ្ជាប់និងផ្នូរនេះ គឺត្រូវបានបិទភ្ជាប់ ក្នុងថ្ងៃនេះ ចំនួន១០៤ ស្លាក បន្ថែមលើស្លាកឈ្មោះចាស់ ដែលត្រូវបានចំណាយថវិកា អស់ទឹកប្រាក់ចំនួន២,០៨០ $ ការជម្រុញឲ្យមានការចាត់ចែង ធ្វើស្លាកឈ្មោះនេះ គឺក្នុងពេលដែលឯកឧត្តម…

  • សម្តេចតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុក សាមគ្គីមានជ័យអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

    សម្តេចតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុក សាមគ្គីមានជ័យអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

    កំពងឆ្នាំងៈ សម្តេច ចៅហ្វាវាំង គង់ សំអុល  អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យត្រូវមានតម្លាភាពការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ជាពិសេសសំណូមពរតម្រូវការអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ សម្តេចបានជំរុញបែបនេះនាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨នៅស្រុកសាមគ្គីមានជ័យ ក្នុងពិធីជួបសំណេះសំណាលពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសាមគ្គីមានជ័យចំនួន៤៧០នាក់។ សម្តេច បានជំរុញបន្ត ទៀតថាៈ ការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជាៈគឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន កុំអោយធ្វើចំណាកស្រុកខុសច្បាប់ បង្កើនមុខរបបក្នុងគ្រួសារ គោរពច្បាប់ចរាចរណ៍ ជាពិសេសកុំអោយប្រព្រឹត្តបទល្មើសផ្សេងៗដែលសង្គមស្អប់ខ្ពើម និងជួយផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ៕  

  • អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកស្វាយលើ ខេត្តសៀមរាប

    នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប ។ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុប៦៤៦នាក់។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា អាគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី៨ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានដំណើរការ សាងសង់ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅ ខែកុម្ភះ ឆ្នាំ២០១៨។…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ស្ថិតនៅក្នុងខេត្តកណ្ដាល

        នៅព្រឹកថ្ងៃព្រហ្បត៍ ៩កើត ខែបឋមសាឍ  ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រធានគណបក្ស ប្រជាជនកម្ពុជា  បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ  សម្រាប់​ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សំភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤លានដុល្លាអាមេរិក ដែលបានមកពីការចូល​ ឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋាន អង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត  ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស​ ដើម្បីទទួលបានអគារស្នាក់នៅ…