Category: ព័ត៌មាន

  • សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញក្រុមការងារបក្ស ត្រូវពង្រឹងសកម្មភាពការងារស្នូលរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ នៅថ្ងៃបោះឆ្នោតខាងមុខ​

    (សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារថ្នាក់ជាតិ ​ចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការ ចុះជួយមូលដ្ឋានក្រុង ស្រុកក្នុងខេត្តសៀមរាប។​​ ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ​បានលើកឡើង​នូវគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទុកជាត្រីវិស័យ​ចង្អុលបង្ហាញ ដល់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្ត​ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និង​បានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រង កសាងបន្ថែមកម្លាំងសកម្មជនប្រកបដោយសមត្ថភាព ហើយត្រូវពង្រឹង និងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និង​ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨​ខាងមុខ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ការអនុវត្តភារកិច្ច​តួនាទីរបស់ខ្លួន មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង​ការអភិវឌ្ឍ​មូលដ្ឋាន ការផ្តល់សេវា និង​ការដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ​ហើយបញ្ហាប្រឈមនានា ដែលនៅសេសសល់ពីមុនមក…

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន យុទ្ធនារី ខេត្តសៀមរាប ដែលបានពលីកម្មដ៏ធំធេងចំពោះជាតិ មាតុភូមិនិងមិនអាចកាត់ថ្លៃបាន

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  និងជាអនុប្រធានគណៈ    កម្មាធិការកណ្តាល សមាគមអតីតយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជនទូទាំងក្រុងសៀមរបចំនួន ១ពាន់៨៥៥នាក់ ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផង    ដែរ។ ដោយឡែកចំពោះអតីតយុទ្ធជន យុទ្ធនារី ដែលពលីកម្មដ៏ធំធេងចំពោះជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភគាំទ្រជាច្រើន និងបានកសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ដល់អតីតយុទ្ធជនជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច…

  • នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង​ ប៊ុនហៀង ឆ្លើយតប ០៦ចំនុច ចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងរតនាគារជាតិអាមេរិក

  • សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ ប្រារព្ធពិធីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

    សាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ ប្រារព្ធពិធីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ។ ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រមខេត្ដ ស្ថិតក្នុងសង្កាត់៣ ក្រុង/ខេត្ដព្រះសីហនុ រសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងជាប្រធានកិត្ដិយសសាខាកាកបាទក្រហមកម្ពុជាខេត្ដ ថ្លែងថា ក្នុងឱកាសដ៏នក្ខត្ដឫក្ស នៃព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាសទូលបង្គំ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ខេត្ដព្រះសីហនុ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះរាជសព្វ សាធុការពរ សិរីសួស្ដី ជ័យមង្គលមហាប្រសើរ ដោយមនោ សញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភ័ក្ដិដ៏ជ្រាលជ្រៅបំផុត។ ឯកឧត្ដម បន្ដថា ខ្ញុំម្ចាស់ ទូលបង្គំទាំងអស់គ្នា មានមោទនភាពណាស់ និងមហាកិត្ដិយសដ៏ក្រៃលែង ដែលសម្ដេចព្រះមហាក្សត្រីទ្រង់គង់ប្រថាប់ជាប្រធានកិត្ដិយស នៃកាកបាទក្រហមកម្ពុជា ញ៉ាំងឲ្យកិត្ដិនាមស្ថាប័នមនុស្សធម៌មួយនេះត្រូវបានលើកកម្ពស់បង្កើតបាននូវទំនុកចិត្ដ…

  • លោកជំទាវម៉ែន សំអន ជម្រុញអោយសមាជិករបក្សទាំងអស់ចូលរួមបោះឆ្នោតថ្ងៃទី២៩កក្កដាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

    ខេត្តស្វាយរៀង៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦​បានជម្រុញអោយសមាជិកសមាជិការបក្សទូទាំងស្រុកស្វាយជ្រុំក្នុងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ។ លើសពីនេះទៀតលោកជំទាវកិត្តិសង្គហបណ្ឌិតក៍សំណូមពរសមាជិកសមាជិការបក្សទាំងអស់បន្តចុះផ្ទាល់ដល់មូលដ្ឋានពលរដ្ឋដើម្បីដឹងអំពីតម្រូវការពិតៗរបស់ពួកគាត់។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំខេត្តស្វាយរៀងចំនួន៦៦២នាក់ នារសៀលថ្ងៃព្រហស្បតិ ទី២កើតខែបឋមាសាឍឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នា២០១៨ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ…

  • មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងខាងជើងធ្វើកិច្ចពិភាក្សាយោធាទ្វេភាគី ដើម្បីកាត់ បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន

    កូរ៉េ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង ធ្វើកិច្ចចរចាយោធាកម្រិតខ្ពស់ដ៏កម្រមួយ ដើម្បីពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនដែលមានការយាមការពារតឹងរឹងរបស់ពួកគេនេះ ។ បើតាមការំពឹងទុកថា ក្រុមមន្ត្រីកូរ៉េខាងជើងក្នុងអំឡុងកិច្ចចរចានៅឯភូមិព្រំដែន ផាន់មុនជុម ក្នុងថ្ងៃព្រហស្បតិ៍តនេះ នឹងស្វែងរកការប្តេជ្ញាចិត្តរឹងមាំពីកូរ៉េខាងត្បូង អំពីការបញ្ឈប់សមយុទ្ធយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ។ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កិច្ចចរចាយោធានេះ នឹងផ្តោត ទៅលើការអនុវត្តកិច្ចព្រមព្រៀងនានា ពីកិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនំា កំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជែអ៊ីន ដែលនៅក្នុងជំនួបនោះ ពួកគេបានប្តេជ្ញាថា នឹងចាត់វិធានការដើម្បីកាត់ បន្ថយភាពតានតឹងផ្នែកយោធា និងលុបបំបាត់ហានិភ័យនៃសង្គ្រាម ៕  

  • ជប៉ុន សហរដ្ឋអាមេរិ និងកូរ៉េខាងត្បូងប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង

    កូរ៉េខាងត្បូង៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ក្នុងទីក្រុងសេអ៊ីល ជាមួយ សមភាគីកូរ៉េខាងត្បូង និងជប៉ុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ជាក់ច្បាស់ និង មិនត្រឡប់មកវិញសារជាថ្មី ដែលហៅកាត់ថា ស៊ីវីដ ។ ស្របពេលជាមួយគ្នានេះដែរ ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះក៏បានបញ្ជាក់ ជាថ្មីឡើងវិញដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូនៅតែរក្សាជំហរដដែល គឺគ្មានការដក ឬបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងឡើយ រហូតទាល់តែរបបដឹកនំាំក្រុង ព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុន សិន ។សូមរំលឹកថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា នៅក្នុងជំនួបជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន យល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ជាមួយនឹងការធានាសន្ដិសុខ ជាថ្នូរ នឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ៕  

  • ឯកឧត្តម ឈិន កេតនា ថ្លែងថា សម្តេចប្រុខ រាជរដ្ឋាភិបាល ជំរុញឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាល និងថែទាំអ្នកជម្ងឺឲ្យបានកាន់តែល្អប្រសើរថែមទៀត

    (ភ្នំពេញ) ៖ ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ នាព្រឹកថៃ្ងទី១៥ខែមិថុនាឆ្នាំ២០១៧ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិបានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងជួយទំនុកបំរុងគ្រប់បែបយ៉ាងជាពិសេសគឺជំរុញសេវាព្យាបាលឲ្យបានល្អប្រសើរ ដល់អ្នកជម្ងឺកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ពីសំណាក់ក្រុមគ្រូពេទ្យផ្ទាល់ ។ ឯកឧត្តម បានលើកឡើងថា ៖ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំ ដល់គ្រប់អន្តរក្រសួងនិងអាជ្ញាធរដែនដីត្រូវចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់ក្មួយៗកុមារកំព្រា ចាស់ជរាគ្មានទីពឹង ជនពិការនិងគ្រួសារយុទ្ធជន ក្នុងជីវភាពរស់នៅប្រចាំថៃ្ងជានិច្ច ជាពិសេសក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថៃ្លថ្នូរនិងសុភមង្គល ក្នុងគម្រប់៨២ យាងចូល ៨៣ព្រះវស្សាដែលនឹងប្រព្រឹត្តិទៅ នៅថៃ្ងច័ន្ទទី១៨ ខែមិថុនានេះ ។ ឯកឧត្តម បានលើកឡើងថា ៖ ប្រទេសជាតិយើងបើគ្មានសុខសន្តិភាព គ្មានស្ថេរភាពនិងគ្មានការអភិវឌ្ឍជាតិទេ បងប្អូនប្រជាពលរដ្ឋក៏គ្មានមន្ទីរពេទ្យ គ្មានមណ្ឌលសុខភាពសម្រាប់សម្រាកព្យាបាលដូចសព្វថ្ងៃនេះដែរ ។ ជាក់ស្តែងកាលពីសម័យសង្រ្គាមក្នុងរបបលន់ណុល១៩៧០-១៩៧៥ និងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត១៩៧៥…

  • ការឆ្លើយតបរបស់​​ នាយឩត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង ចំពោះក្រសួងរតនាគារសហរដ្ឋអាមេរិក

  • កិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងត្រៀមការពារក្នុងអំឡុងឃោសនាបោះឆ្នោត និងពេលបោះឆ្នោត

    កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤  និងមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រៀមសហការជាមួយនិងសមត្ថកិច្ច ការពារអំឡុងពេលឃោសនាបោះឆ្នោត និងរហូតដល់ពេលក្រោយបោះឆ្នោត ដើម្បីការពារសុវត្តិភាព ជូន ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សិទ្ធបោះឆ្នោត ។កិច្ចប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម សេនីយ៍ទោ សោម ស៊ុន ជាគណៈអធិបតី រួមទាំងមេបញ្ជាការង សេនាធិការ ការិយាល័យ ស្ថាប័នចំណុះ និងមេបញ្ជាការផ្នែកសឹករងក្រុង ស្រុក ទាំងប្រាំបី និងវរសេនាតូចទាំង២ សរុបចំនួន ១១២ នាក់  ដើម្បីស្តាប់ និងទទួលភារកិច្ច និងអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងប្រគល់ភារកិច្ចមួយចំនួន៥ ចំនុចសំខាន់ៗ ពិធីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។  ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអនុវត្តភារកិច្ចសំខាន់ៗចំនួន៥ ចំនុច មាន ១- ក្តាប់ឲ្យជាប់  ធ្វើការអប់រំ ឬមានវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលរារាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ទី២ …