-
រដ្ឋមន្ដ្រីពាណិជ្ជកម្ម ណែនាំឱ្យមន្ត្រីត្រូវខិតខំអនុវត្តន៍ការងារ មានភាពម្ចាស់ការ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ
កោះកុង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុងទាំងអស់ ត្រូវបន្តខិតខំអនុវត្តន៍ការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការណែនាំ និងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ លើសពីនោះត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ការពារអ្នកប្រើប្រាស់ បានចូលជាធរមានហើយ រីឯឯកសណ្ឋានថ្មី របស់ ក.ប.ប. ក៏ត្រូវបានអនុម័តរួចហើយដែរ…
-
ក្បាលគ្រាប់មួយគ្រាប់ ប្រល័យជីវិតពលរដ្ឋពីរនាក់នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មានករណីផ្ទុះក្បាល់គ្រាប់មួយ កើតឡើងនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត។ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះ យន់ សារី អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ និងម្នាក់ទៀតឈ្មោះ ឌែ ត្រា អាយុ២០ឆ្នាំ មុខរបរធ្វើចម្ការ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។មូលហេតុដោយសារពួកគេបានរើសក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេង (មិនស្គាល់ប្រភេទ) ក៏បណ្ដាលឲ្យផ្ទុះស្លាប់តែម្ដង។បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
-
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា អ្នកធ្វើចត្តាឡីស័ក២នាក់ដែលរត់គេចខ្លួននៅព្រៃវែងនោះបានរកឃើញវិញហើយ
ព្រៃវែង៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថាឲ្យដឹងថា នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ថា អ្នកធ្វើចត្តាឡីស័ក២នាក់ដែលរត់គេចខ្លួននៅព្រៃវែងនោះបានរកឃើញវិញហើយ ហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយដែរ។ មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ពួកគេទាំងពីរនាក់បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហានេះ ពេលកំពុងរៀបភ្លៀង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង៕
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចំរើនព្រះជន្មាយុ គម្រប់៦៩ ឈានចូល៧០ឆ្នាំ
-
លំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នង និងតូបលក់ដូររបស់អាជីវករ ៦តូប បានរងការឆាបឆេះអស់ទាំងស្រុង ខាតបង់ទ្រព្យសម្បត្តិអស់ជាង ១១ម៉ឺនដុល្លារអាម៉េរិក
ខេត្តព្រះវិហារ៖ លំនៅដ្ឋាន តូបលក់ដូរសម្ភារៈ និងទំនិញគ្រប់ប្រភេទ ចំនួន ៧ខ្នង បានរងការ ឆាបឆេះដោយអគ្គិភ័យ ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករ៧គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ និងប្រាក់កាស មានចំនួនជាង ១១ម៉ឺនដុល្លារអាម៉េរិក ។ រីឯគ្រោះអគ្គិភ័យនោះ បានកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី២ សីហាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ការឆាបឆេះផ្ទះ និងតូប លក់ដូរទាំងនោះ សមត្ថកិច្ចបានសន្និដ្ឋានថា បានបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ អធិការនគរបាលស្រុកឆែប លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី បានឲ្យដឹងថា ភ្លើងបានឆេះផ្ទះ ប្រជាពលរដ្ឋ ១ខ្នង និងតូបលក់ដូររបស់អាជីវករ ៦តូបទៀត បានរងការឆាបឆេះនៅក្នុងគ្រោះអគ្គិភ័យ ដោយក្នុងនោះ ផ្ទះថ្ម ១ខ្នង ដំបូលប្រក់ស័ង្កសី និងតូបក្នុងផ្សារឆែប ៦ខ្នង ធ្វើអំពីឈើ ប្រក់ស័ង្គសី ហើយសម្ភារៈលក់ដូរមួយចំនួនធំ បានរងការខូចខាតស្ទើរទាំងស្រុង។ លោកបានបន្តថា តូបអាជីវករទាំង ៦នោះ មានដាក់លក់ នូវលក់ឥវ៉ាន់ចាបហួយ…
-
បណ្តាញទូរស័ព្ទចល័ត 4GLTE របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Opensignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។ ពិធីនេះបានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។ Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។ បទពិសោធន៍នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ ៣៩.៩ ហើយក្រុមហ៊ុន Smart Axiata ទទួលបាន ៣៨.៨ ពិន្ទុ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។) លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត…
-
គណ:កម្មការទី៩នៃរដ្ឋសភា ចុះបំពេញបេសកម្មការងារនៅក្នុងខេត្តកំពង់ឆ្នាំង
-
ក្រសួងយុត្តិធម៌៖ អំពាវនាវដល់បងប្អូន ដែលកំពុងធ្វើសកម្មភាពជូបជុំប្រមូលផ្តុំគ្នា ដោយខុសច្បាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់ជាបន្តាន់ មុនអាជ្ញាធរចាត់ការតាមច្បាប់
-
អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ នាំគ្នាធ្វើការសម្អាតមហាវិថី ឈ្នះ ឈ្នះ ឱ្យបានស្អាតជាប្រចាំ និងវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ
ភ្នំពេញ៖ ដើម្បីបរិស្ថានល្អប្រសើរ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យ និងធ្វើការណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ នាំគ្នាធ្វើការសម្អាតមហាវិថី ឈ្នះ ឈ្នះ ឱ្យបានស្អាតជាប្រចាំ និងវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ ហើយពិនិត្យមើលដើមឈើ នៅអមសងខាងតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះមែកឲ្យបានស្អាត ដើម្បីបង្ការការបាក់មែកដោយប្រការណាមួយ ។ ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែរលោកបានដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមាន ឈ្នះ ឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះ ឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ឃើញថា មានដី និងដក់ទឹក នៅតាមចិញ្ចើមផ្លូវ ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានី ស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួនឲ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញប្រកាសផ្លាស់ប្តូរប្រធានមន្ទីរថ្មី ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការពង្រឹងអភិបាលកិច្ចល្អ
កោះកុង៖ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី ដោយលោក អ៊ុក សារិទ្ធិ ត្រូវចូលនិវត្តន៍ ជំនួយដោយលោក សាលីម ហ្វារីត ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានការចូលរួមពី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) ជាច្រើនរូបទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងក្នុងឱកាសនោះថា ព្រឹត្តិការណ៍តែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកោះ កុង ថ្មីនេះ គឺជាភស្តុតាងមួយដែលបញ្ជាក់ ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ…