Category: ព័ត៌មាន

  • ក្រុមអាជីវករធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត មកពី៩ខេត្ត មកធ្វើទស្សនកិច្ចស្វែងយល់ពីបទពិសោធន៍ការផលិត ការផ្គត់ផ្គង់ចែកចាយ និងការគ្រប់គ្រងសង្វាក់ផលិតកម្មទឹកស្អាត នៃអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង

    ក្រុមអាជីវករធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត មកពី៩ខេត្ត មកធ្វើទស្សនកិច្ចស្វែងយល់ពីបទពិសោធន៍ការផលិត ការផ្គត់ផ្គង់ចែកចាយ និងការគ្រប់គ្រងសង្វាក់ផលិតកម្មទឹកស្អាត នៃអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង

    ថ្មីៗនេះ ក្រុមអាជីវករប្រកបអាជីវកម្មសេវាកម្មផ្គត់ផ្គង់ទឹកស្អាត មកពីបណ្តាខេត្តភាគពាយ័ព្យប្រទេស ចំនួន៩ខេត្ត បានចុះមកបំពេញទស្សនកិច្ចសិក្សា និងចង់ស្វែងយល់ ដើម្បីដកស្រង់នូវបទពិសោជន៍បច្ចេកទេសមួយចំនួនពីអង្គភាពរដ្ឋាករទឹកគំរូរបស់ខេត្តបាត់ដំបង ក្នុងការផ្តល់នូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងទីប្រជុំជនខេត្ត និងបណ្តាស្រុកមួយចំនួនរបស់ខ្លួន។ ក្រុមអាជីករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមកមកពីខេត្តចំនួន៩ផ្សេងគ្នាប្រមាណជិត១០០នាក់ បានបំពេញទស្សនកិច្ចសិក្សាស្វែងយល់ នៅខេត្តបាត់ដំបង  រយៈពេល០១ថ្ងៃនេះ បានប្រព្រឹត្តទៅតាមរយៈ ប្រធានប្រតិបត្ត ” សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ” ដឹកនាំដោយ លោក សុខ សាមើឌី ក្នុងគោលបំណងផ្តោតសំខាន់ ផ្តល់ឱកាសឲ្យអាជីវករទឹកស្អាតឯកជន ធ្វើទស្សនកិច្ចសិក្សាពីប្រព័ន្ធគ្រប់គ្រងនិងបច្ចេកទេសផលិតទឹកស្អាត របស់អង្គភាពនៃរដ្ឋាករទឹកខេត្តបាត់ដំបង។ តាមរយៈការធ្វើបទបង្ហាញ របស់កញ្ញា សេង សុរ័ត្ន អនុប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង និងទទួលបន្ទុកការងារផ្នែកផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាត ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់និងផ្តោតសំខាន់ពីបទពិសោធន៍នូវក្នុងការផលិតការផ្គត់ផ្គង់ចែកចាយ និងពីការគ្រប់គ្រងសង្វាក់ផលិតកម្មទឹកស្អាត ព្រមទាំងបានផ្តល់ការបកស្រាយនូបសំណួរមួយចំនួន ដែលក្រុមអាជីវករទឺកស្អាតឯកជនបានលើកឡើងដូចជា៖បញ្ហាពីការតភ្ជាប់បណ្តាញទឹក, ការបាត់បង់ទឹកស្អាត,បញ្ហាបំណុល,បញ្ហាដំណោះស្រាយពីហានិភ័យផ្សេងៗ។ ជាពិសេសការបង្ហាញនូវចំណុចលទ្ធផលវិជ្ជមានពីការគ្រប់គ្រងទឹកស្អាតដែលបាត់បង់ទឹក ដោយលុបបំបាត់នូវការលេចធ្លាយទឹកស្អាតដែលបានលេចជ្រាបបាត់ទៅក្នុងដីប្រមាណជាង៥០%កន្លងមក។ ប៉ុន្តែបច្ចុប្បន្ននេះការបាត់បង់ខាងលើនេះ វាបានថយធ្លាក់ចុះមកឲ្យមកនៅត្រឹមតែ៨%តែប៉ុណ្ណោះ។ដោយគិតទាំងការប្រើប្រាស់ទៅលើសេវាសាធារណៈផ្សេងៗ ដូចជាការប្រើប្រាស់សម្រាប់រថយន្តពន្លត់អគ្គិភ័យជាដើម។ល។ កញ្ញា សេង សុរ័ត្ន អនុប្រធានអង្គភាពរដ្ឋាករទឹកស្អាតបាត់ដំបង ក៏បានសង្កត់ធ្ងន់តាមរយៈសកម្មភាពការងាររបស់អង្គភាពខ្លួនកន្លងមក ដោយបានគូសបញ្ជាក់ថា៖…

  • រថយន្តក្រុងដឹកអ្នកដំណើរបុកគ្នាជាមួយនឹងរថយន្តធន់ធំយីឌុប រងការខូចខាតទាំងសងខាងយ៉ាងដំណំ

    រថយន្តក្រុងដឹកអ្នកដំណើរបុកគ្នាជាមួយនឹងរថយន្តធន់ធំយីឌុប រងការខូចខាតទាំងសងខាងយ៉ាងដំណំ

    កំពង់ឆ្នាំង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងស្ថានភាពលឿន នៅចំណុចផ្លូវកោងបានបុករថយន្តរថយន្តធុនធំយីឌុប បណ្តាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុងទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 5 និង 45 នាទីព្រឹកថ្ងៃទី 24 កក្កដា 2020 នៅចំណុចផ្លូវកោងបរិស្ថានខេត្តកំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ 89 និង90 ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងដែលស្ថិតនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថារថយន្តក្រុងដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ 3B3268 បើកបរក្នុងទិសដៅពីជើងមកត្បូងមកដល់ចំណុចផ្លូវកោងអែប និងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង យកចង្កូតមិនទាន់បានជ្រុលទៅបុកនឹងរថយន្តយីឌុប ពាក់ស្លាកលេខ 3A5658ទិសដៅពីត្បូងទៅជើងបណ្ដាលឱ្យចំធុងសាំងខាងឆ្វេង និងបែកកង់ខាងឆ្វេងទៅមុខលែងរួច បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នៅចំណុចកើតហេតុ ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ២១ឆ្នាំ មានសប់កំណើតភូមិច្រកជីឃុំកំពែងស្រុកគីរីវង់ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោមនូវសារធាតុញៀនផងដែរ ។ បច្ចុប្បន្នរថយន្តទាំង 2 គ្រឿងនៅកន្លែងកើតហេតុរង់ចាំរថយន្តស្ទូចនាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ។ គួរបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឱ្យមានការកកស្ទះចរាចរណ៍មួយរយៈធំដោយសាររថយន្តក្រុង ដែលរងការខូចខាតនៅតាមផ្លូវតែទោះជាយ៉ាងណាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈនោះឡើយ ៕ ដោយ៖ សុក្ខារិន …

  • អង់គ្លេស និងសហរដ្ឋអាម៉េរិកចោទប្រកាន់រុស្ស៊ីថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប

    អង់គ្លេស និងសហរដ្ឋអាម៉េរិកចោទប្រកាន់រុស្ស៊ីថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប

    សហរដ្ឋអាម៉េរិក៖ រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានបាញ់សព្វាវុធអវកាសប្រឆាំងផ្កាយរណប នៅក្នុងចំណាត់ការមួយដែលសហរដ្ឋអាម៉េរិក និងអង់គ្លេសចាត់ទុកថា រំលោភទំនុកចិត្ត និងបង្កើនការប្រឡងប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់ នេះបើតាមសារព័ត៌មាន The Sun នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិក និង អង់គ្លេសចោទប្រកាន់រុស្ស៊ីថា បានប្រើឧបករណ៍បំភាន់ ដើម្បីលាក់បាំងប្រតិបត្តិការនេះ ។ ប្រទេសទាំងពីរអះអាងថា សព្វាវុធប្រឆាំងកាំជ្រួចនេះ ត្រូវបានបញ្ជូនចេញពីយាន Cosmos 2543 នៅក្នុងទីអវកាស ដែលយាននេះ គេដាក់សម្រាប់គ្រាន់តែធ្វើការអង្កេតពិនិត្យ ។ សូមបញ្ជាក់ថា សម្ព័ន្ធមិត្តលោកខាងលិចកាលពីមុនក៏បានចោទប្រកាន់វិមានក្រឹមឡាំង (រុស្ស៊ី) ផងដែរថា បានធ្វើការសាកល្បងសព្វាវុធប្រឆាំងផ្កាយរណប តែនេះជាលើកដំបូងដែលមានការចោទប្រកាន់ថា មានការបាញ់សព្វាវុធក្នុងតារាវិថីចេញពីទីតាំងនៅក្នុងអវកាសតែម្តង ៕

  • ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទទួលជោគជ័យក្នុងការវះកាត់ថង់ទឹកប្រមាត់ ក្រោយមានបញ្ហា

    ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទទួលជោគជ័យក្នុងការវះកាត់ថង់ទឹកប្រមាត់ ក្រោយមានបញ្ហា

    អារ៉ាប៊ីសាអូឌីត៖ ស្តេចព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស បានទទួលជោគជ័យទាំងស្រុង ក្នុងការវះកាត់យកថង់ទឹកប្រមាត់របស់ទ្រង់ចេញ បន្ទាប់ពីមានបញ្ហា នេះបើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត SPA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ បន្ទាប់ពីការវះកាត់ទទួលជោគជ័យហើយនោះ ព្រះចៅ សាល់ម៉ាន់ ដែលមានព្រះជន្ម៨៤ព្រះវស្សា នឹងបន្តសម្រាកនៅមន្ទីរពេទ្យព្រះចៅហ្វៃសាល់មួយរយៈពេលទៀត ។ ដំណឹងខាងលើនេះ ត្រូវបានបង្ហើបឱ្យដឹងក្រោយព្រះរាជវាំងអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ព្រះចៅ សាល់ម៉ាន់ ត្រូវបានយាងទៅកាន់មន្ទីរពេទ្យឯកទេសនៃព្រះចៅហ្វៃសាល់ ដែលស្ថិតក្នុងរាជធានីរីយ៉ាដ ដើម្បីទទួលការពិនិត្យព្រះរាជសុខភាព បន្ទាប់ពីមានការសង្ស័យអំពីការរលាកថង់ទឹកប្រមាត់របស់ទ្រង់ ៕

  • ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៩២០ករណីថ្មីថែមទៀតក្នុងមួយថ្ងៃ

    ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៩២០ករណីថ្មីថែមទៀតក្នុងមួយថ្ងៃ

    ជប៉ុន៖ អាជ្ញាធរសុខភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៩២០ករណីថ្មីបន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ប្រភពបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ រកឃើញច្រើនជាងគេនៅទីក្រុងតូក្យូ ជាមួយចំនួន៣៦៦ករណី ធ្វើឲ្យចំនួនសរុបនៅក្នុងទីក្រុងនេះ កើនដល់១ម៉ឺន៤២០ករណី ។ សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់នៅជប៉ុនវិញ គឺមានចំនួន១ពាន់៤នាក់ ដោយរាប់បញ្ចូលមនុស្ស១៣នាក់មកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២ម៉ឺន៨ពាន់១៩០នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ ។ ដោយឡែកអ្នកជំងឺ២ម៉ឺន១ពាន់៣១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ ៕

  • ថៃបន្តអនុវត្តន៍ច្បាប់គ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ ដើម្បីគ្រប់គ្រងការផ្ទុះ COVID-19 ឲ្យមានប្រសិទ្ធភាព

    ថៃបន្តអនុវត្តន៍ច្បាប់គ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ ដើម្បីគ្រប់គ្រងការផ្ទុះ COVID-19 ឲ្យមានប្រសិទ្ធភាព

    ថៃ៖ ប្រទេសថៃនឹងបន្លាយពេលនៃការអនុវត្តច្បាប់គ្រាអាសន្នរបស់ខ្លួនរយៈពេលមួយខែទៀត គឺរហូតដល់ដំណាច់ខែសីហា ដោយលើកហេតុផលថា វាជាការចាំបាច់ ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ COVID-19 ឱ្យមានប្រសិទ្ធភាព នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក សំសាក់ រុងស៊ីតា បានបញ្ជាក់ថា វាចាំបាច់សម្រាប់យើងបើកប្រទេសរបស់យើងបន្ថែមទៀតឡើងវិញ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ហើយថា មធ្យោបាយតែមួយគត់ យើងត្រូវដោះស្រាយស្ថានភាពនេះ ដោយអនុវត្តន៍ច្បាប់គ្រាអាសន្ននេះ ។ សូមបញ្ជាក់ផងដែរថា គណៈរដ្ឋមន្ត្រីថៃត្រូវបានគេរំពឹងថា នឹងអនុម័តការបន្ថែមពេលនៃការអនុវត្តច្បាប់គ្រាអាសន្ននេះ នាសប្តាហ៍ក្រោយ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏កំពុងត្រួតពិនិត្យមើលការរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាឈប់ពីតំណែងកាលពីសប្តាហ៍មុន ចំពេលមានភាពចលាចលនៅក្នុងគណបក្សកាន់អំណាច ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥.៦លាននាក់ ក្នុងនោះស្លាប់ជាង៦៣ម៉ឺននាក់ និងជាសះស្បើយជាង៩.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥.៦លាននាក់ ក្នុងនោះស្លាប់ជាង៦៣ម៉ឺននាក់ និងជាសះស្បើយជាង៩.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៦៥ម៉ឺន១ពាន់៥៩៩ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៣ម៉ឺន៦ពាន់៤៦៤នាក់ ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៩លាន៥៣ម៉ឺន៥ពាន់២០៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១៦ម៉ឺន៩ពាន់៩៩១ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៧ពាន់៣៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៧ម៉ឺន៩ពាន់៦១៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៨ម៉ឺន៩ពាន់៩៥១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន៤ពាន់២៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៧ម៉ឺន២៣៧នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៨ពាន់១៣០ករណី ក្នុងនោះមានអ្នកជំងឺសរុប៣ម៉ឺន៦៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨១ម៉ឺន៧ពាន់៥៩៣នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន៥ពាន់៣៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៨៩២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៨ម៉ឺន៣៣០នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤០ម៉ឺន៨ពាន់៥២ករណី ក្នុងនោះមានអ្នកជំងឺសរុប៦ពាន់៩៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៣ម៉ឺន៦ពាន់២៦០នាក់ ៕

  • Facebookបង្កើតមុខងារថ្មី Live Video Call បានដល់៥០នាក់ ព្រោះតម្រូវការពិភពលោកធ្វើការតាមអនឡាញ ទប់ស្កាត់កូវីដ១៩

    Facebookបង្កើតមុខងារថ្មី Live Video Call បានដល់៥០នាក់ ព្រោះតម្រូវការពិភពលោកធ្វើការតាមអនឡាញ ទប់ស្កាត់កូវីដ១៩

    បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់និងដ៏ពិសេសថ្មីមួយទៀត គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បានរហូតដល់ ៥០នាក់ ពោលគឺមិនគិតលុយអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និង ចូលរួមប្រជុំតាមអនឡាញ (Video Call Meeting) ដែលក្នុងនោះ កម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះអាចសាកល្បង ប្រើ ជាមួយនឹង Facebook បាន។ មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែម មនុស្ស ចូល ក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់ ប៉ុន្តែសម្រាប់វេលានោះ មិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេ ខណៈដែល កម្មវិធី ផ្សេងៗ បានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ…

  • ប្រទេសថៃ៖ បាតុកម្មទាំងយប់ទាមទាររំលាយរដ្ឋាភិបាល ផ្គើនបំរាមជួបជុំលែងគិតពីកូវីដ១៩

    ប្រទេសថៃ៖ បាតុកម្មទាំងយប់ទាមទាររំលាយរដ្ឋាភិបាល ផ្គើនបំរាមជួបជុំលែងគិតពីកូវីដ១៩

    ថៃ៖ ជាមួយនឹងការបង្ហាញសារលើ Tablets និងក្រវីភ្លើងបំភ្លឺនៃទូរស័ព្ទដៃជាច្រើនគ្រឿង ក្រុមយុវជនរាប់រយនាក់បានជួបជុំគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដា ២០២០ ប្រកាសទាមទារឲ្យរាជរដ្ឋាភិបាលថៃចុះចេញពីតំណែង និងរំលាយសភា ទាំងបំពានបំរាមជួបជុំព្រោះកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃទី២៤ កក្កដានេះ។ បណ្តាញក្រុមនិស្សិតដែលហៅខ្លួងឯងថា «យុវជនសេរីភាព» បានចូលរួមធ្វើការប្រមូលផ្តុំគ្នានេះ នៅជាយក្រុងបាងកក បញ្ចេញសម្លេងប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំយោធាផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត កាលពី៦ឆ្នាំមុន។ និស្សិតវ័យ២៥ឆ្នាំ ថាណាឆៃ អ៊ួរលូឆា បាននិយាយថា «ពួកយើងនៅទីនេះ ដើម្បីស្នើឲ្យមានរដ្ឋធម្មនុញ្ញថ្មី ដោយសារតែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន មិនបានគាំទ្រដល់សេរីភាពនិងសិទ្ធិរបស់ពួកយើងទេ។ វាគឺជាកេរ្តិ៍តំណែលរបស់រដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤» ។ ការជួបជុំគ្នានេះបានកើតមានឡើង ក្រោយមានបាតុកម្មនៅក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដែលមានការចូលរួមពីបាតុករប្រមាណ២៥០០នាក់ ហើយត្រូវបានចាត់ទុកថាជាសកម្មភាពបាតកម្មដ៏ធំមួយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ៕

  • ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងជាង២០០នាក់

    ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងជាង២០០នាក់

    ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២៤ កក្កដានេះ បានឲ្យដឹងថាករណីឆ្លងថ្មីនោះ គឺត្រូវបានរកឃើញលើ ក្រុមទាហានមួកខៀវកម្ពុជា ដែលទើបត្រលប់មកពីក្នុងបេសកកម្មចូលរួមជាមួយអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៣ ខណៈដែលពយកគេកំពុងដាក់នៅកន្លែងធ្វើចត្តាឡីស័ក។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៣ កក្កដានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៤២នក់ និង៥៨នាក់កំពុងទទួលការព្យាបាល ៕