Category: ព័ត៌មាន

  • អប្សរាព្រឹកនេះ ១១-មេសា-២០២០

    អប្សរាព្រឹកនេះ ១១-មេសា-២០២០
  • អប្សរាព្រឹកនេះ ១០-មេសា-២០២០

    អប្សរាព្រឹកនេះ ១០-មេសា-២០២០
  • មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ ប្រជាពលរដ្ឋឲ្យចាកចេញពីទីតាំងដីព្រៃរបស់រដ្ឋ និង កុំឲ្យមានការកាប់ទន្ទ្រានអានាធិបតេយ្យ

    មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ ប្រជាពលរដ្ឋឲ្យចាកចេញពីទីតាំងដីព្រៃរបស់រដ្ឋ និង កុំឲ្យមានការកាប់ទន្ទ្រានអានាធិបតេយ្យ
  • អាជ្ញាធររាជធានីភ្នំពេញ គ្រោងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

    អាជ្ញាធររាជធានីភ្នំពេញ គ្រោងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

      ភ្នំពេញ៖ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួល និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ និងអនុវត្តដោយក្រុមហ៊ុន L.N.S.K ខន ស្ត្រាក់សិន ។   ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះធ្វើឡើង ខណៈដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីខណ្ឌទួលគោក ចុះពិនិត្យមើល ស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីឯកឧត្តមអភិបាលរាជធានី បញ្ចប់ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើង ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំង២ខ្សែ ដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះ រួមមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។   ឯកឧត្តម ឃួង ស្រេង ខណៈចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែក្នុងនោះមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧…

  • អប្សរាព្រឹកនេះ ០៩-មេសា-២០២០

    អប្សរាព្រឹកនេះ ០៩-មេសា-២០២០
  • ក្រសួងពាណិជ្ជកម្ម អនុម័តជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

    ក្រសួងពាណិជ្ជកម្ម អនុម័តជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

        ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ បានអនុម័តជាផ្លូវការហើយលើយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-Commerce Strategy)។   កិច្ចប្រជុំពិនិត្យ និងអនុម័តលើយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។   ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងក្នុងឱកាសនោះថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល ជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។   ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី «ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០» ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល…

  • សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ

        ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២០។   ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២០ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។…

  • អប្សរាព្រឹកនេះ ០៨-មេសា-២០២០

    អប្សរាព្រឹកនេះ ០៨-មេសា-២០២០
  • រដ្ឋមន្ត្រីយុត្តិធម៌ ណែនាំ៥ចំណុច ដល់តុលាការ និងព្រះរាជអាជ្ញាទាំងអស់ ដើម្បីលើកកម្ពស់គុណភាពការកាត់ក្តី ឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌

    រដ្ឋមន្ត្រីយុត្តិធម៌ ណែនាំ៥ចំណុច ដល់តុលាការ និងព្រះរាជអាជ្ញាទាំងអស់ ដើម្បីលើកកម្ពស់គុណភាពការកាត់ក្តី ឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌

      ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងយុត្តិធម៌ មានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។   ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, លោក យូ ប៊ុនទ្បេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។   ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ដូចខាងក្រោម៖   *…

  • អប្សរាព្រឹកនេះ ០៧-មេសា-២០២០

    អប្សរាព្រឹកនេះ ០៧-មេសា-២០២០