-
អ្នកជំនាញផ្នែកសុខាភិបាលអាម៉េរិកជាង១៥០នាក់ជម្រុញឱ្យរដ្ឋបាល់លោក ដូណាល់ ត្រាំ បិទប្រទេស ដើម្បីទប់ស្កាត់ COVID-19
សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងអ្នកជំនាញផ្នែកសុខាភិបាលល្បីៗរបស់សហរដ្ឋអាម៉េរិកជាង១៥០នាក់ បានចុះហត្ថលេខាលើលិខិតចំហរមួយដោយជំរុញឱ្យសភាធ្វើសេចក្តីសម្រេចចិត្តបិទទ្វារប្រទេស និង ចាប់ផ្តើមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។តាមរយៈលិខិតផ្ញើទៅកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ សមាជិកសភា និងអភិបាលរដ្ឋ ក្រុមអ្នកជំនាញខាងលើនេះ បានបញ្ជាក់ថា ក្នុងចំណោមប្រជាជាតិទាំងអស់នៅលើពិភពលោក… យើងមានអ្នកស្លាប់ដ៏ច្រើនដោយសារជម្ងឺ COVID-19 ក្នុងពេលដំណាលគ្នា… យើងកំពុងស្ថិតក្នុងការបើកឡើងវិញនូវសេដ្ឋកិច្ចរបស់យើង ដែលធ្វើឱ្យមនុស្សកាន់តែច្រើនឡើងកើតជំងឺនេះ និង មើលឃើញពីចំនួនករណីឆ្លង និង ស្លាប់កើនឡើងយ៉ាងគំហុក ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លងកើនឡើងដល់៤លាន២៤ម៉ឺន៨ពាន់៣២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៨ពាន់៤៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៨ពាន់៧៤នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២លាន២ម៉ឺន៨ពាន់៧៤នាក់ ៕
-
ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំរបស់ឥណ្ឌាអះអាងថា វ៉ាក់សាំងការពារ COVID-19 ចំនួន៥០ភាគរយនឹងផ្តល់ទៅដល់បណ្តាប្រទេសក្រីក្រ
ឥណ្ឌា៖ ស្របពេលវ៉ាក់សាំង COVID-19 ដ៏មានសក្តានុពលជាច្រើនកំពុងឈានដល់ដំណាក់កាលសាកល្បងចុងក្រោយនោះ សង្គមនានាកំពុងប្រឈមនឹងគ្រោះថ្នាក់ពីរ គឺការឡើងថ្លៃ និងការស្តុកទុកថ្នាំព្យាបាលដោយបណ្តាប្រទេសអ្នកមាន នេះបើតាមសារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ វិទ្យាស្ថានសេរ៉ាំ ដែលហៅកាត់ថា SII របស់ប្រទេសឥណ្ឌា បានធានាថា ៥០ ភាគរយនៃវ៉ាក់សាំងការពារជម្ងឺ COVID-19 របស់ខ្លួននឹងផ្តល់ទៅដល់ដៃបណ្តាប្រទេសក្រីក្រ ។ នេះគឺជាការប្រកាសដ៏សំខាន់ ចំពេលមានការព្រួយបារម្ភជាបណ្តើរៗថា បណ្តាប្រទេសមានអំណាចនឹងស្តុកទុកវ៉ាក់សាំង ព្រោះពួកគេមានអំណាចទិញធំធេង ។យ៉ាងណាមិញ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតរបស់ឥណ្ឌា គឺវិទ្យាស្ថានសេរ៉ាំ SII ជាដៃគូផលិតដែលទទួលខុសត្រូវចំពោះការផលិតវ៉ាក់សាំង អុកហ្វដ អាស្ត្រាហ្សេណេកា (Oxford-AstraZeneca) នៅឥណ្ឌា នឹងចែកចាយវ៉ាក់សាំងចំនួន៥០ភាគរយរបស់ខ្លួនដល់សម្ព័ន្ធសកល សម្រាប់ការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការ GAVI នៅពេលណាដែលវ៉ាក់សាំងសង្គ្រោះជីវិតនេះ ទទួលបានការអនុម័ត នេះបើតាមការបញ្ជាក់របស់លោក អាដា ពូណាវ៉ាល់ឡា នាយកប្រតិបត្តិក្រុមហ៊ុន SII ៕
-
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤គ្រួសារ
ខេត្តស្វាយរៀង៖ នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ ចំនួន ៧ ខ្នង ខូចខាតទាំងស្រុង ៣ ខ្នង និងខូចខាតស្រាល ៤ ខ្នង(ក្នុងនោះមាន ១ គ្រួសារ កំពុងរស់នៅជាមួយមេរោគងេដស៍) នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៦លាននាក់ ក្នុងនោះស្លាប់ជាង៦៤ម៉ឺននាក់ និងជាសះស្បើយជិត១០លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៩៤ម៉ឺន៣៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៤ម៉ឺន២ពាន់៦៨៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៩លាន៧២ម៉ឺន៣ពាន់៩៤៩នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន២៤ម៉ឺន៨ពាន់៣២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៨ពាន់៤៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៨ពាន់៧៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៤ម៉ឺន៨ពាន់២០០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៥ពាន់៣៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៩ម៉ឺន២ពាន់២៨១នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៣ម៉ឺន៧ពាន់២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៤០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៥ម៉ឺន១០៧នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨០ម៉ឺន៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៤៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៨ម៉ឺន៨ពាន់៧៧៤នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន១ពាន់៩៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៣៤៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៤ម៉ឺន៥ពាន់៧៧១នាក់ ៕ …
-
Visa និង Nham24 បានដាក់ឲ្យប្រើប្រាស់ការទូទាត់តាម Visa កាត ជាមួយមុខងារដាក់ Visa កាត ជាជម្រើសអាទិភាព (card-on-file) ដើម្បីធ្វើឲ្យការបង់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត កាន់តែរហ័ស ងាយស្រួល និង សុវត្ថិភាព
ភ្នំពេញ៖ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក រួមជាមួយនិងក្រុមហ៊ុន Nham24 បានប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) ក្នុងកម្មវិធីរបស់ក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារដ៏ពេញនិយមជាងគេក្នុងប្រទេសកម្ពុជា ។ តាមរយៈការទូទាត់ប្រាក់តាម Visa កាត និងដាក់ Visa កាតជាជម្រើសអាទិភាព (Card-on-file) អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់ដ៏រហ័ស ងាយស្រួលជាងមុន និងមានសុវត្ថិភាព។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) មានអ្នកប្រើប្រាស់កាតធនាគារជាច្រើន បានបញ្ចូល និងផ្ទុកឯកសារ ក្នុងគណនីអនឡាញរបស់ពួកគេ ដើម្បីធ្វើការទូទាត់ តាមប្រព័ន្ធអ៊ីនធឺណេត។ តាមរយៈការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអ៊ីនធឺណេតរបស់ Visa ប្រតិបត្តិការ នឹងត្រូវបានការការពារដោយ បច្ចេកវិទ្យា tokenization ថ្មីរបស់ Visa ដែលព័ត៌មានសម្ងាត់នៅលើកាតរបស់អតិថិជនដែលរក្សារទុកលើប្រព័ន្ធអ៊ីនធឺណេតនោះ នឹងត្រូវបំប្លែងទៅជាពត័មានផ្សេងដែលហៅថា “token” ដែលការពារនូវព័ត៌មានសម្ងាត់ផ្សេងៗរបស់អតិថិជន។អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Visa យើងមានមោទនភាពលើបច្ចេកវិទ្យាទូទាត់ឌីជីថលថ្មីឈានមុខគេ ដែលអនុញ្ញាតឲ្យម្ចាស់…
-
រថយន្តដឹកខ្សាច់ពន្លះ រថយន្តទំនើបម៉ាកKIA បណ្ដាលឲ្យក្រឡាប់ផ្ងាច្រងាងនៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តដឹកខ្សាច់មួយគ្រឿងល្បឿនលឿន បើកវ៉ាជែងជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងធ្វេីដំណេីរទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងម្ខាង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃសុក្រ ទី២៤ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តដឹកខ្សាច់ ចង្កូតស្ដាំ ពាក់ស្លាកលេខ PP-0536 ធ្វើដំណើរទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន និងវ៉ាជែងចូលចំណីផ្លូវរថយន្តម៉ាកKIAពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-6873បើកដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតក្នុងទិសដៅបញ្ចាស់គ្នាពេញទំហឹង បណ្ដាលឲ្យដឹកខ្សាច់ក្រឡាប់ផ្ងារជើងច្រងាង ចំណែករថយន្តម៉ាកKIA រងការខូចខាតមួយកំណត់ស្ទើរទាំងស្រុង ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំនុចកើតហេតុដោយមិនបះពាល់សម្បត្តិ ដូចច្នេះសមត្ថកិច្ចភាគីទាំងសម្របសម្រួលគ្នាដោយ សម្រួលមិនត្រូវសមកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា
-
ខេត្តបាត់ដំបងគ្រោងនិងសាងសង់ស្ថានីយ៍បូមទឹកនិង ត្រៀមតម្លើងរោងចក្រផលិតទឹកស្អាតបន្ថែមថ្មីមួយទៀត ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្ត ឆាប់ៗនេះ
នៅដើមសប្តាហ៍ទី៤ ខែកក្កដាឆ្នាំ២០២០នេះអង្គភាពរដ្ឋាករទឹកបាត់ដំបង បានបើកនូវកិច្ចប្រជុំពិភាក្សាការងារមួយជាមួយនិងលោក អ៊ី ចាន់សន ទីប្រឹក្សាបច្ចេកទេសជាតិផ្នែកដោះស្រាយផលប៉ះពាល់ និងជាក្រុមការងារកុងស៊ុលតង់របស់ ADBដោយបានចុះសិក្សាទៅលើទីតាំងដែលគ្រោងនិងរៀបចំតម្លើងនូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀតដើម្បីបូមទឹកពីស្ទឹងសង្កែ ទៅកាន់រោងចក្រផលិតទឹកស្អាតថ្មីដែលគ្រោងនិងតម្លើងការសាងសង់នៅដំណាច់ឆ្នាំ២០២០ ឬ ដើមឆ្នាំ២០២១ខាងមុខ។ នេះបើតាមការគូសបញ្ជាក់ពីក្រុមការងារនិងមន្ត្រីកុងស៊ុលតង់ របស់ADB ខណៈដែលបានចុះមកពិនិត្យមើលទីតាំង និងធ្វើការសិក្សាលម្អិតពីទីតាំងដែលគ្រោងអនុវត្តគម្រោងសាងសង់រោងចក្រ”ផលិតទឹកស្អាតថ្មី” មួយបន្ថែមទៀត។ ដែលមានសមត្ថភាព អាចផលិតទឹកស្អាត ដល់ទៅ៥ម៉ឺនម៉ែត្រត្រីគុណ (ម៉ែត្រគូប) ក្នុងមួយថ្ងៃ។ដែលស្ថិតនៅស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ជាមួយនិងគម្រោងសិក្សាពីការតម្លើងនូវស្ថានីយ៍បូមទឹកនិងពិនិត្យទីតាំងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីនេះ ក្នុងនោះក្រុមការងារ ADBនិងវត្តមានឯកឧត្តម អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹក នៃ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងជាទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង រួមនិងមន្ត្រីជំនាញសំខាន់ៗរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងផ្ទាល់ បានចុះត្រួតពិនិត្យ ជាមួយនិងក្រុមការងាររបស់ ADB និងចុះទៅកាន់តំបន់មួយចំនួនដែលគ្រោងនិងធ្វើការពង្រីកបំពង់ទឹកស្អាតថ្មីបន្ថែមទៀត ដែលមានប្រវែងប្រមាណជា ១២៥គម. នៅតាម ឃុំ-សង្កាត់នានា ក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកសង្កែ…
-
ការពារនិងអភិរក្សសត្វដំរីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ
ភ្នំពេញ ៖ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរាត្រីសម្បុរសធម៌ជួយដល់ការអភិរក្សដំរី ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ លោកស្រី ក្លេ ខៃចិន្តា ប្រធានសមាគមអភិរក្សដីរីអៃរាវត្តាបានឱ្យដឹងថាការរៀបចំកម្មវិធីរាត្រីសប្បុរសធម៌នេះឡើងដើម្បីស្វែងរកការគាំទ្រមូលនិធិសម្រាប់ការថែរក្សានិងអភិរក្សសត្វដំរីនៅកម្ពុជា។ ហើយកន្លងមក មានថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័ន តំណាងអង្គការ សមាគម ក្រៅរដ្ឋភិបាល និងប្រជាពលរដ្ឋ មួយចំនួន បានចូលរួមជួយឧបត្ថម្ភបន្តបន្ទាប់ដល់សមាគមអ្នកស្រី។ កន្លងមកក្រសួងបរិស្ថានតាមរយៈមូលនិធីបរិស្ថាននិងសង្គម បានជួយដល់សមាគមក្នុង១ឆ្នាំមានទឹកប្រាក់ចំនួន២០០០០ដុល្លារ ចាប់ពីឆ្នាំ២០១៩ សម្រាប់ការងារអភិរក្ស និងការបង្កាត់ពូជសត្វដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៍កម្រនៅក្នុងតំបន់។ សូមបញ្ជាក់ថា បច្ចុប្បន្នសត្វដំរីក្នុងសមាគមអភិរក្សដំរីអៃរាវត្តា មានចំនួន៣ក្បាល នៅក្នុងខេត្តរតនគីរី ហើយកន្លងទៅថ្មីៗនេះ ដំរីមួយក្បាលបានស្លាប់។ សមាគមនៅមានដំរីញីមួយក្បាល និងឈ្មោលមួយក្បាល សម្រាប់ទុកបង្កាត់ពូជបន្តទៅថ្ងៃខាងមុខ ។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា…
-
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន៥រូប
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន៥រូប ផងដែរ ក្នុងនោះរួមមាន ៖
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និង ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ស៊ឹម កា ជា កិត្តិនីកិកោសលបណ្ឌិត
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និង ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ស៊ឹម កា ជា កិត្តិនីកិកោសលបណ្ឌិត។ នេះបើយោងតាម ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដែលបានឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។