Category: ព័ត៌មាន

  • សង្ស័យរថយន្ត Rav4 មួយគ្រឿងបេីកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ រួចបេីករត់ឆ្លងកាត់ខណ្ឌបឹងកេងកង ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់

    សង្ស័យរថយន្ត Rav4 មួយគ្រឿងបេីកបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ  រួចបេីករត់ឆ្លងកាត់ខណ្ឌបឹងកេងកង ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់

    ភ្នំពេញ៖ នារីម្នាក់ជាជនជាតិខ្មែរ រួមនឹងបុរសម្នាក់ទៀតជាជនជាតិបរទេស  បានបេីករថយន្តម៉ាក Rav4 មួយគ្រឿងធ្លាក់កាងអូសពេញផ្លូវ នៅខណ្ឌបឹងកេងកង ហេីយក៏ជួបកម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង  ឃេីញដូច្នេះក៏ដេញតាមឃាត់បាននៅផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះថត និងឡាយផ្ទាល់ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី២៦  ខែកក្កដា ឆ្នាំ ២០២០។ មន្ត្រីសមត្ថកិច្ចខណ្ឌបឹងកេងកង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនកេីតហេតុ  កម្លាំងក្រុមលោកបានជិះល្បាតក្នុងមូលដ្ឋានដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗ គាប់ជួនក៏ប្រទះឃេីញរថយន្តមួយគ្រឿងម៉ាក Rav4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ  2T-4803 បេីកបរដោយនារីម្នាក់ជាជនជាតិខ្មែរ និងបុរសម្នាក់ទៀតជាជនជាតិបរទេស  បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦៣ ទាំងធ្លាក់កាងមុខ អូសពេញផ្លូវ។ ដោយឃេីញសភាពដូច្នេះ  ខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមផ្លូវ កម្លាំងសមត្ថកិច្ចល្បាតរបស់ខណ្ឌបឹងកេងកង  ក៏ដេញតាមឃាត់រហូតមកដល់ផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទេីបឃាត់ជាប់ ហេីយសួរនាំដំណេីររឿងនៃការធ្លាក់កាង រថយន្ត។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ  ធ្វេីការសាកសួរទៅលេីអ្នកបេីកបររថយន្តជិតមួយម៉ោង បានត្រឹមចម្លេីយឆ្លេីយដោះសារមិនសមហេតុផល  ទេីបសមត្ថកិច្ចទាក់ទងទៅខាងមន្ត្រីជំនាញ ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

  • ជិះម៉ូតូត្រឡប់ពីជួបជុំនៅផ្ទះបងប្អូន ត្រឡប់ទៅផ្ទះវិញ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ

    ជិះម៉ូតូត្រឡប់ពីជួបជុំនៅផ្ទះបងប្អូន ត្រឡប់ទៅផ្ទះវិញ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ

    ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងទេីបចេញពីផឹកស៊ីនៅផ្ទះបងប្អូន បំរុងត្រឡប់ទៅផ្ទះវិញ តែអកុសល មកដល់ពាក់កណ្តាលផ្លូវ សង្ស័យថាមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗនៅកន្លែង បង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកភូមិចេញមកមេីល និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ កាលពីវេលាម៉ោង១១  និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ។ ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ សុខ លាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះបានមកផឹកស៊ីជាមួយនឹងបងប្អូននៅក្នុងភូមិកើតហេតុខាងលើ ។ លុះក្រោយមកជនរងគ្រោះ ក៏បានជិះម៉ូតូម៉ាកធូដេ  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ1CN- 7532 ជិះតាមផ្លូវបេតុង  ក្នុងទិសដៅពីជេីង ទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ  តែអកុសលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុ សង្ស័យថាមានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ ហើយបណ្ដាលឱ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗតែម្ដង។ ក្នុងស្ថានភាពជនរងគ្រោះខាងលេី ក្រុមគ្រួសារបានបញ្ជាក់ថា  ដោយសារតែឃើញម៉ូតូរបស់ជនរងគ្រោះ មានស្នាមបែកបាក់នៅផ្នែកខាងក្រោយច្រេីន ដូច្នេះហើយពួកគាត់ សង្ស័យថាជនរងគ្រោះមិនមែនស្លាប់ដោយសារតែដួលខ្លួនឯងនោះទេ ពិតជាមានរថយន្តបុកហើយរត់បាត់  ទេីបពួកគាត់បានសំណូមពរទៅសមត្ថកិច្ចខណ្ឌច្បាអំពៅ មេត្តាជួយស្រាវជ្រាវរករថយន្តបង្ក  និងអ្នកបេីកបរមកដោះស្រាយតាមច្បាប់។ ជាមួយគ្នានោះដែរ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បាអំពៅ ចុះទៅដល់កន្លែងកើតហេតុ…

  • កម្ពុជា សម្រេចផ្អាកជើងហោះហើរបណ្តោះអាសន្នពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ

    កម្ពុជា សម្រេចផ្អាកជើងហោះហើរបណ្តោះអាសន្នពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ

    កម្ពុជា សម្រេចផ្អាកជើងហោះហើរបណ្តោះអាសន្នពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ

  • អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យប្រជាកសិករបង្កើនការផលិតបន្លែសុវត្ថិភាពឲ្យបានច្រើន ដើម្បីឈានទៅបឈ្ឈប់ការនាំចូលបន្លែ ពីខាងក្រៅ

    អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យប្រជាកសិករបង្កើនការផលិតបន្លែសុវត្ថិភាពឲ្យបានច្រើន ដើម្បីឈានទៅបឈ្ឈប់ការនាំចូលបន្លែ ពីខាងក្រៅ

    ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា នៅក្នុងកម្មវិធីផ្សព្វផ្សាយ និងការតាំងបង្ហាញលក់ផលិតផលបន្លែ របស់បណ្តាសហគមន៍ នៅផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នៅព្រឹកថ្ងៃសៅរិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០នេះថា ដើម្បីជម្រុញឲ្យមានសមត្ថភាពប្រកួតប្រជែងបន្លែផ្លែឈើមានសុវត្ថិភាព គុណភាពបន្លែល្អ និងមានប្រភពច្បាស់លាស់ ដែលកសិករខិតខំដាំដុះដោយផ្ទាល់ សម្រាប់បំពេញតម្រូវការដល់ប្រជាពលរដ្ឋខេត្តសៀមរាបនោះ គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តន៍ដោយមន្ទីរពាណិជ្ជកម្មសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានរៀបចំឲ្យមាន ផ្សារបន្លែសុវត្ថិភាពនាចុងសប្តាហ៍។ ដែលផ្សារនេះ មានដាក់តាំងលក់បន្លែរសុវត្ថិភាព នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ នៅសួនច្បាជិតព្រះរាជដំណាក់ក្រុងសៀមរាប ។ ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញឲ្យប្រជាកសិកបង្កើនការផលិតបន្លែសុវត្ថិភាពឲ្យបានច្រើនបន្ថែមទៀត ដើម្បីឈានទៅបឈ្ឈប់ការនាំចូលបន្លែរពីខាងក្រៅ ព្រោះថា ខេត្តយើងជាកសិកម្មមួយដែរ ដូច្នេះយើងត្រូវតែបង្កើនការផលិតបន្លែផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឱ្យ ប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យបានគ្រប់គ្រាន់ដោយថ្ងៃអនាគត់មិនចាំបាច់នាំចូលបន្លែរមកពីខាងក្រៅ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក៏បានឲ្យដឹងថា បច្ចុប្បន្ននេះស្ថាប័នពាក់ព័ន្ធទាំងអស់កំពុងតែធ្វើយ៉ាងឲ្យផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នេះ ដំណើរការទៅកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គងទីផ្សារ តម្លៃប្រគួតប្រជែង និងគុណភាព។ លោកបន្តថា ផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នៅទីរួមខេត្តសៀមរាបនេះ កំពុងតែទទួលបានទំនុកចិត្តគួរឲ្យកត់សម្គាល់ពីអ្នកប្រើប្រាស់ ជាពិសេសបន្លែដែលប្រជាពលរដ្ឋផលិតមកតាមការពិនិត្យតាមដានរបស់មន្រ្តីជំនាញឃើញ បន្លែទាំងនោះកាន់តែមានសុវត្ថិភាពផងដែរ។តាមការបញ្ជាក់របស់លោកបណ្ឌិតឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ…

  • ឯកឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា បច្ច័យនិងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តទួលតាហោ) ស្ថិតនៅក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ឯកឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា បច្ច័យនិងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តទួលតាហោ)  ស្ថិតនៅក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សា ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា រួមជាមួយឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ នឹងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានមូលមតិគ្នានាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគបច្ឆ័យ នឹងសៀវភៅក្រមងុយទៅវេរប្រគេនដល់ព្រះសង្ឃ ដែលត្រូវចូលចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត ព្រះពុទ្ធឃោសាចារ្យ (ហៅវត្តទួលតាហោ)  ស្ថិតនៅក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២២០។ ក្នុងឱកាសនោះដែរ  ឯកឧត្តម ចាយ បូរិន ក៏បានសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានគូសបញ្ជាក់ថា ស្ថិរភាព និងសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ បានធ្វើឱ្យប្រទេស ជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ឯកឧត្តមអ្នកតំណាងរាស្រ្តបានមានប្រសាសន៍ទៀតថា នៅជុំវិញពិភពលោកសឹងថា គ្មានប្រទេស ឬក៏ដែនដីណាមួយគេច ផុតពីជម្ងឺកូវីដ១៩នេះឡើយ ដោយមានអ្នកឆ្លង និងអ្នកស្លាប់ជារៀងរាល់ថ្ងៃ ហើយសូម្បីតែប្រទេសដែល…

  • ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង សន្យាថា ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅលើកក្រោយនិងរៀបចំ កាន់តែអស្ចារ្យជាងលើកនេះទៀត

    ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង សន្យាថា ការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅលើកក្រោយនិងរៀបចំ កាន់តែអស្ចារ្យជាងលើកនេះទៀត

     ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានសន្យាក្នុងពិធិបិទការប្រកួត កីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ នៅមណ្ឈមណ្ឌលកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ដំណើរប្រកួតតាំងពីថ្ងៃទី២៣កក្កដា កន្លងមកថា លើកនឹងរៀបចំអោយកាន់តែធំជាងនេះទៅទៀត ។ឯកឧត្តម ជា ប៊ុនហេង បានមានស្រសាសន៍បញ្ជាក់ថា ការពង្រីកព្រឹត្តិការណ៍អោយកាន់តែធំពីរមួយឆ្នាំទៅមួយឆ្នាំ នឹងក្លាយជាចលករសម្រាប់ ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លឹបនានាបន្តការប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជែងបានមេដាយ ពីលើឆាកអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ។យោងតាម គណៈកម្មការបច្ចេកទេស រៀបចំការប្រកួតព្រឹត្តិការណ៍ កីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ មាន៣ប្រភេទកីឡា គឺកីឡាយូដូ ការ៉ាតេ និងតេក្វាន់ដូ…

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អគារថ្មីកម្ពស់២ជាន់ ដល់មណ្ឌលសុខភាពតាំងក្រសាំង ជាតាមរយៈឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ

    សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អគារថ្មីកម្ពស់២ជាន់ ដល់មណ្ឌលសុខភាពតាំងក្រសាំង ជាតាមរយៈឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ

    ខេត្តកំពង់ធំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្ដមជា ចាន់តូនិងលោកជំទាវ ខៀវ ស៊ីណា  ជា ចាន់តូ បានផ្ដល់អគារថ្មីកម្ពស់២ជាន់ដល់មណ្ឌលសុខភាពតាំងក្រសាំងក្នុងស្រុកសន្ទុក ទោះបីស្ថិតក្នុងអំឡុងពេលរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩ក៏ដោយ ដើម្បីលើកកម្ពស់សុខភាពប្រជាជន។ គំរោងនេះ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកស្ទុក  បានបញ្ជាក់នៅក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគារថ្មី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។  ឯកឧត្ដម ជា ចាន់តូ  មានប្រសាសន៏បញ្ជាក់ថា៖ អគារថ្មីនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់មណ្ឌលសុខភាពតាំងក្រសាំងបន្ទាប់ពីមើលឃើញនូវតម្រូវការចាំបាច់ ក្នុងការថែ រក្សាការពារ នឹងការលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់នេះ នឹងដើម្បីឲ្យមណ្ឌលសុខភាព មានសមត្ថភាព ក្នុង ការពិនិត្យព្យាបាល  ជូនប្រជាជន ដូច្នេះហើយ ទើបសម្ដេច សម្រេចផ្ដល់អាគារថ្មីជូន ព្រោះសុខភាពប្រជាពលរដ្ឋ ជាបញ្ហា សំខាន់ នឹងចាំបាច់ត្រូវគិតគូរឲ្យបានល្អជានិច្ច…

  • ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ សំដៅជម្រុញឲ្យសម្រេចបានជោគជ័យថ្មីៗថែម

    ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ សំដៅជម្រុញឲ្យសម្រេចបានជោគជ័យថ្មីៗថែម

     ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល បានលើកឡើងនៅក្នុង កិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០២០ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត កណ្តាល នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២០ នេះថា ពាក់ព័ន្ធការងារចុះជួយមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្រុមការងារ ទាំងអស់ បានយកចិត្តទុកដាក់សហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចុះបំពេញបេសកកម្ម របស់ខ្លួន លើកំណាត់ផ្លូវដែលពោរពេញដោយឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ទម្រាំឈានដល់ដំណាក់កាលដូច បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននៃការរាតត្បាតនៃជំងឺកូដ-១៩ នេះជាដើម ។       ឯកឧត្តម បញ្ជាក់ថា យើងបានដឹងស្រាប់ហើយថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨, គណបក្ស ប្រជាជនកម្ពុជា បានគ្រប់គ្រងអំណាចនយោបាយតែម្នាក់ឯង ដែលការណ៍នេះជាបន្ទុកទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និង ប្រជាជនកម្ពុជា រួមបញ្ចូលទាំងការបន្តធានាឱ្យបាននូវបរិយាកាសអំណោយផល សម្រាប់ការរីកលូតលាស់នៃលទ្ធិប្រជាធិប តេយ្យមានជាអាទិ៍៖ សន្តិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការគោរពសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ…

  • សហរដ្ឋអាម៉េរិកបើកភ្លើងខៀវអោយបណ្តាសម្ព័ន្ធមិត្តអាចបញ្ជាទិញយន្តហោះដ្រូនរបស់ខ្លួនបាន

    សហរដ្ឋអាម៉េរិកបើកភ្លើងខៀវអោយបណ្តាសម្ព័ន្ធមិត្តអាចបញ្ជាទិញយន្តហោះដ្រូនរបស់ខ្លួនបាន

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានយល់ព្រមលើការផ្លាស់ប្តូរផ្នែកខ្លះ នៃប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាមីស៊ីលឆ្នាំ១៩៨៧ ហៅកាត់ថា MTCR ដោយមានប្រទេសចំនួន ៣៥ ព្រមព្រៀងដាក់កម្រិតលើការលក់ប្រព័ន្ធចែកចាយអាវុធគ្មានមនុស្សបើក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ប្រព័ន្ធត្រួតពិនិត្យ MTCR ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការរីកសាយភាយនៃគ្រាប់មីស៊ីល ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរបាន ។ ប៉ុន្តែវាក៏បានគ្របដណ្តប់លើយន្តហោះដ្រូនបំពាក់អាវុធដែរ បើទោះបីជានៅពេលនោះ ពួកវាមិនមែនជាអាវុធដ៏សំខាន់នៅក្នុងជម្លោះប្រដាប់អាវុធ ដូចពេលបច្ចុប្បន្ននេះក៏ដោយ ។ទោះជាយ៉ាងណា សេចក្តីសម្រេចនេះ បានបង្កជាក្តីព្រួយបារម្ភជាខ្លាំងដល់ក្រុមអ្នកតស៊ូមតិជាច្រើន ដោយពួកគេបាននិយាយថា ការលក់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏ទំនើបរបស់សហរដ្ឋអាម៉េរិកនេះ ទៅឲ្យបណ្តាប្រទេសដ៏ទៃនឹងជំរុញឲ្យមានការរត់ប្រណាំងខាងសភាអាវុធ កាន់តែខ្លាំងក្លាឡើងនៅទូទាំងសកលលោក ៕    

  • សហរដ្ឋអាម៉េរិក និង រុស្ស៊ីគ្រោងធ្វើកិច្ចពិភាក្សាស្តីពីបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខនៅទីអវកាសក្នុងប្រទេសអូទី្រស

    សហរដ្ឋអាម៉េរិក និង រុស្ស៊ីគ្រោងធ្វើកិច្ចពិភាក្សាស្តីពីបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខនៅទីអវកាសក្នុងប្រទេសអូទី្រស

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងរៀបចំកិច្ចពិភាក្សាគ្នាមួយជាមួយខាងភាគីរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដែលផ្តោតសំខាន់លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងបញ្ហាសន្តិសុខទីអវកាស នេះបើតាមក្រសួងការបរទេសអាម៉េរិក និងចេញផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។សមាជិកនៃក្រុមប្រតិភូអាម៉េរិក ដែលមកពីក្រសួងការពារជាតិ ថាមពល និងក្រុមប្រឹក្សាសន្តិសុខជាតិ គ្រោងរៀបចំកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរសន្តិសុខទីអវកាសរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីនៅក្នុងរដ្ឋធានីរបស់ប្រទេសអូទ្រីស នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ។ គួរជម្រាបថា រុស្ស៉ីនៅថ្ងៃសុក្រនេះបានច្រានចោលការរិះគន់ពីសំណាក់សហរដ្ឋអាម៉េរិក និង អង់គ្លេស ដែលត្រូវបានធ្វើឡើងមកលើការធ្វើសកម្មភាពរបស់ខ្លួននៅក្នុងទីអវកាស ។ រុស្ស៉ីបានធ្វើការច្រានចោលការរិះគន់ បន្ទាប់ពីប្រទេសទាំងពីរបានបង្ហាញក្តីបារម្ភរៀងៗខ្លួន ជុំវិញការធ្វើតេស្តផ្កាយរណបមួយរបស់រុស្ស៉ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា និងបានអំពាវនាវឲ្យរុស្ស៉ីប្រកាន់នូវឥរិយាបថប្រកបដោយការទទួលខុសត្រូវនៅក្នុងទីអវកាស ៕