Category: ព័ត៌មាន

  • ប្រជាពលរដ្ឋងាយរងគ្រោះក្រីក្រកំរិត១ ចំនួន១៧១គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថិវិកាពីថ្នាក់នាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំរមេញ ស្រុកកោះអណ្តែត

    ប្រជាពលរដ្ឋងាយរងគ្រោះក្រីក្រកំរិត១ ចំនួន១៧១គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថិវិកាពីថ្នាក់នាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំរមេញ ស្រុកកោះអណ្តែត

    តាកែវ៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រកំរិត១ ក្នុងឃុំរមេញទាំងមូល នៅរសៀលថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ ប្រសិទ្ធិ  រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារសេនាធិការនៃក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តតាកែវ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះអណ្តែត និងជាប្រធានក្រុមការងារចុះជួយឃុំរមេញ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១៧១គ្រួសារ ស្ថិតក្នុង ឃុំរមេញ ស្រកុកោះអណ្តែត ខេត្តតាកែវ។ នៅក្នុងឱកាសចូលរួមផ្តល់អំណោយនេះឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងពេលដែលមានជំងឺ រីករាលដាលនៃជំងឺកូវីដ.១៩នេះ។ ឯកឧត្តម លើកឡើងផងដែរពីការយកចិត្តទុកដាក់គិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេច តែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពីសុខទុក្ខប្រជាពលរដ្ឋ និងគិតគូដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏ក្រើនរំលឹកដល់ក្រុមប្រឹក្សា ឃុំ ភូមិ ត្រូវខិតខំយកចិត្តទុកដាក់អនុកម្មវិធីឧត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីរាលដាលនៃជំងឺកូវី១៩ ឲ្យបានត្រឹមត្រូវតាមនីតវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាព សម្រាប់ប្រជាជនក្រីក្រពិតប្រាកដ។ជាមួយគ្នានេះផងដែរឯកឧត្តម…

  • មន្ទីរពិសោធន៍ធ្វើតេស្តរកជម្ងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី២៧ កក្កដានេះ ដើម្បីជួយសម្រួលដល់ការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបតែម្តង

    មន្ទីរពិសោធន៍ធ្វើតេស្តរកជម្ងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី២៧ កក្កដានេះ ដើម្បីជួយសម្រួលដល់ការធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបតែម្តង

    សៀមរាប៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពិសោធន៍ធ្វើតេស្តរកកូវីដ-១៩ នឹងដាក់ឲ្យដំណើរការ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ។ នេះបើតាមការអះអាងនៅក្នុងកិច្ចសម្ភាសន៍មួយរបស់ លោកវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា ចាប់ពីថ្ងៃទី២៧ ខែកក្កដានេះ មន្ទីរពិសោធន៍នេះ នឹងបានសម្រួលដល់ការធ្វើតេស្តរកកូវីដ-១៩ នៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង មិនចាំបាច់ពិបាក់យកសំណាកទៅធ្វើតេស្តនៅឯភ្នំពេញទៀតឡើយ ក្រោមការជួយជ្រោមជ្រែង ពីក្រសួងសុខាភិបាល ។ លោកវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា មន្ទីរពិសោធន៍ នេះ វាមានសមត្ថភាពធ្វើតេស្តរកជំងឺកូវីដ-១៩ « យើងបានរៀបចំឲ្យមន្ទីរពិសោធន៍នេះ ឲ្យមានលក្ខណៈស្ដង់ដារនៅក្នុងការការពារការចម្លងរោគ។ នៅពេលនេះ យើងមានម៉ាស៊ីនថ្មី និងបានបញ្ជូនមន្ត្រីទៅចូលរួមវគ្គ បណ្ដុះបណ្ដាលក្នុងការធ្វើតេស្តផងដែរ » ។ លោក ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការចាប់ផ្ដើមដំណើរការចំពោះមន្ទីរពិសោធន៍ធ្វើតេស្តរកកូវីដ-១៩នេះ នឹងមានការចូលរួម ពីអ្នកជំនាញ របស់ អង្គការសុខភាពពិភពលោកផងដែរ ដើម្បីធ្វើតេស្តដល់អ្នក ដែលមានការសង្ស័យ និងប៉ះពាល់ជាមួយអ្នក…

  • ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ជំរុញឲ្យអាជ្ញាធរបន្តសកម្មភាពជួបពលរដ្ឋតាមខ្នងផ្ទះ និងឧបត្ថម្ភពលរដ្ឋជួបការលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid-19

    ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ជំរុញឲ្យអាជ្ញាធរបន្តសកម្មភាពជួបពលរដ្ឋតាមខ្នងផ្ទះ និងឧបត្ថម្ភពលរដ្ឋជួបការលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid-19

    កណ្ដាល៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានជំរុញឲ្យសមាជិក សមាជិកាគណបក្ស និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែបន្តសកម្មភាពឆ្ពោះ ទៅមូលដ្ឋានចុះជួបពលរដ្ឋតាមខ្នងផ្ទះ និងជួយឧបត្ថម្ភពលរដ្ឋជួបលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid-19 និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេសលើការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលជំងឺ Covid-19 ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ការជំរុញបែបនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ធ្វើឡើងក្នុង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ក្នុងឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកណ្ដាល នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ក៏ជំរុញសមាជិក សមាជិកាទាំងអស់ រួមគ្នាយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយមន្ត្រីបក្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិទាំងមូល។ឧបនាយករដ្ឋមន្ត្រី…

  • រដ្ឋមន្ដ្រី វេង សាខុន ណែនាំដល់មន្ទីរកសិកម្មតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈម ចុះដោះស្រាយឲ្យទាន់ពេលវេលា

    រដ្ឋមន្ដ្រី វេង សាខុន ណែនាំដល់មន្ទីរកសិកម្មតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈម ចុះដោះស្រាយឲ្យទាន់ពេលវេលា

     ព្រះវិហារ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងសហការី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន៥០គ្រួសារ នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរាយការណ៍ជូនអង្គពិធីថា នៅក្នុងបរិការណ៍នៃការរាលដាលជំងឺកូវីដ១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន៥គ្រួសារ។ក្រៅពីនេះ ក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។លោកប្រធានមន្ទីរ…

  • រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ស្រូវរាប់ពាន់ហិកតានៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានសង្គ្រោះរួចរាល់ដោយកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន

    រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា ស្រូវរាប់ពាន់ហិកតានៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានសង្គ្រោះរួចរាល់ដោយកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន

    កំពង់ធំ៖ បន្ទាប់ពីបើកយុទ្ធនាការរយៈពេលជាង១ខែ ក្នុងការបូមទឹកជួយសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការជួយអន្តរាគមន៍ពីកងអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ស្រូវរបស់ប្រជាពលរដ្ឋជាង៣ពាន់ហិកតា បានជួយសង្គ្រោះទាន់ពេលវេលា, ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក រួមទាំងប្រជាពលរដ្ឋមានភាពត្រេកអរជាអនេក និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឱ្យនាយឧត្តមសេនីយ ហ៉ីង ប៊ុនហៀង ចាត់បញ្ជាកងអន្តរាគមន៍ជួយសង្គ្រោះស្រូវ របស់ពលរដ្ឋបានទាន់ពេលវេលា។ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី បិទយុទ្ធនាការបូមទឹកជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោក ពិធីនេះក៏មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ, លោកឧត្ដមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន និង ជាមេបញ្ជាការផ្ទាល់នៅការដ្ឋាន, ឯកឧត្តម យិនងួន…

  • គ្រែចំនួន៦៩ ដែលមានតម្លៃជាង២ម៉ឺនដុល្លាអាមេរិក ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រាប់ដំណោះស្រាយបញ្ហាប្រឈមមុខនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    គ្រែចំនួន៦៩ ដែលមានតម្លៃជាង២ម៉ឺនដុល្លាអាមេរិក ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សម្រាប់ដំណោះស្រាយបញ្ហាប្រឈមមុខនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ការឧបត្ថម្ភគ្រែសម្រាប់ការសំរាកព្យាបាលនៃអ្នកជម្ងឺ ចំនួន៦៩គ្រែ ស្មើនិងតម្លៃ២ម៉ឺន១០ដុល្លា ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីបំពេញឲ្យតម្រូវការជាចាំបាច់ ក្នុងពេលដែលមានកំណើនប្រជាពលរដ្ឋកាន់ច្រើនឡើង ទៅទទួលសេវាព្យាបាលនៅទីនោះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ។ យោងតាបរបាយការណ៍ដែលបង្ហាញដោយលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានផ្តល់សេវាកម្ម នឹងសកម្មភាពបង្រ្គប់កំរឹត៣ ដែលមានគ្រែសម្រាប់អ្នកជម្ងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៣៧០។  ក្នុងរយះពេល១០ ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើង។ មន្ទីរពេទ្យបានពង្រីកបន្ថែមជាបន្តបន្ទាប់នូវសេវាសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែកង្វះខាតគ្រែអ្នកជម្ងឺគឺជាបញ្ហាប្រឈមប្រចាំថ្ងៃផងដែរ។ជាមួយគ្នានោះ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៏ លើកឡើងថា ជាការពិតណាស់ចំពោះ គុណភាពសេវាកម្មកាន់តែប្រសើរ សមត្ថភាពបច្ចេកទេសជំនាញព្យាបាលកាន់តែខ្ពស់ នោះគឺជាហេតុផលនៃការនាំមកនូវទម្ងន់បន្ថែមសម្រាប់មន្ទីរពេទ្យ ដោយសារតែប្រជាពលរដ្ឋមានជំនឿទុកចិត្ត។ នេះគឺជាហេតុផលម្យ៉ាងសម្រាប់ការជួយឧបត្ថម្ភគ្រែពេទ្យនាពេលនេះ។ ទោះបីយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិកូវីត១៩នេះ មន្ទីរពេទ្យនានានៅក្នុងខេត្តសៀមរាប ក៏កំពុងប្រឈមនិងវិបត្តិហិរញ្ញវត្ថុផងដែរសម្រាប់កិច្ចដំណើរការរបស់ខ្លួន ដូចជាមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវ័រ្មនទី៧ជាដើម ដែលជាមន្ទីរពេទ្យមនុស្សធម៌ ផ្តល់សេវាពិនិត្យព្យាបាលជម្ងឺកុមារ ពិនិត្យស្រ្តីមានផ្ទៃពោះ និងផ្តល់សេវាសម្រាលកូន ដោយឥតគិតថ្លៃ។លោកជំទាវ បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់មន្ទីរពេទ្យទាំងនោះ  និងដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានគម្រោងរួចហើយ…

  • សម្តេចតេជោ ហ៊ុន សែន ផ្តល់យុត្តិធម៌ដល់ខ្មែរសញ្ជាតិអាមេរិកាំងមកពីរដ្ឋអូហៃអូ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់យុត្តិធម៌ដល់ខ្មែរសញ្ជាតិអាមេរិកាំងមកពីរដ្ឋអូហៃអូ

     ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបានសម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទដែលមានរយៈពេលជា១ឆ្នាំមកនេះបានចប់ជាស្ថាពរជូន លោកស្រី ហម ហំ ជនជាតិខ្មែរ សញ្ជាតិអាមេរិកាំង និង លោក ម៉ក់ ភាព នៅខេត្តបាត់ដំបង តាមគោលការណ៍ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ ។  លោកស្រី ហម ហំ អាយុ ៧១ឆ្នាំ រស់នៅរដ្ឋអូហៃអូ សហរដ្ឋអាមេរិក មានទំនាក់ទំនងស្នេហាជាមួយ លោក ម៉ក់ ភាព អាយុ ៥៨ ឆ្នាំ រស់នៅ ភូមិពោធ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អស់រយៈពេលជាង ៥ឆ្នាំមកហើយ។ លោកស្រី ហម ហំ តែងតែផ្ញើលុយពីអាមេរិកជួយ លោក…

  • ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០

    ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង  បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០

          ព្រៃវែង ÷ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង  បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈជំនាញ  សមាជិក សមាជិកា  គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សស្រុក ប្រធានបក្សឃុំ សរុបចំនួន ១២១នាក់  នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ ក្នុងនោះដែរឯកឧត្តមបានឧបត្ថម្ភសមាជិក សមាជិកាចូលរួមមកពីស្រុក និងឃុំម្នាក់ៗ ២០,០០០រៀល។   ឯកឧត្តម ស្បោង សារ៉ាត បានមានប្រសាសន៍ថា  ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាការពារសុខសន្ដិភាព សុខុមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។…

  • អាវុធហត្ថរាជធានីឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងក្នុងខណ្ឌចំការមន ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    អាវុធហត្ថរាជធានីឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងក្នុងខណ្ឌចំការមន ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីដ៏ធំ យីហោ (មណ្ឌលកំសាន្តអធិរាជ ) មួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឆ្មក់បង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រកបអាជីវកម្មក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ បានបេីកដំណេីរការមួយរយៈធំមកហេីយ និងតែងតែមានមនុស្សប្រុសស្រី ទាំងជនជាតិខ្មែរ និងជនជាតិចិនជាច្រេីននាក់ ចូលមកលេងមិនខ្វល់ពីបញ្ហាអ្វីនោះឡេីយ ។ រហូតនៅយប់ថ្ងៃកេីតហេតុ ក៏ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថជាច្រេីននាក់ ចុះមកសម្រុកចូលទៅបង្ក្រាប និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រេីននាក់ដាក់ខ្នោះបញ្ចូនឡេីងទៅលេីរថយន្តតែម្ដង ។ ពាក់ព័ន្ធការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនបានប្រាប់ពីកំហុស ឬបទល្មេីសអ្វីនោះទេ ដោយគ្រាន់តែឃេីញចាប់មនុស្សប្រុសស្រីជាច្រេីននាក់ដែលចូលទៅលេង ដាក់ខ្នោះឡេីងលេីរថយន្ត បញ្ចូនទៅកាន់ទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។ដោយឡែកទូហ្គេមបាញ់ត្រីខាងលេី មិនបានដកហូតនោះទេ បានត្រឹមតែបិតទីតាំងនោះជាបណ្ដោះអាសន្ន ៕ ដោយ៖ ជីម ភារ៉ា …

  • អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សាងសង់បាន៩០ភាគរយហើយ

    អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សាងសង់បាន៩០ភាគរយហើយ

      ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានបន្តឆ្លៀតពេលចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រុមជាង ប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។   ជាលទ្ធផលនៃការចុះត្រួតពិនិត្យ និងជំរុញការងារជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណីតរបស់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញមួយនេះ លេចចេញជារូបរាង ៩០ភាគរយហើយ។ អាគារនេះ នឹងត្រូវបានបញ្ចប់រួចរាល់ និងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ថា អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីអាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលបានប្រារព្ធពិធីសម្ពោធដាក់ដំណើរការប្រើប្រាស់ជាផ្លូវការរួចមកហើយក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ។ អាគារទាំងពីរនេះ ប្រកបដោយប្រណីតភាព និងទុកជាគំរូដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌដទៃទៀត ក្នុងការសាងសង់នាពេលក្រោយ៕