-
ការនាំចេញទំនិញ និង សេវាកម្មរបស់កូរ៉េខាងត្បូងធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួទាបអបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣
កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានកត់ត្រានូវវិបត្តិសេដ្ឋកិច្ចជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៣ នៅក្នុងត្រីមាសដែលបញ្ចប់ទៅកាលពីខែមិថុនា ស្របពេលដែលការរឹតត្បិតផ្នែកសុខភាព ដើម្បីទប់ស្កាត់ COVID-19 បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងតម្រូវការលើសកលលោក នេះបើតាមសារព័ត៌មាន CGTN ។ ការនាំចេញទំនិញ និងសេវាកម្មពីប្រទេសសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មនេះ បានធ្លាក់ចុះ១៦.៦ភាគរយ ដែលជាតួលេខមិនល្អបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ ១៩៦៣ ។ ចំនួននេះ គឺជិតស្មើ៤០ភាគរយនៃផលិតផលជាតិសរុប (Nominal GDP) បើធៀបនឹងកាលពីឆ្នាំមុន ។ បើតាមធនាគារកណ្តាល BOK ផលិតផលក្នុងស្រុកសរុប GDP បានថយចុះ៣.៣ ភាគរយក្នុងត្រីមាសខែមិថុនា បន្ទាប់ពីបានធ្លាក់ចុះ១.៣ភាគរយនៅក្នុងត្រីមាសមុន និងអាក្រក់ជាងការធ្លាក់ចុះ២.៣ភាគរយដែលបានអង្កេតនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទៅទៀត ។ សូមរំលឹកផងដែរថា កាលពីមួយឆ្នាំមុន សេដ្ឋកិច្ចកូរ៉េខាងត្បូងបានធ្លាក់ចុះ២.៩ភាគរយ នៅក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនា ដែលផ្ទុយស្រឡះពីកំណើន១.៤ភាគរយដែលគេមើលឃើញកាលពី៣ខែមុននោះ និង ធ្លាក់ចុះខ្លាំងជាងការព្យាករណ៍អំពីការធ្លាក់ចុះ ២.០ភាគរយនៅក្នុងការស្ទង់មតិទៅទៀត ៕
-
រាជរដ្ឋាភិបាលអនុញ្ញាតិឲ្យក្រសួងអប់រំយុវជន និងកីឡា បើកដំណើរការសាកល្បងគ្រឹះស្ថានអប់រំឯកជនមានស្តង់ដាខ្ពស់ចំនួន២០ នៅទូទាំងប្រទេស
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចអោយក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ចំពោះគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអងង្គការ WHO។ នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ចុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
-
«សិល្បៈស្រុកយើង» របស់ខ្មែរប៊ែវើរីជីស ត្រឡប់មកវិញដោយសម្ដែងរាល់ចុងខែនៅណូរ៉ូម៉ល
ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី២៦ កក្កដា ២០២០ គម្រោង «សិល្បៈស្រុកយើង»របស់ខ្មែរប៊ែវើរីជីសចាប់ផ្តើមដំណើរការឡើងវិញជាមួយនឹងការសម្តែងសិល្បៈខ្មែរដែលបើកឲ្យចូលទស្សនា ដោយសេរីនៅមណ្ឌលផ្សារទំនើបជីបម៉ុងណូរ៉ូម៉លក្រោយផ្អាកដំណើរការមួយរយៈ។ ការបើកដំណើរការឡើងវិញនៃគម្រោង«សិល្បៈស្រុកយើង» នេះបង្ហាញពីមហិច្ឆិតាបន្តបំផុសគំនិតកូនខ្មែរទាំងអស់ជាពិសេសយុវជនជំនាន់ក្រោយឲ្យចូលរួមគាំទ្រ ទេពកោសល្យ និងស្នាដៃសិល្បៈខ្មែរដែលបានបន្សល់ជាកេរមរតកតាំងពីយូរយារណាស់មកហើយ។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុនខ្មែរប៊ែវើរីជីសបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថាការសម្រេចឲ្យគម្រោង «សិល្បៈស្រុកយើង» ត្រឡប់មកវិញដោយប្រារព្ធធ្វើនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រសិល្បៈខ្មែរដើម្បីទៅទស្សនាក៏ដូចជាដើម្បីចូលរួមអភិរក្សទម្រង់សិល្បៈខ្មែរ ឲ្យកាន់តែល្បីរន្ទឺខ្លាំងជាងមុន»។ គួរបញ្ជាក់ថាកម្មវិធី «សិល្បៈស្រុកយើង» ប្រារព្ធធ្វើចំនួន៦លើកចាប់ពីខែកក្កដានេះរហូតដល់ខែធ្នូដាច់ឆ្នាំ២០២០ ដោយរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចុងក្រោយនៃខែនីមួយៗ នៅមណ្ឌលផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល៕
-
ប៉ូលិសអាម៉េរិកជាច្រើននាក់រងរបួស ខណៈបាតុករជាច្រើនក៏ត្រូវបានចាប់ខ្លួន អំឡុងការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅទូទាំងប្រទេសកាលពីចុងសប្តាហ៍មុននេះ
សហរដ្ឋអាម៉េរិក៖ ការតវ៉ាបានប្រែជាអំពើហិង្សានៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍មុននេះ ដោយក្រុមបាតុករបានជំទាស់នឹងវត្ត មានរបស់ភ្នាក់ងារសហព័ន្ធនៅខាងក្រៅតុលាការក្នុងទីក្រុងផតលែន រដ្ឋអូរីហ្គែន ដោយបង្ខំឱ្យប៉ូលិសនៅទីក្រុងស៊ីអាថល ដកថយទៅប៉ុស្តិ៍វិញ និង ដុតយានយន្តជាច្រើនគ្រឿងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋវើជីនៀ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ភាពវឹកវរកាលពីថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះ គឺផ្តើមចេញពីការតវ៉ាជាច្រើនសប្តាហ៍ ជុំវិញភាពអយុត្តិធម៌ប្រកាន់ពូជសាសន៍ និងការប្រព្រឹត្តរបស់ប៉ូលិស ចំពោះមនុស្សដែលមានពណ៌សម្បុរផ្សេង ដែលបានផ្ទុះឡើងបន្ទាប់ពីការស្លាប់របស់លោក ចច ហ្លូយដ៍ នៅថ្ងៃទី២៥ ខែឧសភា នៅទីក្រុងមីននៀ ផូលីស ។ លោក ហ្លូយដ៍ ដែលមានសម្បុរខ្មៅ និងដៃជាប់ខ្នោះបានស្លាប់ បន្ទាប់ពីប៉ូលិសស្បែកសម្នាក់បានប្រើជង្គង់របស់គាត់សង្កត់ករបស់លោក ហ្លូយដ៍ ជិត០៨នាទី ខណៈលោក ហ្លូយដ៍ អង្វរសុំខ្យល់ដកដង្ហើម ។ នៅឯសន្និសីទកាសែតមួយ មេប៉ូលិសក្រុងស៊ីអាថល លោក ខាមិន បេស បានអំពាវនាវឱ្យមានសន្តិភាព ខណៈថ្ម ដប កាំជ្រួច និង ដុំឥដ្ឋ ត្រូវបានគប់ទៅលើប៉ូលិស អំឡុងពេលមានភាពចលាចលកាលពីចុងសប្តាហ៍ ហើយប៉ូលិសនិយាយថា…
-
លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយកូរ៉េខាងជើងមានករណីសង្ស័យដំបូងនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយគណបក្សកាលពីចុងសប្តាហ៍មុននេះ ដោយនៅពេលនោះ លោកបានទទួលស្គាល់ថា វីរុស COVID-19 ទំនងជាបានចូលមកដល់ប្រទេសរបស់លោកហើយ នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា លោក គីម ជុងអ៊ុន បានប្រកាសដាក់ភាពអាសន្ននៅតំបន់ដែលរងការប៉ះពាល់នោះ និង បានចាត់វិធានការជាមុន ចំពោះការបិទទីក្រុងកេស៊ុង ទាំងស្រុង និងបិទការធ្វើដំណើររវាងសង្កាត់នីមួយៗ និងតំបន់នីមួយៗនៃទីក្រុងនេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីទទួលបានដំណឹងអំពីរឿងនេះ ។ បើតាមទីភ្នាក់ងារ KCNA អ្នកផ្ដាច់ខ្លួនម្នាក់ដែលត្រូវបានសង្ស័យថា បានឆ្លងវីរុស COVID-19 គឺជាអ្នកដែលបានគេចខ្លួនទៅកូរ៉េខាងត្បូងកាលពី៣ឆ្នាំមុន ប៉ុន្តែបានត្រឡប់មកកាន់កូរ៉េខាងជើងវិញកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះ បន្ទាប់ពីបានឆ្លងព្រំដែនដោយខុសច្បាប់ ។ ប្រភពបានឱ្យដឹងទៀតថា លទ្ធផលមិនទាន់ប្រាកដត្រូវបានធ្វើឡើងដោយការធ្វើតេស្តវេជ្ជសាស្ត្រមួយចំនួនលើវត្ថុរាវនៃសរីរាង្គដង្ហើម និងឈាមរបស់អ្នកផ្ដាច់ខ្លួននោះ ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថាតើអ្នកជំងឺនោះ បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ១៩ ឬក៏អត់នោះទេ ៕
-
វៀតណាមរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ទី២ នៅក្នុងរយៈពេល១០០ថ្ងៃ
វៀតណាម៖ បុរសវ័យ៦១ឆ្នាំម្នាក់នៅទីក្រុងដាណាង ត្រូវបានអះអាងថា ជាអ្នកជំងឺ COVID-19 ទី៤១៨ នៅវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ និងជាជនទី២ ដែលឆ្លងវីរុសនេះក្នុងសហគមន៍ចាប់តាំងពីថ្ងៃ១៦ ខែមេសាកន្លងមក នេះបើតាមសារព័ត៌មាន VNexpress នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុក បានបញ្ជាឲ្យប៉ូលិសស៊ើបអង្កេតទៅលើជនសង្ស័យក្រុមមួយ ដែលលួចនាំចូលជនបរទេសទៅវៀតណាមកណ្តាលដោយខុសច្បាប់ បន្ទាប់ពីការឆ្លងក្នុងសហគមន៍លើកទី១ក្នុងរយៈពេល១០០ថ្ងៃត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានបញ្ជាឲ្យក្រសួងសន្តិសុខសាធារណៈធ្វើការស៊ើបអង្កេត និងចាត់ការឱ្យម៉ឹងម៉ាត់លើក្រុមដែលលួចនាំជនបរទេសដោយខុសច្បាប់ចូលទីក្រុងដាណាង និងខេត្ត ក្វាង ណាម ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ នៅទូទាំងប្រទេសវៀតណាមមានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប៤២០ករណី ក្នុងនោះមានអ្នកជំងឺបាត់បង់ជីវិតនោះទេ ខណៈអ្នកជាសះស្បើយឡើងវិញមានចំនួន៣៦៥នាក់ និងនៅសល់តែ៥៣នាក់កំពុងដេកពេទ្យ ។ ដោយឡែកមនុស្សជាង១ម៉ឺន១ពាន់នាក់ ផ្សេងទៀតត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងនៅតាមផ្ទះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៦.៤លាននាក់ ក្នុងនោះស្លាប់ជាង៦៥ម៉ឺននាក់ និងជាសះស្បើយជាង១០លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦លាន៤១ម៉ឺន២ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៥ម៉ឺន២ពាន់៣៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៤ម៉ឺន២ពាន់៣៦២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៣៧ម៉ឺន១ពាន់៨៣៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៩ពាន់៨៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៩ម៉ឺន១២៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤១ម៉ឺន៩ពាន់៩០១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន៧ពាន់៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៣ម៉ឺន៤ពាន់២៧៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៣ម៉ឺន៦ពាន់១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៨១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៨ពាន់៧៣៥នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨១ម៉ឺន២ពាន់៤៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់២៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦០ម៉ឺន២៥០នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៥ពាន់៤៣៣ករណី ក្នុងនោះមានអ្នកជំងឺសរុប៦ពាន់៧៦៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៦ម៉ឺន៥ពាន់៧៧នាក់ ៕
-
កម្មករផ្សារដែកម្នាក់ទប់ជណ្តើរដែកឲ្យគេឡើងផ្សារដំបូល បម្រុងដាក់ជណ្តើរដែកវិញទប់មិនជាប់រលំប៉ះខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់
ភ្នំពេញ៖ កម្មករផ្សារដែកម្នាក់ ដាក់ជណ្តើរដែក ឡើងផ្សារដែក ដោយមានម្នាក់ទប់ជណ្តើរ ២នាក់ទៀតជាអ្នកឡើង ស្រាប់តែរលំទៅប៉ះនឹងខ្សែភ្លើងនៅលើធ្នឹមរបង ឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ឃ្លាំងកំពុងសាងសង់មួយកន្លែង ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ូ រ៉ារដ្ឋា អាយុ៣៦ឆ្នាំ មុខរបរកម្មករផ្សារដែកស្នាក់នៅក្នុងការដ្ឋានឃ្លាំងកើតហេតុខាងលើ ដែលម្ចាស់ឃ្លាំងជាបងប្អូននឹងគ្នា និងមានស្រុកកំណើតនៅភូមិត្រើយត្រឹង ឃុំព្រៃកអំបឹល ស្រុកស្អាង ខេត្តកណ្ដាល ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករ បាននាំគ្នាលើកជណ្ដើរដែកមកបញ្ឈរ ដោយជនរងគ្រោះជាអ្នកឈរកាន់ទប់ជណ្តើរដែក ដើម្បីឲ្យកម្មករ២នាក់ទៀត ឡើងទៅផ្សាដែកនៅលើដំបូលឃ្លាំងដែលកំពុងសាងសង់។ លុះពេលអ្នកទាំង២នាក់ ឡើងផុត ជនរងគ្រោះក៏បានដកជណ្ដើរចេញដើម្បីផ្ដេក ប៉ុន្តែដោយសារតែជណ្ដើរវែងប្រវែង៧,២០ម៉ែត្រធ្ងន់ពេក ទប់អត់ជាប់ ទើបបណ្ដាលឲ្យដួលប៉ះលើខ្សែភ្លើងនៅលើរបងក្បែរនោះ បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ គេឃើញលោកវរសេនីយ៍ឯក ជឹម សុីថា អអិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះទៅពិនិត្យភ្លាមៗ ដោយសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកធ្វើកោសល្យវិច័យ…
-
ពីធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ ចំនួន៩៩រូប នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលា ខណ្ឌច្បាអំពៅ មានការរៀបចំពិធី ផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ ឋានន្ដរស័ក្កិ និងប្រគល់ប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ណុបផា អភិបាលរង តំណាលោក ចេង មុនីរ៉ា អភិបាលខណ្ឌ នៃគណៈអភិបាលច្បារអំពៅ លោកលោកស្រី អភិបាល អភិបាលរង និងលោកវរសេនីយ៍ឯក លោកម៉ៅ សឿតអធិការនគរបាលខណ្ឌច្បារអំពៅ ។ ឆ្លៀតក្នុងឱកាសពិធីតែងតាំងមុខតំណែង-បំពាក់ឋានន្តរស័ក្តិ និងទទួលប័ណ្ណសរសើរ-លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន កោតសរសើរ ដល់មន្ត្រី កងកម្លាំង នគរបាល គ្រប់ផ្នែក ប៉ុស្តិ៍ ដែល បាន ខិតខំ…
-
ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់
ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា នៅថ្ងៃ២៦ កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន ១៤៧នាក់។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៧ កក្កដា មានអ្នកឆ្លងសរុបចំនួន ២២៥នាក់ ក្នុងនោះបានជាសះស្បើយ១៤៧នាក់ និង៧៦នាក់កំពុងទទួលការព្យាបាល៕