Category: ព័ត៌មាន

  • ពុទ្ធោ! បានអ្វីនៅទៀតកូនបែកថ្នាំដុតផ្ទះឆេះសល់តែផេះ

    ពុទ្ធោ! បានអ្វីនៅទៀតកូនបែកថ្នាំដុតផ្ទះឆេះសល់តែផេះ

    ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបែកថ្នាំ ១នាក់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលអនុវត្តច្បាប់ បន្ទាប់ជននេះបានដុតបំផ្លាញផ្ទះម្ដាយឆេះអស់ទាំងស្រុក ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបែកថ្នាំបន្ទាប់ដុតបំផ្លាញផ្ទះម្ដាយខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ គឿន សារិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកម្ដាយឈ្មោះ ខិន ពយ អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុ ជនសង្ស័យខាងលើ(ទើបមកពីប្រទេសថៃ) ដែលគេសង្ស័យបណ្ដាលមកពីបែកថ្នាំ ។ ប្រភពព័ត៌មានខាងលើបន្តថា ផ្ទះសម្បែងរងការខូចខាតឆេះអស់ទាំងស្រុងសង់អំពីឈើ មានទំហំ ៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា សម្ភារៈខូចខាតរួមមាន គ្រែចំនួន ៤ វ៉ាលីខោអាវចំនួន ៦ អង្ករចំនួន ៥០គីឡូក្រាម លុយខ្មែរចំនួន ៣លានរៀល និងទ្រព្យសម្បាតិ.សម្ភរប្រើប្រាសមួយចំនួនទៀត ។ ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យបង្ករូបនេះត្រូវបានគេសង្ស័យបែកថ្នាំ ខណៈទើបនឹងយកពីធ្វើការនៅប្រទេសថៃ…

  • មន្ទីរពិសោធន៍ធ្វើតេស្តរកជម្ងឺកូវីដ -១៩ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី ២៧ កក្កដានេះ ដើម្បីជួយសម្រួលដល់ការធ្វើតេស្តរកជម្ងឺកូវីដ -១៩ នៅក្នុងខេត្តសៀមរាបតែម្តង ដោយមិនចាំបាច់យកសំណាកទៅធ្វើតេស្តនៅភ្នំពេញទៀតឡើយ

    មន្ទីរពិសោធន៍ធ្វើតេស្តរកជម្ងឺកូវីដ -១៩ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី ២៧ កក្កដានេះ ដើម្បីជួយសម្រួលដល់ការធ្វើតេស្តរកជម្ងឺកូវីដ -១៩ នៅក្នុងខេត្តសៀមរាបតែម្តង ដោយមិនចាំបាច់យកសំណាកទៅធ្វើតេស្តនៅភ្នំពេញទៀតឡើយ

    សៀមរាប៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពិសោធន៍ធ្វើតេស្តរកកូវីដ-១៩ នឹងដាក់ឲ្យដំណើរការ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ។ នេះបើតាមការអះអាងនៅក្នុងកិច្ចសម្ភាសន៏មួយរបស់ លោកវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា ចាប់ពីថ្ងៃទី២៧ ខែកក្កដានេះ មន្ទីរពិសោធន៍នេះ នឹងបានសម្រួលដល់ការធ្វើតេស្តរកកូវីដ-១៩ នៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង មិនចាំបាច់ពិបាក់យកសំណាកទៅធ្វើតេស្តនៅឯភ្នំពេញទៀតឡើយ ក្រោមការជួយជ្រោមជ្រែង ពីក្រសួងសុខាភិបាល ។ លោកវិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៏ថា មន្ទីរពិសោធន៍ នេះ វាមានសមត្ថភាពធ្វើតេស្តរកជំងឺកូវីដ-១៩ « យើងបានរៀបចំឲ្យមន្ទីរពិសោធន៍នេះ ឲ្យមានលក្ខណៈស្ដង់ដារនៅក្នុងការការពារការចម្លងរោគ។ នៅពេលនេះ យើងមានម៉ាស៊ីនថ្មី និងបានបញ្ជូនមន្ត្រីទៅចូលរួមវគ្គ បណ្ដុះបណ្ដាលក្នុងការធ្វើតេស្តផងដែរ » ។ លោក ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការចាប់ផ្ដើមដំណើរការចំពោះមន្ទីរពិសោធន៍ធ្វើតេស្តរកកូវីដ-១៩នេះ នឹងមានការចូលរួម ពីអ្នកជំនាញ របស់ អង្គការសុខភាពពិភពលោកផងដែរ ដើម្បីធ្វើតេស្តដល់អ្នក ដែលមានការសង្ស័យ និងប៉ះពាល់ជាមួយអ្នក ផ្ទុកកូវីដ-១៩។…

  • កូនឈើប្រណិតចំនួនៈ៩៧០ ដើមត្រូវបានដាំនៅតំបន់ភ្នំនាងកង្រីស្ថិតនៅភូមិសាស្រ្តឃុំពោធិ៍ និង ឃុំត្រងិល ក្នុងស្រុកកំពង់លែងៈ

    កូនឈើប្រណិតចំនួនៈ៩៧០ ដើមត្រូវបានដាំនៅតំបន់ភ្នំនាងកង្រីស្ថិតនៅភូមិសាស្រ្តឃុំពោធិ៍ និង ឃុំត្រងិល ក្នុងស្រុកកំពង់លែងៈ

    កំពង់ឆ្នាំងះកូនឈើប្រណិតចំនួន  ៩៧០ដើម បានធ្វើការដាក់ដាំនៅតំបន់ភ្នំនាងកង្រី ដែលស្ថិតក្នុងឃុំពោធិ៍ និងឃុំត្រងិល ក្នុងស្រុកកំពង់លែង ខេត្តកំពងើឆ្នាំង ។ការដាក់ដាំដើមឈើឡើងវិញនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០  ក្រោមអធិបតីភាពអភិបាលនៃគណអភិបាលស្រុកកំពង់លែង លោកសំ ចាន់ថននិង លោក ចេង ចាន់ដូណា អភិបាល រងស្រុកនិងជាប្រធានសហភាព សហព័ន្ធយុវជនស្រុកព្រមទាំងអស់លោក លោកស្រីតំណាងស.ស.យ.កខេត្ត លោកអធិការ  លោកមេបញ្ជាការ បញ្ជាការរង កងរាជអាវុធហត្តស្រុកលោក លោកស្រីសហគមឃុំទាំងពីរ  ចូលរួមសហការជាមួយអាជ្ញាធរស្រុក ឃុំត្រងិល និងឃុំពោធិ៍ សរុបៈ ១២៧ នាក់ផងដែរ  ។អភិបាលរងស្រុក និងជាប្រធានស.ស យ. ក ស្រុកកំពង់លែងលោកចេង ចាន់ដូណា រួមជាមួយនិងអាជ្ញាធរ សហគមន៏មូលដ្ឋានទាំងពីរបានចុះធ្វើការអនុវត្តន៍ការងារដាំដុះឈើប្រណិតក្នុងនោះរួម មានឈើប្រភេទ ក្រញូង បេង គីនីនហៃណាន ឈើទាល ស្រឡៅ ម្កាក់ ស្តៅ ព្រីង ជាផែនការដាំសរុប ចំនួនៈ៣.០០០ ដើម។ អភិបាលរងស្រុកកំពង់លែងលោក ចេង ចាន់ដូណា…

  • ក្មេងប្រុសម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល នៅក្នុងករណីផ្ទុះគ្រាប់៦០!

    ក្មេងប្រុសម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល នៅក្នុងករណីផ្ទុះគ្រាប់៦០!

    ព្រះវិហារ៖ កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រង់ចំណុចដូនម៉ុក ស្ថិតនៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់ និងចាស់ក្មេងចំនួន៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។ យោងតាមរបាយការណ៍ហេតុរបស់អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារក្មេងតូចចំនួន៣នាក់ បានយកគ្រប់៦០ ដែលឳពុកឃើញនូវក្នុងព្រៃ ហើយយកមកលាក់ទុកក្រោយផ្ទះ មកវ៉ៃលេងក្បែរចម្រៀងផ្ទះ ស្របពេលដែលឳពុកម្តាយមិនបានចាប់អារម្មណ៍ បណ្ដាលឲ្យផ្ទុះស្លាប់ម្នាក់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ទី១_ឈ្មោះ ស្មាន ម៉ា ភេទប្រុស អាយុ ៥ឆ្នាំ (ស្លាប់)ទី២_ឈ្មោះ អឹម ម៉ារ៉ា  ភេទស្រី អាយុ ៤ឆ្នាំ(រងរបួសធ្ងន់)ទី៣_ឈ្មោះ ហេង ពៅ ភេទស្រី អាយុ ៤ឆ្នាំ(រងរបួសធ្ងន់) និងទី៤_ឈ្មោះ សំ ស្មាន ភេទប្រុស អាយុ ៤២ឆ្នាំ (រងរបួសស្រាល)…

  • តំបន់អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ឃុំជៀបក្នុង ស្រុកទឹកផុស មានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រពីទីរួម ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះមានភ្ញៀវទេសចរណ៍ទៅលេងកំសាន្តក្នុង១ថ្ងៃៗរាប់រយនាក់

    តំបន់អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ឃុំជៀបក្នុង ស្រុកទឹកផុស មានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រពីទីរួម ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះមានភ្ញៀវទេសចរណ៍ទៅលេងកំសាន្តក្នុង១ថ្ងៃៗរាប់រយនាក់

    កំពង់ឆ្នាំង៖  តំបន់អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាលជាកន្លែងមុជទឹកជ្រោះកំសាន្តដ៏ត្រជាក់ជាប់ចិត្តយ៉ាងសប្បាយរីករាយ ដែលមានទឹកហូរធ្លាក់ពីលើភ្នំ តំបន់កំសាន្តនេះ ស្ថិតនៅក្នុងភូមិកោះខ្ទម្ព ( ខ្ទុំ ) ឃុំជៀប ស្រុកទឹកផុស ដែលមានចម្ងាយប្រមាណ៦៣គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃនេះមានភ្ញៀវក្នុងស្រុកមកលេងកំសាន្តរៀងរាល់ថ្ងៃរាប់រយនាក់ និងមានសេវាលក់ចំណីអាហារតម្លៃសមរម្យ មានកញ្ចុសអង្ញុយលេងតាមមាត់ជ្រោះជាង៧០កន្លែង មានបង្គន់អនាម័យត្រឹមត្រូវ និងក៏មានប្រជាការពាររក្សាសន្តិសុ ខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ។  លោក ហែល អឿន ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល នៅព្រឹកថ្ងៃទី២៦ ខែក្កដានេះបាននិយាយអោយដឹងថា៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានកើតឡើងនៅក្នុងឆ្នាំ២០០៦ដែលមានសមាជិកសហគមន៍ចំនួន៧០គ្រួសារ ដោយឡែកចាប់ពីឆ្នាំ២០១៥មក ក៏មានភ្ញៀវទេសចរណ៍មកលេងជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ ។ តំបន់ទឹកធ្លាក់ថ្មក្រាលមានទឹកជ្រោះហូរធ្លាក់ជាច្រើនកន្លែងជាប់ៗ គ្នាសំរាប់លេងកំសាន្ត មានបណ្តោយជាង២គីឡូម៉ែត្រ ដែលអាចទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្តបានរាប់ពាន់នាក។  លោកប្រធាធានសហគមន៍ក៏បានអោយដឹងទៀតថា៖ រាល់ថ្ងៃនេះថ្ងៃធម្មតាពីចន្ទ័ដល់សុក្រ ក្នុង១ថ្ងៃៗមានភ្ញៀវមកលេងកំសាន្តប្រមាណពី៥០នាក់ទៅ៨០នាក់ ចំពោះថ្ងៃសៅរ៍ អាទិត្យវិញ គឺក្នុង១ថ្ងៃៗមានភ្ញៀវមកលេង ពី២០០នាក់ ទៅ៣០០នាក់។  លោក អឺត អូន  ប្រធានគ្រប់គ្រង់តំបន់ទេសរណ៍ទឹកធ្លាក់ថ្មក្រាល បានអោយដឹងដែរថា៖ នៅក្នុងតំបន់ដែលបងប្អូនមកមុជទឹកលេងកំសាន្តក្នុងពេលនេះ សហគមន៍បានកសាងកញ្ចុសសំរាប់ភ្ញៀវអង្គុយលេងតាមមាត់ជ្រោះ បានចំនួន៧៤កញ្ចុស កសាងបង្គន់អនាម័យបាន១៤បន្ទប់ និងមានរោងលក់ដូរចំណីអាហារជា២០កន្លែងផងដែរ សំរាប់បំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ ។ ដោយឡែកចំពោះម្ហូបអាហារគឺមាន់ស្រែ១ក្បាលមានតម្លៃពី៣៥០០០រៀល ទៅ៥ម៉ឺនរៀល …

  • រថយន្តបែនដឹកដី បុកគោយន្ត នៅពេលទាបភ្លឺ នៅផ្លូវបត់កោងឃុំខ្លុងពពក ស្រុកទឹកផុស បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ និង៥ទៀតរងរបួសធ្ងន់

    រថយន្តបែនដឹកដី បុកគោយន្ត នៅពេលទាបភ្លឺ នៅផ្លូវបត់កោងឃុំខ្លុងពពក ស្រុកទឹកផុស បណ្ដាលឲ្យស្ដ្រី២នាក់ស្លាប់ និង៥ទៀតរងរបួសធ្ងន់

    កំពង់ឆ្នាំងះ មនុស្ស២នាក់បានស្លាប់និង៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដីបុក គោយន្តកន្ត្រៃ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥០ នាទី ទាបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០  នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ចន្លោះគីឡូម៉ែត្រលេខ៣៧ និង៣៨ក្នុងភូមិបឹងចែងឃុំខ្លុងពពក ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានអោយដឹងថា៖ មុនពេលកើតហេតុរថយន្តបែនដឹកដី ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 0905  បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកគោយន្តកន្ត្រៃដែលមានដឹកមនុស្សបើកបរ ក្នុងទិសដៅច្រាស់គ្នា គឺរថយន្តដឹកដីបានបុកចំពីមុខគោយន្តតែមន្តង បណ្ដាលឲ្យអ្នកជិះលើគោយន្តស្លាប់២នាក់ និងរបួស៥នាក ដេករដូករណែលពេញផ្លូវ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកទឹកផុស  បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ វង្ស  វាសនា ភេទប្រុស  អាយុ២៩ឆ្នាំ  មានទីលំនៅភូមិក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ជនរងគ្រោះដែលបានស្លាប់២នាក់ មាន១ឈ្មោះ លីន   ភេទស្រីអាយុ២១ឆ្នាំ  ២ឈ្មោះ  អឿន ស្រីម៉ាច ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិស្រែព្រិច   ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ដើម្បីភ្ញាស់យកកូនលក់ របស់ប្រជាកសិករ ស្ថិតនៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ដើម្បីភ្ញាស់យកកូនលក់ របស់ប្រជាកសិករ ស្ថិតនៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែប ដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កសិកររូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ ហើយបច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូន បានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះយើងប្រើចំណីដែលបាននាំចូលពីក្រៅ ។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរដល់លោកដែលបានខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមអោយទទួលបានជោគជ័យ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេសមកបង្រៀនកសិករពីរបៀបលាយចំណីដោយខ្លួនឯងតាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់ ។ បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបនៅស្រុកប្រាសាទបាគងរួចមក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី និងមាតា ជនជាតិភាគតិច សួយ ជិត ៤០០នាក់ នៅខេត្តកំពង់ស្ពឺ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី និងមាតា ជនជាតិភាគតិច សួយ ជិត ៤០០នាក់ នៅខេត្តកំពង់ស្ពឺ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមាតា (ជនជាតិភាគតិច សួយ) នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណជិត ៤០០នាក់ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត  ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនេះ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេរ តែងតែ គិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លោកជំទាវបានបន្តទៀតថា ៖ ពិធីនេះរៀបចំឡើងបានដោយសារប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺក៏ បានប្រែក្លាយពីតំបន់ដែលពោរពេញដោយសង្គ្រាម មកជាតំបន់ដែលមាន ការអភិឌ្ឍន៍ប្រកបដោយសក្តានុពល ប្រកបដោយភាពទាក់ទាញ។…

  • ក្រុមបាល់ទាត់យុវជននគររាជ AFT នៅតែមិនស្គាល់ការចាញ់ ក្រោយបំបាក់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល៤ទល់នឹង០ ក្នុងវគ្គ៨ក្រុមនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)

    ក្រុមបាល់ទាត់យុវជននគររាជ AFT នៅតែមិនស្គាល់ការចាញ់ ក្រោយបំបាក់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល៤ទល់នឹង០ ក្នុងវគ្គ៨ក្រុមនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)

    ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនោះ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីគូរប្រកួតរបស់ខ្លួន គឺក្រុមភ្នំពេញ ក្រោន ជាមួយនឹងលទ្ធផល៤ទល់នឹង០ នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ក.ប.ស) ។ ក្រុមជើងខ្លាំងទាំងពីរក្រុមនេះ បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើសមភូមិវាលស្មៅ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ  គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់៤គ្រាប់ ខណ:គូរប្រកួតមិនមានឱកាសដើម្បីបំបែកពងមាន់នោះទេ ។ ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានយកឈ្នះលើក្រុមភ្ញៀវ ក្រុមភ្នំពេញ ក្រោន ជាមួយនឹងលទ្ធផលផ្លូវការ៤ទល់នឹង០ ។ ការប្រកួតនេះ គឺការរក្សាតំណែងក្រុមជើងខ្លាំងមិនធ្លាប់មានប្រវត្តិចាញ់គិតចាប់តាំងពីវគ្គ៣២ក្រុម រហូតឈានចូលដល់វគ្គ៨ក្រុមរបស់ក្រុមបាល់ទាត់យុវជននគររាជ AFT ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)  ។ ទន្ទឹមនឹងជ័យជំនះខាងលើនេះ ក្រុមយុវជននគររាជ AFT…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីកម្ពុជា ផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីកម្ពុជា ផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ១៩

    ភ្នំពេញ៖ តាមរយៈ Facebook នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នូវការដាក់វិធានការថ្មីៗ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា តាមរយៈការសម្រេចជាបណ្តោះអាសន្ននូវជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលមកកម្ពុជា ដោយសារតែរកឃើញនូវអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនច្រើន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះ កម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរ មកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ ១៥,៥៨១,០០៩ នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ ៦៣៥,១៧៣ នាក់។…