Category: ព័ត៌មាន

  • លោក ដូណាល់ ត្រាំ ប្រកាសលុបចោលសន្និបាតតែងតាំងបេក្ខជនប្រធានា ធិបតីរបស់គណបក្សសាធារណរដ្ឋ ដោយសារតែបញ្ហា COVID-19

    លោក ដូណាល់ ត្រាំ ប្រកាសលុបចោលសន្និបាតតែងតាំងបេក្ខជនប្រធានា ធិបតីរបស់គណបក្សសាធារណរដ្ឋ ដោយសារតែបញ្ហា COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងលុបចោលសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋនៅទីក្រុងជែកសុនវីល រដ្ឋផ្លរីដា ដែលគ្រោងធ្វើឡើងនាខែក្រោយនេះ ដោយសារតែការកើនឡើងនៃករណីឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកនឹងលុបចោលព្រឹត្តិការណ៍នេះនៅខែក្រោយ នៅទីក្រុងជែកសុនវីល ព្រោះវាមិនមែនជាពេលវេលាត្រឹមត្រូវទេ ដែលត្រូវធ្វើសន្និបាតធំ និងមានមនុស្សច្រើនកុះករ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សន្និបាតនឹងត្រូវធ្វើឡើងតាមអ៊ីនធឺណិតក្នុងទម្រង់មួយចំនួន ហើយថា ប្រតិភូគណបក្សសាធារណរដ្ឋដែលនឹងតែងតាំងលោកជាបេក្ខជនរបស់គណបក្សនៅក្នុងការបោះឆ្នោតខែវិច្ឆិកា តទល់នឹងបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នឹងប្រមូលផ្តុំគ្នានៅរដ្ឋន័រខារ៉ូលីណា សម្រាប់ការប្រជុំមួយយ៉ាងលឿនបំផុត ៕

  • អគ្គនាយក WHO ចេញមុខច្រានចោលការចោទប្រកាន់របស់ប្រមុខការទូតអាម៉េរិក និងថា ជារឿងមិនអាចទទួលយកបាន

    អគ្គនាយក WHO ចេញមុខច្រានចោលការចោទប្រកាន់របស់ប្រមុខការទូតអាម៉េរិក និងថា ជារឿងមិនអាចទទួលយកបាន

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស នៅថ្ងៃព្រហស្បតិ៍នេះ ទាត់ចោលការចោទប្រកាន់របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ដោយអះអាងថា ជារឿងមិនពិត និងមិនអាចទទួលយកបាន ក្រោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក ប៉ុមប៉េអូ បានធ្វើអត្ថាធិប្បាយអំពីរូបលោកថា ត្រូវបានចិនទិញក្បាល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ កាសែតអង់គ្លេសបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា លោក ថេដ្រូស ត្រូវបានរដ្ឋាភិបាលចិនទិញក្បាល ដែលនេះជាការចោទប្រកាន់ផ្ទាល់ខ្លួនខុសពីធម្មតា បន្ទាប់ពីការវាយប្រហារដោយពាក្យសម្តី ជាច្រើនលើក ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងមកលើអង្គការ WHO ក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញការឆ្លើយតបរបស់អង្គការអន្តរជាតិមួយនេះចំពោះការលេចឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ។ លោក ថេដ្រូស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា សម្តីនេះ ជារឿងមិនពិត និងមិនអាចទទួលយកបាន ហើយក៏គ្មានមូលដ្ឋានសម្រាប់បញ្ហានេះដែរ ។ ប្រសិនបើមានរឿងមួយដែលសំខាន់សម្រាប់យើង ហើយដែលគួរតែយកចិត្តទុកដាក់ដល់សហគមន៍អន្តរជាតិទាំងមូលនោះ វាច្បាស់ជាការជួយសង្គ្រោះជីវិតមនុស្ស…

  • ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំខេត្តស៊ីឈាន់

    ចិនសងសឹកសហរដ្ឋអាម៉េរិកវិញ តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំខេត្តស៊ីឈាន់

    ចិន៖ ក្រសួងការបរទេសចិនបានអោយដឹងថា នៅថ្ងៃសុក្រនេះ ចិនបានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលអាម៉េរិកប្រចាំនៅទីក្រុងឆឹងទូ ខេត្តស៊ីឈាន់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ ចំណាត់ការរបស់ចិនខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាម៉េរិក ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូស្តុន រដ្ឋតិចសាស់ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងមកនេះ ដែលភាគីអាម៉េរិកបានអះអាងថា គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាម៉េរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ប្រទេសចិន ។ យ៉ាងណាមិញ ខាងភាគីចិនចាត់ទុកថា ជាទង្វើមិនសមហេតុផល និងជាល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ៕

  • អប្សរាព្រឹកនេះ ០២-មេសា-២០២០

    អប្សរាព្រឹកនេះ ០២-មេសា-២០២០
  • អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ

    អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង២២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនសង្ស័យជាមុខសញ្ញាលួចម៉ូតូទាំង០២នាក់ដោយក្នុងនោះមានឈ្មោះ ៖ ១-ឈ្មោះ ចាន់ ថា (រដ្ឋា) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់សណ្តែកដី ស្រុកកំណើត ខេត្តព្រៃវែង មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ២-ឈ្មោះ សឹង ហន ភេទប្រុស អាយុ៣១ មុខរបរ ជាងឈើ មានស្រុកកំណើត ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង៤៖៤៧នាទីល្ងាចថ្ងៃទី១៩…

  • បុរសម្នាក់មានសតិមិនល្អ អង្គុយផឹកតាមចិញ្ចេីមផ្លូវ ខណៈរថយន្តបេីកឆ្លងកាត់លោតចូលក្រោមរថយន្តបណ្តាលឲ្យកិនស្លាប់

    បុរសម្នាក់មានសតិមិនល្អ អង្គុយផឹកតាមចិញ្ចេីមផ្លូវ ខណៈរថយន្តបេីកឆ្លងកាត់លោតចូលក្រោមរថយន្តបណ្តាលឲ្យកិនស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ដែលអ្នកភូមិតែងតែឃើញគាត់ផឹកស្រាជាប្រចាំ និងមានសតិមិន ល្អ ស្រាប់តែថ្ងៃនេះខណៈអង្គុយផឹកសុខៗឈោងដៃសុំលុយគេ ជំពប់ជើងដួលក៏ត្រូវកុងតឺន័របើកកាត់កិនបណ្តាលឲស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែករថយន្តបានបើករត់ប្រមាណជាង១គីឡូ  ទើបកម្លាំងប៉ុស្តិ៍នគរបា ល ចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរ។ ហេតុការណ៍នេះបង្ករឲមានការណ៍ភ្ញាក់ ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិ៤ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោម ចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ ។ សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញា ណនៅឡើងទេ តែបើតាមអ្នកភូមិទីនោះ បាន ឲ្យដឹងថា កន្លងមកតែងតែឃើញនៅម្តុំនោះជាប្រចាំ និង និយមចូលចិត្តផឹកស្រា និងសុំលុយគេដែលបើកឡានកាន់នោះ។ បើតាមសម្តីពីបុរសម្នាក់ជាប្រជាការពារភូមិខាងលើ ដែលគាត់ឈរសម្រួលចរាចរណ៍ នៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសរងគ្រោះខាងអង្គុយផឹកស្រា  ២កំប៉ុង និងក្លែមស្វាយ ហើយនៅពេលនោះជនរងគ្រោះបានក្រោកឈរឈោងដៃសុំលុយគេដែលបើកឡានកាត់នោះ ខណៈ នោះ ជនរងគ្រោះបានជំពប់ជើងដួលស្របគ្នាក៏មានរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 3E-8201 បើកមកដល់កិនស្លាប់តែម្តង ប៉ុន្តែរថយន្តមិនបានឈប់នោះទេ បានបើកបន្តទៅមុខជាង១គីឡូ…

  • បណ្ឌិត្យសភានគរបាលកម្ពុជានឹងបើកសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់ខ្លួន

    បណ្ឌិត្យសភានគរបាលកម្ពុជានឹងបើកសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់ខ្លួន

    ដីឥដ្ឋ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើក       សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើក ទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យសេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីក្រោមឱវាទចំនួនប្រមាណ៥០០នាក់។ ថ្លៃងទៅកាន់អង្គសន្និបាតនេះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលមានគំនិតនវានុវត្តន៍ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភា ឱ្យស្របតាមស្ដង់ដាគុណភាពជាតិ និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូ និងមន្រ្តីការអភិវឌ្ឍធនធានរូបវន្តនិងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការ អន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា ក្នុងការឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បីកសាងវប្បធម៌គុណភាពនិងលើកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងនគរ បាល ជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងពេលអនាគត។ ឯកឧត្ដមប្រធានបានបញ្ជាក់បន្ថែមថា សន្និបាតនេះឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនិងសមិទ្ធផលធំៗនានា ជាប្រវត្តិសាស្រ្តរបស់បណ្ឌិត្យសភា ព្រមទាំងបង្ហាញអំពីបទពិសោធន៍ការងារល្អៗ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម…

  • ផ្លូវកៅស៊ូទើប និងធ្វើថ្មីរួចហើយបែរជាផុលខូចមួយចំនួនទៅវិញ នៅចំណុចខាងជើងវត្តសន្ទូច ពេលមានការរិះគន់ពីប្រជាពលរដ្ឋ និងសំណូមពរអាជ្ញាធរឃុំ ទើបឃើញមកជួលជុលឡើងវិញ

    ផ្លូវកៅស៊ូទើប និងធ្វើថ្មីរួចហើយបែរជាផុលខូចមួយចំនួនទៅវិញ នៅចំណុចខាងជើងវត្តសន្ទូច ពេលមានការរិះគន់ពីប្រជាពលរដ្ឋ និងសំណូមពរអាជ្ញាធរឃុំ ទើបឃើញមកជួលជុលឡើងវិញ

    កំពង់ឆ្នាំង៖ ផ្លូវកៅស៊ូ២ជាន់១ខ្សែប្រវែង៣៥០០ម៉ែត្រ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ភូមិសន្ទូច និងភូមិទ្រាត្បូង  ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានកសាងរួចរាល់ប្រមានណ៣,៤ខែមកហើយប្រជាពលរដ្ឋពិតជាអបអរសាទរខ្លាំងណាស់ ចំពោះសមិទ្ទផលថ្មីមួយនេះរប់ប្រមុខរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋនៅជនបទ ។ លោក នូ ខៀវ មេឃុំស្រែថ្មី នៅល្ងាចថ្ងៃទី២៣ ខែកក្កដា នេះបាននិយាយឲ្យដឹងថា៖ ផ្លូវកៅស៊ូថ្មី១ខ្សែនេះ  កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាល ហើយទើបនឹងកសាងរួចប្រមណ ៣,៤ខែ តែប៉ុណ្ណោះ ក៏ឃើញមានការផុលខូចខាតដោយកន្លែង ទើបលោកបានរយការណ៍ និងសំណូមពរដល់ក្រសួងមកជួយជួសជុលឡើងវិញ ។ ដូច្នេះតំណាងអោយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រមុខរាជរដ្ឋាភិបាល ដែលបានជួយកសាងផ្លូវដ៏ល្អមួយនេះ។ ដោយឡែក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា៖ គុណភាពផ្លូវមួយនេះ ដូចជាមិនល្អសោះ ព្រោះនៅចំណុចខាងជើងវត្តសន្ទូច ផ្លូវកៅស៊ូថ្មីនេះ បែរជាផុលខូចខាតទៅវិញរាប់រយម៉ែត្រ  ដែលពិនិត្យមើលជាក់ស្តែងពេលគេឈូសជួសជុលឡើងវិញ ពិនិត្យឃើញការដាក់ថ្ម និងចាក់កៅស៊ូគឺស្តើងៗតែប៉ុណ្ណោះ ទើបត្រូវខូចខាតយ៉ាងលឿនបែបនេះទៅវិញ ។ ដូច្នេះសូមក្រសួង ជួយធ្វើអធិការកិច្ចដល់ក្រុមការងារបច្ចេកទេស ជាអ្នកកសាងផ្លូវនេះផង ដើម្បីកុំឲ្យខូចឈ្មោះរបស់ក្រសួង ដែលខិតខំចំណាយថវិកាធ្វើដើម្បីប្រជាពលរដ្ឋ…

  • ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក

    ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក

    រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន២៦ទីតាំងផ្សេងទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ។ នាព្រឹកថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមិទ្ធផលថ្មីៗនឹងលេចចេញជារូបរាងបណ្ដើរៗក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួន ដែលជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ៕

  • របបអាហារមិនល្អរបស់អាម៉េរិកកំពុងប៉ះពាល់ដល់សន្តិសុខជាតិ ស្លាប់៥០ម៉ឺននាក់ដោយសារជំងឺ ១ឆ្នាំៗ

    របបអាហារមិនល្អរបស់អាម៉េរិកកំពុងប៉ះពាល់ដល់សន្តិសុខជាតិ ស្លាប់៥០ម៉ឺននាក់ដោយសារជំងឺ ១ឆ្នាំៗ

    សារព័ត៌មាន CNN បានចេញផ្សាយថា របបអាហារមិនល្អរបស់ពលរដ្ឋអាម៉េរិកមិនមែនប៉ះពាល់ត្រឹមសុខភាពពួកគេទេ ប៉ុន្តែពេលនេះ ត្រូវបានគិតថា កំពុងគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកថែមទៀតផង។ របបអាហារមិនល្អ ឬPoor Diet សំដៅលើការទទួលអាហារដែលតិចពេកឬច្រើនពេក មិនមែនជាអាហារសុខភាពដែលត្រូវការជាប្រចាំថ្ងៃ ឬ ការបន្តទទួលទានអាហារនិងភេសជ្ជៈច្រើនប្រភេទពេក ដែលមិនសូវសម្បូរជាតិសសៃឬ Fibre ឬ អាហារនាំឲ្យធាត់ ដូចជាប្រើអំបិលនិងឬស្ក ជាដើម។ អត្ថបទសារព័ត៌មានអាមេរិក Clinical Nutrition បានចេញផ្សាយ កាលពីដើមសប្តាហ៍នេះថា ជំងឺផ្សេងៗកើតចេញពីរបបអាហារកំពុងដាក់បន្ទុកកាន់តែខ្លាំងលើសេដ្ឋកិច្ចអាមេរិក នាំឲ្យសុខភាពពលរដ្ឋកាន់តែអាក្រក់ និងជះឥទ្ធិពលដល់សន្តិសុខជាតិ។ របបអាហារមិនល្អបាននាំឲ្យមានជំងឺជាច្រើននៅសហរដ្ឋអាមេរិក ស្លាប់មនុស្សប្រមាណជាង៥០ម៉ឺននាក់ រៀងរាល់ឆ្នាំ នេះបើតាមក្រុមអ្នកជំនាញបានរៀបរាប់ក្នុងអត្ថបទមួយនេះ។ ប្រមាណ៤៦ភាគរយនៃមនុស្សពេញវ័យក្នុងសហរដ្ឋអាមេរិកមានរបបអាហារមិនល្អ ជារួម ហើយចំនួននេះកើនឡើងដល់៥៦ភាគរយហើយ សម្រាប់កុមារ។ ជាមួយគ្នានេះដែរ បើគិតពីការចំណាយលើវិស័យសុខាភិបាលអាមេរិកមានការកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ពី៦.៩ភាគរយក្នុងឆ្នាំ១៩៧៩ ដល់១៧.៧ភាគរយ ក្នុងឆ្នាំ២០១៨ នៃGDP ឬផលិតផលសរុបក្នុងស្រុក៕