Category: ព័ត៌មាន

  • អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ

    អាលឺម៉ង់ ផ្តល់ជំនួយឥតសំណង ៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលពីទី៣ នៅខេត្តកំពត និងកំពង់ធំ

    រដ្ឋាភិបាលសហព័ន្ឋអាលឺម៉ង់ តាមរយៈអង្គការ GIZ បានផ្តល់ជំនួយឥតសំណងចំនួន៨លានអឺរ៉ូ សម្រាប់គម្រោងសន្តិសុខសុខស្បៀង និងអាហារូបត្ថម្ភចម្រុះដំណាក់កាលទី៣ រយៈពេល៤ឆ្នាំ (២០១៩-២០២៣) អនុវត្តនៅខេត្តគោលដៅចំនួនពីរ គឺខេត្តកំពត និងកំពង់ធំ។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, លោកបណ្ឌិត ហ្កាន់ធឺ រ៉េតម៉ាឈឺ (Gunter Riethmacher) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអនុវត្តន៍គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភចម្រុះនៅកម្ពុជា (MUSEFO) ចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទី១ (២០១៥-២០១៧) ទឹកប្រាក់ចំនួន ៣,៣លានអឺរ៉ូ, ដំណាក់កាលទី២ (២០១៨-២០២០) ទឹកប្រាក់ចំនួន៥លានអឺរ៉ូ និងដំណាក់កាលទី៣ (២០២០-២០២៣) ទឹកប្រាក់៨លានអឺរ៉ូ។ គម្រោងនេះ បានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ពិសេសកុមារ និងស្ត្រី ក្នុងវ័យបន្តពូជតាមរយៈការផ្តល់សេវាអាហារូបត្ថម្ភ ព្រមទាំងការធ្វើកសិកម្មដោយគិតគូរដល់       អាហារូបត្ថម្ភ…

  • អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិកលោក អេនថូនី ហ្វូស៊ី បានបញ្ជាក់សារជាថ្មីទៀតអំពីសារៈសំខាន់នៃការពាក់ម៉ាសនៅតាមទីសាធារណៈ ហើយថែមទាំងបានធ្វើការព្រមានពីការទាញបញ្ហានេះ ចូលជារឿងនយោបាយផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់ពីសារៈសំខាន់នៃការពាក់ម៉ាសរបស់លោក ហ្វូស៊ី ខាងលើនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ និងសមាជិកនៃរដ្ឋបាលរបស់លោក បានគេចចេញពីការពាក់ម៉ាសនៅតាមទីសាធារណៈ និង សូម្បីតែនៅក្នុងការជួបជុំគ្នានៃយុទ្ធនាការឃោសនាបោះឆ្នោត និងព្រឹត្តិការណ៍នៅសេតវិមាន ដែលជំរុញឱ្យអ្នកគាំទ្រធ្វើត្រាប់តាមលោក ។ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើងពុំមានរូបមន្ដសម្ងាត់ក្នុងបញ្ហានេះទេ លើកលែងយើងរាល់គ្នាឆ្លងផុតឧបសគ្គនេះ ហើយថា វាពុំគួរជារឿងនយោបាយឡើយ… វាគឺជាបញ្ហាសុខភាពសាធារណៈសុទ្ធសាត សូមបំភ្លេចរឿងនយោបាយចោល រួចងាកមកមើលទិន្នន័យ ។ សូមជម្រាបថា សហរដ្ឋអាម៉េរិកស្ថិតក្នុងលំដាប់កំពូលគេ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុប២លាន៤៦ម៉ឺន២ពាន់៥៥៤ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៤ពាន់២៨១នាក់ និងជាសះស្បើយឡើងវិញ១លាន៤ម៉ឺន៦០៥នាក់ ៕

  • វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    ចិន៖ វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្សពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រជាតិចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងថ្មីខាងលើមានឈ្មោះថា ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយក្រុមហ៊ុនល្បីនៅសហរដ្ឋអាម៉េរិកឈ្មោះ ម៉ូឌែណា និងក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ ឃ្យួរវ៉ាក់ ។ វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថា តំណាក់កាលទី១នៃការធ្វើតេស្ដតាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព ៕

  • ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

    ជប៉ុនលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាម៉េរិក Aegis ដោយសារតែបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង

    ជប៉ុន៖ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការ ពារជាតិជប៉ុនលោក តារ៉ូ កូណូ បានបញ្ជាក់ថា ជប៉ុនបានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក អេជីស នៅឯទីតាំងចំនួន០២នៅជប៉ុន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុនរូបនេះក៏បានប្រកាសដែរថា ការដាក់ប្រព័ន្ធមីស៊ីលនេះនៅក្នុងខេត្ត យ៉ាម៉ាហ្គូឈិ និងខេត្ត អាគិតា ទំនងជាត្រូវលុបចោល ស្ថិតក្រោមហេតុផលបញ្ហាបច្ចេកទេស និងតម្លៃសម្រាប់ការដំឡើង ។ សូមរំលឹកផងដែរថា ជប៉ុនគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល អេជីស ចំនួនពីរដែលផលិតដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៧ ប៉ុន្តែផែនការនេះ បានជួបបញ្ហាជាបន្តបន្ទាប់ ជាពិសេសការប្រឆំាងជំទាស់ពីប្រជាជននៅក្នុងតំបន់ ដែលប្រព័ន្ធមីស៊ីលនេះនឹងត្រូវដំឡើង ៕

  • អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់នៅថ្ងៃពុធនេះថា ជំងឺរាត ត្បាត COVID-19 មិនទាន់បានឈានដល់ចំណុចកំពូលនៅទ្វីបអាម៉េរិកនៅឡើយទេ ខណៈអង្គការអន្តរជាតិមួយនេះព្រមានថា ការឆ្លងលើសកលលោកអាចនឹង ឈានដល់ខ្ទង់១០លាននាក់ក្នុងរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា ក្នុងខែដំបូងនៃការផ្ទុះជំងឺនេះ ករណីឆ្លងតិចជាង១ម៉ឺនត្រូវបានរាយការណ៍មក WHO ក្នុងខែមុនមានករណីជំងឺ COVID-19 ជិត៤លានត្រូវបានរាយការណ៍ ដូច្នេះយើងរំពឹងថា នឹងឈានដល់១០លានករណីនៅសប្តាហ៍ក្រោយ។ លោកបានសង្កត់ធ្ងន់ថា នេះជាការរំលឹកដាស់តឿនថា ទោះបីយើងបន្តការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាលនានាក៏ដោយ ក៏យើងមានទំនួលខុសត្រូវជាបន្ទាន់ ក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ជាមួយឧបករណ៍ដែលយើងមានស្រាប់ឥឡូវនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយសង្គ្រោះជីវិតមនុស្ស ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ជម្ងឺ COVID-19 បានចម្លងដល់មនុស្សសរុប៩លាន៥៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់៤៨ម៉ឺន៥ពាន់១៧៦នាក់ និងជាសះស្បើយឡើងវិញ៥លាន១៧ម៉ឺន៩ពាន់៧៤៧នាក់ ចាប់តាំងពីវីរុសដ៏កាចសាហាវនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆឆ្នាំ២០១៩ ៕ …

  • អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី

    អភិបាលខេត្តសៀមរាប សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី

    សៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង-ស្រុក របស់ខេត្តនេះ បានចូលរួមសម្រេច នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវារដ្ឋបាលកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍បញ្ជាក់ទៀតថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយ ភាពស្មុគស្មាញ និងភាពសាំញ៉ាំនៃបែបបទ និងនីតិវិធីរដ្ឋបាល សម្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានានា ពីរដ្ឋបាលសាធារណៈ កាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយ ។ ជាមួយគ្នានេះ ការិយាល័យប្រជាពលរដ្ឋ…

  • ក្រសួងសាធារណការ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

    ក្រសួងសាធារណការ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

    អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះបានធ្វើយុទ្ធនា ការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅខេត្តស្ទឹងត្រែង។ ពិធីបានប្រព្រឹត្តទៅនៅមុខសាលាខេត្តស្ទឹងត្រែង ក្រោមអធិបភាពពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំង មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ។ លោកជំទាវ មឹន មាណវី បានលើកឡើងថា គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ ទោចក្រយានយន្តឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់…

  • កិច្ចប្រជុំលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តសៀមរាប

    កិច្ចប្រជុំលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តសៀមរាប

    សៀមរាប៖ កិច្ចប្រជុំលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរារបស់ខ្លួន ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត ក្រុមការងារបច្ចេកទេសទាំង ៦ (ក្រុមការងារទប់ស្កាត់ ក្រុមការងារការពារជនរងគ្រោះ ការងារពង្រឹងកិច្ចសហប្រតិបត្តិការ ក្រុមការងារអនុវត្តន៍ច្បាប់ ក្រុមការងារកិច្ចការយុត្តិធម៌ ក្រុមការងារកិច្ចការទេសន្តរប្រវេសន៍) និងលោក លោកស្រី តំណាងអង្គការដៃគូ អ្នកពាក់ព័ន្ធ ជាច្រើននាក់បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំនៃរដ្ឋបាលសាលាខេត្តសៀមរាប។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត មានប្រសាសន៍ថា ចំពោះស្ថានភាពទូទៅខេត្តសៀមរាប ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជា ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជា សេវាកំសាន្ត ខារ៉ាអូខេ-ម៉ាស្សា-ធ្វើការងារតាមហាងបៀរហ្គាដិន រូបភាពភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ការនាំស្តីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ តែក្នុងគោលដៅរកគូស្រករ ឬលក់កម្លាំងពលកម្ម…

  • Man Utd បន្ថែម៣ពិន្ទុ ខណៈMartial ទើបធ្វើបាន Hat-Trick ជាលើកទី១ក្នុងអាជីព

    Man Utd បន្ថែម៣ពិន្ទុ ខណៈMartial ទើបធ្វើបាន Hat-Trick ជាលើកទី១ក្នុងអាជីព

    ក្លិបបិសាចក្រហម Man Utd បន្ថែម៣ពិន្ទុ ខណៈខ្សែប្រយុទ្ធ Anthony Martial ទើបតែរកបាន Hat-trick ជាលើកដំបូង ក្នុងអាជីពរបស់ខ្លួន នៅ Premier Leauge និងលើកដំបូងសម្រាប់ក្រុមបិសាចក្រហម ក្នុងរយៈពេលជាង៧ឆ្នាំ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ។ ក្នុងទឹកដីកីឡដ្ឋាន Old Trafford យប់មិញ បិសាចក្រហម Man Utd ៣-០ Sheff Utd ។ ក៏ជាគ្រាប់ Hat-trick របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Martial នាទីទី៧ នាទី ៤៤ និងនាទី៧៤  បន្តឈរលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់ ។រីឯ៤ប្រកួតផ្សេងទៀត Newcastle 1:1 Aston Villa , Norwich City 0:1 Everton , Wolverhamton 1:0…

  • Real Madrid បានឡើងឈរកំពូលតារាងវិញ ក្រោយ Ramos ទាត់ហ្វ្រីឃីកបានយ៉ាងល្អ

    Real Madrid បានឡើងឈរកំពូលតារាងវិញ ក្រោយ Ramos ទាត់ហ្វ្រីឃីកបានយ៉ាងល្អ

    ២គ្រាប់របស់ ក្រុម Real Madrid  លើក្រុម Mallorca  នៅយប់មិញ ធ្វើឱ្យពួកគេបានឡើងទៅឈរនៅកំពូលតារាង La Liga វិញហើយ ។ ២គ្រាប់យប់មិញរបស់ក្រុម Real Madrid ធ្វើបានសម្រេចដោយ Vinicius Junior ១គ្រាប់នៅនាទីទី១៩ និង ១គ្រាប់ទៀតការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងល្អ ដោយកីឡាករ Sergio Ramos នៅនាទីទី៥៦ នឹងបានជាក្លាយជាខ្សែការពារដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ ពោលគឺមាន៦៨គ្រាប់ ។ គ្រាប់បាល់នេះ រកបានពីការទាត់ហ្វ្រីឃីកលើកដំបូងរបស់ក្រុម Real Madrid ក្នុងរយៈពេល៥២៨ថ្ងៃ និងក៏ជាគ្រាប់បាល់កម្រដែរ ។ គួរបញ្ជាក់ថា ក្រុម Real Madrid និង Barcelona កំពុងប្រជែងគ្នា ដោយមានពិន្ទុស្មើគ្នា និងចំណាត់ថ្នាក់គិតតាមរូបមន្ដ Head-to-Head ប៉ុណ្ណោះ ។ ប៉ុន្តែការប្រកួតនៅសល់៧ប្រកួតទៀត នឹងបញ្ចប់រដូវកាលនេះហើយ ៕ …