Category: ព័ត៌មាន

  • អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍

    អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍

    ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស បានថ្លែងតាមរយៈវីដេអូអនឡាញកាលពីថ្ងៃចន្ទម្សិលមិញថា អង្គការ WHO គាំទ្រយ៉ាងពេញទំហឹងចំពោះភាពស្មើគ្នា និង ចលនាជាសកល ដើម្បីប្រឆាំងការរើសអើងពូជសាសន៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ថេដ្រូស បាននិយាយទៀតថា យើងបដិសេធនូវការរើស អើងគ្រប់ទម្រង់ទាំងអស់ យើងលើកទឹកចិត្តដល់បាតុករទាំងអស់នៅទូទាំងពិភពលោក ឲ្យធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព ដើម្បីការពារខ្លួនពីការឆ្លងជម្ងឺ COVID-19 ។ អគ្គនាយកអង្គការ WHO រូបនេះ ក៏បានណែនាំផងដែរឲ្យបាតុករទាំងឡាយណា ដែលមានអការៈមិនស្រួលខ្លួន ឬជារោគសញ្ញាសង្ស័យនៃជម្ងឺ COVID-19 នោះគួរតែព្យាយាមស្នាក់នៅផ្ទះ និងតាមដានអការៈ ដើម្បីកុំឲ្យចម្លងជំងឺទៅអ្នកដទៃ ៕

  • ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ

    ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ

    អ៊ីរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រមានថា រលកទី២នៃការចម្លងជម្ងឺ COVID-19 ទំនងជាផ្ទុះឡើង ហើយវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលអ៊ីរ៉ង់ថែមទាំងបានជំរុញឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ពាក់ម៉ាស និងអនុវត្តន៍វិធានការគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈជាំដើម ។ បើតាមក្រុមអ្នកជំនាញនោះ អ៊ីរ៉ង់កំពុងប្រឈមមុខនឹងរលកទី២នៃជម្ងឺ COVID-19 ដែលនឹងអាចមានសភាពកាន់តែធ្ងន់ជាងមុនទ្វេដង ក្រោយករណីឆ្លងជាប់កំណត់ត្រាថ្មីមួយ គឺមានអ្នកឆ្លងរហូតដល់៣.៥៧៤នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ សូមជម្រាបថា អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី១០ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុប១៧ម៉ឺន៣ពាន់៨៣២ករណី ក្នុងនោះមានអ្នកជម្ងឺ៨ពាន់៣៥១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៦ពាន់៣៦០នាក់ ៕

  • ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19

    ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19

    ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានទម្លាក់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃពី១ពាន់៣៨២នាក់ មកនៅត្រឹម៥២៥នាក់វិញ ប៉ុន្តែសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃត្រូវបានដំឡើងពី១ម៉ឺន២ពាន់៥៨១ករណី ទៅ១ម៉ឺន៨ពាន់៩១២ករណី នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ អាជ្ញាធរប្រេស៊ីលបានអះអាងថា ការកែតម្រូវតួលេខខាងលើនេះ ក៏ព្រោះតែរដ្ឋមួយចំនួនបានជួបបញ្ហា ដោយសារការរាប់ចំនួនជាន់គ្នា ធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើង និងការមិនបានរាប់បញ្ចូលចំនួនត្រឹមត្រូវ នាំឲ្យបាត់តួលេខអ្នកឆ្លងជាច្រើន។ សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី០២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលមានអ្នកឆ្លងសរុប៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧.២លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧.២លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន១៩ម៉ឺន៣ពាន់៤៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៨ពាន់៦១៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៣លាន៥៣ម៉ឺន៥ពាន់៥៥៤នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២ម៉ឺន៦ពាន់៤៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៣ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៧ម៉ឺន៣ពាន់៤៨០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន៦ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៦៨៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៣៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕…

  • ក្រសួងប្រាប់សហគ្រាសវិស័យទេសចរណ៍ស្តីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណឆ្នាំ​២០២១ដើម្បីលើកទឹកចិត្ត

    ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមិថុនានេះ បានជូនដំណឹងស្ដីពីការអនុវត្តវិធានបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។ នៅក្នុងនោះមានចំនួន៤ចំណុចធំៗ​ ទី១៖លើកលែងការបង់ពន្ធ ចំពោះអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ 2021 ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុខភា​ពហើយការលើកលែងនេះ គឺនឹងត្រូវអនុវត្តចាប់ពីដើមខែមករារហូតដល់បំណាច់ខែធ្នូឆ្នាំ​២០២១។ ទី២ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីឬបន្តក្នុងឆ្នាំ ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១។ ទី៣ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាទេសចរណ៍គ្រប់ប្រភេទ ទី៤ រក្សាការអនុវត្ត ការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ និងអាជីវកម្មដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗ ស្ដីពីការផ្ដល់សេវាសាធារណៈ។ ការចេញវិធានការនេះគឺដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការនេះ ក៏ជាវិធានការជុំទី៤របស់រដ្ឋាភិបាលផងដែរ៕

  • ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ

    ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ

    ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនឹងនារីម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន មកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្ន  មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចនិងស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9873 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុចស្តុបលូប្រាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1286 កំពុងតែឆ្លងថ្នល់ បុកចំពីខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ភាគីខាងម៉ូតូ បាក់ជេីងឆ្វេងទាំងពីរនាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតតិចតួចប៉ុណ្ណោះ។ …

  • សប្តាហ៍ក្រោយ៖​ កម្ពុជា-ចិននឹងបើកកិច្ចប្រជុំអន្តររដ្ឋាភិបាល ជជែកពីការស្តារសេដ្ឋកិច្ចកម្ពុជា

    កម្ពុជានិងចិននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននៅថ្ងៃអង្គារទី១៦ ខែមិថុនាសប្តាហ៍ក្រោយដើម្បីសហការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។ នេះគឺជាបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៨ ខែមិថុនានេះ។ ក្នុងកិច្ចប្រជុំនោះ​ លោកឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​និងលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាសហប្រធាននៃកិច្ចប្រជុំនឹងពិភាក្សាលើរបៀបវីរៈនៃកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមកហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ មួយវិញទៀតភាគីទាំងពីរនឹងបន្តជជែកពីផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់សកលលោកទាំងមូល និងលទ្ធភាពនៃការស្តារ។ កិច្ចប្រជុំដែលត្រូវធ្វើឡើងតាមរយៈវីដេអូខនហ្វើរ៉េន (Video Conference) គិតចាប់តាំងពីឆ្នាំ​២០១០មក កម្ពុជានិងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិនដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាន៕

  • ឯកឧត្តម ហោ ណាំហុង អតីតរដ្ឋមន្ត្រីការទូតកម្ពុជាបញ្ជាក់ថា ចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩

    ឯកឧត្តម ហោ ណាំហុង អតីតរដ្ឋមន្ត្រីការទូតកម្ពុជាបញ្ជាក់ថា ចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩

      អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា ប្រទេសចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩។ ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អតីតប្រមុខការទូតកម្ពុជា បានបបញ្ជាក់យ៉ាដូច្នេះថា៖ «យើងខ្ញុំបានអញ្ជើញតំណាងក្រសួងមកប្រជុំ ក៏ប៉ុន្តែ ឥឡូវនេះមិនមែនតំណាងក្រសួងទេ ជាសមាជិកគណៈកម្មាធិការកម្ពុជាដើម្បីរៀបចំធំ ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ដើម្បីលើកទៅថ្ងៃអនាគតកន្លងមកកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន មានសភាពយ៉ាងណាល្អ ខ្វះខាតយ៉ាងម៉េច? ហើយអនាគតយើងលើកអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាយើងក្រោយពីកូវីដ១៩»។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា កម្ពុជា-ចិន បានបង្កើតដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា បញ្ហាវីរុសកូវី១៩នេះ មិនមែនប៉ះពាល់តែប្រទេសកម្ពុជានោះទេ គឺវាបានធ្វើឱ្យប៉ះពាល់ជាសកលដល់បណ្តាប្រទេសនានាទូទាំងពិភពលោក ៕   …

  • ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

    ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

        ភ្នំពេញ៖ បើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា  ឯកឧត្តម ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជំនួសលោក កែ ប៊ុនខៀង។  ការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។   ដោយឡែក ឯកឧត្តម កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារ ទៅកាន់តួនាទីចាស់របស់គាត់ជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕  

  • រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រញាប់ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែឧសភា ឆ្នាំ២០២០

    រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រញាប់ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែឧសភា ឆ្នាំ២០២០

      ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ចេញសេចក្ដីជូនដំណឹងស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។   ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានី នឹងចេញលិខិតអញ្ជើញ រលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖   ១៖ បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ ២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន ៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់៕