Category: ព័ត៌មាន

  • សហព័ន្ធបាល់ទាត់បង្ហាញសមិទ្ធផលនានា និងផែនការឆ្ពោះទៅស៊ីហ្គេម ២០២៣ ជាពិសេសដាក់គោលដៅដណ្តើមយកមាសតែម្តង

    សហព័ន្ធបាល់ទាត់បង្ហាញសមិទ្ធផលនានា និងផែនការឆ្ពោះទៅស៊ីហ្គេម ២០២៣ ជាពិសេសដាក់គោលដៅដណ្តើមយកមាសតែម្តង

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំមហាសន្និបាត លើកទី១៤ ដោយបានបង្ហាញជូននូវសមិទ្ធផលនានា ដែលសម្រេចបាន រួមទាំងបន្តការងារអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាពិសេសដាក់គោលដៅដណ្តើមយកមេដាយមាសតែម្តង ដោយសន្និបាតនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឯ.ឧ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសន៍ថា នេះជាសន្និបាតបូកសរុបលទ្ធផលការឆ្នាំ២០១៩ ក៏ដូចជាការប្រកាស និងស្នើសុំសេចក្តីទុកចិត្តសម្រាប់បន្តកិច្ចការអភិវឌ្ឍន៍បាល់ទាត់ ក្នុងឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកា ក្នុងការរៀបចំបាល់ទាត់កម្ពុជាឈានទៅទទួលរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា និងគោលដៅឆ្នាំបន្ទាប់ ។ ឯ.ឧ ប្រធានសង្កត់ធ្ងន់ថា អាទិភាពចំនួន២ ក្នុងចំណោមអាទិភាពទាំងឡាយ នៃផែនការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យមាននិរន្តភាពនោះ គឺបាល់ទាត់ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហាត់ និងប្រកួតប្រកបដោយគុណភាព និងសុវត្ថិភាព ។ ឯ ឧ បន្ថែមថា សមិទ្ធផលការងារ ឆ្នាំ២០១៩ ដែលស្តែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល-យុវជន ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតអន្តរជាតិ…

  • ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជំរុញដល់សកម្មជនបក្ស ត្រូវចូលរួមក្នុងចលនាសង្គមឲ្យបានច្រើន ដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍បក្សប្រជាជន

    ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ជំរុញដល់សកម្មជនបក្ស ត្រូវចូលរួមក្នុងចលនាសង្គមឲ្យបានច្រើន ដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍បក្សប្រជាជន

    ខេត្តព្រះវិហារ៖ ការជំរុញដល់សកម្មជនបក្សមូលដ្ឋាន ពីសំណាក់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារ យុវជនគណបក្ស ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាព ក្រុមការងារយុវជនគណបក្សស្រុក កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០២០ នៅស្នាក់ការគណបក្សស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា , គណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ស្រុក និងក្រុមសកម្មជនយុវជនគណបក្ស ប្រមាណជិត ១០០នាក់។ ប្រធានក្រុមការងារយុវជនគណបក្សស្រុកឆែប លោក អ៊ុន សុផល បានឡើងរាយការណ៍ អំពី សមាសភាពក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សស្រុក ដែលបានអនុវត្តការងារតាមគោលការណ៍បក្ស និងបានចូលរួមក្នុងវិស័យសង្គមធម៌ និងមនុស្សធម៌ ជាច្រើននៅថ្នាក់មូលដ្ឋាន ស្របទៅតាមគោលនយោបាយ និងទស្សនវិស័យរបស់បក្ស ដែលបានដាក់ចុះឲ្យអនុវត្តន៍នាពេលកន្លងមក បានយ៉ាងល្អប្រសើរ តែក៏នៅមានខ្វះចន្លោះចំណុចខ្លះៗ ដែលត្រូវអនុវត្តន៍បន្តឲ្យបានជោគជ័យ នៅពេលខាងមុខ។ លោក អ៊ុន សុផល ក្នុងនាមក្រុមការងារយុវជនគណបក្សស្រុក…

  • លោក បូរីស ចនសុន ថ្លែងថា ការតវ៉ាប្រឆាំងនឹងការរើងអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបង្វែរទៅជាអំពើហិង្សា

    លោក បូរីស ចនសុន ថ្លែងថា ការតវ៉ាប្រឆាំងនឹងការរើងអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបង្វែរទៅជាអំពើហិង្សា

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបានបង្វែរទៅជាអំពើហិង្សា និងចោរកម្ម ហើយលោកព្រមានថា នឹងចាប់ខ្លួនជនដែល ទទួលខុសត្រូវពាក់ព័ន្ធនឹងរឿងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ការព្រមានបែបនេះរបស់លោក ចនសុន ធ្វើឡើងក្រោយប៉ូលិស១៤នាក់បានទទួលរងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងនោះមាន០២នាក់របួសធ្ងន់ នៅពេលក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្បែរវិមាននាយករដ្ឋមន្រ្តី ។ សូមជម្រាបថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាតាមដងផ្លូវជាច្រើនក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលនេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំថ្ងៃទី២ ដើម្បីសម្តែងការថ្កោលទោសភាពសាហាវព្រៃផ្សៃរបស់អតីតប៉ូលិសអាម៉េរិក បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ក្នុងទីក្រុងមីននាផូលីស ៕

  • ប្រមុខការទូតអាល្លឺម៉ង់អះអាងថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកទំនងជារងផលប៉ះពាល់ ដោយសារការដកកងទ័ពចេញពីអាល្លឺម៉ង់

    ប្រមុខការទូតអាល្លឺម៉ង់អះអាងថា ទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកទំនងជារងផលប៉ះពាល់ ដោយសារការដកកងទ័ពចេញពីអាល្លឺម៉ង់

    អាល្លឺម៉ង់៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស់ បានសម្តែងការសោកស្តាយរបស់លោក នៅថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានផែនការកាត់បន្ថយចំនួនកងទ័ពអាម៉េរិក ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ អ្នកនយោបាយជាន់ខ្ពស់ដទៃទៀតក្នុងទីក្រុងប៊ែរ ឡាំង ក៏បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ ដោយពួកគេបាននិយាយថា ការសម្រេចចិត្តបែបនេះ ជាការវាយប្រហារចុងក្រោយចំពោះចំណងមិត្តភាពសហរដ្ឋអាម៉េរិក-អាល្លឺម៉ង់ និងជាហានិភ័យដល់សន្តិសុខ ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យយោធាអាម៉េរិកដកកងទ័ពចំនួន៩ពាន់៥រយនាក់ចេញពីអាល្លឺម៉ង់ ខណៈចំណាត់ការនេះ នាំឲ្យមានការព្រួយបារម្ភក្នុងតំបន់អឺរ៉ុប ជុំវិញការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី ។ បើសិនជាការសម្រេចចិត្តនេះត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពអាម៉េរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី៣ម៉ឺន៤ពាន់៥រយនាក់ មកនៅត្រឹម២ម៉ឺន៥ពាន់នាក់ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧ ៕

  • កូរ៉េខាងត្បូងនៅតែប្តេជ្ញាចិត្តអនុវត្តន៍ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េ បើទោះបីជាមានការព្រមានដកខ្លួនចេញពីសំណាក់កូរ៉េខាងជើង

    កូរ៉េខាងត្បូងនៅតែប្តេជ្ញាចិត្តអនុវត្តន៍ តាមកិច្ចព្រមព្រៀងអន្តរកូរ៉េ បើទោះបីជាមានការព្រមានដកខ្លួនចេញពីសំណាក់កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែបន្តការប្តេជ្ញាចិត្តអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បើទោះបីជាទីក្រុងព្យុងយ៉ាងបានគំរាមបិទការិយាល័យទំនាក់ទំនងរួមគ្នា និងបោះបង់កិច្ចព្រមព្រៀងយោធារវាងប្រទេស ស្តីពីការបន្ធូរបន្ថយភាពតានតឹងក៏ដោយនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា គោលជំហរចម្បងរបស់យើង គឺការអនុវត្តតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ (ខាងត្បូង និងខាងជើង) ក្នុងនោះមានដូចជាសេចក្តីប្រកាសភូមិផាន់មុនជុម ។ ការប្រកាសពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងខាងលើនេះ បានកើតមានឡើងក្រោយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង បានព្រមានថា បើសិនអាជ្ញាធរកូរ៉ខាងត្បូងនៅតែបន្តអនុញ្ញាតឲ្យសកម្មភាពចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ដោយក្រុមអ្នកនយោបាយរត់ចោលជួរកើតមានឡើងទៀតនោះ ទីក្រុងព្យុងយ៉ាងអាចនឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាគម្រោងបើកតំបន់ឧស្សាហកម្មកេសុង ព្រមទាំងបិទការិយាល័យទំនាក់ទំនងរួមគ្នានៅតំបន់ព្រំដែនខាងជើងទៀតផង ៕

  • អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងអស់ទាំងស្រុង

    អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងអស់ទាំងស្រុង

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ មិថុនា២០២០នេះ អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយប្រធានកិត្តិយស លោក យិន សាវ៉េន បាននាំយកអំណោយទៅជូនគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ និងជន្លង់ចំបើងទាំងស្រុង នៅចំណុច ផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាបកើតឡើង នៅវេលាម៉ោង ៥ៈ០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ ខឹ្លម យ៉ុង អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរាគ្មានទីពឹង រស់នៅជាមួយចៅ៣នាក់។ អគ្គិភ័យឆបឆេះផ្ទះខាងលើនេះមានទំហំ ទទឹង៤ម៉ែតគុណនិង៥ម៉ែត្រប្រក់ស្លឹក ជញ្ជាំងសង្កសីត្រូវបានឆេះអស់គ្មានសល់ ។ អគ្គិភ័យខាងលើនេះបណ្តាលខូចខាតផ្ទះ១ខ្នងនិងសម្ភារ មាន អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀលផងដែរ។ នៅក្នុងករណីអគ្គិភ័យខាងលើនេះសនត្ថកិច្ចប្រើប្រាស់ឡានទឹកជួយអន្តាគមន៍បាញ់ទឹកពន្លត់អស់ចំនួន ០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុង  និងមិនរាលដាលដល់ផ្ទះអ្នកដ៏ទៃ និងមិនបង្កអោយមនុស្សឬសត្វរងរបួសនោះឡើយ។អំណោយដែល បាននាំយកទៅប្រគល់នៅថ្ងៃនេះមានអង្ក៥០គីឡូ មីមួយកេសសៀងមួយយួរ ទឹកស៊ីអ៊ីវ ១ យួរ  ឃិត១កញ្ចប់ ថវិកា ២០ ម៉ឺនរៀល ស័ង្កសី…

  • អាជ្ញាធរខេត្តសៀមរាប បានរៀបចំកែលម្អ សោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី

    អាជ្ញាធរខេត្តសៀមរាប បានរៀបចំកែលម្អ សោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី

    សៀមរាប៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បានកំពុងដំណើរការកែលម្អ សោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណតរថយន្តធុនតូច សងខាងផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការកែលម្អសោភ័ណ្ឌភាព នឹងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលើនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង នឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។ លោក រស់ សុវណ្ណ ប្រធានអង្គភាពលទ្ធកម្មខេត្ត បានមានប្រសាសន៍ថា៖ គម្រោងកែលម្អសោភ័ណ្ឌភាពបាន រៀបចំទីតាំងចំណតរថយន្តធុនតូចនៅមុខផ្សារលើធំថ្មីនេះ នឹងរុះរើចិញ្ចើមផ្លូវក្រាលការ៉ូឡាចេញ  ហើយជំនួសដោយក្រាលកៅស៊ូបេទីម AC ព្រមទាំង មានគំនូសសញ្ញាសម្រាប់ការចតរថយន្ត នៅក្នុងប្រឡោះចតដដើម្បីឲ្យមានសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយល្អ ក្នុងគោលបំណងដើម្បីបញ្ចៀសនៅការកកស្ទះចរាចរណ៍ ក៏ដូចជាការរៀបចំឲ្យមានសណ្តាប់ធ្នាប់សាធារណ: ឲ្យមានភាពងាយស្រួលក្នុងការចតយានយន្តគ្រប់ប្រភេទផងដែរ។ លោកបានបន្តថា៖ គម្រោងការដ្ឋានកែលម្អសោភ័ណ្ឌភាពនៅមុខផ្សារលើនេះ គឺជាលើកទី១ហើយ ដែលក្រុមការងារយើងបានចាប់ផ្តើមដំណើរការ យើងត្រូវរៀបចំទីនេះឲ្យបានរួចរាល់ក្នុងរយ:ពេល ២ ខែទៀត នៅពេលបញ្ចប់គម្រោងខាងលើនេះ យើងនឹងបន្តធ្វើនៅគម្រោងទី២…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការអនាម័យ ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា

    សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការអនាម័យ ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា

    ខេត្តព្រះវិហារ៖ អនុប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក សំ លាងទ្រី លោកបានណែនាំដល់ប្រជាពលរដ្ឋ ឲ្យបន្តរួមគ្នាថែរក្សាសុខភាព និងបង្កើនការអនាម័យអោយបានជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពថមថយមកនៅកម្រិតទាប យ៉ាងណាក៏ដោយចុះ ។ ប្រសាសន៍ណែនាំរបស់ លោក សំ លាងទ្រី បានធ្វើក្នុងគ្រាដែលលោក បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក រួមជាមួយអាជ្ញាធរក្នុងមូលដ្ឋាន នាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារក្រីក្រជាង៣០គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាព ស្ថិតនៅក្នុងភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាថ្ងៃទី៨មិថុនាឆ្នាំ២០២០នេះ។ លោក សំ លាងទ្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ នៅទីនោះផងដែរ ។ លោកបានបន្តថា ដោយមើលឃើញពីតម្រូវការ និងភាពខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ…

  • គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការជីកដាក់លូ តាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី បានឈានការអ៊ុតកៅស៊ូរួចរាល់

    គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការជីកដាក់លូ តាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី បានឈានការអ៊ុតកៅស៊ូរួចរាល់

    ភ្នំពេញ ៖ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២ គិតមកដល់ថ្ងៃទី០៨មិថុនា នេះការកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ដោយបានអ៊ុតកៅស៊ូស្អាតហើយដែរ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាគិតមកដល់ពេលនេះ គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនិងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ក្តាន់២  ដោយកាត់ឃ្វាលសួនក្តាន់២ទៅជារង្វង់មូល បានឈានដល់ ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយ ហើយការជីកដាក់លូទំហំ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ី ក៏បានឈានមកដល់ទីបញ្ជប់ ព្រមទាំងបានអ៊ុតកៅស៊ូនិងអ៊ុតគំនូសសញ្ញាចរាចរណ៍បានស្អាតហើយដែរ។ គួរបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ គួរបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការ កែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ឋរុស្ស៊ីខាងលើរដ្ឋបាលរាជធានីភ្នំពេញបាន ស្ថាបនាដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕ធ.ដ  

  • លោកឧត្តមសេនីយ៍ ស្នងការខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត

    លោកឧត្តមសេនីយ៍ ស្នងការខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត

    កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត។ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបប្រចាំខែឧសភា ដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរង និងជាប្រធានសេនាធិការរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានអនុញ្ញាតិឲ្យអស់លោក-លោកស្រីស្នងការរង និងអស់លោកដែលជានាយការិយាល័យជំនាញ ឡើងមានមតិជុំវិញបញ្ហាប្រឈម ដែលកើតមានពេលបំពេញការងារភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ស្នងការក៏បានណែនាំដល់អស់លោកជានាយ-នាយរង និងមន្ត្រីនគរបាល ត្រូវលើកឡើងបញ្ហាប្រឈម ក៏ដូចជាកង្វល់នៅក្នុងចិត្តរាយការណ៍ជូនគណៈស្នងការ ហាមដាច់ខាតយករឿងផ្ទៃក្នុងរបស់អង្គភាពដើរនិយាយតាមក្រោមដើមឈើ ឬតុការហ្វេ។ ទន្ទឹមគ្នានោះទៀតសោតលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់លោកនាយការិយាល័យជំនាញ ពិសេសការិយាល័យបុគ្គលិក ត្រូវយកចិត្តទុកដាក់ធ្វើសំណើសុំឡើងស័ក្តិ តួនាទី ឬមេដាយជូនមន្ត្រីនគរបាលណា ដែលមានសមត្ថិភាព និងស្នាដៃក្នុងការបំពេញភារកិច្ច ។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសសើរដល់អស់លោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក ដែលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបំពេញការងារតាមតួនាទី ទទួលបានជោគជ័យនាពេលកន្លងមកគួរជាទីមោទនៈ។ លើសពីនោះទៀតអស់លោកក៏ត្រូវខិតខំ ដឹកនាំមន្ត្រីក្រោមឱវាទចុះបំពេញការងារឲ្យកាន់ដែលល្អប្រសើទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕ធ.ដ…