-
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញ ក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០។ ពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ខេត្តកំពង់ស្ពឺ។ អញ្ជើញមានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម អួន សារឿន ក្នុងនាមឯកឧត្តមមេបញ្ចាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយធពលខេមភូមិន្ទ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភទំនុកបម្រុងគ្រប់បែបយ៉ាងដល់វគ្គ និងបានកោតសរសើរដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក យោធាចារ្យ សិក្ខាកាមទាំងអស់ បានពុះពាររាល់ការលំបាករហូត ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់ទទួលបានលទ្ធផលល្អប្រសើរ និងគួជាទីមូទនៈ ។ ឯកឧត្តម អួន សារឿន បានបន្តទៀតថា ក្នុងរយៈ ០៣ ខែ កន្លងទៅ ដែលក្មួយៗបានឆ្លងកាត់ និងបានទទួលចំណេះដឹង ចំណេះធ្វើទូទៅផ្នែកកងទ័ព ដែលសាលា គ្រូយោធាចារ្យបានផ្តល់ដល់ក្មួយៗ។ សម្រាប់អនាគតក្មួយៗត្រូវមានចក្ខុវិស័យ ក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើទៅតាមការវិវឌ្ឃន៍សភាពការណ៍ថ្មីៗ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាលើពិភពលោកផងដែរ។…
-
ក្រុមមីក្រូហិរញ្ញវត្ថុ៖ នៅទទួលដុល្លារប្រភេទតូច ប៉ុន្តែលើកទឹកចិត្តការប្រើប្រាក់រៀល
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី៣០ ខែឧសភានេះ បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហើយទន្ទឹមនឹងនេះ សមាគមក៏បញ្ជាក់ចំពោះសាធារណជនឱ្យបានជ្រាបថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។ ប៉ុន្តែទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមចូលរួមលើកទឹកចិត្តដល់សាធារណជនឱ្យប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ៕
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធបាល់បោះ ដឹកនាំកិច្ចប្រជុំត្រៀមបើកលីគឡើងវិញ
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា ដែលមានរបៀវារៈដូចខាងក្រោម៖ ១-ត្រៀមរៀបចំការប្រកួតបាល់បោះលីគឡើងវិញ នៅដើមខែមិថុនា ដោយអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល និងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ២-បន្តអនុវត្តន៍យុទ្ធសាស្ត្ររបស់សហ័ន្ធ ក្នុងការពង្រឹងវិស័យកីឡាបាល់បោះ។ ៣-រៀបចំធ្វើមហាសន្និបាតបញ្ចប់អណាត្តិរបស់សហព័ន្ធ ដោយសម្រួលចេញនូវមន្ត្រីអសកម្ម ដោយបញ្ជូលអ្នកដែលស្រឡាញ់កីឡាបាល់បោះពិតប្រាកដ។ ជាចុងបញ្ចប់ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំទៅដល់គ្រូបង្វឹកមេត្តាប្រកាន់ខ្ជាប់នូវការបង្ការ ការពារដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ និងលើសពីនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការងារស្នូលសំខាន់ៗមួយចំនួនរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់ ៕
-
នៅម៉ាលី៖ ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែមិនទាន់កំណត់ថ្ងៃដឹកសពមកវិញ
ក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃទី៣០នេះថាទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់កាលពីម្សិលមិញនៅប្រទេសម៉ាលីដោយសារតែជំងឺកូវីដ១៩។ អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំសុជាតិបានឱ្យដឹងថា ទាហានមួកខៀវដែលបានបាត់បង់ជីវិតមានឈ្មោះថាស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលីក្រោមស្លាកអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ យ៉ាងណាក៏ដោយក្រសួងការពារជាតិមិនបញ្ជាក់ពីថ្ងៃដឹកសាកសពរបស់យុទ្ធជនដែលបានបាត់បង់ជីវិតនៅម៉ាលីថ្ងៃណានោះទេ។ គួររំលឹកថា ទាហានមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ៕
-
ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្នកព័ត៌មាន ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។ បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិត នៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ របស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។ បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
-
ក្រសួងសុខាភិបាល៖ រកឃើញអ្នកផ្ទុកកូវីដ១៩ ថ្មីម្នាក់ទៀត និងជាវិញម្នាក់ សរុបមានអ្នកឆ្លង១២៥នាក់ ជាសះស្បើយ១២៣នាក់ និងនៅសល់២នាក់កំពុងព្យាបាល
-
ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣ គ្រឿង និងធ្វេីឲ្យបុរសម្នាក់រងរបួស
ភ្នំពេញ៖ ស្ត្រីម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាក ម៉ាស្តារ មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូកង់បីចំនួន ៣គ្រឿង ដែលចតបន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវ និងបង់សម្រាប់អង្គុយលេងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបណ្ដាលឲ្យបាក់ខ្ទេចខ្ទី និងរងរបួសបុរសម្នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលបុរីជីបម៉ុងផ្នែកខាងលិច តាមបណ្ដោយផ្លូវ ១០១៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រី ម្នាក់រួមដំណើរ និងកូនប្រុសម្នាក់ទៀតបើករថយន្តម៉ាស្តារមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-1268ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំ ដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣គ្រឿង ដែលជាប់បន្តកន្ទុយគ្នានៅតាមចិញ្ចើមផ្លូវនឹងបង់សម្រាប់អង្គុយលេង របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបាក់ខ្ទេចខ្ទីអស់មួយ និងខ្ទាតម៉ូតូកង់បីចំនួន ២គ្រឿងមកកណ្ដាលផ្លូវកៀប និងរថយន្តទៅមុខលែងរួច ក្នុងនោះក៏មានបុរសម្ចាស់កង់បីម្នាក់រងរបួសជើងផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះមកដល់បានយករថយន្ត និងចំណែកម៉ូតូកង់បី និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា
-
មន្រ្តីអាវុធហត្ថស័ក្ត៣ស្រវឹងធ្លាក់ភ្នែក បើករថយន្តLexus បុករថយន្តចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនជាមន្រ្តីសមត្ថកិច្ច បានបើករថយន្ត Lexus មិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញដែលចតចោលលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងលេខ៣៨សេ ភូមិទ្រ្ទា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលរងការខូចខាតនោះម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ2AW-0575 នៅក្នុងរថយន្តមានឯកសណ្ឋានកងរាជអាវុធហត្ថស័ក្ត៣ ដែលមានឈ្មោះ វ៉ាន់ សុភី។ ចំណែកឯរថយន្តដឹកទំនិញមានម៉ាក HYUANDAI ពណ៌ស ស្លាកលេខ3D-5552 ចតចោលនៅលើចិញ្ចើមផ្លូវ។ តាមការរៀបរាប់ពីបុរសដែលជាអ្នកបើករថយន្ត Lexus RX330 ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានរថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនល្មមដែល ពេលមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានសភាពងងឹតផង នឹងរាងធ្លាក់ភ្នែកផងមើលមិនទាន់ក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹងតែម្តង បណ្ដាលឱ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ចំណេកឯរថយន្តដឹកទំនិញនោះរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមាន១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តដឹកទំនិញព្រមជួយថ្លៃខូចខាតទៅឲ្យរថយន្ត Lexus ចំនួន៣៥០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា …
-
រថយន្តកុងតឺន័របេីកលឿនបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីង រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បេីកឡេីងស្ពានព្រះមុន្នីវង្សចាស់ ក្នុងល្បឿនលឿនបានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យក្រឡាប់ផ្ញារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចលេីស្ពានព្រះមុន្នីវង្សចាស់ ក្នុងភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8196 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ឡេីងស្ពានព្រះមុន្នីចាស់(ស្ពានច្បារអំពៅ) ក្នុងទិសដៅពីកេីតទៅលិច បេីកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយស្ថានភាពផ្លូវកោងផងនោះ បានបួងចង្កូតខ្លាំងពេក បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញេីរជេីងម្ខាង រងការខូចខាតយ៉ាងដំណំ តែមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃេីញថា មិនបង្ករឲ្យនរណាម្នាក់រងរបួស និង មិនបង្ករឲ្យខូចខាតដល់សម្បត្តិរដ្ឋ សមត្ថកិច្ចក៏បានឲ្យតំណាងរថយន្តកុងតឺន័រ ហៅរថយន្តមកស្ទូច យករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា …
-
លោក ដូណាល់ ត្រាំ និយាយថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះថ្លែងថា រូបលោកកំពុងបញ្ចប់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយអង្គការសុខភាពពិភពលោក WHO ដោយសារតែបញ្ហាជម្ងឺ COVID-19 ហើយថា អង្គការអន្តរជាតិនេះបានក្លាយជាអាយ៉ងរបស់ប្រទេសចិន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ ថ្លែងនៅឯសេតវិមានថា អង្គការសុខភាពពិភពលោក WHO បានបរាជ័យចំពោះការធ្វើកំណែទម្រង់ក្នុងស្ថាប័នរបស់ខ្លួន ដែលប្រធានាធិបតីបានទាមទារតាមរយៈការផ្ញើលិខិតកាលពីថ្ងៃទី១៨ ខែឧសភា ទៅកាន់អគ្គនាយកអង្គការ WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស ដែលនៅក្នុងលិខិតនោះ បានទុករយៈពេល៣០ថ្ងៃឱ្យអង្គការអន្តរជាតិនេះ បង្ហាញពីការប្តេជ្ញាចិត្តដើ ម្បីធ្វើកំណែទម្រង់របស់ខ្លួន ។ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ពួកគេបានខកខានមិនបានធ្វើកំណែទម្រង់ដែលបានស្នើសុំ និងត្រូវការជាចាំបាច់…. ដូច្នេះថ្ងៃនេះ យើងនឹងបញ្ចប់ទំនាក់ទំនងរបស់យើងជាមួយអង្គការសុខភាពពិភពលោក WHO និងបង្វែរមូលនិធិទាំងនោះទៅអង្គការនៅទូទាំងសកលលោកផ្សេងទៀត ហើយសាកសមនឹងតម្រូវការផ្នែកសុខភាពសាធារណៈជាសកល ។ ជុំវិញការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ អង្គការសុខភាពពិភពលោក WHO នៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញនៅឡើយទេ ៕ …