-
សម្តេចភក្តី សាយ ឈុំ អញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង
ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង វីរ:សិល្បករផ្នែកអាយ៉ៃ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣:៥៥នាទីល្ងាច ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន នៃសព ផ្ទះលេខ២ ផ្លូវលេខ៦១៦ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព នឹងត្រូវដង្ហែទៅបញ្ជុះនៅវត្តក្រាំងស្លែង ភូមិស្តុកប្រិយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕ធ.ដ
-
ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្ស និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាសមាជិកគណៈកម្មកាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។ ក្នុងឱកាសនោះឯកឧត្តមអ្នកតំណាងរាស្ត្របានណែនាំ ជំរុញលើទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ករឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ ។ ឯកឧត្តមអ្នកតំណាងរាស្ត្រក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ អាវរងា ក្រមា ថវិកា និងសម្ភារសម្រាប់ចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានម៉ាស់ អាល់កុលលាងដៃ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឳ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សស្រុក ក្រោមអធិបតីភាពឯកឧត្ដម ចាយ បូរិន សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ៕ធ.ដ
-
រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចញអង្ករកម្ពុជាកើនឡើងជាង៤២ភាគរយក្នុងរយៈពេល៥ខែ
លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០ ១៧២ តោន។ នេះបើតាមបាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី២៩ ខែឧសភា។ ក្នុងរបាយការណ៍ដដែលឲ្យដឹងដែរថា សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបាន សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥តោន កើនឡើងចំនួន ១៩ ៤៣៦តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤តោន ។ របាយការណ៍បានកត់មស្គាល់ថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន…
-
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម
កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងកាលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលសិស្សនាយនគរបាលរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំការងារមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់របស់សាលារួមមាន៖ ១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគិតគូរសុខទុក្ខជីវភាពរស់នៅរបស់មន្រ្តីក្រោមឱវាទ ២. រួមគ្នាអភិវឌ្ឍសាល ដោយបង្កើនការដាំដុះ និងការចិញ្ចឹមសត្វ ៣. ធ្វើជាគំរូល្អក្នុងការចូលរួម និងគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៤.…
-
ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង
សៀមរាប៖ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីចុះផ្សព្វផ្សាយវិធានការ ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ បន្តប្រយុទ្ធប្រឆាំងការចម្លងជម្ងឺគូវីត១៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសាលាបឋមសិក្សាពាក់ស្នែង ។ មានប្រសាសន៏ក្នុងឪកាសនោះដែរ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិថា នៅក្នុងសហគមន៍យើង ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបន្តការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា អនុវត្តតាមការណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាបាល។ ជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ ជាក់ស្តែងយើងឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបប្រមាណជិត៦០០នាក់ បានទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការនាំចម្លងវារុសដ៏កាចសាហាវនោះក្នុងរយ:កាលកន្លងមក វាជាការកត់សំគាល់ផងដែរ។ សមាជិកនៃអ្នកចូលរួមក្នុងកម្មវិធីនោះ ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃការរក្សាគម្លាតសុវត្ថិភាព និងមានពាក់ម៉ាសការពារសុខភាពគ្រប់ៗគ្នាជាការល្អប្រសើរណាស់ដែលកម្មវិធីនេះ រៀបចំឡើងដោយក្រុមការងារចុះជួយមូលដ្ឋានរបស់រាជរដ្ឋាភិបាល សហការជាមួយសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន និងមានការគាំទ្រដោយអាជ្ញាធរមូលដ្ឋានភូមិឃុំផងដែរ ។ ឯកឧត្តម ផៃ…
-
នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ មានជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេីឃាត់ខ្លួន នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ៩កេីត ខែជេស្ធ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុមទី១១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ផែង សុខខី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។ លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១…
-
ចូលកោសខ្យល់ត្រូវនាងៗបន្លំលួចយកលុយអស់១,៥០០ដុល្លារ ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន៤នាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ មានជនសង្ស័យប្រុសស្រី០៤នាក់ ដែលជាប់ពាក់ព័ន្ធករណី យកលុយដុល្លារសែនដូរយកលុយដុល្លារពិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២១ និង២៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលមួយកន្លែង ផ្លូវ១៩១០ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី០៤នាក់ ដែលជាប់ពាក់ព័ន្ធរួមមាន ទី១ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី២ឈ្មោះ សា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានយកអំណោយចែកជូនដល់នារីក្រុងស្វាយរៀង ដើម្បីបំពេញបេសកកម្មមនុស្សធម៌ក្នុងមូលដ្ឋាន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកនូវអំណោយជូនដល់ នារីក្រុងស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវក្តីសោមន្សរីករាយ ចំពោះការយកចិត្តទុកដាក់របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដែលបានបំពេញនូវតួនាទី ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកនៃវឌ្ឍនៈភាពកម្ពុជា។ ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ផងដែរ។ លោកជំទាវ ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់បងប្អូន ជានារីនៃក្រុងស្វាយរៀង ត្រូវធ្វើយ៉ាងណា កសាង អភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងដំណាក់កាលនេះ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់នូវជម្ងឺកូវីដ១៩ ទាំងអស់គ្នា ដោយរក្សាអនាម័យ និងគម្លាតនៃការរស់នៅ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលទាំងអស់គ្នា ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ…
-
អាជ្ញាធរខេត្តណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ
ថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភីរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន ដោយការពាក់ម៉ាស សំអាតដៃជាមួយអាល់កុលនិងសាប៊ូឬជែល រក្សាគម្លាតសុវត្ថិភាពសង្គម និងហាមការប្រមូលផ្តុំជួបជុំមនុស្សច្រើនដើម្បីការពារ ការឆ្លងកូវិដ ១៩ និងទប់ស្កាត់ការរាតត្បាតជម្ងឺ ផ្សេង ៗ នៅក្នុងសហគមន៍ ពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីប្រទេសថៃឬប្រទេសផ្សេងៗ បើសង្ស័យឬមានសុខភាពមិនប្រក្រតីក្នុងករណីមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លួន ក្អក ហៀរសំបោរ ពិបាកដកដង្ហើម ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់។ លោក ង៉ាន់ ភីរុណ មានប្រសាសន៍ផ្តាំផ្ញើនិង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពីវិធានការពារពីការឆ្លងជំងឹមិនថាតែបង្ការការឆ្លង កូវីត១៩នោះទេ ជំងឹផ្សេងៗក៍ត្រូវបង្ការនិងការពារផងដែរ ជាពិសេសរដូវភ្លៀងវស្សាភ្លៀងធ្លាក់ជោគជាំត្រូវប្រុងប្រយ័ត្នជាមួយជំងឺគ្រុនឈាមផងដែរ បន្ថែមពីនេះសូមបងប្អូន ធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសព័ត៌មានរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ឋទៅនឹងជំងឺកូវីដ១៩។លោកអភិបាលរងខេត្តមានប្រសាសន៍ថា៖ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតក្រោមដំបូលសន្តិភាពតែមួយ។ដោយឡែកខេត្តសៀមរាបក៍ទទួលបាននូវការអភិវឌ្ឍន៍និងទទួលបាន…
-
ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន វីរៈស័កហ្វាយនែន ម្នាក់ករណីស៊ីដាច់លុយចំនួន១៧.៥៨៣ដុល្លា
ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន វីរៈស័កហ្វាយនែន ម្នាក់ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ករណីស៊ីដាច់លុយក្រុមហ៊ុនអស់ចំនួន១៧.៥៨៣ដុល្លា មិនប្រគល់ឲ្យក្រុមហ៊ុនវិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង០០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនវីរៈស័កហ្វាយនែន ផ្ទះលេ៨អា ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ រើន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឥណទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទហលេខ២ ផ្លូវលំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ ចំណែកដើមបណ្តឹងមានឈ្មោះ ប៉ែន ជាលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក្រុមហ៊ុនឥទាន (ក្រុមហ៊ុនវីរៈស័កហ្វាយនែន) ស្នាក់នៅផ្ទះលេខ១១k ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩ខាងក្រុមហ៊ុន បានឲ្យជនសង្ស័យដើរប្រមូលលុយពីអតិថិជន ប៉ុន្តែមិនបានយកមកប្រគល់ឲ្យក្រុមហ៊ុននោះទេ រហូតដល់ថ្ងៃទី២៨ ខែឧសភា…