Category: ព័ត៌មាន

  • ក្មេងស្ទាវមួយក្រុមបានយកដបស្រាវាយក្បាលបុរសម្នាក់បណ្ដាលឱ្យហូរឈាមស្រោចខ្លួន និងយកទូរស័ព្ទ១គ្រឿងហើយគេចខ្លួនបាត់

    ក្មេងស្ទាវមួយក្រុមបានយកដបស្រាវាយក្បាលបុរសម្នាក់បណ្ដាលឱ្យហូរឈាមស្រោចខ្លួន និងយកទូរស័ព្ទ១គ្រឿងហើយគេចខ្លួនបាត់

    ភ្នំពេញ៖ បុរសវ័យចំណាស់២នាក់ បានចូលផឹកសុីក្នុងហាងមួយកន្លែងត្រូវក្រុមក្មេងស្ទាវវាយ១ដបស្រាបែកក្បាលហូរឈាមស្រោចខ្លួនរួចបន្លំយកទូរស័ព្ទដៃជនរងគ្រោះ ទៅបាត់មួយគ្រឿងទៀតកាលពីវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ ឋិតនៅហាងយីហោ ជំនោលីលី តាមបណ្ដោយផ្លូវលេខ២៧១ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ តាមសម្ដីបុរសម្នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពីរនាក់ជនរងគ្រោះ បានមកអង្គុយផឹកស៊ីនៅហាងជំនោលីលី និងបានហៅស្រាបៀរកម្ពុជាដបចំនួនពីកញ្ច្រែងស្មើនឹង១២ដបមកផឹក ពេលដែលកំពុងតែអង្គុយផឹកបុរសជនរងគ្រោះ បានហើយនារីមកអង្គុយក្បែរថាស្រីអូន មកអង្គុយជិតបងចាំបងឱ្យលុយ។ ប្រភពព័ត៌មានបានបន្តថា ពេលដែលបាននារីអង្គុយជិត ជនរងគ្រោះក៏បានផឹកស៊ីហើយនិយាយលេងធម្មតា ពេលនោះក៏មានក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីនៅតុជិតនិងដើរមក ហើយបានយកដបស្រាបៀរវាយក្បាលបុរសជាជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល រួចក៏បានបន្លំយកទូរសព្ទដៃម៉ាក iphone មួយគ្រឿងរបស់ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ ពេលនោះបុរសជាជនរងគ្រោះបានខ្ចីទូរស័ព្ទរបស់មិត្តភក្កិបានខលទៅក្រុមគ្រួសារឲ្យមកដឹងទៅព្យាបាលរបួសនៅមន្ទីរពេទ្យ  និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីឱ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕ធ.ដ ដោយ៖  ជីម  ភារ៉ា

  • ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ដរាជបូព៌នៃសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងពេលវិបត្តិកូវីដ.១៩

    ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ដរាជបូព៌នៃសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងពេលវិបត្តិកូវីដ.១៩

    សៀមរាប៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកទេយ្យវត្ថុជាគ្រឿង ឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ,១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានសភាពធូរស្រាលក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជាជាបញ្ហាអាទិភាព ក្នុងគោលបំណងចៀសវាងនូវរលកទី២ ដែលអាចកើតមានគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋយើងមានការធ្វេសប្រហែសក្នុងការការពារ ។ ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា ដោយសារបញ្ហាជំងឺកូវីដ១៩នេះ បានធ្វើឲ្យទីវត្តអារាមនានា មានសភាពស្ងប់ស្ងាត់…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

    សៀមរាប៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០អញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនៈកិច្ចរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅកន្លែងផលិតសូត្រ ដោយមានការចូលរួមពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិ១ផលិតផល១ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច លោកស្រី អ៊ំ សោភា នាយិការប្រត្តិបត្តិក្រុមហ៊ុន GSD PHEACH CO., LTD ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម…

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    កំពង់ធំ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជម្រើសមុខរបរដើម្បីកំណើនជីវភាព ហើយគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាសប្បាយរីករាយពេលបងប្អូនសម្រេចជោគជ័យក្នុងការបង្កើនជីវភាពរបស់ខ្លួន។ ការថ្លែងរបស់រដ្ឋមន្ត្រីទាំង ២ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ វេទិកាសធារណៈដែលរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមផងដែរពីសមាជិកក្រុមការងារ និងមន្ត្រីនៃក្រសួងពាក់ព័ន្ធនានា ក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំដីក្នុងតំបន់អភិរក្សសត្វខ្សឹបស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោកដើម្បីប្រកបរបរកសិកម្ម។ ចំពោះមុខនៃសំណើរបស់ប្រជាសហគមន៍អូលួកាត់ដីទំហំ ៣៥០ ហិកតានេះពីតំបន់អភិរក្សសត្វខ្សិប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន ដើម្បីក្លាយជាយន្តការស្របច្បាប់លើការបំពេញដំណើការនីតិវិធី…

  • សម្តេចភក្តី សាយ ឈុំ អញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង

    សម្តេចភក្តី សាយ ឈុំ អញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង

    ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក ឈិន ឈាង វីរ:សិល្បករផ្នែកអាយ៉ៃ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣:៥៥នាទីល្ងាច ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន នៃសព ផ្ទះលេខ២ ផ្លូវលេខ៦១៦ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព នឹងត្រូវដង្ហែទៅបញ្ជុះនៅវត្តក្រាំងស្លែង ភូមិស្តុកប្រិយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ  ទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕ធ.ដ

  • ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្ស និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ

    ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្ស និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាសមាជិកគណៈកម្មកាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងយុវជនគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។ ក្នុងឱកាសនោះឯកឧត្តមអ្នកតំណាងរាស្ត្របានណែនាំ ជំរុញលើទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ករឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានោះឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ ។ ឯកឧត្តមអ្នកតំណាងរាស្ត្រក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ អាវរងា ក្រមា ថវិកា និងសម្ភារសម្រាប់ចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានម៉ាស់ អាល់កុលលាងដៃ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឳ បានអញ្ជើញចូលរួមកម្មវិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សស្រុក ក្រោមអធិបតីភាពឯកឧត្ដម ចាយ បូរិន សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ ៕ធ.ដ

  • រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចញអង្ករកម្ពុជាកើនឡើងជាង៤២ភាគរយក្នុងរយៈពេល៥ខែ

    លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០ ១៧២ តោន។ នេះបើតាមបាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី២៩ ខែឧសភា។ ក្នុងរបាយការណ៍ដដែលឲ្យដឹងដែរថា សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបាន សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥តោន កើនឡើងចំនួន ១៩ ៤៣៦តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤តោន ។ របាយការណ៍បានកត់មស្គាល់ថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន…

  • ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម

    ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម

    កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងកាលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលសិស្សនាយនគរបាលរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំការងារមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់របស់សាលារួមមាន៖ ១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគិតគូរសុខទុក្ខជីវភាពរស់នៅរបស់មន្រ្តីក្រោមឱវាទ ២. រួមគ្នាអភិវឌ្ឍសាល ដោយបង្កើនការដាំដុះ និងការចិញ្ចឹមសត្វ ៣. ធ្វើជាគំរូល្អក្នុងការចូលរួម  និងគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៤.…

  • ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង

    ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង

    សៀមរាប៖ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីចុះផ្សព្វផ្សាយវិធានការ ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ បន្តប្រយុទ្ធប្រឆាំងការចម្លងជម្ងឺគូវីត១៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសាលាបឋមសិក្សាពាក់ស្នែង ។ មានប្រសាសន៏ក្នុងឪកាសនោះដែរ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិថា នៅក្នុងសហគមន៍យើង ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបន្តការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា អនុវត្តតាមការណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាបាល។ ជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ ជាក់ស្តែងយើងឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបប្រមាណជិត៦០០នាក់ បានទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការនាំចម្លងវារុសដ៏កាចសាហាវនោះក្នុងរយ:កាលកន្លងមក វាជាការកត់សំគាល់ផងដែរ។ សមាជិកនៃអ្នកចូលរួមក្នុងកម្មវិធីនោះ ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃការរក្សាគម្លាតសុវត្ថិភាព និងមានពាក់ម៉ាសការពារសុខភាពគ្រប់ៗគ្នាជាការល្អប្រសើរណាស់ដែលកម្មវិធីនេះ រៀបចំឡើងដោយក្រុមការងារចុះជួយមូលដ្ឋានរបស់រាជរដ្ឋាភិបាល សហការជាមួយសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន និងមានការគាំទ្រដោយអាជ្ញាធរមូលដ្ឋានភូមិឃុំផងដែរ ។ ឯកឧត្តម ផៃ…

  • នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម

    នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ  មានជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេីឃាត់ខ្លួន នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ៩កេីត ខែជេស្ធ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុមទី១១ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ផែង សុខខី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។ លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែឧសភា​​ ឆ្នាំ២០២០ វេលាម៉ោង១…