-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី០១ ខែមិថុនា ស្អែកនេះ
តាមការគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលើកញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លារអាម៉េរិក ដើម្បីកសាងផ្លូវចំនួន៣៤ខ្សែ នៅក្នុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕
-
ឯកឧត្តម ស សុខា និងក្រុមការងារ អញ្ជើញពិនិត្យមើលការសាងសង់អគារសិក្សាសាលាបឋមសិក្សា សម្តេច ជា ស៊ីម
ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯ,ឧ ស សុខា រដ្ឋលេធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការជួសជុល កែលម្អ និងសាងសង់អគារសិក្សា ថ្មីនៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង ដែលបាន និងកំពុងតែដំណើរការសាងសង់។ សូមបញ្ជាក់ថា ការសាងសង់អគារថ្មី និងជួសជុលកែលម្អអគារសិក្សាខ្លះនៅក្នុងបរិវេណសាលាបឋមសិក្សា សម្តេច ជា ស៊ីម នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកែលម្អសោភ័ណភាពអគារសិក្សា និងបំពេញតម្រូវការចាំបាច់ របស់សិស្សានុសិស្ស ដែលត្រូវចូលរៀនពី១ឆ្នាំទៅ១ឆ្នាំ មានការកើនឡើងជាលំដាប់ ត្រូវការអគារសិក្សាបន្ថែម។ ចំពោះការសាងសង់ និងជួសជុលកែលម្អអគារសិក្សានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម គឺជាការផ្តួចផ្តើមឡើងដោយ ឯ,ឧ និងក្រុមការងារ ព្រមទាំងមានការចូលរួមឧបត្ថ្ថមថវិកាពីសំណាក់សប្បុរសជននានា ដោយពុំប្រើប្រាស់ថវិការដ្ឋឡើយ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯ,ឧ ស សុខា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់…
-
ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារទី៣នៃ “គ.យ.ក.ស” សាលាដំបូង និងអយ្យការ អមសាលាដំបូងជួយឧបត្ថម្ភថវិកា ៣លានរៀលដល់នាយប៉ុស្តិ៍រដ្ឋបាលក្តុលសែនជ័យ
ខេត្តកំពង់ ឆ្នាំង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់មកលើមន្ត្រីថ្នាក់ក្រោមបន្ទាប់ ពីបានទទួលបានព័ត៌មានថា មានករណី ហិង្សាមួយកេីតឡេីង នៅចំណុច១០៤ ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកលើលោក ឃួន ខន ប៉ុស្តិ៍ រដ្ឋបាលក្តុលសែនជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ខណៈពេលកំពុង យកដីកាកោះអោយឈ្មោះ ដួង ទូច ដែលជាជនសង្ស័យ ក៏ត្រូវកូនប្រុស គេលួចវាយនឹងដំបងចំក្បាលបណ្តាលអោយរងរបួសធ្ងន់ ក្នុងការអនុវត្តន៍ដីការបស់តុលាការ អំឡុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនោះ ទូទាំងប្រទេស។ ក្នុងនាមឯកឧត្តរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាដោះស្រាយការកកស្ទះសំណុំរឿង ព្រមទាំង ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារទី៣៖ ទទួលបន្ទុកការអនុវត្តន៍ យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាខេត្តកំពង់ឆ្នាំង នៃ “គ.យ.ក.ស” ព្រមទាំងឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ ជាអុប្រធានក្រុម, ឯកឧត្តម តាន់ហ៊ាង…
-
ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឯកភ្នំ និងប្រធានគណបក្សខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ជួយដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតនិងកំពុងជួបការលំបាកខ្លាំង រស់នៅតំបន់ទន្លេសាប ក្នុងឃុំកោះជីវាំង
អំណោយស្បៀង និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង តាមរយៈ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានស្រុកឯកភ្នំ និងឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជន ខេត្តបាត់ដំបង បានពាំនាំយកមកចែកជូនដល់គ្រួសារកំពុងតែជួបការលំបាកខ្លាំងដោយសារ តែការរាតត្បាតជាសកលពីជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-19ក្នុងរយៈពេលកន្លងមក។ ដោយ ក្នុង១គ្រួសារៗ ទទួលបាននូវ៖ អង្ករ២៥គក្រ, មី១កេស, ភេសជ្ជៈ ២កេស, អំពូលសូឡា១ឈុត, ទឹកត្រី-ទឹកស៊ីវអ៊ីវ ៤យួរ, សៀងផ្អែម ៥គីឡូក្រាម,ត្រីខ១យួ និងថវិកាចំនួន ៥ម៉ឺនរៀល។ ក្នុងនោះក៏មានឧបត្ថម្ភជូនដល់ប្រជាការពារចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ក៏ទទួលបាននូវការឧបត្ថម្ភដូចៗគ្នានិងបានប្រគេនបច្ច័យកដាងវត្តនៅទីនោះផងដែរ។ពិធីចែកអណោយនេះបានប្រព្រឹត្តទៅ នៅ”វត្តអន្លង់តាអួរ”ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ខែឧសភា កន្លងទៅថ្មីៗនេះ។ ឯកឧត្តម សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកឯកភ្នំ បានថ្លែងដោយពាំនាំ នូវការសាកសួរសុខទុក្ខពីសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន…
-
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជម្រើសមុខរបរដើម្បីកំណើនជីវភាព
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរជម្រើសមុខរបរដើម្បីកំណើនជីវភាព ហើយគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាពិតជាសប្បាយរីករាយពេលបងប្អូនសម្រេចជោគជ័យក្នុងការបង្កើនជីវភាពរបស់ខ្លួន។ ការថ្លែងរបស់រដ្ឋមន្ត្រីទាំង ២ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ វេទិកាសធារណៈដែលរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមផងដែរពីសមាជិកក្រុមការងារ និងមន្ត្រីនៃក្រសួងពាក់ព័ន្ធនានា ក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំដីក្នុងតំបន់អភិរក្សសត្វខ្សឹបស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោកដើម្បីប្រកបរបរកសិកម្ម។ ចំពោះមុខនៃសំណើរបស់ប្រជាសហគមន៍អូលួកាត់ដីទំហំ ៣៥០ ហិកតានេះពីតំបន់អភិរក្សសត្វខ្សិប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៥៧គ្រួសារ នៅស្រុកចន្ទ្រា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា មកពី២ឃុំ រួមមាន ៖ ឃុំទួលស្តី និងឃុំសំរោង សរុបចំនួន៥៧គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ ជនចំណាកស្រុក និង គ្រួសារមានជីវភាពខ្វះខាត នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ ការចុះសំណេះសំណាលនេះ លោកជំទាវបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា…
-
សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយសូមឱ្យបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ បេីទោះបីពេលនេះអត្រាឆ្លងនៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ សម្ដេចបានបន្តថា យេីងមិនបានភ្លេចទេពីការតស៊ូលំបាកគ្រប់យ៉ាងកាលពីមុនចាប់តាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាពនិងរីកចម្រេីនមកដល់សព្វថ្ងៃ។ សម្ដេចក៏សុំអរគុណអ្នកដែលបានបង្ហោះរូបសម្ដេច និងក្រុមគ្រួសារ ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំក៏ដូចជាការតស៊ូខិតខំប្រឹងប្រែង របស់បងប្អូនជនរួមជាតិទម្រាំយេីងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយេីងមិនត្រូវបណោ្តយខ្លូនអោយរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែសនឹងការមេីលស្រាលចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩នោះទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិក្នុងការចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ៕ធ.ដ
-
ក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលចុះ អប់រំពីការរក្សាអនាម័យ ចែកម៉ាស់ និងសាប៊ូ ដល់ កម្មករ-កម្មការនី រោងចក្រ ដើម្បីទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩
កណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ មានឯកឧត្តម នៃ និយម ប្រធានគណៈពង្រឹងភូមិថ្មី លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ រួមជាមួយនឹងយុវជន ស.ស.យ.ក ចុះជួយសង្កាត់ និងភូមិ ទាំងអស់ នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចុះ អប់រំណែនាំពីការធ្វើអនាម័យ ចែកម៉ាស់ និងសាប៊ូ ដល់កម្មករ កម្មការនី រោងចក្រ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃ មេរោគកូវីដ១៩ នៅកម្ពុជា ទៅតាមការអំពាវនាវឡើង របស់ប្រមុខដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល អភិបាលខេត្តកណ្តាល ឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់នៃជំងឺនេះ ដោយឱ្យអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់…
-
ក្មេងស្ទាវមួយក្រុមបានយកដបស្រាវាយក្បាលបុរសម្នាក់បណ្ដាលឱ្យហូរឈាមស្រោចខ្លួន និងយកទូរស័ព្ទ១គ្រឿងហើយគេចខ្លួនបាត់
ភ្នំពេញ៖ បុរសវ័យចំណាស់២នាក់ បានចូលផឹកសុីក្នុងហាងមួយកន្លែងត្រូវក្រុមក្មេងស្ទាវវាយ១ដបស្រាបែកក្បាលហូរឈាមស្រោចខ្លួនរួចបន្លំយកទូរស័ព្ទដៃជនរងគ្រោះ ទៅបាត់មួយគ្រឿងទៀតកាលពីវេលាម៉ោង១១ និង១៥ នាទីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ ឋិតនៅហាងយីហោ ជំនោលីលី តាមបណ្ដោយផ្លូវលេខ២៧១ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ តាមសម្ដីបុរសម្នាក់ដែលអង្គុយផឹកសុីជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពីរនាក់ជនរងគ្រោះ បានមកអង្គុយផឹកស៊ីនៅហាងជំនោលីលី និងបានហៅស្រាបៀរកម្ពុជាដបចំនួនពីកញ្ច្រែងស្មើនឹង១២ដបមកផឹក ពេលដែលកំពុងតែអង្គុយផឹកបុរសជនរងគ្រោះ បានហើយនារីមកអង្គុយក្បែរថាស្រីអូន មកអង្គុយជិតបងចាំបងឱ្យលុយ។ ប្រភពព័ត៌មានបានបន្តថា ពេលដែលបាននារីអង្គុយជិត ជនរងគ្រោះក៏បានផឹកស៊ីហើយនិយាយលេងធម្មតា ពេលនោះក៏មានក្រុមក្មេងស្ទាវដែលអង្គុយផឹកស៊ីនៅតុជិតនិងដើរមក ហើយបានយកដបស្រាបៀរវាយក្បាលបុរសជាជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល រួចក៏បានបន្លំយកទូរសព្ទដៃម៉ាក iphone មួយគ្រឿងរបស់ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ ពេលនោះបុរសជាជនរងគ្រោះបានខ្ចីទូរស័ព្ទរបស់មិត្តភក្កិបានខលទៅក្រុមគ្រួសារឲ្យមកដឹងទៅព្យាបាលរបួសនៅមន្ទីរពេទ្យ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីឱ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ដរាជបូព៌នៃសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងពេលវិបត្តិកូវីដ.១៩
សៀមរាប៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកទេយ្យវត្ថុជាគ្រឿង ឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលដល់ការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ,១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានសភាពធូរស្រាលក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជាជាបញ្ហាអាទិភាព ក្នុងគោលបំណងចៀសវាងនូវរលកទី២ ដែលអាចកើតមានគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋយើងមានការធ្វេសប្រហែសក្នុងការការពារ ។ ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា ដោយសារបញ្ហាជំងឺកូវីដ១៩នេះ បានធ្វើឲ្យទីវត្តអារាមនានា មានសភាពស្ងប់ស្ងាត់…