-
សភាថៃអនុម័តថវិកាជិត៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
ថៃ៖ រដ្ឋសភានៃប្រទេសថៃ កាលពីម្សិលមិញ បានអនុម័តកញ្ចប់ថវិកាជិត៦០ពាន់លានដុល្លារអាម៉េរិក ជាកញ្ចប់អន្តរាគមដ៏ធំបំផុតមិនធ្លាប់មាន ក្នុងគោលដៅស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈដែលសេដ្ឋកិច្ចជាតិរងផលប៉ះពាល់ខ្លាំង ដោយសារតែជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។ កញ្ចប់ថវិកា១.៩ទ្រីលានបាត ឬ ៥៩.៧ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរប្រចាំអាស៊ីអាគ្នេយ៍មួយនេះ ក្នុងឆ្នាំ២០២០ ក្នុងនោះ ប្រមាណ១៧.៣ពាន់លានដុល្លារអាម៉េរិកនឹងត្រូវផ្តល់ជូនជាជំនួយដល់កសិករ និងអ្នកលក់ដូរតាមដងផ្លូវ និងអ្នកដែលគ្មានការងារធ្វើ ដែលព្យួរដោយសារតែវិបត្តិកូវីដ១៩នេះ ជាដើម។ ក្រៅពីនេះ ក៏មានការផ្តល់ថវិកាដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាព និងបង្កើនការបញ្ជាទិញថាមពល ក៏ដូចជាថវិកាប្រមាណ១.៤ពាន់លានដុល្លារ នឹងផ្តល់សម្រាប់វិស័យសុខាភិបាល ប៉ុន្តែរដ្ឋាភិបាលមិនទាន់បង្ហាញថា ត្រូវចំណាយលម្អិតបែបណានៅឡើយទេ។ មកទល់ពេលនេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់នាក់ ស្លាប់៥៧នាក់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ថៃធូរស្រាលច្រើន ក្នុងនោះ ថ្ងៃខ្លះ ពុំមានឆ្លងថ្មី ហើយបើឆ្លង ក៏មានតិចតួចដែរ បើធៀបនឹងរយៈពេលប៉ុន្មានខែមុន ដែលម្តងៗ ឆ្លង១ថ្ងៃ អាចមានដល់១០០នាក់ឯណោះ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ឧសភា ម្សិលមិញ ថៃរកឃើញឆ្លងថ្មី ត្រឹម៤នាក់ប៉ុណ្ណោះ៕
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដំណើរការការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការផ្ដល់សេវាសង្គម មានប្រសិទ្ធភាពក្នុងដំណាក់កាលនៃជំងឺកូវីដ១៩
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថាដំណើរការការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។ ការថ្លែងបែបនេះខណៈដែលលោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វាយរៀង ដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរចំពោះលោក លោស្រី ប្រធានក្រុមការងារចុះ ជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀងនិងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះគឺប្រារព្ធឡើងគឺ ឆ្លើយតបនឹងសេចក្តី ណែនាំ លេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០…
-
បុរស២នាក់ ត្រូវរថយន្តយីឌុបបើកកិនស្លាប់ទាំងពីរនាក់ភ្លាមៗ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿង បើកបញ្ច្រាស់ទិសដៅគ្នាកិនស្លាប់ កាលពីវេលាម៉ោង១៦ និង៣១ នាទីថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ទាំងពីរនាក់ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល1A-1129 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងផងបានវ៉ារថយន្តមួយគ្រឿងមកខាងឆ្វេងដៃ មិនផុតបណ្តាលឲ្យប៉ះដៃចង្កូតដួលទៅនឹងថ្នល់ស្របពេលមានមួយរថយន្តមួយគ្រឿងប្រភេទយីឌុប ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់បើកបញ្ច្រាស់ទិសដៅគ្នាពិជើងទៅត្បូងកិនបែកក្បាលធ្លាយខួរស្លាប់ ទាំងពីរនាក់តែម្តង។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បានព្យាយាមបើករត់ប្រមាណជាង ២០០ម៉ែត្រយកទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែង រួចតែកុងរថយន្តដោះស្លាកលេខរថយន្តចេញរួចគេចខ្លួនបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដទៅតម្ដល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យការប្រពៃណី៕ ដោយ៖ ជីម ភារ៉ា
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញការយកចិត្តទុកដាក់ និងគិតដល់ឧត្តមប្រយោជន៍របស់កុមារ
ក្នុងសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជា មានប្រសាសន៍ «ត្រូវយកចិត្តទុក និងគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារ ជាពិសេសកុមាររស់នៅកន្លែងថែទាំជំនួស កុមារកំពុងរស់នៅកន្លែងឃុំឃាំង កុមារដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីកូវីដ-១៩»។ នៅក្នុងឱកាសនៃការប្រារព្ធទិវានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសែន បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីទប់ស្កាត់ការឆ្លង COVID19 ដល់កុមារ។ «ទោះបីជាកម្ពុជាយើងមានរបាយការណ៍ស្តីពីករណីឆ្លងដល់កុមារតែមួយករណីក៏ដោយ ប៉ុន្តែ COVID-19 បានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កុមារគ្រប់រូប និងកាន់តែប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតចំពោះកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ»។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ជាពិសេសកុមារក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នានៅក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ។ សូមបញ្ជាក់ថា នៅក្នុងសារអបអរសាទរខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០…
-
ឯកឧត្តម ងិន ឃន ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានជម្រុញឲ្យគ្រប់គណបក្សមូលដ្ឋានភូមិ-សង្កាត់ទាំង១០ យុវជន-ជនសកម្ម របស់ គណបក្សក្រុង ពង្រឹងនូវធ្លុងសាមគ្គីផ្ទៃក្នុង ដើម្បីកសាងកម្លាំងបក្សក្នុងការត្រៀមដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និង ២០២៣ ខាងមុខ
ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានដាក់ចេញនូវផែនការដើម្បីពង្រឹងការងារដល់បក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងសង្កាត់ទាំង១០នៃក្រុងបាត់ដំបង ដោយបានធ្វើការណែនាំក្រើនរំលឹកមេបក្សភូមិ – សង្កាត់ឲ្យបន្តភាពសកម្មរបស់ខ្លួនជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកបក្សគណបក្សប្រជាជន និងការកសាងកម្លាំងថ្មីជាកូនចៅរបស់សមាជិកគណបក្សប្រជាជន និងកម្លាំងថ្មីដែលទើបគ្រប់អាយុសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ ជាពិសេស ត្រូវចេះចលនាសមាជិកគណបក្សដទៃ និងបងប្អូនដែលនៅមិនទាន់ជ្រើសយកគណបក្សណាមួយ នៅឡើយនោះ ដើម្បីឲ្យចូលរួមជាមួយជីវភាពនយោបាយរបស់គណបក្សប្រជាជនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ ការលើកឡើងរបស់ឯកឧត្តមប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងនេះ គឺក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់គណបក្សក្រុងក្នុងខែឧសភា ឆ្នាំ២០២០ និង លើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្តខាងមុខទៀត។ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុង ឯកឧត្តម លោកជំទាវ ដែលជាប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានបណ្តាសង្កាត់ទាំង១០ និងថ្នាក់ដឹកនាំបក្សសមាជិកបក្សមូលដ្ឋាននៃសង្កាត់១០ កាលពីព្រឹកថ្ងៃទី៣១ខែឧសភាថ្មីៗនេះ។ តាមរយៈរបាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពការងាររបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង របស់ លោកផេង សិទ្ធី ប្រធានគណបក្សក្រុង បានរំលេចឲ្យដឹងថា៖ក្រៅពីគណបក្សក្រុង និងគណបក្ស១០សង្កាត់។មានសាខាបក្សមូលដ្ឋានក្នុងក្រុង ចំនួន៤។មានក្រុមបក្សចំនួន ៦.៤១៤ក្រុមបក្ស។គ្រួសារបក្សចំនួន ១៧.៦០៧គ្រួសារ។សមាជិកគណបក្សចំនួន ៥០.៩៨៩នាក់ជាស្ត្រីចំនួន២៨.៩៨៣នាក់។លោកប្រធានគណបក្សក្រុង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ការកសាង នូវសមាជិកបក្សថ្មី គិតត្រឹមថ្ងៃទី១៦មីនាឆ្នាំ២០២០បានចំនួន ១.៣៣៣នាក់ ជាស្ត្រី ៦៨៨នាក់។ក្នុងនោះកូនចៅសមាជិកបក្សចំនួន៩៦៧នាក់ ជាស្ត្រី៥០៨នាក់។មកពីគណបក្សដទៃចំនួន ៣៦៦នាក់ជាស្ត្រី១៨០នាក់។ហើយថ្មីៗកន្លងមកនេះ គណបក្សសង្កាត់ព្រែកព្រះស្តេច…
-
វេទិការសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះប្រតិបត្តិការបាញ់ថ្នាំបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្នុងជំនួបជាមួយក្រុមការងារវេទិការសម្ព័ន្ធសង្គមសុីវិល នៅសាលាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ក្នុងនាមរដ្ឋបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ដឹកនាំដោយឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានដឹកនាំក្រុមការងារចូលរួមចំណែកការងារមនុស្សធម៌ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង ។ លោក ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ថាៈ រដ្នបាលខេត្ត បានចូលរួមទប់ស្កាត់ និងបង្ការនៃការរីករាលដាលជម្ងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យខេត្តស្ទឹងត្រែង មិនមានករណីអ្នកកើតជម្ងឺកូវីដ១៩នោះឡើយ។ លោក សុីម វុទ្ធា ក៏បានមានប្រសាសន៍លើកឡើងដែរថាៈ ក្នុងនាមតួនាទីជាអ្នក សម្របសម្រួលរវាងសង្គមស៊ីវិល តែងតែយក ចិត្តទុកដាក់ខ្ពស់ក្នុងការគៀងគរជំនួយពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ លោកបានបន្តថាៈជាក់ស្តែងក្នុងកាលៈទេសៈ ដែលកម្ពុជាទប់ស្កាត់ និងបង្ការជម្ងឺកូវីដ១៩ អង្គការសង្គមស៊ីវិលចិនរួមមាន:មូលនិធិចិន ដើម្បីសន្តិភាព…
-
ពូជស្រូវសែនក្រអូបចំនួន១០តោន ត្រូវបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋស្រុកបរិបូណ៌ ខេត្តកំពងឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ពូជស្រូវសែនក្រអូបចំនួន១០តោន ត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើស្រូវវស្សាក្នុងឆ្នាំនេះឱ្យបានច្រើនដើម្បី ផ្គត់ផ្គង់ ជីវភាពគ្រួសារនិងនាំចេញទៅក្រៅ ។ មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចែក ពូជស្រូវ សែនក្រអូបចំនួន ១០តោន ជូនប្រជាកសិករក្នុងស្រុកបរិបូណ៌កាលពីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០ នៅឃុំអញ្ចាញរូងស្រុកបរិបូណ៌ ។ សម្ដេចបានបន្តថាស្រូវពូជដែលបានចែកជូនបងប្អូននៅពេលនេះគឺឈ្មោះស្រូវពូជសែនក្រអូប សម្រាប់ឲ្យបងប្អូនយកទៅធ្វើការដាំដុះ ដើម្បីសម្រាប់ទទួលទានផង និងបន្តទុកពូជឆ្នាំក្រោយៗទៀត។ ជាមួយនឹងការដាំដុះនេះដែរសម្ដេចក៏បានផ្តាំផ្ញើឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាដាក់ជីដាក់ទឹកគ្រប់គ្រង ឲ្យបានល្អដើម្បីបានទិន្នផលខ្ពស់។ ជាងនេះទៅទៀតសម្ដេចចៅហ្វាវាំង គង់ សំអុល នៅបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ ដោយលាងដៃ និងសាប៊ូ ឬអាកុលឲ្យបានញឹកញាប់ពិសេសការចំអិនអាហារត្រូវអោយបានឆ្អិនល្អដើម្បីចៀសវាងពីការឆ្លងជម្ងឺ កូវីត១៩ ។ តាមការអោយដឹងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងថាពូជស្រូវសែនក្រអូបដែលបានចែកជូនប្រជាកសិករចំនួន 10តោននៅស្រុកបរិបូណ៌នៅពេលនេះគឺមានចំនួន ៧ ឃុំគឺឃុំអញ្ចាញរូង ឃុំចក ឃុំពេជ្រចង្វា ឃុំផ្សារ ឃុំពពេល…
-
ព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ ចុះបង្ក្រាបដេប៉ូឈើ និងទីតាំងស្តុកឈើល្មើសច្បាប់ ១១កន្លែង នៅក្នុងស្រុកស្ទោង រឹងអូសឈើអារបានជាង ១៥០ម៉ែត្រគូបត្រីគុណ
ខេត្តកំពង់ធំ៖ ដេប៉ូស្តុកឈើ និងទីតាំងស្តុកឈើគ្មានច្បាប់ ១១កន្លែង បានរងការបង្ក្រាប និងរឹបអូសឈើអារ បានជាង ១៥០ម៉ែត្រគូបត្រីគុណ មានតម្លៃច្រើនពាន់ដុល្លារអាម៉េរិក នៅក្នុងប្រតិបត្តិការ រវាងពីរថ្ងៃបន្តបន្ទាប់គ្នា ចាប់ពីថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្ទោង ឃុំស្រុកស្ទោង ស្រុកស្ទាង ខេត្តកំពង់ធំ ។ មន្ត្រីដដែលបានអោយដឹងទៀតថា ឈើក្រៅលំដាប់ថ្នាក់ ទាំងជាង១៥០ម៉ែត្រគូបត្រីគុណនោះ រហូតមកទល់ពេលនេះ មន្ត្រីព្រៃឈើកំពុងធ្វើការដឹកជញ្ជូន យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមច្បាប់។ គេនៅមិនទាន់ដឹងថាតើ ព្រះរាជអាជ្ញាខេត្តកំពង់ធំ នឹងបន្តបើកការស៊ើបអង្កេត ទៅលើម្ចាស់ដេប៉ូស្តុកឈើល្មើសច្បាប់ ទាំង១១កន្លែងនោះ និងមាននរណាខ្លះ ដែលជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើ ការបើកធ្វើអាជីវកម្មឈើ និងអ្នកដែលទទួលផល ពីម្ចាស់ស្តុកឈើទាំងនោះនៅឡើយទេ? ៕ធ.ដ ដោយ៖ឡុង សំបូរ
-
នាយឧត្តមសេនីយ៍ មុឹង សំផន នាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីf ប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងក្រុងបាវិត
ស្វាយរៀង៖ នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រានៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាប្រគល់ជូនដល់អនុសាខាកាកបាទក្រហមក្រុងបាវិត និងស្រុកចន្ទ្រាដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋទីទល់ក្រ ជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ។ លោកនាយឧត្តមសេនីយ៍មុឹង សំផនបានថ្លែងផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរអ្វីនោះឡើយ។ លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា យើងពិតជាដឹងហើយថាបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរ។ លោក មុឹង សំផន បញ្ជាក់បន្ថែមថាជំងឺកូវីដ១៩នេះមិនទាន់ចប់នៅឡើយទេដោយតំណាក់ទី១បានសះស្បើយអស់១២២នាក់ ហើយនៅតំណាក់ទី២ ក៏បានឆ្លងចំនួនបីនាក់បន្ថែមទៀតដែលមកពីក្រៅប្រទេស ដូច្នេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងពីពលរដ្ឋនៅក្នុងប្រទេសកម្ពុជានោះទេ។ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់ បន្ថែមទៀតនៅតំណាក់កាលរលកទី២ ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោក…
-
ឯកឧត្ដម រ័ត្ន វិរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ធឃុំក្រង់តេះ និងចែកសម្ភារមួយចំនួន
ខេត្តមណ្ឌលគិរី៖ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយលោក កែវ សុគ៌ត ប្រធានមន្ទីរបរិស្ថានខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដ្ឋានឃុំក្រង់តេះ និងសហការី ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ក្រមា៥០ មុងជ្រលក់ថ្នាំ៦៥ សម្ភារសម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានសាប៊ូ១៤៥ដុំ ម៉ាស់៥០០ម៉ាស់ អាល់កុលលាងដៃ២០លីត្រ ទឹកសុទ្ធ១០យួរ។ ឆ្លើយតបតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងមណ្ឌលសុខភាពឃុំក្រង់កេះ តាមរយៈក្រុមការងារឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ស្រះទឹកចំនួន២បន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕ធ.ដ