Category: ព័ត៌មាន

  • ស្ត្រីម្នាក់ធុញនឹងខ្លួនមានជំងឺរុាំរ៉ៃប្រចាំកាយ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត

    ស្ត្រីម្នាក់ធុញនឹងខ្លួនមានជំងឺរុាំរ៉ៃប្រចាំកាយ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត

    ខេត្តពោធិ៍សាត់៖ ស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត បានបង្កការភ្ញាក់ផ្អើល និងសង្ស័យអាចធុញទ្រាន់នឹងជីវិតក្នុងការរស់នៅ ខណៈបងប្រុសរបស់គាត់អះអាងប្រាប់សមត្ថកិច្ច មានជំងឺរុាំរ៉ៃប្រចាំកាយ ។ ហេតុការណ៍ធ្វើអត្តឃាតចងព្យួរ ក ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៥៥នាទី កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដើមក្រខុបមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ របាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ មុល ភឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្រ្តីមេម៉ាយ មានកូនស្រី ១នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ ស្រ្តីរងគ្រោះបានសម្រេចយកក្រម៉ាចងព្យួរ ក ទៅនឹងដើមក្រខុប ។ របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា តាមការរាបរបពីបងប្រុសស្រ្តីរងគ្រោះ ប្អូនស្រីរបស់គាត់ជារៀងរាល់ថ្ងៃបានសម្រាកនៅផ្ទះគាត់ ព្រោះមានជំងឺរុាំរ៉ៃប្រចាំកាយរយៈពេល២.៣ឆ្នាំងមកហើយ…

  • សម្ដេចតេជោ ហ៊ុន សែន នឹងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលនេះ

    សម្ដេចតេជោ ហ៊ុន សែន នឹងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលនេះ

    ព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតៅតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗរបស់ខេត្តនេះ កាលពីព្រឹកមិញ ៕ធ.ដ

  • អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    កណ្តាល៖ អនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គស្នួល អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនានា បានចុះចែកម៉ាស់ សាប៊ូវ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ បូវ ឃើរ ហ្គារមេន ហ្វេកធើរី (BOWKER GAMEMT FACTORY) ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលទៅកាន់ បងប្អូន កម្មករ កម្មការិនី លោក នៃ ចារី បានណែនាំអំពីវិធានការណ៍ ការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល…

  • មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរផ្សារសាមគ្គី និងមីនីម៉ាតមួយចំនួន ដើម្បីចុះត្រួតពិនិត្យរកភាពមិនប្រក្រតី លើផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅទីនោះ

    មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរផ្សារសាមគ្គី និងមីនីម៉ាតមួយចំនួន ដើម្បីចុះត្រួតពិនិត្យរកភាពមិនប្រក្រតី លើផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅទីនោះ

    សៀមរាប៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរផ្សារសាមគ្គី និងមីនីម៉ាតមួយចំនួន នៅក្នុងក្រុងសៀមរាប ដើម្បីចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដែលបានដាក់តាំងលក់នៅទីនោះ ដោយទទួលបានលទ្ធផលជាអវិជ្ជមាន រយៈកាលកន្លងមកយើងមានកិច្ចសហការយ៉ាងល្អពីរដ្ឋបាលខេត្តសៀមរាប និងបណ្តាអង្គភាពជំនាញថ្នាក់ក្រោមជាតិ សាខា (ក.ប.ប) ខេត្តសៀមរាប បានធ្វើការអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ រកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ ឬក៏មិនមែនម្ហូបអាហារដែលដាក់លក់លើទីផ្សារ និងបណ្តាញលក់ដូរតាមអនឡាញ ទទួលបានផ្លែផ្ការជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។ លោក លឹម វុឌ្ឍី អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានអោយដឹងថា៖ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងបានចុះត្រូតពិនិត្យនៅក្នុងផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ និងផ្សារទំនើបៗ មួយចំនួនរួមមាន៖ ផ្សារទំនើប អាស៊ីផ្លាហ្សា អង្គរម៉ាក់ ឃីត ហ៊ុយ ម៉េង មីនីម៉ាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។ ចំពោះគោលដៅសំខាន់ក្នុងប្រតិបត្តិការនៃការត្រួតពិនិត្យនេះ…

  • បងប្អូនប្រុសលោក ចច ហ្វ្លយដ៍ ជំរុញឲ្យចាប់ខ្លួនប៉ូលិសអាម៉េរិក៣នាក់ទៀត ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់

    បងប្អូនប្រុសលោក ចច ហ្វ្លយដ៍ ជំរុញឲ្យចាប់ខ្លួនប៉ូលិសអាម៉េរិក៣នាក់ទៀត ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់

    សហរដ្ឋអាម៉េរិក៖ បងប្អូនប្រុសរបស់លោក ចច ហ្វ្លយ៍ គឺលោក ភីលឡុននីសហ្វ្លយដ៍ នៅថ្ងៃអាទិត្យម្សិលមិញ ទាមទារឲ្យចាប់ខ្លួនប៉ូលិស៣នាក់ទៀត ដែលជាប់ទាក់ទិនក្នុងការស្លាប់របស់លោក ចច ហ្វ្លយដ៍ ដើម្បីមកទទួលទោសតាមច្បាប់ នេះបើតាមកាសែត CNN នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងការអំពាវនាវខាងលើនេះរបស់បងប្អូនប្រុសលោក ចច ហ្វ្លយ៍ មេបញ្ជាការប៉ូលិសនៃទីក្រុងមីននាផូលីស លោក មេដារៀ អារ៉ាដុនដូ បាននិយាយថា ការនៅស្ងៀម ឬមិនជួយឃាត់ ចំពោះខ្ញុំផ្ទាល់គឺមានន័យថា អ្នកឯងក៏បានចូលរួមធ្វើទង្វើនោះដែរ ។ ​លោកសង្កត់ធ្ងន់ថា ទាក់ទងការចាប់ខ្លួន និងចោទប្រកាន់ គឺការសម្រេចចិត្តរឿងទាំងនេះ នឹងអាស្រ័យទៅលើខាងការិយាល័យរដ្ឋអាជ្ញា ។ សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក ចច ហ្វ្លយ៍ គឺម្នាក់ឈ្មោះ ឌើរ៉េក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយ៍ រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរថាពិបាកដង្ហើមយ៉ាងណាក៏ដោយ នោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា…

  • សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ

    សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តចុះត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ យោងតាមរបាយការណ៍ការសាងសង់ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ ពោលរយៈពេល៦ខែក្រោយការចាប់ផ្តើមការដ្ឋាននោះ ការសាងសង់សម្រេចបានជាង ៩០ភាគរយ ដែលល្បឿននៃការសាងសង់នេះលឿនជាងការគ្រោងទុកប្រមាណ ៤,៥ភាគរយ។ ភ្ញៀវទេសចរនឹងអាចទស្សនាឆ្នេរសមុទ្រកម្ពុជាចាប់ពីតំបន់ឆ្នេររាមតទៅ៕

  • ភ្លៀងមួយមេអមដោយខ្សល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១៤ខ្នង សាលារៀន១ខ្នងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់

    ភ្លៀងមួយមេអមដោយខ្សល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១៤ខ្នង សាលារៀន១ខ្នងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់

    ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋ១៤ខ្នងសាលារៀន១ខ្នង អង្គទែនវិទ្យុយ ទាក់ទង១ដើម រន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់ ត្រូវបានភ្លៀងមួយមេអមដោយខ្សល់កន្ត្រាក់បំផ្លាញនៅស្រុកស្វាយចេក ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ នៅល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ០២០។ តាមរបាយការណ៍របស់អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង៣​ និង៣០នាទី រសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន២សង្កាត់ គឺសង្កាត់ភ្នៀតចំនួន១ខ្នង គឺនៅភូមិភ្នៀត ចំនួន១ខ្នង របើកដំបូល សង្កាត់ម្កាក់ចំនួន៦ខ្នង នៅភូមិក្បាលស្ពាន២ខ្នង ភូមិបែកចានចំនួន៤ខ្នង របើកដំបូល ។ ចំណែកនៅស្រុកព្រះនេត្រព្រះវិញអធិការបានរាយការណ៍មកថានៅវេលាម៉ោង៤និង២០នាទីល្ងាច ដដែលមានភ្លៀង និងខ្សល់កន្ត្រាក់ បណ្តាលឲ្យលំនៅផ្ទពរបស់ប្រជាពលរដ្ឋចំនួន៧ខ្នងក្នុងនោះមាន សាលារៀន១ខ្នងខូចខាតរបើកដំបូលក្នុងនោះមានឃុំព្រះនេត្រព្រះ ចំនួន៣ខ្នង គឺនៅភូមិប៉ោយតាប៉ែនចំនួន ១ខ្នង ភូមិប៉ុស្តិ៍ចាស់ ចំនួន២ខ្នង ឃុំឈ្នួរមានជ័យ សាលាបឋមសិក្សាសំរោងធំ ១ខ្នង របើកដំបូលស័ង្កសីចំនួន៣០សន្លឹក ភូមិសំរោងធំ១ខ្នងដួលរលំខូចទាំងស្រុង ភូមិឈ្នួរ ចំនួន៣ខ្នង និងបាក់អង្គតែន វិទ្យុទាក់ទង របស់នគរបាលស្រុក១នៅឃុំជប់វារី ។ នៅស្រុកស្វាយចេកអធិការបានរាយការណ៍មកថា…

  • លោក ដូណាល់ ត្រាំ និយាយថា កម្លាំងយោធានឹងដាក់ពង្រាយលឿនបំផុត បើសិនមានសំណើពីអាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា

    លោក ដូណាល់ ត្រាំ និយាយថា កម្លាំងយោធានឹងដាក់ពង្រាយលឿនបំផុត បើសិនមានសំណើពីអាជ្ញាធរក្នុងតំបន់ ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា កម្លាំងយោធាអាចនឹងត្រូវដាក់ពង្រាយបន្ថែមទៀតទៅកាន់ទីក្រុងមីននាផូលីស ឱ្យបានរហ័សបំផុត ដើម្បីទប់ស្កាត់បាតុកម្មដ៏ហិង្សា ក្រោយអតីតមន្រ្តីប៉ូលិសក្នុងក្រុងនេះបានសម្លាប់បុរសស្បែកខ្មៅម្នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងអាចនឹងដាក់ពង្រាយកម្លាំងយោធាទៅទីនោះយ៉ាងឆាប់រហ័សបំផុត ប្រសិនបើមានការស្នើសុំពីពួកគេ (អាជ្ញាធរក្នុងតំបន់) ។ បច្ចុប្បន្នបណ្ដាទីក្រុងកាន់តែជាច្រើនឡើងក្នុងសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សាក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុងមីននាផូលីស យកជង្គង់សង្កត់ករហូតដល់ស្លាប់ ដោយសារតែរឿងចាយលុយក្លែងក្លាយ២០ដុល្លារ ។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មក មនុស្សច្រើនជាង១.៤០០នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសក្នុងទីក្រុងញូយ៉ក បានឃាត់ខ្លួនមនុស្ស៣៥០នាក់ និងមន្ត្រីប៉ូលិស៣០នាក់បានរងរបួសស្រាល ។ ចំណែកឯនៅរដ្ឋឥណ្ឌាណា មានសេចក្ដីរាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មតវ៉ា ដែលបានរីករាលដាលទៅដល់ទីក្រុងឡុងដ៍ របស់អង់ គ្លេស ទីក្រុងតូរ៉ុនតូរបស់កាណាដា និងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ៕ធ.ដ

  • សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោប្លន់៣នាក់ និងជនសង្ស័យ២ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅឲ្យតុលាការចាត់ការ

    សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោប្លន់៣នាក់ និងជនសង្ស័យ២ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅឲ្យតុលាការចាត់ការ

    ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០នេះបានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យចំណាស់៣នាក់ នឹងជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធករណី ចែកចាយនឹងជួញដូរគ្រឿង ញៀនខុសច្បាប់ សរុប៥នាក់ទៅកាន់តុលាការ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់មានឈ្មោះ ៖ ទី១/ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ៏ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ទី២/ឈ្មោះ ជា រ៉ាន់ ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកអនាម័យ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី៣/ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ…

  • តុលាការផ្តន្ទាទោសមនុស្សប្រុសស្រី៣នាក់ ដាក់ពន្ធនាគារ ៥ឆ្នាំ និង៣០ឆ្នាំ ករណីដឹកជញ្ជូនគ្រឿងញៀន

    តុលាការផ្តន្ទាទោសមនុស្សប្រុសស្រី៣នាក់ ដាក់ពន្ធនាគារ ៥ឆ្នាំ និង៣០ឆ្នាំ ករណីដឹកជញ្ជូនគ្រឿងញៀន

    ភ្នំពេញ៖ លោក អ៊ុក សុវណ្ណរិទ្ធិ  ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ហេង ផេង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០នេះ បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសជនជាប់ចោទប្រុស ស្រី៣នាក់ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅ ចំណុច ខាងមុខ ប្រៃសណីយ៍ សង្កាត់ វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ការសម្រេចនេះគឺ ផ្ដន្ទាទោសជនជាប់ចោទទី១/ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង និងទី២/ឈ្មោះ  សៅ សំណាង ភេទ ប្រុស  អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ ដាក់ពន្ធនាគាកំណត់ រយៈពេល៣០ឆ្នាំក្នុងម្នាក់ៗហើយទាំង២នាក់ ត្រូវ ពិន័យជាប្រាក់ក្នុងម្នាក់ៗ១០លានរៀល បង់ចូលថវិការដ្ឋ…