Category: ព័ត៌មាន

  • អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍៤ ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ភូមិសំបូរ ស្រុកបាធាយ

    អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍៤ ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ភូមិសំបូរ ស្រុកបាធាយ

    នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។ ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖ ១,ចាត់តាំង ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨ គ្រួសារ។ ២, ចំពោះអ្នកទាំង៤០ គ្រួសារផ្សេងទៀត…

  • ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

    ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

    ជប៉ុន៖ ជប៉ុនកំពុងពិចារណាបើកព្រំដែនរបស់ប្រទេសខ្លួនឡើងវិញ ដើម្បីទទួលអ្នកដំណើរមកពីបណ្តាប្រទេសមួយចំនួន ដែលខ្លួនបានជ្រើសរើស ស្របពេលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ធ្លាក់ចុះដល់កម្រិតទាប ខណៈជប៉ុនក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដែលបានអនុវត្តកាលពីដើមឆ្នាំនេះ ដើម្បីគ្រប់គ្រងការចម្លងវីរុស នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នសាលារៀន រោងភាពយន្ត ក្លិបកីឡា និងអាគារស្នាក់នៅត្រូវបានអនុ ញ្ញាតឱ្យបើកដំណើរការឡើងវិញហើយក្នុងទីក្រុងតូក្យូ គិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា រដ្ឋាភិបាលក៏បាននឹងកំពុងរៀបចំផែនការអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសថៃ វៀតណាម អូស្រ្តាលី និងណូវែលសេឡង់ចូលក្នុងប្រទេសជប៉ុនបាននាប៉ុន្មានខែខាងមុខនេះផងដែរ ។ សូមជម្រាបថា ជប៉ុនស្ថិតនៅលំដាប់ទី៤២ ក្នុងចំណោមប្រទេសទាំង ២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ជប៉ុនមានអ្នកឆ្លងសរុប១ម៉ឺន៦ពាន់៨៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៩១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៤ពាន់៤៥៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ

    ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ

    ចិន៖ ចិនបានរាយការណ៍ពីអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតថ្មីមួយក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ ជាមួយនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១៦ករណីថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស នេះបើ តាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ក្នុងចំណោម១៦ករណីឆ្លងថ្មីខាងលើនេះ មាន១១ករណីត្រូវគេបានរាយការណ៍ចេញពីខេត្តស៊ីឈួន ០៣ករណីចេញពីតំបន់ស្វយ័តអ៊ីនណឺម៉ុងហ្គោលី និង០២ករណីទៀតចេញពីខេត្តក្វាងទុង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលចិននៅថ្ងៃចន្ទនេះ ។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៧៥៦ករណី ក្នុងនោះអ្នកជំងឺចំនួន១ពាន់៦៩៤នាក់បានជាសះស្បើយឡើងវិញ និង៦២នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ។ សូមជម្រាបថា ចិនស្ថិតនៅលំដាប់ទី១៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៣៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៣០៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

    ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨ពាន់៣៩២ករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខចំនួនច្រើនបំផុតថ្មីមួយមិនធ្លាប់មាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួនអ្នកជាសះស្បើយឡើងវិញក៏បានកើនឡើងរហូតដល់៩ម៉ឺន១ពាន់៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩ម៉ឺន៣ពាន់៣២២នាក់កំពុងបន្តសម្រាកព្យាបាល ។ គិតមកទល់ពេលនេះ ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។ យ៉ាងណាមិញ ការរឹតបន្តឹងមួយចំនួនក្នុងប្រទេសក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ។ សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប១៩ម៉ឺន៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៤០៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ម៉ឺន១ពាន់៨៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣)

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣)

    ស្រុកគៀនស្វាយ៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងចូលរួមពីលោកនាយក លោកនាយករង លោកស្រីនាយករង នាយការិយាល័យនិងមន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។ កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖១.  ប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រារយៈពេល៥ឆ្នាំ(២០១៩-២០២៣) របស់វិទ្យាស្ថាន២. ជំរុញការអនុវត្តតាមកម្មវិធីការងារប្រចាំខែ៣. បញ្ហាផ្សេងៗ ក្នុងនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានឱ្យសមាជិក សមាជិកានៃអង្គប្រជុំចូលរួមបញ្ចេញមតិលើសេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យ្ថាស្ថាន ជាលទ្ធផលអង្គប្រជុំបានឯកភាពលើផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលបញ្ចប់ ជាស្ថាពរ និងតាមដានជំរុញការអនុវត្តកម្មវិធីការងារប្រចាំខែ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់មតិណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីឱ្យពង្រឹងវិន័យការងារ ថែរក្សាសុខភាព ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតពីគ្នា អនាម័យខ្លួនឯងជាប្រចាំ និងមានសាមគ្គីភាពផ្ទៃក្នុង។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ ដល់សមាជិកដែលបានចំណាយពេលចូលរួមក្នុងអង្គប្រជុំនាពេលនេះ៕ អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល …

  • កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣១ ខែឧសភា

    កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣១ ខែឧសភា

    ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០ ចំនួន ២៥ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ៦ខ្នង មធ្យម ១៣ខ្នង និងខូចខាតស្រាល ៦ខ្នង ក្នុងស្រុកស្វាយទាប ១២ខ្នង កំពង់រោទិ៍ ១១ខ្នង រំដួល ១ខ្នង ក្រុងស្វាយរៀង ១ខ្នង។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ…

  • សម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធផលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងព្រះសីហនុ

    សម្ដេចតេជោ ហ៊ុន សែន ពិនិត្យលទ្ធផលការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងព្រះសីហនុ

    ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១មិថុនា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យមើលលទ្ធផលនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុ ដែលសម្រេចបានប្រមាណ ៩០ភាគរយហើយនោះ។ នៅក្នុងការពិនិត្យមើលការដ្ឋាននេះ សម្ដេចតេជោ ហ៊ុន សែន អមដំណើរ ដោយថ្នាក់ដឹកនាំស្ថាប័នមួយចំនួន និងអាជ្ញាធរខេត្តព្រះសីហនុ បានធ្វើដំណើរចាប់ពីមហាវិថីរាម ឆ្លងកាត់មហាវិថីឆ្នេររាម ឆ្លងកាត់ឆ្នេរអូរត្រេះ ,ឆ្នេរអូរឈើទាល និងមហាវិថី វិថី និងវិថីក្នុងក្រុងព្រះសីហនុ ហើយជាមួយនេះ សម្ដេច បានស្ដាប់របាយការណ៍ នៅតាមចំណុចមួយចំនួន នៃការដ្ឋានស្ថាបនាផ្លូវផងដែរ ។ ផ្លូវថ្នល់ទាំងអស់នេះ នឹងចាក់កៅស៊ូពីលើថែមទៀត ហើយបន្ទាប់មក នឹងមានរៀបជាសួនលំអរនៅតាមទ្រូងផ្លូវ និងនៅតាមជាយសង្ខាងផ្លូវផងដែរ។ បើតាមទំហំដ៏ធំទូលាយនេះ គឺអាចអោយរថយន្តបើកបរម្ខាងបាន២ ដែលមានសួនច្បារលម្អរនៅចំកណ្តាល។ ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះជ្រៀកភ្នំដែលមានកម្ពស់ជាង២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេសដែលធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធិផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រដែលថតពីលើភ្នំទៅ និងថតរូបនៅ សិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិ ទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លាំង។ នេះជាសមិទ្ធិផលជាតិថ្មីបន្ថែមទៀត ដែលសម្តេចតេជោ ហ៊ុន…

  • ស្ត្រីម្នាក់ធុញនឹងខ្លួនមានជំងឺរុាំរ៉ៃប្រចាំកាយ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត

    ស្ត្រីម្នាក់ធុញនឹងខ្លួនមានជំងឺរុាំរ៉ៃប្រចាំកាយ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត

    ខេត្តពោធិ៍សាត់៖ ស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់ សម្រេចចិត្តចងព្យួរ ក ធ្វើអត្តឃាត បានបង្កការភ្ញាក់ផ្អើល និងសង្ស័យអាចធុញទ្រាន់នឹងជីវិតក្នុងការរស់នៅ ខណៈបងប្រុសរបស់គាត់អះអាងប្រាប់សមត្ថកិច្ច មានជំងឺរុាំរ៉ៃប្រចាំកាយ ។ ហេតុការណ៍ធ្វើអត្តឃាតចងព្យួរ ក ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៥៥នាទី កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចដើមក្រខុបមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ របាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ឈ្មោះ មុល ភឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្រ្តីមេម៉ាយ មានកូនស្រី ១នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ ស្រ្តីរងគ្រោះបានសម្រេចយកក្រម៉ាចងព្យួរ ក ទៅនឹងដើមក្រខុប ។ របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា តាមការរាបរបពីបងប្រុសស្រ្តីរងគ្រោះ ប្អូនស្រីរបស់គាត់ជារៀងរាល់ថ្ងៃបានសម្រាកនៅផ្ទះគាត់ ព្រោះមានជំងឺរុាំរ៉ៃប្រចាំកាយរយៈពេល២.៣ឆ្នាំងមកហើយ…

  • សម្ដេចតេជោ ហ៊ុន សែន នឹងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលនេះ

    សម្ដេចតេជោ ហ៊ុន សែន នឹងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលនេះ

    ព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតៅតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗរបស់ខេត្តនេះ កាលពីព្រឹកមិញ ៕ធ.ដ

  • អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    អាជ្ញាធរចុះចែកម៉ាស់ សាប៊ូ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រនៅស្រុកអង្គស្នួល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    កណ្តាល៖ អនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គស្នួល អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធនានា បានចុះចែកម៉ាស់ សាប៊ូវ ជូនបងប្អូនកម្មករ កម្មការិនី រោងចក្រ បូវ ឃើរ ហ្គារមេន ហ្វេកធើរី (BOWKER GAMEMT FACTORY) ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលទៅកាន់ បងប្អូន កម្មករ កម្មការិនី លោក នៃ ចារី បានណែនាំអំពីវិធានការណ៍ ការពារខ្លួនប្រាណ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល…