Category: ព័ត៌មាន

  • នាយករដ្ឋមន្ត្រីចំណាយថវិកាផ្ទាល់ខ្លួន៥០០លានរៀលក្នុង១ខែសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត

    ថ្លែងពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា​លោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន​៥០០លានរៀលក្នុងមួយខែៗដើម្បីទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់នាក់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះ កំពុងតែធ្វើការជាមួយមន្ត្រីសុខាភិបាលដើម្បីជួយពិនិត្យ ព្យាបាល និងនាំយកសំណាកពិនិត្យមើលមេរោគកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី​បន្ថែមថា ចាប់ពីខែទី៣តទៅលោកនឹងប្រើប្រាស់ថវិការដ្ឋាភិបាលសម្រាប់ទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យ៕​

  • ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ករណីយកកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមបានសម្រេច

    ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ករណីយកកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមបានសម្រេច

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ  បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងនគបាលបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់  ពាក់ព័ន្ធ ករណីយកកាំបិតអារកជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុង មួយគ្រឿង ប្រព្រឹត្តនៅចំណុចមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១ និង ៤០នាទីរំលងអធ្រាត្រ និងចាប់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះផងដែរ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នី សំណាង ភេទ ប្រុស អាយុ ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ បុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន  ភេទ ប្រុស អាយុ ៥៤ ឆ្នាំ…

  • នាយករដ្ឋមន្ត្រីខឹងខ្លាំងចំពោះអ្នកកាន់កាប់ឆ្នេ​រ ​​«គ្មានអ្នកធំណាមកកាន់កាប់ឆ្នេរខុសច្បាប់ទេ»

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ​ខែមិថុនានេះ បានមានប្រសាសន៍ជាសាធារណៈថា រដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយណាដែលកាន់កាប់ឆ្នេរខុសច្បាប់នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ​ ឬក៏អ្នកកម្រិតណានោះទេ។ លោកនាយករដ្ឋមន្ត្រី​បានអះអាងថា លោកមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកា​ដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។ លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ៕

  • លោកនាយករដ្ឋមន្ត្រី៖ ផ្លូវថ្មីទាំង៣៤ខ្សែនៅខេត្តព្រះសីហនុសម្រេចបាន៩០%

    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​នៅថ្ងៃទី១ ខែមិថុនានេះ បានអះអាងថាផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។ បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាង​រួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។ ផ្លូវនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន ​សែនបើការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៩។ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីមូលហេតុនៃការកសាងគឺដើម្បីចំនិងអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕

  • បញ្ឆោតក្មេងស្រីនាំទៅចាប់រំលោភបានសម្រេច២ដងផ្ទួនៗ នាងខឹងកាប់បណ្តាលឲ្យរងរបួសធ្ងន់

    បញ្ឆោតក្មេងស្រីនាំទៅចាប់រំលោភបានសម្រេច២ដងផ្ទួនៗ នាងខឹងកាប់បណ្តាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ដោយផ្លែកាំបិតបុ័ងតោ សុះសាច់ ហូរឈាមស្រោចខ្លួន បន្ទាប់ពីល្បួងក្មេងស្រីចូលផ្ទះសំណាក់ ហើយចាប់រំលោភរហូតបានសម្រេច២ដងផ្ទួនៗ ធ្វើឲ្យក្មេងស្រីខឹង ទ្រាំលែងបានទាញបានបុ័ងតោកាប់បណ្តាលឲ្យរងរបួសតែម្តង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះសំណាក់យុីហោ រស្មីជម្ពូវ័ន ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ភាគីខាងប្រុសមានឈ្មោះ រស់ ផាត អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិចំការឳឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសចំនួន៨កាំបិត សុះសាច់ ។ ចំណែកភាគីក្មេងស្រីមានឈ្មោះ (ណ ន) អាយុទើប១៥ឆ្នាំ ទើបមកទីក្រុងភ្នំពេញបាន២ថ្ងៃ រកការងារមិនទាន់បានធ្វើផង មានទីលំនៅ ភូមិជំនាប់ ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាមសម្តីភាគីខាងប្រុស បានឲ្យដឹងថា មុនកើតហេតុ គាត់រត់ម៉ូតូឌុប ជួបក្មេងស្រីខាងលើ នៅឈរចំណុចក្បែរវត្តតាំងកសាងខាងត្បូង មានបង្វិចមួយផង…

  • អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍៤ ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ភូមិសំបូរ ស្រុកបាធាយ

    អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍៤ ចំណុច ពាក់ព័ន្ធដីធ្លីនៅតំបន់ ខុនមាស ភូមិសំបូរ ស្រុកបាធាយ

    នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យស្ថានភាពដីធ្លីតំបន់ ខុនមាស ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹង។ ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖ ១,ចាត់តាំង ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨ គ្រួសារ។ ២, ចំពោះអ្នកទាំង៤០ គ្រួសារផ្សេងទៀត…

  • ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

    ជប៉ុនកំពុងពិចារណាបើកព្រំដែនប្រទេសខ្លួនឡើងវិញ ដើម្បីទទួលជនបរទេសមកពីប្រទេសមួយចំនួន ក្នុងនោះមានថៃ វៀតណាម និងអូស្រា្តលី

    ជប៉ុន៖ ជប៉ុនកំពុងពិចារណាបើកព្រំដែនរបស់ប្រទេសខ្លួនឡើងវិញ ដើម្បីទទួលអ្នកដំណើរមកពីបណ្តាប្រទេសមួយចំនួន ដែលខ្លួនបានជ្រើសរើស ស្របពេលការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ធ្លាក់ចុះដល់កម្រិតទាប ខណៈជប៉ុនក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដែលបានអនុវត្តកាលពីដើមឆ្នាំនេះ ដើម្បីគ្រប់គ្រងការចម្លងវីរុស នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នសាលារៀន រោងភាពយន្ត ក្លិបកីឡា និងអាគារស្នាក់នៅត្រូវបានអនុ ញ្ញាតឱ្យបើកដំណើរការឡើងវិញហើយក្នុងទីក្រុងតូក្យូ គិតចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា រដ្ឋាភិបាលក៏បាននឹងកំពុងរៀបចំផែនការអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសថៃ វៀតណាម អូស្រ្តាលី និងណូវែលសេឡង់ចូលក្នុងប្រទេសជប៉ុនបាននាប៉ុន្មានខែខាងមុខនេះផងដែរ ។ សូមជម្រាបថា ជប៉ុនស្ថិតនៅលំដាប់ទី៤២ ក្នុងចំណោមប្រទេសទាំង ២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ជប៉ុនមានអ្នកឆ្លងសរុប១ម៉ឺន៦ពាន់៨៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨៩១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៤ពាន់៤៥៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ

    ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន១៦ករណីថ្មីទៀត ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ

    ចិន៖ ចិនបានរាយការណ៍ពីអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតថ្មីមួយក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ ជាមួយនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១៦ករណីថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស នេះបើ តាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ក្នុងចំណោម១៦ករណីឆ្លងថ្មីខាងលើនេះ មាន១១ករណីត្រូវគេបានរាយការណ៍ចេញពីខេត្តស៊ីឈួន ០៣ករណីចេញពីតំបន់ស្វយ័តអ៊ីនណឺម៉ុងហ្គោលី និង០២ករណីទៀតចេញពីខេត្តក្វាងទុង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលចិននៅថ្ងៃចន្ទនេះ ។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៧៥៦ករណី ក្នុងនោះអ្នកជំងឺចំនួន១ពាន់៦៩៤នាក់បានជាសះស្បើយឡើងវិញ និង៦២នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ។ សូមជម្រាបថា ចិនស្ថិតនៅលំដាប់ទី១៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៦៣៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៣០៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

    ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ចំនួន៨ពាន់៣៩២នាក់ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខច្រើនបំផុតមិនធ្លាប់មាន

    ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨ពាន់៣៩២ករណីថ្មីទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខចំនួនច្រើនបំផុតថ្មីមួយមិនធ្លាប់មាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួនអ្នកជាសះស្បើយឡើងវិញក៏បានកើនឡើងរហូតដល់៩ម៉ឺន១ពាន់៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩ម៉ឺន៣ពាន់៣២២នាក់កំពុងបន្តសម្រាកព្យាបាល ។ គិតមកទល់ពេលនេះ ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនាខាងមុខ ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។ យ៉ាងណាមិញ ការរឹតបន្តឹងមួយចំនួនក្នុងប្រទេសក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ។ សូមជម្រាបថា ឥណ្ឌាស្ថិតនៅលំដាប់ទី៧ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ឥណ្ឌាមានអ្នកឆ្លងសរុប១៩ម៉ឺន៧៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៤០៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ម៉ឺន១ពាន់៨៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣)

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣)

    ស្រុកគៀនស្វាយ៖ នៅព្រឹកថ្ងៃចន្ទទី១ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងចូលរួមពីលោកនាយក លោកនាយករង លោកស្រីនាយករង នាយការិយាល័យនិងមន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។ កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖១.  ប្រជុំឆ្លងបញ្ចប់សេចក្តីព្រាងផែនការស្រាវជ្រារយៈពេល៥ឆ្នាំ(២០១៩-២០២៣) របស់វិទ្យាស្ថាន២. ជំរុញការអនុវត្តតាមកម្មវិធីការងារប្រចាំខែ៣. បញ្ហាផ្សេងៗ ក្នុងនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានឱ្យសមាជិក សមាជិកានៃអង្គប្រជុំចូលរួមបញ្ចេញមតិលើសេចក្តីព្រាងផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យ្ថាស្ថាន ជាលទ្ធផលអង្គប្រជុំបានឯកភាពលើផែនការស្រាវជ្រាវរយៈពេល៥ឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលបញ្ចប់ ជាស្ថាពរ និងតាមដានជំរុញការអនុវត្តកម្មវិធីការងារប្រចាំខែ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់មតិណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីឱ្យពង្រឹងវិន័យការងារ ថែរក្សាសុខភាព ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតពីគ្នា អនាម័យខ្លួនឯងជាប្រចាំ និងមានសាមគ្គីភាពផ្ទៃក្នុង។ ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ ដល់សមាជិកដែលបានចំណាយពេលចូលរួមក្នុងអង្គប្រជុំនាពេលនេះ៕ អត្ថបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល …