-
បាត់ទូរស័ព្ទដៃជាង៣ថ្ងៃរកឃើញអ្នកលួច ស្រាប់តែត្រូវអ្នកលួចវាយបែកក្បាលហើយគេចខ្លួនបាត់
ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាល ខណៈឃេីញជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន បណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាល រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ដែលទទួលបានព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកេីតហេតុ ជាង៣ថ្ងៃមុន ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។ លុះនៅយប់កេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនងគ្រោះបានឃាត់ជនសង្ស័យ ទើបធ្វេីឲ្យជនសង្ស័យយកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលតែម្តង។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកម្សាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនបាត់ ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹង ក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ឆេះទូរកុងតឺន័រកែឆ្នៃដែលទុកចោលក្នុងដីឡូតិ៍មួយកន្លែងក្នុងខណ្ឌមានជ័យ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីទូរកុងតឺន័រកែឆ្នៃដែលគេទុកចោលនៅក្នុងដីលឡូតិ៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង២៣ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅទល់មុខបុរី ជ័យជំនះ ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទូរកុងតឺន័រនេះត្រូវបានគេចាក់សោរទុកចោលរាប់ខែមកហេីយ ការឆាបឆេះទូរកុងតឺន័រនេះមិនដឹងថា មានគេលួចដុត ឬមកពីមូលហេតុអ្វីនោះទេ ពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានសហការជាមួយកងសន្តិសុខរោងចក្រ ក្បែរទីតាំងនោះ ដោយបានបាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនបង្កឱ្យរាលដាលដល់រោងចក្រ ឬផ្ទះប្រជាពលរដ្ឋនោះឡេីយ ហើយក៏មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសផងដែរ។ ក្រោយពេលធ្វើការបាញ់ទឹកពន្លត់រួចរាល់ សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរឿងប្រើប្រាស់ភ្លើងអគ្គិសនី និងត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់រាល់ពេលមានភាពអសន្តិសុខកើតមានឡើង ដេីម្បីឲ្យពួកគាត់ចុះមកជួយទាន់ពេលវេលា៕ដោយ៖ ជីម ភារ៉ា
-
រថយន្ត Ford Ranger បេីកបុកម៉ូតូ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Ford Ranger មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ ម៉ាក Suzuki Nex មួយគ្រឿងពេញទំហឹងបណ្ដាលឲ្យដួលផ្ទប់ និងថ្នល់ រងរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណេីរជាមួយ បានបេីករថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9379 ធ្វេីដំណេីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងផ្លូវបែកបួន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកពេញទំហឹង និងម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2551 ជិះគ្នា២នាក់ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។ …
-
រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងរងរបួសធ្ងន់នារីម្នាក់នៅផ្សារព្រែកលៀប
ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។ បើតាម្តីពីបុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៦ ទិសដៅពីកើតទៅលិច ខណ:មកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុងរបស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868 បើកបរដោយបុរាម្នាក់ មកពីក្រោយយ៉ាងលឿនបុកពីក្រោយ ម៉ូតូកង់បី(តុតុ)របស់គាត់ចំពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317 ដែលជិះស្របទិសគ្នា នៅខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បី កាច់ចង្កេះក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះរបួសធ្ងន់ និងទៅប៉ះម៉ូតូម៉ាកហុងដារឌ្រីមសង់សេ១២៥ ស៊េរី០១៩ ពាក់ស្លាកលេខ ព្រៃវែង…
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកឧកញ៉ា ហេង ឡុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្ន ក្រុមហ៊ុនបាននឹងកំពុងដាំដុះដំណាំចេកចំនួន ១០០០ហិតា ក្រូចថ្លុងចំនួន ៧៨ហិតា មៀនប៉ៃលិន ២៤០ហិតា ទុរេន ១៤៥ហិតា និងខ្នុរការុត ១២៥ហិតា។ ចម្ការនីមួយៗ ត្រូវបានរៀប ចំឡើងតាមលក្ខណៈបច្ចេកទស មានប្រព័ន្ធស្រោចស្រព និងប្រព័ន្ធប្រមូលផលចេញពីចំការ កន្លែងវេចខ្ចប់ ឃ្លាំងស្តុក ថ្នាលបណ្តុះកូន អាងស្តុក និងប្រព័ន្ធចែកចាយទឹក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ ក្រុមហ៊ុនបាននាំចេញចេកអំបូងលឿងចំនួន ២២ ៧៦២តោន ក្នុងនោះទៅកាន់ទីផ្សារវៀតណាម ១៤…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការណ៍ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់
បាត់ដំបង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។ ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ បន្ថែមពីលើនោះត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ…
-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេក្តីជូនដំណឹងស្តីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
-
នាយករដ្ឋមន្ត្រី មានមោទកភាពដែលខ្មែរអាចសាងសង់ផ្លូវស្តង់ដានៅខេត្តព្រះសីហនុ
ថ្លែងចេញពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រីហ៊ុនបានថ្លែងដោយមោទកភាពចំពោះការសាងសង់ផ្លូវទាំង៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុដែលមានចំងាយត្រឹម៨០គីឡូប៉ុន្តែមានគុណភាពខ្ពស់ និងស្រស់ស្អាត។ លោកបានមានប្រសាសន៍ថា ក្រុមការងារសាងសង់របស់រដ្ឋាភិបាលពិតជាមានសមត្ថភាពខ្ពស់ក្នុងការកសាងផ្លូវនៅខេត្តព្រះសីហនុដែលមានផ្លូវទំហំរហូតដល់៥០ម៉ែត្រ ហើយផ្លូវដែលមានទំហំតូចបំផុតក៏២០ម៉ែត្រដែរ។ ម្យ៉ាងវិញទៀត ការពុះភ្នំធ្វើផ្លូវក៏ជាអ្វីដែលខ្មែរចាប់ផ្តើមធ្វើបាននោះដែរដែលកាលពីមុនគឺពឹងពាក់កម្លាំងបរទេសដើម្បីធ្វើសុទ្ធសាធ។ ផ្លូវថ្មីទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលកំពុងសាងសង់សម្រេចបាន៩០%។ ផ្លូវទាំងនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យផែនការយុទ្ធសាស្ត្រដើម្បីប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទេសចេណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ។ បច្ចុប្បន្នផ្លូវទាំងនេះ គឺជាផ្លូវបេតុងដែលនឹងត្រូវចាក់កៅស៊ូបន្ថែមពីលើទៀត ហើយរដ្ឋាភិបាលនឹងត្រូវរៀបជាសួនលំអរនោតាមទ្រូវផ្លូវ និងជាសងខាងរួមទាំងមានសួនច្បារលមអរនៅចំកណ្តាលទៀតផង។ សូមបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន៣០០លានដុល្លារអាមេរិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុឡើងវិញក្រោយការខូចខាតធ្ងន់ធ្ងរ។ គូសបញ្ជាក់ផងថា លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យឆ្លាក់ឈ្មោះកន្លែងដែលពុះភ្នំធ្វើផ្លូវថា “ខ្មែរអាចធ្វើបាន”ផងដែរ ដោយឡែកកន្លែងមានដើមឈើ និងសិលា លោកបានដាក់ឈ្មោះឱ្យថាចាំស្នេហ៍៕
-
នាយករដ្ឋមន្ត្រី៖ អចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារកំពុងមានហាងឆេង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនានេះ បានអះអាងថា តម្លៃអចលនទ្រព្យនៅកម្ពុជាមានហាងឆេងចាប់ពីតម្លៃ៧ម៉ឺនដុល្លារចុះក្រោមកំពុងមានហាងឆេងក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋបានកំពុងជាវអចលនទ្រព្យដែលមានតម្លៃរហូតដល់៥០ម៉ឺនដុល្លារផង ប៉ុន្តែមូលហេតុដែលធ្វើឱ្យអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារមានហាងឆេងខ្ពស់ព្រោះរដ្ឋមិនតម្រូវឱ្យបង់ពន្ធនោះឡើយ។ សូមបញ្ជាក់ថាស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាបានរើបៗឡើងវិញចាប់ពីក្រោយពិធីបុណ្យចូលឆ្នាំខែ្មរដែលជាពេលវេលាដែលកម្ពុជាប្រកាសបិទរាជធានីខេត្តក្នុងអំឡុងពេលចូលឆ្នាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕
-
ខែឧសភាឆ្នាំ២០២០ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះជិត១០០ភាគរយ
ក្នុងខែឧសភា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ៧៧៦នាក់ ដែលមានការធ្លាក់ចុះ៩៩.៧៧ភាគរយ ធៀបនឹងខែឧសភា ឆ្នាំ២០១៩។ ដូចគ្នានេះដែរ ចំណូលដែលបានមកពីការលក់បណ្ណមានត្រឹមតែ ៧២ ០៣៧ដុល្លារអាមេរិក ធ្លាក់ចុះ៩៨.៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែឧសភា នេះ។ ចំណែកចំណូលក្នុងរយៈពេល៥ ខែ នៃដើមឆ្នាំ២០២០នេះ ក៏មានការធ្លាក់ចុះដូចគ្នា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ នៅក្នុងសកលលោក។ ទិន្នន័យពិគ្រោះស្ថានអង្គរឲ្យដឹងថា រយៈពេល៥ ខែ មានភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ប្រមាណ ៣៨៦ ០៩៣នាក់ មានការថយចុះ ៦៥.៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សម្រាប់ចំណូលក្នុងរយៈពេល៥ខែ មានចំនួន ប្រមាណ ១៨ ០២១ ៣៣៦ដុល្លារអាមេរិក ធ្លាក់ចុះ ៦៤.១៨ភាគរយ ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕