-
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ២១ គ្រួសារ នៅស្រុកស្វាយជ្រំ
សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៩ គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត ១២ គ្រួសារ ) សរុបចំនួន ២១ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។ នាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
លោកជំទាវ ឈឹម ស្រីមុំ, ឈួរ ច័ន្ទឌឿន និងលោកជំទាវ ប៊ន សុភី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកា នំ និង ភេសជ្ជៈចែកជូនកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត នៅរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្នុងទិវាកុមាអន្តរជាតិ និងបានអញ្ជើញចុះសាកសួរសុខទុក្ខ បាននាំយកនូវ ថវិកា នំភីហ្សា ភេសជ្ជៈ ចែកជូនដល់កុមារកំព្រា ដែលកំពងើស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។ មានប្រសាសន៍សំណេះសំណាលជាមួយកុមារកំព្រានាពេលនោះ លោក ជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន និង លោកជំទាវ ប៊ន សុភី បានលើកឡើងថាៈ ការរស់នៅជា កុមារកំព្រា ពិតជាបានឆ្លងកាត់នូវការលំបាកគ្រប់ឧបសគ្គ ពុំមានឪពុកម្តាយបងប្អូនសម្រាប់មើលថែនោះទេ ប៉ុន្តែឧបកសគ្គទាំងនេះ គឺជាមេរៀនមួយសម្រាប់អោយកូនៗ ក្មួយ ចៅៗ ទាំងអស់ខិតខំតស៊ូព្យាយាមប្រឹងប្រែង ជំនះរាល់កាលំបាកទាំងនេះគឺដើម្បីអនាគតខ្លួនឯងនាពេលខាងមុខ។ លោកជំទាវ…
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃអង្គារនេះ
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកនេះមាន៖ ១- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នូវ៖ ១.១- សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ១.២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ១.៣- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ១.៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។ ២- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ទី៦ ទី៧ ទី៨ ទី៩ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦៕ …
-
សហព័ន្ធស្រូវអង្ករថាការនាំចេញអង្ករទៅអឺរ៉ុបមានសន្ទុះកើនឡើងខ្ពស់
សហព័ន្ធស្រូវអង្ករ កាលពីថ្ងៃទី១ ខែមិថុនា បានឲ្យដឹងថា ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលលើទឹកប្រាក់ចំនួន១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុបមានសន្ទុះឡើងខ្ពស់ជាង៥១ភាគរយ។ ខណៈការនាំចេញអង្ករក្នុងរយៈពេល៥ខែ កើនឡើង៤២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ សហព័ន្ធស្រូវអង្ករបានឲ្យដឹងថានៅអឺរ៉ុបប្រទេសបារាំងជាប្រទេសដែលធំជាងគេបង្អស់ គឺមានបរិសមាណជាង ៤៥ពាន់តោន បន្ទាប់ពីប្រទេសហូឡង់ ១៤ពាន់ ហើយលំដាប់លេខ៣ គឺប្រទេសអង់គ្លេស ជាង ៩៧០០តោន បណ្តាប្រទេសនៅក្នុងអាស៊ានជាពិសេស ម៉ាឡេស៊ី ព្រយយណា និងសិង្ហបុរីមានជាង៤៥ភាគរយ បណ្តាប្រទេសផ្សេងៗមានចំនួន៧៩ភាគរយ ហើយប្រទេសចិនមានកំណើន២៥ភាគយរផងដែរ។ ប្រភពដដែលឲ្យបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ទទួលបានចំណូលជាង ២៤១លានដុល្លារ តាមរយៈការនាំចេញ ៣៥៦,០៩៧តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២ភាគរយ ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។ ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨ភាគរយ នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤ភាគរយ បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន១៣ភាគរយ និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥ភាគរយ៕
-
សម្ដេចតេជោ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ក្រុងព្រះសីហនុ
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី ១មិថុនា បានអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ក្នុងក្រុងព្រះសីហនុ ដែលសម្រេចបានប្រមាណ ៩០ភាគរយហើយនោះ។ នៅក្នុងការពិនិត្យមើលការដ្ឋាននេះ សម្ដេចតេជោ ហ៊ុនសែន អមដំណើរ ដោយថ្នាក់ដឹកនាំស្ថាប័ន មួយចំនួន និងអាជ្ញាធរខេត្តព្រះសីហនុ បានធ្វើដំណើរចាប់ពីមហាវិថីរាម ឆ្លងកាត់មហាវិថីឆ្នេររាម ឆ្លងកាត់ឆ្នេរអូរត្រេះ,ឆ្នេរអូរឈើទាល និងឆ្លងកាត់វិថី និងអនុវិថី ក្នុងក្រុងព្រះសីហនុ ហើយជាមួយនេះសម្ដេច បានស្ដាប់របាយការណ៍ នៅតាមចំណុចមួយចំនួននៃ ការដ្ឋានស្ថាបនាផ្លូវ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគម្រោងទឹកប្រាក់ របស់រាជរដ្ឋាភិបាល ២៩៤លានដុល្លា មានក្រុមហ៊ុននិងកងវិស្វកម្មចំនួន៧ ចូលរួមស្ថាបនា ដោយគ្រោងស្ថាបនាឲ្យហើយរួចរាល់ ក្នុងរយៈពេល៨ខែ ។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងព្រះសីហនុ…
-
ដំណឹងល្អ! នាយករដ្ឋមន្ត្រីប្រកាសជួយអាជីវកម្មតូច-ធំ និង គ្រឹះស្ថានហិរញ្ញវត្ថុចំពោះមុខកូវីដ(លើកទី៤)
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០១ មិថុនាបានលើកឡើងថារដ្ឋាភិបាលរបស់លោកបានត្រៀមថវិកា២២០០លានដុល្លារដើម្បីជួយអាជីវកម្មគ្រប់ប្រភេទរួមទាំងវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ខ្លាំង។ បន្ថែមពីនេះរដ្ឋនឹងលើកលែងការបង់ពន្ធនិងការយកពន្ធលើអាជីវកម្មផងដែរ។ ហើយអ្វីដែលសំខាន់១ទៀតគឺលោកបានប្រកាសទម្លាក់លុយសម្រាប់ជួយអាជីវកម្មខ្នាតតូចនិងមធ្យម និងចាក់លុយសន្ធឹកសន្ធាប់ជួយវិស័យធនាគារ។ ទាំងនេះគឺជាវិធានការជុំទី៤ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីជួយវិស័យសេដ្ឋកិច្ចនិងអាជីវកម្ម។ ក្នុងវិធានការទាំង៤នេះមាន ទី១៖- ការមិនយកពន្ធលើគ្រប់អាជីវកម្មសម្រាប់ខែមិថុនានិងខែកក្កដា – ការមិនបង់ប្រាក់របបសន្តិសុខសង្គមក្នុងពេលព្យួរអាជីវកម្ម – បើកអាជីវកម្មឡើងវិញនៅឆ្នាំ២០២១ដោយមិនបាច់បង់ពន្ធ – និងការជួយវិស័យអាកាសចរណ៍។ ទី២៖- វិធានការផ្តល់ថវិកា៥០លានដុល្លារដល់វិស័យហិរញ្ញវត្ថុ – ទម្លាក់ទុនឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចំនួន៥០លានដុល្លារ – ធនាគារSME មានទន់១០០លានដុល្លារដើម្បីជួយអាជីវកម្មជាមួយការសម្រួលលក្ខខណ្ឌធូស្រាលនៃកម្ចី។ ទី៣៖ កម្តកល់ទុនបម្រុងកាតព្វកិច្ចតម្រូវត្រឹម៧% ដែលកាលពីមុនជាង១០% -បន្ថយពន្ធកាត់ទុក – ទម្លាក់លុយ២០០០លានដើម្បីជួយជាទុនបង្វិលក្នុងវិស័យធានាគារ-មីក្រូហិរញ្ញវត្ថុទាំងមូល។ វិធានការជុំទិ៤លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជឿជាក់ថាវិធានការនេះនឹងមានប្រសិទ្ធភាពដើម្បីជួយអាជីវកម្មគ្រប់ប្រភេទ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជានឹងអាចឱ្យដំណើរបានដូចធម្មតាចំពោះមុខនៃភាពមិនច្បាស់លាស់នៃកូវីដ១៩៕
-
បាត់ទូរស័ព្ទដៃជាង៣ថ្ងៃរកឃើញអ្នកលួច ស្រាប់តែត្រូវអ្នកលួចវាយបែកក្បាលហើយគេចខ្លួនបាត់
ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាល ខណៈឃេីញជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន បណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាល រួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ដែលទទួលបានព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកេីតហេតុ ជាង៣ថ្ងៃមុន ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។ លុះនៅយប់កេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនងគ្រោះបានឃាត់ជនសង្ស័យ ទើបធ្វេីឲ្យជនសង្ស័យយកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលតែម្តង។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកម្សាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនបាត់ ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹង ក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសូមណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕ធ.ដ ដោយ៖ ជីម ភារ៉ា
-
ឆេះទូរកុងតឺន័រកែឆ្នៃដែលទុកចោលក្នុងដីឡូតិ៍មួយកន្លែងក្នុងខណ្ឌមានជ័យ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីទូរកុងតឺន័រកែឆ្នៃដែលគេទុកចោលនៅក្នុងដីលឡូតិ៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះ កាលពីវេលាម៉ោង២៣ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅទល់មុខបុរី ជ័យជំនះ ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទូរកុងតឺន័រនេះត្រូវបានគេចាក់សោរទុកចោលរាប់ខែមកហេីយ ការឆាបឆេះទូរកុងតឺន័រនេះមិនដឹងថា មានគេលួចដុត ឬមកពីមូលហេតុអ្វីនោះទេ ពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានសហការជាមួយកងសន្តិសុខរោងចក្រ ក្បែរទីតាំងនោះ ដោយបានបាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនបង្កឱ្យរាលដាលដល់រោងចក្រ ឬផ្ទះប្រជាពលរដ្ឋនោះឡេីយ ហើយក៏មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសផងដែរ។ ក្រោយពេលធ្វើការបាញ់ទឹកពន្លត់រួចរាល់ សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរឿងប្រើប្រាស់ភ្លើងអគ្គិសនី និងត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់រាល់ពេលមានភាពអសន្តិសុខកើតមានឡើង ដេីម្បីឲ្យពួកគាត់ចុះមកជួយទាន់ពេលវេលា៕ដោយ៖ ជីម ភារ៉ា
-
រថយន្ត Ford Ranger បេីកបុកម៉ូតូ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Ford Ranger មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ ម៉ាក Suzuki Nex មួយគ្រឿងពេញទំហឹងបណ្ដាលឲ្យដួលផ្ទប់ និងថ្នល់ រងរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣០ កែងនិងផ្លូវ៤៦៤ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណេីរជាមួយ បានបេីករថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9379 ធ្វេីដំណេីក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងផ្លូវបែកបួន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកពេញទំហឹង និងម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2551 ជិះគ្នា២នាក់ ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។ …
-
រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងរងរបួសធ្ងន់នារីម្នាក់នៅផ្សារព្រែកលៀប
ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើរបុករ៉ឺម៉កសណ្តោង និងម៉ូតូ២គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់នារីម្នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។ បើតាម្តីពីបុរសអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៦ ទិសដៅពីកើតទៅលិច ខណ:មកដល់មុខផ្សារព្រែកលៀប ស្រាប់តែមានរថយន្តក្រុងរបស់ក្រុមហ៊ុន កៃឡា ពណ៌ក្រហមស ពាក់ស្លាកលេខភ្នំពេញ 3B-6868 បើកបរដោយបុរាម្នាក់ មកពីក្រោយយ៉ាងលឿនបុកពីក្រោយ ម៉ូតូកង់បី(តុតុ)របស់គាត់ចំពេញទំហឹង រុញបន្តទៅបុក ម៉ូតូ Zommer-X ពាក់ស្លាកលេខភ្នំពេញ 1FC-7317 ដែលជិះស្របទិសគ្នា នៅខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូដួលបត់ក្បាលម៉ូតូទៅក្រោយ ធ្វើអោយម៉ូតូកង់បី កាច់ចង្កេះក្រឡាប់សង្កត់លើម៉ូតូនារីរងគ្រោះរបួសធ្ងន់ និងទៅប៉ះម៉ូតូម៉ាកហុងដារឌ្រីមសង់សេ១២៥ ស៊េរី០១៩ ពាក់ស្លាកលេខ ព្រៃវែង…