Category: ព័ត៌មាន

  • សមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ឃាត់ខ្លួនមនុស្សជាង១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់ឡុកឡាក់ជាច្រើនគ្រាប់ ផងទៀត

    សមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ឃាត់ខ្លួនមនុស្សជាង១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់ឡុកឡាក់ជាច្រើនគ្រាប់ ផងទៀត

    ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ហើយបានឈានទៅឃាត់ខ្លួនក្រុមញៀនល្បែងជាង ១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោង មួយចំនួនទៀតផងដែរ។ ការចុះបង្ក្រាបល្បែងស៊ីសងនោះ បានធ្វើកាលពីរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ មន្ត្រីអាវុធហត្ថខេត្ត នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនោះ បានដឹកនាំដោយ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចុះឡោមព័ទ្ធទីតាំងបើកល្បែង ហើយក្រសោបយកទាំងមនុស្ស និងវត្ថុតាងបម្រើអោយការលេងល្បែងស៊ីសង បៀរ អាប៉ោង និងជល់មាន់នោះ។ លោកថា លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាអោយឃាត់ខ្លួនមនុស្សមួយក្រុម ដែលញៀនល្បែងនោះ មានចំនួន ១១នាក់ រឹងអូស និងដកហូតម៉ូតូគ្រប់ប្រភេទ ៥៩គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់អាប៉ោង ៦គ្រាប់ ផងទៀត។ មន្ត្រីដដែលបានបន្តថា តាមការរាយការណ៍ថា ការបើកល្បែងជល់មាន់ លេងបៀរ…

  • អំណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន១២០គ្រួសារ ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម

    អំណោយរបស់កាកបាទក្រហមកម្ពុជាជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន១២០គ្រួសារ ក្នុងមូលដ្ឋានក្រុងកំពង់ចាម និងស្រុកកំពង់សៀម

    ខេត្តកំពង់ចាម៖ នាព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន ១២០គ្រួសារ ដែលរស់ក្នុងមូលដ្ឋានក្រុងកំពង់ចាម  និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំយកប្រសាសន៍សួសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ  និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយង។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក  «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»…

  • អភិបាលខេត្តអំពាវនាវឱ្យពលរដ្ឋធ្វើដំណើរទៅសៀមរាបដើម្បីជួយវិស័យទេសចរណ៍

    អភិបាលរងខេត្តសៀម​រាប លោក លី សំរិទ្ធិ​នៅថ្ងៃទី២ ខែមិថុនានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសធ្វើដំណើរទៅទស្សនាក្នុងខេត្តសៀមរាបដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ក្នុងខេត្តដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ហើយលោកថា​ អាជ្ញាធរខេត្តមិនបានបិទដំណើរការរមណីយដ្ឋានកំសាន្តនានានោះទេ។ ហើយសណ្ឋាគារ និងផ្ទះសំណាក់ខ្នាតតូចដែលជាលក្ខណៈគ្រួសារបានបើកដំណើរការធម្មតាដើម្បទទួលភ្ញៀវទេសចរដែលមកទស្សនានៅខេត្តផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ថា សណ្ឋាគារធំៗ និងផ្ទះសំណាក់ប្រមាណ១៧០កន្លែងត្រូវបាន ផ្អាកដំណើរការ ហើយ១៨កន្លែងបានបិទ ក្នុងនោះក៏បានប៉ះពាល់ដល់កម្មករប្រមាណជាង៨៥០០នាក់ផងដែរ។ យ៉ាងណាក៏ដោយ ភ្ញៀវទេសចរក្នុងខេត្តសៀមរាបបានផ្តើមងើបឡើងវិញហើយ​ក្នុងនោះក្នុងខែឧសភាកន្លងទៅមាន១៧០០នាក់៕

  • ដំណឹងល្អ! ព្រលានអន្តរជាតិខេត្តសៀមរាបថ្មីនឹងផ្តើមដំណើរកានៅឆ្នាំ២០២៣

    អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានអះអាងថា​អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប អង្គរ នឹងបញ្ចប់ការងារសាងសង់ រួមទាំងដាក់ដំណើរការផ្លូវការនៅឆ្នាំ​២០២៣ខាងមុខ។   ជាមួយនឹងសមត្ថភាពព្រលានយន្តហោះខ្នាតអន្តរជាតិនេះ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិមិនតិចជាង៩លាននាក់នោះទេ ហើយវាក៏នឹងកាត់បន្ថយនូវភាពស្មុគស្មាញនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិដែលហោះត្រង់ពីទ្វីបអឺរ៉ុប និងអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត។ លោកសង្កត់ធ្ងន់ថា​ សមត្ថភាពអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការហោះហើរត្រង់របស់យន្តហោះខ្នាតអន្តរជាតិនោះទេត្បិតអី ផ្លូវរត់ខ្លី។​ បើតាមការបញ្ជាក់ពីអភិបាលខេត្តសៀមរាប ដំណើរការសាងសង់បានធ្វើឡើងក្នុងរយៈពេល១ឆ្នាំរួចហើយ។​ ព្រលានយន្តហោះខេត្តសៀមរាបថ្មី មានទីតាំងនៅទីប្រជុំជនផ្សារដំដែក​របស់ស្រុកសូនិគមដែលមានចម្ងាយត្រង់៤០គីឡូម៉ែត្រមកក្រុងសៀមរាបបច្ចុប្បន្ន៕​

  • កូវីដ១៩៖ ថៃបើករោងកុន និងកន្លែងម៉ាស្សាឡើងវិញហើយ

    កូវីដ១៩៖ ថៃបើករោងកុន និងកន្លែងម៉ាស្សាឡើងវិញហើយ

    ថៃ៖ កាលពីថ្ងៃទី១ មិថុនា ប្រជាជនថៃចាប់ផ្តើមទៅមើលកុន និងកន្លែងផ្តល់សេវាកម្មម៉ាស្សាឡើងវិញ ក្រោយពេលបិទទ្វារដោយសារតែបញ្ហាជំងឺកូវីដ១៩ នាពេលកន្លងមក។ ផ្សារទំនើបបើកទ្វារឡើងវិញ បំរាមគោចរត្រូវបានបន្ថយ ខណៈដែលអាជីវកម្មបន្ថែមទៀតបើកដំណើរការឡើងវិញ ហើយក្លឹបហាត់ប្រាណ ស្ប៉ា កន្លែងម៉ាស្សា និងរោងកុន ក៏ដំណើរការវិញដូចគ្នា ពោលគឺបន្ទាប់ពីស្ថានការណ៍កាន់តែធូរស្បើយច្រើននៅប្រទេសថៃ។ នៅថៃ ៧ថ្ងៃមកនេះ គ្មានចម្លងក្នុងសហគមន៍ ខណៈដែលប៉ុន្មានករណីនាសប្តាហ៍ថ្មីៗនេះ គឺរកឃើញពីអ្នកមនុស្សដែលដាក់ឲ្យធ្វើចត្តាឡីស័ក ទើបត្រលប់ពីក្រៅប្រទេស៕

  • កូវីដ១៩៖ អេស្ប៉ាញធ្លាប់មានស្លាប់ជិត១ពាន់នាក់ មួយថ្ងៃ ឥលូវគ្មានអ្នកស្លាប់ លើកដំបូង

    កូវីដ១៩៖ អេស្ប៉ាញធ្លាប់មានស្លាប់ជិត១ពាន់នាក់ មួយថ្ងៃ ឥលូវគ្មានអ្នកស្លាប់ លើកដំបូង

    អេស្ប៉ាញ៖ កាលពីម្សិលមិញ ប្រទេសអេស្បាញបានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ជាលើកដំបូងបង្អស់ដែលមិនធ្លាប់មានចាប់តាំងពីខែមីនាមក។ អេស្ប៉ាញមិនមានរាយការណ៍អំពីការស្លាប់ ដែលទាក់ទងនឹងជំងឺឆ្លងនេះ ជាលើកដំបូង តាំងពីខែមីនាកន្លងទៅ ក្នុងនោះ មានអ្នកស្លាប់ដំបូងចំនួន ២នាក់ នៅថ្ងៃទី ៣មីនា។ ក្រោយមក នៅថ្ងៃទី២ មេសា អ្នកស្លាប់ និងឆ្លងនៅអេស្ប៉ាញសុទ្ធតែឡើងដល់កម្រិតកំពូល ក្នុងនោះ មានស្លាប់៩៥០នាក់ ត្រឹម១ថ្ងៃ។ ប្រទេសនេះក៏បានបញ្ជាក់ដែរថាមានការឆ្លងថ្មីចំនួន ៧១ ករណីប៉ុណ្ណោះក្នុងរយៈពេល ២៤ ម៉ោង។ ប្រធាននៃឆ្លើយតបផ្នែកសុខភាពបន្ទាន់របស់អេស្ប៉ាញលោក Fernando Simon បាននិយាយថានៅពេលដែលគ្មានការស្លាប់ដូចនេះ វាពិតជាជំរុញទឹកចិត្តខ្លាំងណាស់។ រហូតមកទល់ពេលនេះ ទិន្នន័យពីសកលវិទ្យាល័យ John Hopkins បង្ហាញថាអេស្ប៉ាញមានអ្នកស្លាប់សរុប ២៧ ១២៧នាក់ ខណៈអ្នកឆ្លងសរុបមានជិត ២៤០ ០០០នាក់ទូទាំងប្រទេស៕

  • លោក ដូណាល់ ត្រាំ ប្រកាសពីផែនការដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ ដើម្បីបង្ក្រាបក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក George Floyd

    លោក ដូណាល់ ត្រាំ ប្រកាសពីផែនការដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ ដើម្បីបង្ក្រាបក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក George Floyd

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះថ្លែងថា រូបលោកមានគម្រោងដាក់ពង្រាយកងទាហានប្រដាប់អាវុធធន់ធ្ងន់ និងមន្រ្តី ប៉ូលិសរាប់ពាន់នាក់ ដើម្បីបង្ក្រាប និង ទប់ស្កាត់ក្រុមបាតុករដែលបង្កភាពចលា ចលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងលក់ទំនិញនានាត្រូវរងការ បំផ្លាញនៅក្បែរសេតវិមាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បាននិយាយថា អ្វីដែលបានកើតឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់មុន គឺជារឿងមិនអាចអត់ឱនឱ្យបាន… ខ្ញុំកំពុងបញ្ជូនកងទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ពាន់នាក់ រួមទាំងយោធា និង កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ ដើម្បីបញ្ឈប់កុបកម្ម ការលួចប្លន់ ការរំលោភបំពាន និង ការបំផ្លិចបំផ្លាញទ្រពសម្បត្តិ ។ បច្ចុប្បន្នជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបនឹងភាពចលាចលដែលកំពុងផ្ទុះឡើងនៅពាសពេញប្រទេស ក្រោយការស្លាប់របស់បុរសស្បែកខ្មៅអាម៉េរិកលោក George Floyd នៅទីក្រុង Minneapolis រដ្ឋ Minnesota កាលពីសប្តាហ៍កន្លងទៅ ៕

  • មន្ទីរពេទ្យនៅរុស្ស៊ីគ្រោងផ្តល់ថ្នាំប្រឆាំងវីរុសលើកដំបូង ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ប្រមាណ៦ម៉ឺននាក់ក្នុងមួយខែនាសប្តាហ៍ក្រោយនេះ

    មន្ទីរពេទ្យនៅរុស្ស៊ីគ្រោងផ្តល់ថ្នាំប្រឆាំងវីរុសលើកដំបូង ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ប្រមាណ៦ម៉ឺននាក់ក្នុងមួយខែនាសប្តាហ៍ក្រោយនេះ

    រុស្ស៊ី៖ មន្ទីរពេទ្យនៅរុស្ស៊ីនឹងចាប់ផ្តើមផ្តល់ថ្នាំដល់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី ១១ ខែមិថុនានេះតទៅ ដោយអាចព្យាបាលមនុស្សបានរហូតដល់៦ម៉ឺននាក់ក្នុងមួយខែ នេះបើតាមប្រធានស្ថានប័នមូលនិធិរបស់រុស្ស៊ី RDIF លោក ឃីរីល ឌីមីទ្រីវ និង ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ឃីរីល ឌីមីទ្រីវ បានបញ្ជាក់ថា យើងនឹងមានអ្នកជំងឺឈឺធ្ងន់តិចជាងមុន ដោយអ្នកជំងឺប្រមាណ៩០ភាគរយអាចនឹងត្រូវព្យាបាលក្នុងរយៈពេល១០ថ្ងៃ ហើយលោករំពឹងថា ថ្នាំនេះជាកូនសោដើម្បីបន្តសកម្មភាពសេដ្ឋកិច្ចដែលពេញលេញឡើងវិញនៅរុស្ស៊ី។ សូមជម្រាបផងដែរថា ថ្នាំដែលបានចុះបញ្ជីក្រោមឈ្មោះថា អាវីហ្វាវា (Avifavir) ជាថ្នាំដំបូងដែលត្រូវបានក្រសួងសុខាភិបាលរុស្ស៊ី អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីបានតេស្តសាកល្បងយ៉ាងជោគជ័យរួចមក ៕

  • ថៃបើកតំបន់ឆ្នេរមួយចំនួនឡើងវិញ ស្របពេលដែលករណីឆ្លងរាតត្បាត COVID-19 កាន់តែថមថយចុះ

    ថៃបើកតំបន់ឆ្នេរមួយចំនួនឡើងវិញ ស្របពេលដែលករណីឆ្លងរាតត្បាត COVID-19 កាន់តែថមថយចុះ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចដកវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ជម្ងឺ COVID-19 មួយចំនួនចេញវិញជាលើកដំបូងក្នុងរយៈជាងពីរខែមកនេះ ខណៈពលរដ្ឋថៃក៏អាចធ្វើដំណើរកម្សាន្តនៅតាមតំបន់ឆ្នេរល្បីៗមួយចំនួនឡើងវិញផងដែរ ចាប់ពី ថ្ងៃចន្ទម្សិលមិញ នេះបើតាមសារព័ត៌មានCNAនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ ។ យ៉ាងណាមិញ វិធានការរក្សាសុវត្ថិភាពនៅតែបន្តអនុវត្តន៍ដដែល ដោយមនុស្សម្នាដែលចូលទៅក្នុងទីកន្លែងកម្សាន្តនានា ត្រូវទទួលការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់១ម៉ែត្រពីគ្នា។ ថៃបានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត និងការប្រកាសអាសន្នកាលពីពាក់កណ្តាលខែមីនាកន្លងមក ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 មានថមថយចុះនោះ វិធានការមួយចំនួនត្រូវបានដកចេញ ហើយបំរាមគោចរក៏ត្រូវបានបន្ធូរបន្ថយជាបណ្តើរៗផងដែរ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៣លាននាក់ ក្នុងនោះស្លាប់ជិត៣៨ម៉ឺននាក់ និងជាសះស្បើយជាង២.៩លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦.៣លាននាក់ ក្នុងនោះស្លាប់ជិត៣៨ម៉ឺននាក់ និងជាសះស្បើយជាង២.៩លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៣៦ម៉ឺន៥ពាន់៤៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៧ម៉ឺន៧ពាន់៤០៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន២លាន៩០ម៉ឺន៣ពាន់៤១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៥ម៉ឺន៩ពាន់៣២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់៩២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៥ពាន់៤១៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥២ម៉ឺន៩ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន១ពាន់៨០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤១ម៉ឺន៤ពាន់៨៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់៨៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៥ពាន់៨៧៧នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៦ពាន់៧១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៧ម៉ឺន៦ពាន់៣៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៤៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕ …