-
អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវរួមគ្នាថែរក្សា និងការពារកេទនភ័ណ្ឌ វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាបានបន្សល់ទុក អោយបានគង់វង្ស
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអំពាវនាវបែបនេះ គឺនៅក្នុងពិធីប្រគល់រូបសំណាកព្រះគោ មួយដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត នាំយយកទៅរក្សាទុកនៅក្នុងសារមន្ទីរ ឲ្យបានគង់វង្ស កាលពីថ្ងៃទី១ មិថុនាឆ្នាំ២០២០ បន្ទាប់ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារា បានប្រគល់ជូនថ្នាក់ដឹកនាំខេត្ត កាលពីថ្ងៃបន្ទាប់កន្លងទៅនេះ។ ពិធីប្រគល់រូបសំណាកព្រះគោ នៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃម្សិលមិញនោះទៀត ក៏មានការអញ្ជើញជាអធិបតីពី អភិបាលខេត្ត លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត មន្ត្រីខេត្ត ក្រុង និងកងកម្លាំងនគរបាល នៅទូទាំងខេត្តព្រះវិហារ ផងនោះទៀត។ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា រូបសំណាកព្រះគោមួយនេះ មានទំហំទទឹង ២០សង់ទីម៉ែត្រ បណ្តោយប្រវែង ៥០សង់ទីម៉ែត្រ និងមានកម្ពស់៣០សង់ទីម៉ែត្រ និងនៅមិនទាន់ដឹងពីអាយុកាល នៅក្នុងការកសាងឡើង ថាតើស្ថិតនៅក្នុងសតវត្សណា នៅក្នុងរជ្ជកាលស្តេចអង្គណានៅឡើយទេ ដោយរង់ចាំការពិនិត្យ និងវាយតម្លៃពីមន្ត្រីជំនាញបេតិកភណ្ឌ…
-
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បង្ហាញពីកង្វល់ និងព្រួយបារម្ភកាកសំណល់មិនទាន់ផ្ទុះនៅតែបន្ត ប្រទះឃើញក្នុងក្រុង និងនៅតែមានផ្ទុះ តាមចម្ការបងប្អូន ជាបន្តបន្ទាប់
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តបាត់ដំបង បានថ្លែងនូវក្តីកង្វល់របស់អាជ្ញាធរខេត្តបាត់ដំបង ដោយបានបង្ហាញពីការព្រួយបារម្ភនិងពីបញ្ហាប្រឈមដោយគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានប្រទះឃើញជាបន្តបន្ទាប់ ក្នុងស្ទឹងសង្កែ និង នៅតាមសាលារៀនក្នុងក្រុងបាត់ដំបង ដែលវាបានបន្សល់ទុកកប់ក្នុងដីជ្រៅៗហើយនៅតែបង្កការគំរាមកំហែង និងគ្រោះថ្នាក់ដល់ពលរដ្ឋ ហើយប៉ុន្មានថ្ងៃមុននេះ ក៏នៅតែបន្តកើតមានការផ្ទុះមីនមាន នៅតាមចម្ការរបស់អ្នកស្រុកមួយចំនួននិងបានសម្លាប់ជីវិតមនុស្សផងដែរ។ ការថ្លែងរំលេចបែបនេះ គឺនៅក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការសកម្មភាពមីនខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តបានគូសបញ្ជាក់បន្ថែមថា៖បញ្ហាគ្រាប់មីននៅក្នុងខេត្តបាត់ដំបង គឺមិនមែនមានតែនៅតំបន់អតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុកតាមបន្ទាត់ព្រំដែនឬក៏នៅតាមបណ្ដាស្រុកមួយចំនួនដែលជាអតីតសមរភូមិក្ដៅ នោះទេ។ សូម្បីតែនៅក្នុងក្រុងបាត់ដំបងកន្លងមកនេះ ក៏មានបញ្ហាគ្រាប់មីន ទាំងនេះផងដែរ ។ បើតាមរបាយការណ៍និងបទបង្ហាញពីលោក នួម ឆៃរួម ប្រធានម៉ាពូខេត្តបាត់ដំបង ក៏បានលើកឡើងឲ្យដឹងផងដែរថា៖ តាមការស្រាវជ្រាវប្រមូលនូវទិន្នន៏យមូលដ្ឋាន ថ្នាក់ជាតិកម្រិត១ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០២ និងការស្រាវជ្រាវមូលដ្ឋាន នៅថ្នាក់ជាតិកម្រិត២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ក៏បានបង្ហាញឲ្យដឹងថាតំបន់សង្ស័យមានមីន និងកាកសំណល់ជាតិផ្ទុះ…
-
លោកស្រី ខារី ឡាំ ចោទសហរដ្ឋអាម៉េរិកថា កំពុងអនុវត្តន៍ស្តង់ដាពីរ ពាក់ព័ន្ធនឹង បញ្ហាបាតុកម្មដ៏ហិង្សានៅក្នុងប្រទេសខ្លួន
ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ចោទប្រកាន់សហរដ្ឋអាម៉េរិក ថា កំពុងអនុវត្តន៍ស្តង់ដាពីរ ជុំវិញចំណាត់ការឆ្លើយតបនឹងការធ្វើបាតុកម្មដោយហិង្សាក្នុងប្រទេសខ្លួន ហើយថែមទាំងបានព្រមានថា ផែនការរឹតបន្តឹងពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើហុងកុង គឺគ្រាន់តែធ្វើឱ្យអាមេរិកផ្ទាល់ឈឺចាប់ប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រី ឡំាំ បាននិយាយថា ថ្មីៗនេះយើងទើបតែមើលឃើញ នូវការប្រកាន់យកស្តង់ដាពីរ ពួកយើងបានឃើញពីរបៀបដែលអាម៉េរិកចេញចំណាត់ការប្រឆាំងនឹងកុប្បកម្ម ហើយកាលពីរឿងស្រដៀងគ្នានេះបានកើតឡើងនៅហុងកុង ពួកយើងក៏បានឃើញពីគោលជំហរ ដែលពួកគេបានប្រកាន់យកនាពេលនោះដែរ គឺវាខុសគ្នាចំពោះបញ្ហាតែមួយដូចគ្នាក៏ដោយ ។ អភិបាលក្រុងហុងកុងរូបនេះបានការកត់សម្គាល់យ៉ាងដូច្នេះ ដោយលោកស្រីចង់ ប្រៀបធៀបរវាងបាតុកម្មដែលបានផ្ទុះឡើងនៅទីក្រុងហុងកុងកាលពីឆ្នាំមុន និងបាតុកម្មដែលកំពុងផ្ទុះឡើងស្ទើរពាសពេញសហរដ្ឋអាម៉េរិកនាពេលនេះ ។ កំឡុងការធ្វើបាតុកម្ម និងកុប្បកម្មប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ដោយមានមានការបង្រ្កាបយ៉ាងចាស់ដៃពីអាជ្ញាធរអាម៉េរិក ដែលមនុស្សយ៉ាងតិច៤ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយក៏មានករណីបាតុករបាត់បង់ជីវិតផងដែរ ៕
-
ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកែប
កែប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាល ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។ អង្គពិធីប្រារព្ធធ្វើឡើង នៅសាលប្រជុំធំស្នងការ ដ្ឋាននគរបាលខេត្តកែប ដោយមានថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។ ពិធីនេះត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ទោផងដែរ។ ឯកឧត្តម…
-
អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្កោលទោសការ ប្រើអំពើហិង្សានៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍
សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថ្កោលទោសការប្រើអំពើហិង្សានៅក្នុងការតវ៉ា ដែលកំពុងបន្តធ្វើឡើងយ៉ាងកក្រើកនៅទូទាំងសហរដ្ឋអាម៉េរិក ដោយលោកបានបញ្ជាក់ថា សកម្មភាពបែបនេះកំពុងធ្វើឱ្យប្រជាជនស្លូតត្រង់ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ ការប្រកាសថ្កោលទោសខាងលើនេះរបស់លោក អូបាម៉ា បានកើតមានឡើងស្របពេលមេប៉ូលីសរដ្ឋផ្លូរីដា លោក ហ្សែរីហ្វ ហ្គ្រេឌី ជូដ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់ក្នុងរដ្ឋរបស់ខ្លួន ឲ្យប្រើប្រាស់កាំភ្លើងក្នុងករណីដែលមានអំពើចោរកម្មចូលលួចដល់ក្នុងផ្ទះរបស់ពួកគេ ខណៈបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ បានក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក ។ ទន្ទឹមគ្នា ក្រុមបាតុករបានសន្យាថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់លោក ហ្វ្លយដ៍ បន្ទាប់ពីអតីតប៉ូលិសឈ្មោះ ឌែរែក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយដ៍ រហូតដាច់ខ្យល់ស្លាប់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាលតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្នុងចំណោមក្រុមបាតុករទាំងនោះ ក៏រួមមានក្រុមឱកាសនិយមបានលួចបន្លំ និងដុតបំផ្លាញទ្រព្យសម្បត្តិយ៉ាងអនាធិបតយ្យផងដែរ៕
-
វគ្គបណ្តុះបណ្តាល និងធ្វើបទបង្ហាញស្តីពីជំងឺកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យជួរមុខជួរក្រោយ និងអាជ្ញាធរមូលដ្ឋាន
បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រុមវេទិកាសម្ពន្ធ័សង្គមស៊ីវិលដឹកនាំដោយ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល និងធ្វើបទបង្ហាញស្តីពីជំងឺកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យជួរមុខជួរក្រោយ និងអជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ នៅចំណេះដឹងជាមូលដ្ឋាន បច្ចុប្បន្នភាពនៃស្ថានភាព និងការទប់ស្កាត់ ការពារនៃការីករាលដាល នៅក្នុងសហគមន៍នៃជំងឺកូវីដ ១៩។ លោកស្រី វេជ្ជ ម៉ែនបញ្ញ អនុបណ្ឌិតសុខភាពសាធារណៈ និងជាអនុប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន បានឡើងធ្វើបទបង្ហាញ អំពីជំងឺកូវីដ ១៩ បញ្ជាក់ថា៖ វីរុសកូរ៉ូណា គឺជាក្រុមគ្រួសារដ៏ធំមួយ ដែលគេឃើញនៅលើសត្វ និងមនុស្សដូចជាជំងឺផ្តាសសាយធម្មតា រហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណាប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកបានដាក់ឈ្នោះថា ជំងឺកូវីដ ១៩ ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរបៀបតំណក់ទឹកមាននៅលើវត្ថុ និងផ្ទៃជុំវិញ ពេលអ្នកមានកូវីដ ១៩ ក្អក ឬកណ្តាស់ ដកដង្ហើម មនុស្សដទៃមកប៉ះតំណក់ទឹកទាំងនេះរួមមកប៉ះ ភ្នែក…
-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យអាជ្ញាធរអាម៉េរិករក្សាការអត់ធ្មត់ ក្នុងការឆ្លើយតបនឹងក្រុមបាតុករទាមទាររកយុត្តិធម៌ដល់លោក ចច ហ្វ្លយ៍
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ចង់ឃើញការធ្វើបាតុកម្មដោយសន្តិភាពនៅក្នុងសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយ៍ ដោយលោកថែមទាំងអំពាវនាវឱ្យរក្សាការអត់ធ្មត់ពីអាជ្ញាធរ ចំពោះការឆ្លើយតបនឹងក្រុមបាតុករ នេះបើតាមអ្នកនាំពាក្យរបស់លោក ហ្គូដទែរ៉េស និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោកស្ទេហ្វែន ឌូហ្សារិក បានសង្កត់ធ្ងន់ថា ករណីអំពើហឹង្សារបស់ប៉ូលីសត្រូវតែធ្វើការស៊ើបអង្កេត លោកថា កម្លាំងប៉ូលីសនៅជុំវិញពិភពលោកត្រូវការការបណ្តុះបណ្តាលសិទ្ធិមនុស្សឱ្យបានគ្រប់គ្រាន់ ហើយចាំបាច់ត្រូវមានការវិនិយោគលើការគាំទ្រផ្នែកសង្គម និងចិត្តសាស្ត្រដល់ប៉ូលីស ដូច្នេះពួកគេអាចបំពេញការងាររបស់ពួកគេបានត្រឹមត្រូវ ក្នុងន័យការពារសហគមន៍ ។ ការលើកឡើងខាងលើនេះរបស់នាំពាក្យប្រមុខអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកមានគម្រោងដាក់ពង្រាយកងទាហានប្រដាប់អាវុធធន់ធ្ងន់ និងមន្រ្តីប៉ូលិសរាប់ពាន់នាក់ ដើម្បីបង្ក្រាប និងទប់ស្កាត់ក្រុមបាតុករដែលបង្កភាពចលាចលក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលអគារ និងហាងលក់ទំនិញនានាត្រូវរងការបំផ្លាញនៅក្បែរសេតវិមាន ៕
-
ប៉ុនប៉ងដេីរលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវជាប់ខ្នោះនគរបាលខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច (ប្រើសោរចិញ្ចៀនលេខ១២ ចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) ត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក វរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ មួន ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ ចំណែកវត្ថុតាងចាប់យក៖ សោរចិញ្ចៀនលេខ១២ចុងសំប៉ែតស្រួចសម្រាប់កាច់សោរម៉ូតូចំនួន០១, ទួណឺវីសចំនួន០២ (មានដង០១, គ្មានដង០១), ដែកឆាបចំនួន០១, ដែកសរសៃរ៉ឺស័រសម្រាប់ឆ្កឹះសោរផ្ទះចំនួន០២, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ។ ក្នុងរបាយការណ៍លោកវរសេនីយ៍ឯក ជឹម សុីថា បានឲ្យដឹងទៀតថា៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ…
-
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យប្រេីធម៌ក្ដៅចុះរុះរេី តូបលក់ដូចំនួន៣៦តូប របស់អាជីវករដែលសង់រំលោបលើចិញ្ចើមផ្លូវសាធារណ:នៅផ្លូវ៣០ម៉ែត្រ
ភ្នំពេញ៖ គណៈបញ្ជការឯកភាពខណ្ឌមានជ័យ បានប្រើធម៌ក្ដៅ ដោយដឹកនាំកម្លាំងចម្រុះចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូប ដែលសាងសង់រំលោបបំពានលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលធ្វើ ឲ្យបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវ បាត់បង់ផ្លូវសំរាប់ថ្មើរជើង ប៉ះពាល់ដល់ផលប្រយោជន៍សារធារណៈនឹងសង្គម។ ក្នុងប្រតិបត្តិការនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រហៅផ្លូវណតប្រិជ ភូមិដំណាក់ដំ៣ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញពេញ។ លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ការចុះរុះរើតូប អាជីករលក់ដូរចំនួន៣៦តូបដែលបានសាងសង់ រំលោបលើចិញ្ចើមផ្លូវនេះគឺអនុវត្តន៍តាមបញ្ជារបស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះចិញ្ចើមផ្លូវសំរាប់ថ្មើរជើងនឹងបញ្ជៀសការកកស្ទះចរាចរណ៍សព្វថ្ងៃ ក៏ដូចជាសោភណ្ឌភាពតាមដងផ្លូវសាធារណ:ដើម្បីទីក្រុងស្អាតនឹងមានសោភ័ណភាព។ លោកបានបន្តទៀតថា មុនឈានដល់ដាក់កម្លាំងចុះរុះរើគឺគណៈបញ្ជាការឯកភាពខណ្ឌនឹងសង្កាត់បានជូនដំណឹង ដល់ម្ចាស់តូបនឹងអាជីករលក់ដូរជាច្រើនខែ មកហើយដើម្បីធ្វើការរុះរើក្រោយមកទៀត ក៏បានទុកពេលឲ្យធ្វើការរុះរើដោយខ្លួនឯងជាងកន្លះខែទៀត តែនៅមិនព្រមធ្វើការរុះរើទើបកម្លាំងគណៈបញ្ជាឯកខណ្ឌមានជ័យសហការកម្លាំងសង្កាត់ ដឹកនាំកម្លាំងចំរុះចុះរើដោយផ្ទាល់តែម្ដង៕ដោយ៖ ភារ៉ា និងប៊ុនធី
-
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ពីរកន្លែង និងស្ទាក់ចាប់រថយន្តដឹកឈើប្រណិតមួយគ្រឿង ដកហូតឈើជាច្រើនរយដុំ និងសន្លឹក
ខេត្តព្រះវិហារ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានដឹកនាំកម្លាំងផ្នែកព្រៃឈើឆែប ក្រោមកិច្ចសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងស្តុកឈើគ្មានច្បាប់ពីរកន្លែង និងបានស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកឈើប្រណិត នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចំរើន ឃុំច្រាច ស្រុកជ័យសែន នៅក្នុងថ្ងៃទី២មិថុនាឆ្នាំ២០២០ នេះ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះបង្ក្រាបទីតាំងសន្និធិឈើគ្មានច្បាប់ទាំងនោះ គឺបានធ្វើឡើងក្រោមកិច្ចសហការណ៍យ៉ាងល្អ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ជាមេបញ្ជាការ ដោយលោកឧត្តមសេនីយ៍ បានចាត់កម្លាំងក្រោមឱវាទ រួមជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងផ្នែករដ្ឋបាលព្រៃឈើឆែប ចុះទៅកាន់ទីតាំងបើករោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតពីរកន្លែង ព្រមទាំងស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត នៅលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅក្នុងមូលដ្ឋានខាងលើនោះ ថែមទៀតផង។ លោកបន្តថា នៅក្នុងការចុះបង្ក្រាបទីតាំងបើករោងសិប្បកម្មកែឆ្នៃឈើ ទាំងពីរកន្លែងនោះ សមត្ថកិច្ចមិនបានដកហូតម៉ាស៊ីនឈូសឈើ តាបឈូសឈើ ឧបករណ៍កែច្នៃឈើជាច្រើនទៀត និងក៏មិនបានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសទាំងនោះដែរ ដោយសារពួកគេដឹងខ្លួនមុន ពួកគេបានដោះម៉ាស៊ីនទាំងនោះ ដឹកយកចេញទៅលាក់ទុក ហើយពួកគេបានរត់គេចខ្លួនអស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចបានដឹកជញ្ជូនឈើ…