Category: ព័ត៌មាន

  • ធ្វើសកម្មភាពលួចកញ្ចករថយន្ត បានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

    ធ្វើសកម្មភាពលួចកញ្ចករថយន្ត បានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់រថយន្តប្រទះឃើញម្ដុំពេទ្យគន្ធបុប្ផា ក្រោយពេលធេី្វសកម្មភាពកាចកញ្ចក់រថយន្តនៅហាងកាលពីពេលយប់។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផាតាម បណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាកាលពីវេលា០១ និង៤០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ គាត់បានទុករថយន្តមួយគ្រឿងម៉ាកតូយូតាធុនត្រាស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២BH-៩១២៧ នៅខាងមុខហាងកាហ្វេរបស់គាត់ដូចសព្វដង លុះមកដល់ម៉ោងប្រហែល០២រំលងអាធ្រាត្រក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម មិនចាំស្លាកលេខដែលធេី្វដំណើរតាមបណ្ដាយផ្លូវលេខ១១៤ ទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកើតហេតុជនសង្ស័យបានឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូ និងបានធេី្វសកម្មភាពលួចឆ្កឹះកញ្ចក់រថយន្តខាងស្តាំដែរចតនៅមុខហាង។ ភ្លាមនោះម្ចាស់រថយន្តក៏ស្ទុះចេញពីក្នុងហាងដេញតាមចាប់ពីក្រោយប៉ុន្ដែតាមមិនទាន់ដោយសារជនសង្ស័យរត់ឡេីងម៉ូតូជាមួយបក្ខពួក គេចខ្លួនបាត់។ លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែលម្ចាស់រថយន្តរួមជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានជិះតាមរកជនសង្ស័យរហូតមកដល់ចំនុចរបងមន្ទីរពេទ្យគន្ធបុប្ផា ក៏ប្រទះឃេីញជនសង្ស័យម្នាក់ដែលជាអ្នកធ្វេីសកម្មភាពលួច​ និងចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១តែម្តង។ ក្រោយពេលកេីតហេតុកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ឲ្យប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារថ្មី១ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕ធ.ដ ដោយ៖ ទឹមរតនា

  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខេត្តបាត់ដំបង អាចសាងសងរួចរាល់នៅដើម ឆ្នាំ២០២១

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខេត្តបាត់ដំបង អាចសាងសងរួចរាល់នៅដើម ឆ្នាំ២០២១

    បាត់ដំបង៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា អាងហែលទឹកទី៤ របស់សហព័ន្ធនៅខេត្តបាត់ដំបង ដែលជាអាងទឹកខ្នាតអន្តរជាតិ ដោយប្រើប្រាសថវិកាអស់ប្រមាណជាង២លានដុល្លា កំពុងដំណើរការសាងសង់បាន ៦៩ភាគរយហើយ ។ លោក ហែម គីរី បានអោយដឹងទៀតថា គម្រោងដំណើរការសាងសង់មណ្ឌលហែលទឹកខា្នតអន្តរជាតិខេត្តបាត់ដំបងនេះ ចំណាយពេល ២៤ ខែ (ស្មើនឹង ២ ឆ្នាំ) ដែលគិតមកដល់ពេលនេះប្រើ ពេលអស់ ៩ ខែមកហើយ ចាប់ពីថ្ងៃបើកការដ្ឋានដោយសម្រេចបានតួអាងទំាង ៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំបានលេចចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។លោកបញ្ជាក់ថា ប្រសិនបើជាគ្មានឧបស័ក្ករាំងស្ទះ ដល់ដំណើរការសាងសង់តាមគម្រោងដែលក្រុមហ៊ុនចិន បានកំណត់ អាចរួចរាល់នៅដើមឆ្នាំ២០២១ ចន្លោះពីរខែមករា ឬខែកុម្ភៈ គួរបញ្ជាក់ផងដែរថា អាងហែលទឹកខ្នាតអន្តរជាតិ បានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតលើផ្ទៃដីទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ អាងសម្រាប់ប្រកួត…

  • ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ

    ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ

    ភ្នំពេញ៖ ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៣និង៥០នាទី រសៀលថ្ងៃ ទី២ខែមិថុនា ឆ្នាំ២០២០ស្ថិតតាមបណ្តោយផ្លូវបេតុងហៅផ្លូវឡុងឈឹនក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សែម សល់ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅស្លែងមានជ័យឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាលបានស្លាប់ និងម្នាក់ទៀតហ៊ាង សុនីភេទប្រុសអាយុ១៦ឆ្នាំរបួសធ្ងន់ អ្នកទាំងពីរជាកម្មកររោងសិប្បកម្មសាគូរ៉ាក្នុងខណ្ឌឬស្សីកែវជិះម៉ូតូម៉ាកនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB 7579។ ជនរងគ្រោះឈ្មោះ​ ឡាំង សុីនាង ភេប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅឃុំអញ្ចាញរូង​ស្រុកបរិបូណ៍​ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1B0089។ តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកេីតហេតុម៉ូតូនិចដែលជិះដោយយុវជនពីរនាក់ បានជិះពីត្បូងទៅជេីងតាមបណ្តោយផ្លូវបេតុង ឡុងឈឹន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាជិះដោយបុរសម្នាក់បានបុកគ្នាពេញទំហឹងបណ្តាល ឲ្យយុវជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បានមកដល់ ចំណុចកេីតហេតុទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍រាជធានីចាត់ការតាមនីតិវិធី ឬឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ធ.ដ ដោយ ៖…

  • ថៃកំពុងប្រកួតប្រជែងបង្កើតវ៉ាក់សាំង COVID-19 ក៏ដូចជាជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ

    ថៃកំពុងប្រកួតប្រជែងបង្កើតវ៉ាក់សាំង COVID-19 ក៏ដូចជាជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ

    ថៃ៖ ថៃកំពុងបង្កើនការប្រកួតប្រជែងក្នុងការបង្កើតវ៉ាក់សាំងប្រឆាំង COVID-19 ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងកម្លាំងពលកម្ម និង ធនធានកាន់តែច្រើនឡើងត្រូវបានលះបង់មកលើកិច្ចខិតខំប្រឹងប្រែងមួយនេះ ខណៈថៃរំពឹងថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ការសាកល្បងវ៉ាក់សាំងពិសោធន៍របស់ថៃ ដោយប្រើសត្វស្វាបានចាប់ផ្តើមកាលពីខែមុន ក្នុងចំណោមវ៉ាក់សាំងសក្តានុពលយ៉ាងតិច១០០ដែលបង្កើតឡើងនៅទូទាំងពិភពលោក ស្របពេលដែលរដ្ឋាភិបាលសង្ឃឹមថា នឹងមានវ៉ាក់សាំងមានតម្លៃធូរថ្លៃសម្រាប់ឆ្នាំក្រោយនេះ ។ សូមជម្រាបថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ ក្រុមហ៊ុន Bionet-Asia ជាក្រុមហ៊ុនផលិតឱសថក្នុងស្រុកដែលកំពុងធ្វើការជាមួយរដ្ឋាភិបាល និងសាកលវិទ្យាល័យកំពូលមួយនៅទីក្រុងបាងកក បានផ្អាករាល់សកម្មភាពដទៃទៀតទាំងអស់ និង ប្រើបុគ្គលិកទាំង២៥០នាក់ និងមន្ទីរពិសោធន៍ទាំងអស់របស់ខ្លួន ព្រមទាំងបច្ចេកវិជ្ជា និងកន្លែងផលិតរបស់ខ្លួនទាំងអស់ ដើម្បីបង្កើតវ៉ាក់សាំងCOVID-19 ៕ធ.ដ

  • កូកា-កូឡា កម្ពុជា បញ្ចាំង ខ្សែវីដេអូ និងអត្ថបទ អរគុណចំពោះវីរភាព អ្នក ស្ម័គ្រចិត្តជួយសង្គ្រោះមនុស្សជាតិ

    កូកា-កូឡា កម្ពុជា បញ្ចាំង ខ្សែវីដេអូ និងអត្ថបទ អរគុណចំពោះវីរភាព អ្នក ស្ម័គ្រចិត្តជួយសង្គ្រោះមនុស្សជាតិ

    ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាពេលថ្មីៗនេះ  បានចេញអត្ថបទ និងខ្សែវីដេអូខ្លីៗ ពី បណ្តាប្រទេសនានាជុំវិញពិភពលោកតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីជាការគោរព និងអរគុណចំពោះវីរភាពរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគទំាងកម្លាំងកាយ ពេលវេលានិងធនធានក្នុងការចូលរួមជួយសង្គ្រោះមនុស្សជាតិនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដោយវីរុសកូវីដ-១៩។ ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នាតែប្រជាជនមានអារម្មណ៍និងការប្រឈមដូចគ្នាស្ថិតនៅក្នុងស្ថានភាពនេះការចូលរួមពីអ្នកស្ម័គ្រចិត្តមានគ្រប់សញ្ជាតិនិងគ្រប់រូបភាពដែលបានផ្តល់នូវក្តីសង្ឃឹមនិងអារម្មណ៍វិជ្ជមានថាយើងនឹងឆ្លងផុតក្នុងគ្រាដ៏លំបាកមួយនេះទាំងអស់គ្នា។មិនខុសគ្នាពីបណ្តាប្រទេសទាំងនោះទេ នៅក្នុងប្រទេសកម្ពុជាក៏មានអ្នកស្ម័គ្រ ចិត្តជាច្រើនបានចូលរួមសង្គ្រោះសហគមន៍កម្ពុជាប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩ ដែលសកម្មភាពទាំងនោះត្រូវបានក្រុមហ៊ុនកូកា-កូឡាកម្ពុជាប្រមូលចងកម្រងអត្ថបទពីវីរភាពរបស់ពួកគាត់ឋ​ដោយយើងអាចចូលអានសាច់រឿងលម្អិតតាមរយៈលីងនេះ៖ https://www.facebook.com/500102870175614/posts/1375901635929062/?d=n ។ ក្រៅពីអត្ថបទដែលអាចអានតាមរយៈលីងខាងលើ កាលពីនៅថ្ងៃទី០១មិថុនាក្រុមហ៊ុនបានបញ្ចេញបញ្ចាំងខ្សែវីដេអូដ៏ខ្លីមួយ ដែលបានដកស្រង់ពីការលះបង់និងវីរភាពពិតៗរបស់អ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើន  ដែលគាត់ជាម្ចាស់អាជីវកម្មកម្ចាត់មេរោគខ្នាតតូច  បានចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩  តាមរយៈការផ្តល់សេវាកម្មកម្ចាត់មេរោគដោយឥតគិតថ្លៃនៅតាមផ្លូវសារធារណៈ  សាលារៀន  មន្ទីរពេទ្យ  ផ្សារនិងសហគមន៍ ភូមិ ឃុំជាដើម ដែលសកម្មភាពរបស់គាត់បានជួយដល់ក្រុមការងារជួរមុខ។ លោកអ្នកអានអាចចូលមើលវីដូអូនេះនៅលើ៖ https://youtu.be/_UVbXICM5nQមិនត្រឹមតែជាការចូលរួមលើកទឹកចិត្តចំពោះភាពប្រសើរឡើងនៅពេលអនាគតនិងសារនៃក្តីសង្ឃឹមប៉ុណ្ណោះទេក្រុមហ៊ុនកូកា-កូឡាកម្ពុជាក៏បានបរិច្ចាគជាសម្ភារៈបង្ការនិងការពារ ដែលគិតជាសាច់ប្រាក់មានចំនួនជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា។ លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡាបានមានប្រសាសន៍ថា «យើងសូមអរគុណ និងសូមគោរពចំពោះវីរភាពរបស់ក្រុមការងារជួរមុខ  និងអ្នកស្ម័គ្រចិត្តទាំងអស់  ដែលខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពប្រជាជន និងសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ»៕ធ.ដ    

  • ថៃគ្រោងបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ពេលបើកព្រំដែនជាមួយប្រទេសជិតខាងវិញ

    ថៃគ្រោងបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ពេលបើកព្រំដែនជាមួយប្រទេសជិតខាងវិញ

    ថៃ៖ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលច្រើនហើយនោះ រាជរដ្ឋាភិបាលថៃមានផែនការបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ឬ Travel bubbules នៅពេលដែលប្រទេសមួយនេះបើកព្រំដែនឡើងវិញនោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ «ពពុះនៃការធ្វើដំណើរ» ដែលមានបណ្តាប្រទេសខ្លះប្រកាសអនុវត្តន៍ដែរនោះ ត្រូវបានគេដឹងថា ជាការអនុញ្ញាតឲ្យមានការចេញចូលប្រទេសជាប់ព្រំដែន ដោយគ្មានការធ្វើចត្តាឡីស័ក ឬដាក់ឲ្យដាច់ដោយឡែក តាមរយៈការចុះកិច្ចព្រមព្រៀង ទ្វេភាគីជាមួយអ្នកជិតខាងរបស់ខ្លួនទាំងនោះ។ មានប្រសាន៍អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ មិថុនានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីដៃបាននិយាយថា «គ្រាដែលស្ថានភាពល្អប្រសើរ ពួកយើងនឹងអនុញ្ញាតឲ្យមានការធ្វើដំណើររវាងប្រទេស និងប្រទេស ដែលពួកយើងត្រូវចុះកិច្ចព្រមព្រៀងជាមួយ» យ៉ាងណាក៏ដោយ លោកថា កិច្ចព្រមព្រៀងនេះមិនទាន់ដល់គណៈរដ្ឋមន្ត្រីនៅឡើយទេ។ គួរបញ្ជាក់ថា ព្រំដែនថៃត្រូវបានរឹតបន្តឹង យោងតាមការដាក់ឲ្យប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនានេះ ក្នុងនោះ ជើងហោះហើរអន្តរជាតិភាគច្រើនត្រូវបានហាមប្រាម។ ថៃ ពេលនេះ ក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រើន ដូចជាការបើកតំបន់រមនីយដ្ឋានទេសចរណ៍នានា ជាដើម។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះថា ធ្វើយ៉ាងណា លោកមិនឲ្យមានការផ្ទុះជំងឺកូវីដ១៩ ជារលកថ្មីទេ។ គិតត្រឹមព្រឹកថ្ងៃទី២ មិថុនា ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង៣ពាន់នាក់…

  • ផ្ទះ៤០ខ្នងប៉ើងដំបូល និង៥ខ្នងផ្ទះផ្សេងទៀតរលំដួលដល់ដី និងសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់

    ផ្ទះ៤០ខ្នងប៉ើងដំបូល និង៥ខ្នងផ្ទះផ្សេងទៀតរលំដួលដល់ដី និងសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់

    កំពង់ឆ្នាំង៖ ផ្ទះ៤០ខ្នងបានប៉ើងដំបូល៥ខ្នងផ្ទះផ្សេងទៀតបានដួលរលំដល់ដី និងសត្វគោ៣ក្បាល ត្រូវបានរន្ទះបាញ់ងាប់នៅក្នុងហេតុការគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ និងផ្គរន្ទះ។ ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១ មិថុនា២០២០ នៅក២ឃុំគឺឃុំស្វាយ និងឃុំពាមក្នុងស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។ បើយោងតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី១ ខែមិថុនា ផ្ទះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់គឺបណ្តាលអោយមានសរុបចំនួន ៤០ខ្នងប៉ើងដំបូលក្នុងនោះមានចំនួន ៥ខ្នងផ្សេងទៀត ដួលរលំដល់ដី និង៣៥ខ្នងងផ្ទះប៉ើងដំបូល និងបណ្ដាលអោយគោ៣ក្បាលបានងាបើដោយសាររន្ទះបាញ់ គ្រោះធម្មជាតិនេះបានកើតឡើងនៅឃុំចំនួនពីរខាងលើក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ សូមរំលឹកដែរថាបន្ទាប់ពីរដូវវស្សាធ្លាក់ភ្លៀងបានមកដល់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានបង្កឲ្យរលំផ្ទះបងប្អូនប្រជាពលរដ្ឋ ខ្លះរបើកដំបូលខ្លះទៀតដួលរៀបដល់ដី និងមានរន្ទះបាញ់សម្លាប់គោក្របីរបស់អ្នកស្រុកក្នុងខេត្តកំពង់ឆ្នាំងជាបន្តាបផងដែរ។ សម្រាប់ថ្ងៃទី១ ខែមិថុនា២០២០នេះ គឺចាត់ទុកថាជាចំនួនច្រើនជាងគេបង្អស់ចាប់តាំងពីដើមខែមិថុនានេះបានមកដល់។ យោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្ត បានអោយដឹងថានៅចុងខែឧសភាផ្ទះ៤ខ្នងប៉ើងដំបូលក្នុងនោះរោងមាន់១ដួលរាបដល់ដី សត្វគោ២ក្បាល និងក្របី៣ក្បាលត្រូវបានរន្ទះបាញ់អោយងាប់ និង១ក្បាលត្រូបានខ្សែភ្លើងឆក់ងាប់ផងដែរ៕ ដោយ៖ សុក្ខារិន

  • ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី ២  ខែមិថុនា ឆ្នាំ២០២០នេះ មានជនសង្ស័យចំនួន១១នាក់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី  និងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំធ្នង់ ចាប់ខ្លួន រួមទាំងដកហូតវត្ថតាំងមួយចំនួនផងដែរ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា មានជនសង្ស័យចំនួន៩នាក់  ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ចាប់ខ្លួន ពីបទជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ និងជនសង្ស័យ២នាក់ទៀត  ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ចាប់ខ្លួនពីបទប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដេីម្បីឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕  ដោយ៖  ភារ៉ា  និងប៊ុនធី

  • ជាប់ខ្នោះ២នាក់ ក្រោយចូលលួចខ្សែភ្លេីង ចំនួន៤ដុំតម្លៃ១៥៦$ ដល់ក្នុងផ្ទះជនរងគ្រោះ

    ជាប់ខ្នោះ២នាក់ ក្រោយចូលលួចខ្សែភ្លេីង ចំនួន៤ដុំតម្លៃ១៥៦$ ដល់ក្នុងផ្ទះជនរងគ្រោះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២  ខែមិថុនា  ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់  ករណីលួចខ្សែភ្លើង នៅចំណុចផ្ទះជួល ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១-ឈ្មោះ ហ៊ន ណេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរទិញអេតចាយ ស្នាក់នៅផ្ទះជួល  ផ្លូវបេតុង  ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ម៉ាត់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេ៣៦ ផ្លូវ១០២  ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនទាំងពីរនាក់បានធ្វើសកម្មភាពលួចយកខ្សែភ្លេីងចំនួន០៤ដុំពីក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ XU YOUYI ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន…

  • មន្រ្តីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកសម្តែងការព្រួយបារម្ភ ខណៈលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ

    មន្រ្តីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកសម្តែងការព្រួយបារម្ភ ខណៈលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ

    សហរដ្ឋអាម៉េរិក៖ មន្រ្តីការពារជាតិអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានការព្រួយបារម្ភកើនឡើងក្នុងចំណោមមនុស្សមួយចំនួនក្នុងមន្ទីរបញ្ចកោណ សូម្បីតែមុនពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកត្រៀមរួចរាល់ហើយ ក្នុងការដាក់ពង្រាយកម្លាំងយោធា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងសហរដ្ឋអាម៉េរិក នេះបើតាមស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើមេដឹកនាំរដ្ឋ ឬទីក្រុងបដិសេដធ្វើសកម្មភាពដែលចាំបាច់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនពួកគេនោះ រូបលោកនឹងអំពាវនាវឱ្យប្រើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីអាចដាក់ពង្រាយកម្លាំងយោធា ក្នុងការបង្ក្រាបភាពវឹកវរស៊ីវិល ។ ប៉ុន្តែទន្ទឹមគ្នា មន្រ្តីមន្ទីរបញ្ចកោណមួយចំនួនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង នេះបើតាមមន្រ្តីការពារជាតិជាច្រើនរូបថ្លែងប្រាប់ CNN ។ ពួកគេបានឆ្លើយតបថា ស្ថិតក្រោមស្ថានភាពនេះ គឺមិនទាន់ឈានដល់ការអំពាវនាវឱ្យដាក់ពង្រាយកងទ័ពនៅឡើយទេ លើកលែងតែអភិបាលរដ្ឋធ្វើឱ្យមានអំណះអំណាងច្បាស់ថា កងកម្លាំងបែបនេះត្រូវការជាចាំបាច់ ៕