Category: ព័ត៌មាន

  • ថៃគ្រោងបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ពេលបើកព្រំដែនជាមួយប្រទេសជិតខាងវិញ

    ថៃគ្រោងបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ពេលបើកព្រំដែនជាមួយប្រទេសជិតខាងវិញ

    ថៃ៖ ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលច្រើនហើយនោះ រាជរដ្ឋាភិបាលថៃមានផែនការបង្កើតឲ្យមាន «ពពុះនៃការធ្វើដំណើរ» ឬ Travel bubbules នៅពេលដែលប្រទេសមួយនេះបើកព្រំដែនឡើងវិញនោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។ «ពពុះនៃការធ្វើដំណើរ» ដែលមានបណ្តាប្រទេសខ្លះប្រកាសអនុវត្តន៍ដែរនោះ ត្រូវបានគេដឹងថា ជាការអនុញ្ញាតឲ្យមានការចេញចូលប្រទេសជាប់ព្រំដែន ដោយគ្មានការធ្វើចត្តាឡីស័ក ឬដាក់ឲ្យដាច់ដោយឡែក តាមរយៈការចុះកិច្ចព្រមព្រៀង ទ្វេភាគីជាមួយអ្នកជិតខាងរបស់ខ្លួនទាំងនោះ។ មានប្រសាន៍អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ មិថុនានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីដៃបាននិយាយថា «គ្រាដែលស្ថានភាពល្អប្រសើរ ពួកយើងនឹងអនុញ្ញាតឲ្យមានការធ្វើដំណើររវាងប្រទេស និងប្រទេស ដែលពួកយើងត្រូវចុះកិច្ចព្រមព្រៀងជាមួយ» យ៉ាងណាក៏ដោយ លោកថា កិច្ចព្រមព្រៀងនេះមិនទាន់ដល់គណៈរដ្ឋមន្ត្រីនៅឡើយទេ។ គួរបញ្ជាក់ថា ព្រំដែនថៃត្រូវបានរឹតបន្តឹង យោងតាមការដាក់ឲ្យប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនានេះ ក្នុងនោះ ជើងហោះហើរអន្តរជាតិភាគច្រើនត្រូវបានហាមប្រាម។ ថៃ ពេលនេះ ក៏ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រើន ដូចជាការបើកតំបន់រមនីយដ្ឋានទេសចរណ៍នានា ជាដើម។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះថា ធ្វើយ៉ាងណា លោកមិនឲ្យមានការផ្ទុះជំងឺកូវីដ១៩ ជារលកថ្មីទេ។ គិតត្រឹមព្រឹកថ្ងៃទី២ មិថុនា ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង៣ពាន់នាក់…

  • ផ្ទះ៤០ខ្នងប៉ើងដំបូល និង៥ខ្នងផ្ទះផ្សេងទៀតរលំដួលដល់ដី និងសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់

    ផ្ទះ៤០ខ្នងប៉ើងដំបូល និង៥ខ្នងផ្ទះផ្សេងទៀតរលំដួលដល់ដី និងសត្វគោ៣ក្បាលត្រូវបានរន្ទះបាញ់ងាប់

    កំពង់ឆ្នាំង៖ ផ្ទះ៤០ខ្នងបានប៉ើងដំបូល៥ខ្នងផ្ទះផ្សេងទៀតបានដួលរលំដល់ដី និងសត្វគោ៣ក្បាល ត្រូវបានរន្ទះបាញ់ងាប់នៅក្នុងហេតុការគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ និងផ្គរន្ទះ។ ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១ មិថុនា២០២០ នៅក២ឃុំគឺឃុំស្វាយ និងឃុំពាមក្នុងស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។ បើយោងតាមការបញ្ជាក់ពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី១ ខែមិថុនា ផ្ទះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់គឺបណ្តាលអោយមានសរុបចំនួន ៤០ខ្នងប៉ើងដំបូលក្នុងនោះមានចំនួន ៥ខ្នងផ្សេងទៀត ដួលរលំដល់ដី និង៣៥ខ្នងងផ្ទះប៉ើងដំបូល និងបណ្ដាលអោយគោ៣ក្បាលបានងាបើដោយសាររន្ទះបាញ់ គ្រោះធម្មជាតិនេះបានកើតឡើងនៅឃុំចំនួនពីរខាងលើក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ សូមរំលឹកដែរថាបន្ទាប់ពីរដូវវស្សាធ្លាក់ភ្លៀងបានមកដល់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានបង្កឲ្យរលំផ្ទះបងប្អូនប្រជាពលរដ្ឋ ខ្លះរបើកដំបូលខ្លះទៀតដួលរៀបដល់ដី និងមានរន្ទះបាញ់សម្លាប់គោក្របីរបស់អ្នកស្រុកក្នុងខេត្តកំពង់ឆ្នាំងជាបន្តាបផងដែរ។ សម្រាប់ថ្ងៃទី១ ខែមិថុនា២០២០នេះ គឺចាត់ទុកថាជាចំនួនច្រើនជាងគេបង្អស់ចាប់តាំងពីដើមខែមិថុនានេះបានមកដល់។ យោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្ត បានអោយដឹងថានៅចុងខែឧសភាផ្ទះ៤ខ្នងប៉ើងដំបូលក្នុងនោះរោងមាន់១ដួលរាបដល់ដី សត្វគោ២ក្បាល និងក្របី៣ក្បាលត្រូវបានរន្ទះបាញ់អោយងាប់ និង១ក្បាលត្រូបានខ្សែភ្លើងឆក់ងាប់ផងដែរ៕ ដោយ៖ សុក្ខារិន

  • ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី ២  ខែមិថុនា ឆ្នាំ២០២០នេះ មានជនសង្ស័យចំនួន១១នាក់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី  និងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំធ្នង់ ចាប់ខ្លួន រួមទាំងដកហូតវត្ថតាំងមួយចំនួនផងដែរ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា មានជនសង្ស័យចំនួន៩នាក់  ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ចាប់ខ្លួន ពីបទជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ និងជនសង្ស័យ២នាក់ទៀត  ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់ ចាប់ខ្លួនពីបទប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ដេីម្បីឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕  ដោយ៖  ភារ៉ា  និងប៊ុនធី

  • ជាប់ខ្នោះ២នាក់ ក្រោយចូលលួចខ្សែភ្លេីង ចំនួន៤ដុំតម្លៃ១៥៦$ ដល់ក្នុងផ្ទះជនរងគ្រោះ

    ជាប់ខ្នោះ២នាក់ ក្រោយចូលលួចខ្សែភ្លេីង ចំនួន៤ដុំតម្លៃ១៥៦$ ដល់ក្នុងផ្ទះជនរងគ្រោះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២  ខែមិថុនា  ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់  ករណីលួចខ្សែភ្លើង នៅចំណុចផ្ទះជួល ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១-ឈ្មោះ ហ៊ន ណេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរទិញអេតចាយ ស្នាក់នៅផ្ទះជួល  ផ្លូវបេតុង  ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ម៉ាត់ មុំ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេ៣៦ ផ្លូវ១០២  ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ជនទាំងពីរនាក់បានធ្វើសកម្មភាពលួចយកខ្សែភ្លេីងចំនួន០៤ដុំពីក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ XU YOUYI ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន…

  • មន្រ្តីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកសម្តែងការព្រួយបារម្ភ ខណៈលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ

    មន្រ្តីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកសម្តែងការព្រួយបារម្ភ ខណៈលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីបង្ក្រាបក្រុមបាតុករ

    សហរដ្ឋអាម៉េរិក៖ មន្រ្តីការពារជាតិអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានការព្រួយបារម្ភកើនឡើងក្នុងចំណោមមនុស្សមួយចំនួនក្នុងមន្ទីរបញ្ចកោណ សូម្បីតែមុនពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកត្រៀមរួចរាល់ហើយ ក្នុងការដាក់ពង្រាយកម្លាំងយោធា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងសហរដ្ឋអាម៉េរិក នេះបើតាមស្ថានីយ៍ទូរទស្សន៍ CNN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើមេដឹកនាំរដ្ឋ ឬទីក្រុងបដិសេដធ្វើសកម្មភាពដែលចាំបាច់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនពួកគេនោះ រូបលោកនឹងអំពាវនាវឱ្យប្រើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីអាចដាក់ពង្រាយកម្លាំងយោធា ក្នុងការបង្ក្រាបភាពវឹកវរស៊ីវិល ។ ប៉ុន្តែទន្ទឹមគ្នា មន្រ្តីមន្ទីរបញ្ចកោណមួយចំនួនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង នេះបើតាមមន្រ្តីការពារជាតិជាច្រើនរូបថ្លែងប្រាប់ CNN ។ ពួកគេបានឆ្លើយតបថា ស្ថិតក្រោមស្ថានភាពនេះ គឺមិនទាន់ឈានដល់ការអំពាវនាវឱ្យដាក់ពង្រាយកងទ័ពនៅឡើយទេ លើកលែងតែអភិបាលរដ្ឋធ្វើឱ្យមានអំណះអំណាងច្បាស់ថា កងកម្លាំងបែបនេះត្រូវការជាចាំបាច់ ៕

  • អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវរួមគ្នាថែរក្សា និងការពារកេទនភ័ណ្ឌ វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាបានបន្សល់ទុក អោយបានគង់វង្ស

    អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវរួមគ្នាថែរក្សា និងការពារកេទនភ័ណ្ឌ វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាបានបន្សល់ទុក អោយបានគង់វង្ស

    ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអំពាវនាវបែបនេះ គឺនៅក្នុងពិធីប្រគល់រូបសំណាកព្រះគោ មួយដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត នាំយយកទៅរក្សាទុកនៅក្នុងសារមន្ទីរ ឲ្យបានគង់វង្ស កាលពីថ្ងៃទី១ មិថុនាឆ្នាំ២០២០ បន្ទាប់ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារា បានប្រគល់ជូនថ្នាក់ដឹកនាំខេត្ត កាលពីថ្ងៃបន្ទាប់កន្លងទៅនេះ។ ពិធីប្រគល់រូបសំណាកព្រះគោ នៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃម្សិលមិញនោះទៀត ក៏មានការអញ្ជើញជាអធិបតីពី អភិបាលខេត្ត លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត មន្ត្រីខេត្ត ក្រុង និងកងកម្លាំងនគរបាល នៅទូទាំងខេត្តព្រះវិហារ ផងនោះទៀត។ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា រូបសំណាកព្រះគោមួយនេះ មានទំហំទទឹង ២០សង់ទីម៉ែត្រ បណ្តោយប្រវែង ៥០សង់ទីម៉ែត្រ និងមានកម្ពស់៣០សង់ទីម៉ែត្រ និងនៅមិនទាន់ដឹងពីអាយុកាល នៅក្នុងការកសាងឡើង ថាតើស្ថិតនៅក្នុងសតវត្សណា នៅក្នុងរជ្ជកាលស្តេចអង្គណានៅឡើយទេ ដោយរង់ចាំការពិនិត្យ និងវាយតម្លៃពីមន្ត្រីជំនាញបេតិកភណ្ឌ…

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បង្ហាញពីកង្វល់ និងព្រួយបារម្ភកាកសំណល់មិនទាន់ផ្ទុះនៅតែបន្ត ប្រទះឃើញក្នុងក្រុង និងនៅតែមានផ្ទុះ តាមចម្ការបងប្អូន ជាបន្តបន្ទាប់

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បង្ហាញពីកង្វល់ និងព្រួយបារម្ភកាកសំណល់មិនទាន់ផ្ទុះនៅតែបន្ត ប្រទះឃើញក្នុងក្រុង និងនៅតែមានផ្ទុះ តាមចម្ការបងប្អូន ជាបន្តបន្ទាប់

    ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តបាត់ដំបង បានថ្លែងនូវក្តីកង្វល់របស់អាជ្ញាធរខេត្តបាត់ដំបង ដោយបានបង្ហាញពីការព្រួយបារម្ភនិងពីបញ្ហាប្រឈមដោយគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានប្រទះឃើញជាបន្តបន្ទាប់ ក្នុងស្ទឹងសង្កែ និង នៅតាមសាលារៀនក្នុងក្រុងបាត់ដំបង ដែលវាបានបន្សល់ទុកកប់ក្នុងដីជ្រៅៗហើយនៅតែបង្កការគំរាមកំហែង និងគ្រោះថ្នាក់ដល់ពលរដ្ឋ ហើយប៉ុន្មានថ្ងៃមុននេះ ក៏នៅតែបន្តកើតមានការផ្ទុះមីនមាន នៅតាមចម្ការរបស់អ្នកស្រុកមួយចំនួននិងបានសម្លាប់ជីវិតមនុស្សផងដែរ។ ការថ្លែងរំលេចបែបនេះ គឺនៅក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការសកម្មភាពមីនខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តបានគូសបញ្ជាក់បន្ថែមថា៖បញ្ហាគ្រាប់មីននៅក្នុងខេត្តបាត់ដំបង គឺមិនមែនមានតែនៅតំបន់អតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុកតាមបន្ទាត់ព្រំដែនឬក៏នៅតាមបណ្ដាស្រុកមួយចំនួនដែលជាអតីតសមរភូមិក្ដៅ នោះទេ។ សូម្បីតែនៅក្នុងក្រុងបាត់ដំបងកន្លងមកនេះ ក៏មានបញ្ហាគ្រាប់មីន ទាំងនេះផងដែរ ។ បើតាមរបាយការណ៍និងបទបង្ហាញពីលោក នួម ឆៃរួម ប្រធានម៉ាពូខេត្តបាត់ដំបង ក៏បានលើកឡើងឲ្យដឹងផងដែរថា៖ តាមការស្រាវជ្រាវប្រមូលនូវទិន្នន៏យមូលដ្ឋាន ថ្នាក់ជាតិកម្រិត១ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០២ និងការស្រាវជ្រាវមូលដ្ឋាន នៅថ្នាក់ជាតិកម្រិត២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ក៏បានបង្ហាញឲ្យដឹងថាតំបន់សង្ស័យមានមីន និងកាកសំណល់ជាតិផ្ទុះ…

  • លោកស្រី ខារី ឡាំ ចោទសហរដ្ឋអាម៉េរិកថា កំពុងអនុវត្តន៍ស្តង់ដាពីរ ពាក់ព័ន្ធនឹង បញ្ហាបាតុកម្មដ៏ហិង្សានៅក្នុងប្រទេសខ្លួន

    លោកស្រី ខារី ឡាំ ចោទសហរដ្ឋអាម៉េរិកថា កំពុងអនុវត្តន៍ស្តង់ដាពីរ ពាក់ព័ន្ធនឹង បញ្ហាបាតុកម្មដ៏ហិង្សានៅក្នុងប្រទេសខ្លួន

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ ចោទប្រកាន់សហរដ្ឋអាម៉េរិក ថា កំពុងអនុវត្តន៍ស្តង់ដាពីរ ជុំវិញចំណាត់ការឆ្លើយតបនឹងការធ្វើបាតុកម្មដោយហិង្សាក្នុងប្រទេសខ្លួន ហើយថែមទាំងបានព្រមានថា ផែនការរឹតបន្តឹងពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើហុងកុង គឺគ្រាន់តែធ្វើឱ្យអាមេរិកផ្ទាល់ឈឺចាប់ប៉ុណ្ណោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោកស្រី ឡំាំ បាននិយាយថា ថ្មីៗនេះយើងទើបតែមើលឃើញ នូវការប្រកាន់យកស្តង់ដាពីរ   ពួកយើងបានឃើញពីរបៀបដែលអាម៉េរិកចេញចំណាត់ការប្រឆាំងនឹងកុប្បកម្ម ហើយកាលពីរឿងស្រដៀងគ្នានេះបានកើតឡើងនៅហុងកុង ពួកយើងក៏បានឃើញពីគោលជំហរ ដែលពួកគេបានប្រកាន់យកនាពេលនោះដែរ គឺវាខុសគ្នាចំពោះបញ្ហាតែមួយដូចគ្នាក៏ដោយ ។ អភិបាលក្រុងហុងកុងរូបនេះបានការកត់សម្គាល់យ៉ាងដូច្នេះ ដោយលោកស្រីចង់ ប្រៀបធៀបរវាងបាតុកម្មដែលបានផ្ទុះឡើងនៅទីក្រុងហុងកុងកាលពីឆ្នាំមុន និងបាតុកម្មដែលកំពុងផ្ទុះឡើងស្ទើរពាសពេញសហរដ្ឋអាម៉េរិកនាពេលនេះ ។ កំឡុងការធ្វើបាតុកម្ម និងកុប្បកម្មប្រមាណជាមួយសប្តាហ៍កន្លងមកនេះ ដោយមានមានការបង្រ្កាបយ៉ាងចាស់ដៃពីអាជ្ញាធរអាម៉េរិក ដែលមនុស្សយ៉ាងតិច៤ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយក៏មានករណីបាតុករបាត់បង់ជីវិតផងដែរ ៕

  • ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកែប

    ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកែប

    កែប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាល ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។ អង្គពិធីប្រារព្ធធ្វើឡើង នៅសាលប្រជុំធំស្នងការ ដ្ឋាននគរបាលខេត្តកែប ដោយមានថ្នាក់ដឹកនាំសាលាដំបូងខេត្តកំពត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។ ពិធីនេះត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ពីស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទៅជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ត្រី បែន តារា ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងតម្លើងឋានន្តរស័ក្តិជាថ្នាក់ឧត្តមសេនីយ៍ទោផងដែរ។ ឯកឧត្តម…

  • អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្កោលទោសការ ប្រើអំពើហិង្សានៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្កោលទោសការ ប្រើអំពើហិង្សានៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថ្កោលទោសការប្រើអំពើហិង្សានៅក្នុងការតវ៉ា ដែលកំពុងបន្តធ្វើឡើងយ៉ាងកក្រើកនៅទូទាំងសហរដ្ឋអាម៉េរិក ដោយលោកបានបញ្ជាក់ថា សកម្មភាពបែបនេះកំពុងធ្វើឱ្យប្រជាជនស្លូតត្រង់ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ ការប្រកាសថ្កោលទោសខាងលើនេះរបស់លោក អូបាម៉ា បានកើតមានឡើងស្របពេលមេប៉ូលីសរដ្ឋផ្លូរីដា លោក ហ្សែរីហ្វ ហ្គ្រេឌី ជូដ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់ក្នុងរដ្ឋរបស់ខ្លួន ឲ្យប្រើប្រាស់កាំភ្លើងក្នុងករណីដែលមានអំពើចោរកម្មចូលលួចដល់ក្នុងផ្ទះរបស់ពួកគេ ខណៈបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ បានក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក ។ ទន្ទឹមគ្នា ក្រុមបាតុករបានសន្យាថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់លោក ហ្វ្លយដ៍ បន្ទាប់ពីអតីតប៉ូលិសឈ្មោះ ឌែរែក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់កលោក ហ្វ្លយដ៍ រហូតដាច់ខ្យល់ស្លាប់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាលតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្នុងចំណោមក្រុមបាតុករទាំងនោះ ក៏រួមមានក្រុមឱកាសនិយមបានលួចបន្លំ និងដុតបំផ្លាញទ្រព្យសម្បត្តិយ៉ាងអនាធិបតយ្យផងដែរ៕