-
ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង ចូលរួមបុណ្យសពសមាជិកបក្ស និងសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ
ស្វាយរៀង៖ គណៈកម្មាធិការគណបក្សមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងក្រុមការងារ ព្រមទាំងគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា មានឈ្មោះ នួន ចន្ថា ភេទ ស្រី អាយុ ៦២ឆ្នាំ ដែលមានទីលំនៅ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះលោកប្រធាន និងក្រុមការងារបានចូលបុណ្យសពនូវថវិកាចំនួន ៣០០.០០០រៀល អង្ករ ៥០គីឡូក្រាម និង គណៈកម្មាធិការគណបក្សសង្កាត់ ១៧០.០០០រៀល ។ បន្ទាប់ពីចូលបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា រួចមកលោកប្រធានព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខលោក ឃួន រ៉ា ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ និងបានឧបត្ថម្ភថវិកាចំនួន ៧៩០០០០ រៀល និងសម្ភារប្រើប្រាស់មួយចំនួនមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១ កេស ទឹក ដោះគោ …
-
ជនសង្ស័យ៨នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធក២ករណីផ្សេងគ្នា
ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ ទី៣ខែមិថុនា ឆ្នាំ២០២០នេះ។សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងថា៖ ជនសង្ស័យទាំង ៨នាក់នេះពាក់ព័ន្ធក២ករណីផ្សេងគ្នាករណីទី១ រក្សាទុកគ្រឿងញៀន, ករណីទី២លួច។ បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួររួចហើយ។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ ៕ ដោយ៖ ប៊ុនធី
-
បុរសម្នាក់បើករថយន្ដខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្ដកំពុងចតស្ងៀម បណ្ដាលឲ្យខ្ទាត ទៅបុករបងធ្លុះទៅម្ខាងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដម៉ាកឡិចសុីសគ្រឿងជ្រុលទៅបុករថយន្ដព្រូស ដែលចតទុកក្បែរចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុក និងរបងធ្លុះទៅម្ខាងរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវ១៣ ក្បែរវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ដឹងថា មានស្រ្ដីម្នាក់បានយករថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2BD-2769 ចតក្បែរ និងរបងការដ្ឋានសាងសង់មួយកន្លែង ក្រោយវត្តឧណ្ណាលោម មួយសន្ទុះក្រោមមកក៏មានបុរសម្នាក់បានបើករថយន្ដមួយគ្រឿងម៉ាកឡិចសុីសRX330 ពាក់ស្លាកលេខភ្នំពេញ2AY-1938 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកចំនុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុក និងរថយន្ដព្រូសដែលបានចតទុកស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅបុករបងសង្ក័សីធ្លុះទៅម្ខាងរងការខូចខាតយ៉ាងដំណំ តែគ្មានអ្នករងរបួសនោះទេ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿង យកទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕ ធ.ដ ដោយ៖ ជីម ភារ៉ា
-
បេីក Pass App មកពីទិញម្ហូប អកុសលជំងឺបេះដូងរេីឡេីងបណ្ដាលឲ្យធ្លាប់ ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ក្រោយពីបេីក Pass App ចេញពីទិញម្ហូបនៅផ្សារបេសេ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់លេីរុឺម៉ក បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរផ្សារបេសេ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបបរត់រុឺម៉ក Pass App ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បេីតាមសម្ដីបងប្រុសម្នាក់ត្រូវជាបងប្អូនជីដូនមួយ និងជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ហេីយមុនពេលកេីតហេតុ ជនរងគ្រោះបានបេីករុឺម៉ក PassApp ចេញពីផ្សារបេសេ បន្ទាប់ពីទិញម្ហូបរួច ខណៈបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការ:មិនស្រួលខ្លួន ហេីយធ្លាក់ពីលេី PassApp តែម្ដង និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ និងទាក់ទងទៅរថយន្តសាមុយដឹកទៅមន្ទីពេទ្យឯកជន សួគ៌ា ដេីម្បីសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ ក្រោយមក សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋាន វិញ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនៃការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ ទេីបរៀបចំបូជាតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា…
-
ស្ត្រីមានផ្ទៃពោះម្នាក់សង្ស័យសាកថ្មទូរស័ព្ទដៃ បណ្ដើរមើលបណ្ដើរនៅក្នុងបន្ទប់ទឹក មិនដឹងមូលហេតុអ្វីបានជាឆក់ស្លាប់
ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះម្នាក់ បានស្លាប់នៅក្នុងបន្ទប់ជួល សង្ស័យសាកថ្មទូរស័ព្ទដៃបណ្ដើរមើលបណ្ដើរនៅក្នុងបន្ទប់ទឹកមិនដឹងមូលហេតុអ្វី បានជាឆក់ស្លាប់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ រឿន ធី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើតាមប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុបងប្អូនមកពីខេត្តសៀមរាបមកលេងស្រ្តីរងគ្រោះនៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ដោយសារជនរងគ្រោះខាងលើបានផ្អាកការងារមួយរយៈ ពេលពួកគាត់ចូលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដួលក្នុងបន្ទប់ទឹកអោបទូរស័ព្ទ និងព្រីភ្លើង ហើយជនរងគ្រោះមានសភាពរឹងស្ដូកស្ដឹងបាត់ទៅហើយ រួចក៏ស្រែកអោយអ្នកជិតខាងជួយ ដើម្បីសង្រ្គោះតែអ្នកជិតខាងថាស្លាប់មិនដឹងតាំងពីពេលណានោះទេក្រោយមកក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ដើម្បីចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។ នគរបាលបញ្ជាក់ថា ករណីខាងលើបើតាមសាក្សី និងជាសាច់ញាតិបង្កើតដែលមកលេងក្រុមគ្រួសារនោះ ថាអង្គហេតុឃើញសពអោបព្រីភ្លើង និងទូរស័ព្ទសង្ស័យគាត់បញ្ជូលថ្មបណ្ដើរមើលទូរស័ព្ទបណ្ដើរពេលបោកសំលៀកបំពាក់ សង្ស័យឆ្លងចរន្តភ្លើងទើបឆក់ខ្សែភ្លើងស្លាប់ ៕ ដោយ ឆៃ ហួត …
-
ធ្វើសកម្មភាពលួចកញ្ចករថយន្ត បានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់រថយន្តប្រទះឃើញម្ដុំពេទ្យគន្ធបុប្ផា ក្រោយពេលធេី្វសកម្មភាពកាចកញ្ចក់រថយន្តនៅហាងកាលពីពេលយប់។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផាតាម បណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាកាលពីវេលា០១ និង៤០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ គាត់បានទុករថយន្តមួយគ្រឿងម៉ាកតូយូតាធុនត្រាស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២BH-៩១២៧ នៅខាងមុខហាងកាហ្វេរបស់គាត់ដូចសព្វដង លុះមកដល់ម៉ោងប្រហែល០២រំលងអាធ្រាត្រក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម មិនចាំស្លាកលេខដែលធេី្វដំណើរតាមបណ្ដាយផ្លូវលេខ១១៤ ទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកើតហេតុជនសង្ស័យបានឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូ និងបានធេី្វសកម្មភាពលួចឆ្កឹះកញ្ចក់រថយន្តខាងស្តាំដែរចតនៅមុខហាង។ ភ្លាមនោះម្ចាស់រថយន្តក៏ស្ទុះចេញពីក្នុងហាងដេញតាមចាប់ពីក្រោយប៉ុន្ដែតាមមិនទាន់ដោយសារជនសង្ស័យរត់ឡេីងម៉ូតូជាមួយបក្ខពួក គេចខ្លួនបាត់។ លុះដល់ម៉ោង៤ល្ងាចថ្ងៃដដែលម្ចាស់រថយន្តរួមជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានជិះតាមរកជនសង្ស័យរហូតមកដល់ចំនុចរបងមន្ទីរពេទ្យគន្ធបុប្ផា ក៏ប្រទះឃេីញជនសង្ស័យម្នាក់ដែលជាអ្នកធ្វេីសកម្មភាពលួច និងចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១តែម្តង។ ក្រោយពេលកេីតហេតុកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ឲ្យប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារថ្មី១ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕ធ.ដ ដោយ៖ ទឹមរតនា
-
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខេត្តបាត់ដំបង អាចសាងសងរួចរាល់នៅដើម ឆ្នាំ២០២១
បាត់ដំបង៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា អាងហែលទឹកទី៤ របស់សហព័ន្ធនៅខេត្តបាត់ដំបង ដែលជាអាងទឹកខ្នាតអន្តរជាតិ ដោយប្រើប្រាសថវិកាអស់ប្រមាណជាង២លានដុល្លា កំពុងដំណើរការសាងសង់បាន ៦៩ភាគរយហើយ ។ លោក ហែម គីរី បានអោយដឹងទៀតថា គម្រោងដំណើរការសាងសង់មណ្ឌលហែលទឹកខា្នតអន្តរជាតិខេត្តបាត់ដំបងនេះ ចំណាយពេល ២៤ ខែ (ស្មើនឹង ២ ឆ្នាំ) ដែលគិតមកដល់ពេលនេះប្រើ ពេលអស់ ៩ ខែមកហើយ ចាប់ពីថ្ងៃបើកការដ្ឋានដោយសម្រេចបានតួអាងទំាង ៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំបានលេចចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។លោកបញ្ជាក់ថា ប្រសិនបើជាគ្មានឧបស័ក្ករាំងស្ទះ ដល់ដំណើរការសាងសង់តាមគម្រោងដែលក្រុមហ៊ុនចិន បានកំណត់ អាចរួចរាល់នៅដើមឆ្នាំ២០២១ ចន្លោះពីរខែមករា ឬខែកុម្ភៈ គួរបញ្ជាក់ផងដែរថា អាងហែលទឹកខ្នាតអន្តរជាតិ បានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតលើផ្ទៃដីទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ អាងសម្រាប់ប្រកួត…
-
ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ ម៉ូតូ ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ នៅខណ្ឌព្រែកព្នៅ។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៣និង៥០នាទី រសៀលថ្ងៃ ទី២ខែមិថុនា ឆ្នាំ២០២០ស្ថិតតាមបណ្តោយផ្លូវបេតុងហៅផ្លូវឡុងឈឹនក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សែម សល់ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅស្លែងមានជ័យឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាលបានស្លាប់ និងម្នាក់ទៀតហ៊ាង សុនីភេទប្រុសអាយុ១៦ឆ្នាំរបួសធ្ងន់ អ្នកទាំងពីរជាកម្មកររោងសិប្បកម្មសាគូរ៉ាក្នុងខណ្ឌឬស្សីកែវជិះម៉ូតូម៉ាកនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB 7579។ ជនរងគ្រោះឈ្មោះ ឡាំង សុីនាង ភេប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1B0089។ តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកេីតហេតុម៉ូតូនិចដែលជិះដោយយុវជនពីរនាក់ បានជិះពីត្បូងទៅជេីងតាមបណ្តោយផ្លូវបេតុង ឡុងឈឹន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកវីវ៉ាជិះដោយបុរសម្នាក់បានបុកគ្នាពេញទំហឹងបណ្តាល ឲ្យយុវជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បានមកដល់ ចំណុចកេីតហេតុទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍រាជធានីចាត់ការតាមនីតិវិធី ឬឯសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ធ.ដ ដោយ ៖…
-
ថៃកំពុងប្រកួតប្រជែងបង្កើតវ៉ាក់សាំង COVID-19 ក៏ដូចជាជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ
ថៃ៖ ថៃកំពុងបង្កើនការប្រកួតប្រជែងក្នុងការបង្កើតវ៉ាក់សាំងប្រឆាំង COVID-19 ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងកម្លាំងពលកម្ម និង ធនធានកាន់តែច្រើនឡើងត្រូវបានលះបង់មកលើកិច្ចខិតខំប្រឹងប្រែងមួយនេះ ខណៈថៃរំពឹងថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្រ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ ការសាកល្បងវ៉ាក់សាំងពិសោធន៍របស់ថៃ ដោយប្រើសត្វស្វាបានចាប់ផ្តើមកាលពីខែមុន ក្នុងចំណោមវ៉ាក់សាំងសក្តានុពលយ៉ាងតិច១០០ដែលបង្កើតឡើងនៅទូទាំងពិភពលោក ស្របពេលដែលរដ្ឋាភិបាលសង្ឃឹមថា នឹងមានវ៉ាក់សាំងមានតម្លៃធូរថ្លៃសម្រាប់ឆ្នាំក្រោយនេះ ។ សូមជម្រាបថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ ក្រុមហ៊ុន Bionet-Asia ជាក្រុមហ៊ុនផលិតឱសថក្នុងស្រុកដែលកំពុងធ្វើការជាមួយរដ្ឋាភិបាល និងសាកលវិទ្យាល័យកំពូលមួយនៅទីក្រុងបាងកក បានផ្អាករាល់សកម្មភាពដទៃទៀតទាំងអស់ និង ប្រើបុគ្គលិកទាំង២៥០នាក់ និងមន្ទីរពិសោធន៍ទាំងអស់របស់ខ្លួន ព្រមទាំងបច្ចេកវិជ្ជា និងកន្លែងផលិតរបស់ខ្លួនទាំងអស់ ដើម្បីបង្កើតវ៉ាក់សាំងCOVID-19 ៕ធ.ដ
-
កូកា-កូឡា កម្ពុជា បញ្ចាំង ខ្សែវីដេអូ និងអត្ថបទ អរគុណចំពោះវីរភាព អ្នក ស្ម័គ្រចិត្តជួយសង្គ្រោះមនុស្សជាតិ
ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាពេលថ្មីៗនេះ បានចេញអត្ថបទ និងខ្សែវីដេអូខ្លីៗ ពី បណ្តាប្រទេសនានាជុំវិញពិភពលោកតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីជាការគោរព និងអរគុណចំពោះវីរភាពរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគទំាងកម្លាំងកាយ ពេលវេលានិងធនធានក្នុងការចូលរួមជួយសង្គ្រោះមនុស្សជាតិនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដោយវីរុសកូវីដ-១៩។ ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នាតែប្រជាជនមានអារម្មណ៍និងការប្រឈមដូចគ្នាស្ថិតនៅក្នុងស្ថានភាពនេះការចូលរួមពីអ្នកស្ម័គ្រចិត្តមានគ្រប់សញ្ជាតិនិងគ្រប់រូបភាពដែលបានផ្តល់នូវក្តីសង្ឃឹមនិងអារម្មណ៍វិជ្ជមានថាយើងនឹងឆ្លងផុតក្នុងគ្រាដ៏លំបាកមួយនេះទាំងអស់គ្នា។មិនខុសគ្នាពីបណ្តាប្រទេសទាំងនោះទេ នៅក្នុងប្រទេសកម្ពុជាក៏មានអ្នកស្ម័គ្រ ចិត្តជាច្រើនបានចូលរួមសង្គ្រោះសហគមន៍កម្ពុជាប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩ ដែលសកម្មភាពទាំងនោះត្រូវបានក្រុមហ៊ុនកូកា-កូឡាកម្ពុជាប្រមូលចងកម្រងអត្ថបទពីវីរភាពរបស់ពួកគាត់ឋដោយយើងអាចចូលអានសាច់រឿងលម្អិតតាមរយៈលីងនេះ៖ https://www.facebook.com/500102870175614/posts/1375901635929062/?d=n ។ ក្រៅពីអត្ថបទដែលអាចអានតាមរយៈលីងខាងលើ កាលពីនៅថ្ងៃទី០១មិថុនាក្រុមហ៊ុនបានបញ្ចេញបញ្ចាំងខ្សែវីដេអូដ៏ខ្លីមួយ ដែលបានដកស្រង់ពីការលះបង់និងវីរភាពពិតៗរបស់អ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើន ដែលគាត់ជាម្ចាស់អាជីវកម្មកម្ចាត់មេរោគខ្នាតតូច បានចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ តាមរយៈការផ្តល់សេវាកម្មកម្ចាត់មេរោគដោយឥតគិតថ្លៃនៅតាមផ្លូវសារធារណៈ សាលារៀន មន្ទីរពេទ្យ ផ្សារនិងសហគមន៍ ភូមិ ឃុំជាដើម ដែលសកម្មភាពរបស់គាត់បានជួយដល់ក្រុមការងារជួរមុខ។ លោកអ្នកអានអាចចូលមើលវីដូអូនេះនៅលើ៖ https://youtu.be/_UVbXICM5nQមិនត្រឹមតែជាការចូលរួមលើកទឹកចិត្តចំពោះភាពប្រសើរឡើងនៅពេលអនាគតនិងសារនៃក្តីសង្ឃឹមប៉ុណ្ណោះទេក្រុមហ៊ុនកូកា-កូឡាកម្ពុជាក៏បានបរិច្ចាគជាសម្ភារៈបង្ការនិងការពារ ដែលគិតជាសាច់ប្រាក់មានចំនួនជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា។ លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡាបានមានប្រសាសន៍ថា «យើងសូមអរគុណ និងសូមគោរពចំពោះវីរភាពរបស់ក្រុមការងារជួរមុខ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពប្រជាជន និងសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ»៕ធ.ដ