Category: ព័ត៌មាន

  • ពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ ខណៈសម្រេចការសាងសង់បាន៣៩% និងរំពឹងដាក់ឱ្យដំណើរដើមឆ្នាំ២០២២

    ពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ ខណៈសម្រេចការសាងសង់បាន៣៩% និងរំពឹងដាក់ឱ្យដំណើរដើមឆ្នាំ២០២២

    ភ្នំពេញ៖ អគារកម្ពស់៤៥ជាន់ ជីប ម៉ុង ថៅវើ វិនិយោគក្នុងទំហំទឹកប្រាក់អស់ប្រមាណជិត២០០លានដុល្លារ និងសម្រេចការសាងសង់បាន៣៩ភាគរយ ហើយអគារដ៏ខ្ពស់នេះគ្រោងនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ ។ លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា អគារ ជីប ម៉ុង ថៅវើ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ និងមានចំនួន៤៥ជាន់។ ក្នុងនោះ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។ លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថាមណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ ជីប ម៉ុង ថៅវើ នឹងមានផលិតផលផ្សេងៗជាច្រើន…

  • ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

    ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី៣ មិថុនានេះ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ៕ធ.ដ

  • សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលផ្ទេរថវិកាប្រមាណ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជធានី-ខេត្ត សម្រាប់ប្រើប្រាស់លើសេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

    សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលផ្ទេរថវិកាប្រមាណ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជធានី-ខេត្ត សម្រាប់ប្រើប្រាស់លើសេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។សម្តេចក្រឡាហោម ស ខេង មាន ប្រសាសន៍ ថា រាជរដ្ឋាភិបាលផ្ទេរថវិកាប្រមាណ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជ ធានី-ខេត្ត សម្រាប់គ្រប់គ្រង និងចាត់ចែង ប្រើប្រាស់លើការអនុវត្តមុខងារសេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត នេះដែរ សម្ដេចមានប្រសាសន៍ទៀតថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យ ស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ចុងឆ្នាំ២០១៩កន្លងមក ទោះបីកម្ពុជា កំពុងជួបនូវស្ថានភាពលំបាក ដោយសារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលតម្រូវឲ្យភាគី ព័ន្ធទាំងអស់ អនុវត្តវិធានការនានា ដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺ កូវីដ-១៩។ សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍ ក្នុងរយៈពេលប៉ុន្មានខែ ដើមឆ្នាំ២០២០នេះ ភាគីពាក់ព័ន្ធ បានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តន៍កិច្ចការអាទិភាពចាំបាច់ មួយចំនួន…

  • “ដំណាំទុរេន” នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានប្រែក្លាយពីតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងទៅជាតំបន់កសិ-ទេសចរណ៍ដ៏ពេញនិយម របស់ភ្ញៀវក្នុងស្រុក និង ក្រៅស្រុក (មានវីដេអូ)

    “ដំណាំទុរេន” នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានប្រែក្លាយពីតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងទៅជាតំបន់កសិ-ទេសចរណ៍ដ៏ពេញនិយម របស់ភ្ញៀវក្នុងស្រុក និង ក្រៅស្រុក (មានវីដេអូ)

    “សំឡូត” គឺជាឈ្មោះស្រុកមួយ ក្នុងចំណោមស្រុក-ក្រុងទាំង១៤ របស់ ខេត្តបាត់ដំបង ស្ថិតនៅភាគខាងត្បូង ទីប្រជុំជនខេត្តបាត់ដំបង និងមានចម្ងាយផ្លូវ ប្រមាណជាង ៨៥គ.ម ចេញពីទីរួមខេត្តទៅដល់ទីប្រជុំជនស្រុក។ “សំឡូត” មានទីតាំងស្ថិតនៅភាគខាងត្បូងទីរួមខេត្តបាត់ដំបង។អ្នកទេសចរណ៍អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវជាតិលេខ៥៧ដោយឆ្លងកាត់ចូលតាមផ្លូវបំបែកនៅខាងឆ្វេងដៃ នៃ ទីប្រជុំជនភូមិភ្ជាវ ឃុំផ្លូវមាស ស្រុករតនមណ្ឌល លើកំណាត់ផ្លូវកៅស៊ូ លេខ៥៧.៧ ដើម្បីឆ្ពោះទៅស្រុកសំឡូត ដោយប្រើរយៈពេលប្រមាណពី១ម៉ោងកន្លះ ទៅ ២ម៉ោង ទើបដល់គោលដៅស្រុក។ស្រុកនេះមានភូមិសាស្ត្រខាងជើងជាប់ ខេត្តប៉ៃលិន និងស្រុករតនមណ្ឌល។ខាងត្បូងជាបស្រុកវាលវែង ខេត្តពោធិសាត់។ ខាងកើត ជាប់ស្រុកគាស់ក្រឡ និងខាងលិចជាប់និងស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ។ បើតាមការគូសបញ្ជាក់ពីលោក សើ សាម៉េត អភិបាលស្រុកសំឡូត ខេត្តបាត់ដំបង បានឲ្យដឹងថា៖ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទឹកដីស្រុកសំឡូត បានប្រែក្លាយពីសមរភូមិប្រយុទ្ធដ៏ក្តៅគគុកនៅក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ បានធ្វើឲ្យទឹកដីនៅទីនេះជាផ្ទៃដីដាំដុះដំណាំកសិកម្មដ៏សម្បូរណ៍បែបច្រើនមុខ មកជំនួសនូវគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ថែមទាំងធ្វើឲ្យទឹកដីនៃស្រុកសំឡូតនេះ ក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏មានសក្តានុពល និង កំពុងតែពេញនិយម សំរាប់ការកំសាន្តរបស់ភ្ញៀវទេសចរក្នុងស្រុក និង…

  • ធនាគារអេស៊ីលីដា ភីអិលស៊ី បន្តអភិវឌ្ឍន៍មុខងារបន្ថែមថ្មី ក្នុងអេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បីក្លាយជាធនាគារដែលស្ថិតនៅក្នុងដៃអតិថិជន និងសាធារណជន

    ធនាគារអេស៊ីលីដា ភីអិលស៊ី បន្តអភិវឌ្ឍន៍មុខងារបន្ថែមថ្មី ក្នុងអេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បីក្លាយជាធនាគារដែលស្ថិតនៅក្នុងដៃអតិថិជន និងសាធារណជន

    ភ្នំពេញ៖ អេស៊ីលីដាយូនីធីទាន់ចិត្ត គឺជាប្រព័ន្ធឌីជីថល (បច្ចេកវិជ្ជាព័ត៌មានហិរញ្ញវត្ថុ) មួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជន និងសាធារណជន ទូទៅ ដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមក អាចធ្វើប្រតិបត្តិការសេវាធនាគារដោយខ្លួនឯង តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ ដើម្បីបំពេញនូវតម្រូវការ ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍន៍មុខងារសេវាកម្មធនាគារយ៉ាងពេញលេញ ក្នុងអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលផ្តល់លទ្ធភាពជូនអតិថិជន និងសាធារណជន ធ្វើប្រតិបត្តិការសេវា ធនាគារគ្រប់ប្រភេទជំនួសឲ្យការធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយាល័យ។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “អស់រយៈពេល ជាង ៣ឆ្នាំ មកហើយ ដែល អេស៊ីលីដាយូនីធីទាន់ចិត្ត បានដាក់ឱ្យប្រើប្រាស់…

  • គ្រូបង្រៀនចូលនិវត្តន៍ម្នាក់ នៅខេត្តកណ្តាល មានសំណាងឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត

    គ្រូបង្រៀនចូលនិវត្តន៍ម្នាក់ នៅខេត្តកណ្តាល មានសំណាងឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត

    កណ្តាល៖ គ្រូបង្រៀនចូលនិវត្តន៍ម្នាក់នៅខេត្តកណ្តាលម្នាក់មានសំណាង ដោយបានឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត តាមរយៈការផ្ញើសារផ្សងសំណាងក្នុងកម្មវិធី ”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” ប៉ុណ្ណោះ។ អតីតគ្រូ បង្រៀន ចូលនិវត្តន៍ដែលបានឈ្នះប្រាក់រង្វាន់រូបនេះមានឈ្មោះ លោក យូ វ៉េងគី សព្វថ្ងៃរស់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយឆ្លា ស្រុកស្អាង ខេត្តកណ្តាល ដោយតំណាងក្រុមហ៊ុនសែលកាត បានធ្វើដំណើរទៅប្រគល់ប្រាក់រង្វាន់ជូនគាត់ដល់គេហដ្ឋានតែម្តង។ គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕

  • សហរដ្ឋអាម៉េរិកគ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងនឹងមន្រ្តីប៉ូលិស

    សហរដ្ឋអាម៉េរិកគ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងនឹងមន្រ្តីប៉ូលិស

    សហរដ្ឋអាម៉េរិក៖ សមាជិកសភាសហរដ្ឋអាម៉េរិកគ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលនឹងលុបចោលការការពារដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីប៉ូលិសទាំងអស់កន្លងមក នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ។ សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រៀមបង្កើតឡើងក្រោយអតីតមន្រ្តីប៉ូលិសក្រុងមីននាផូលីស លោក ឌែរែក ឆូវីន បានយកជង្គង់សង្កត់កបុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់នោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាល និងមនុស្សឃាតដោយអចេតនាប៉ុណ្ណោះ ។ គ្រួសាររបស់លោក ហ្វ្លយដ៍ បានទាមទារចង់ឲ្យចាប់ខ្លួនប៉ូលិស០៣នាក់ទៀត ដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដែរ ។ សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ នឹងអនុញ្ញាតឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងប្រឆាំងទៅលើមន្រ្តីប៉ូលិស ប្រសិនបើពួកគេធ្វើទង្វើផ្ទុយពីច្បាប់ ហើយនឹងតម្រូវឲ្យប៉ូលិសទាំងនោះអនុវត្តតាមសេចក្តីសម្រេចនានារបស់តុលាការ ៕ធ.ដ

  • មន្រ្តីប៉ូលិស០៥នាក់របួស ក្រោយរងការបាញ់ប្រហារកំឡុងបាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក

    មន្រ្តីប៉ូលិស០៥នាក់របួស ក្រោយរងការបាញ់ប្រហារកំឡុងបាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមន្រ្តីប៉ូលិសអាម៉េរិក០៥នាក់បានទទួលរងរបួស ក្រោយរងការប្រហារកំឡុងបាតុកម្មដ៏ហិង្សា ដែលកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ នៅដើមសប្តាហ៍នេះ ក្រុមបាតុករមួយចំនួនបានគប់ភ្លើងចូលផ្សារទំនើបមួយកន្លែងក្នុងទីក្រុងឡូស អាន់ជែល ឡែស ហើយថែមទាំងបានចូលលួច និងប្លន់ហាងទំនិញជាច្រើននៅក្នុងទីក្រុងញូយ៉ក ព្រមទាំងប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិសក្នុងទីក្រុង St Louis រដ្ឋ Missouri ជាទីដែលមន្ត្រីប៉ូលិស៤នាក់ត្រូវបានគេបាញ់ឱ្យរបួស ។ ដោយឡែកមន្ត្រីប៉ូលិសម្នាក់ទៀតក៏បានរងការបាញ់ប្រហារផងដែរ កំឡុងបាតុ កម្មតវ៉ានៅក្នុងទីក្រុង ឡាស់ វីហ្គាស់ ប៉ុន្តែខាងប៉ូលិសមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ៕ធ.ដ

  • បុរសម្នាក់ត្រូវចាប់ខ្លួនពីបទនាំយកគ្រាប់បែកទៅចូលរួមការធ្វើបាតុកម្មនៅទីក្រុងមីននាផូលីស សហរដ្ឋអាម៉េរិក

    បុរសម្នាក់ត្រូវចាប់ខ្លួនពីបទនាំយកគ្រាប់បែកទៅចូលរួមការធ្វើបាតុកម្មនៅទីក្រុងមីននាផូលីស សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការនាំយកគ្រឿងផ្ទុះទៅចូលរួមការធ្វើបាតុកម្មក្នុងទីក្រុងមីននាផូលីស ពីរដ្ឋអ៊ីលីនណយ នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទញុះញង់ការធ្វើកុបកម្ម នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុរសម្នាក់នេះមានឈ្មោះ Matthew Lee Rupert មានវ័យ ២៨ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Galesburg រដ្ឋអ៊ីលីនណយ មានចម្ងាយប្រហែល៥០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងមីននាផូលីស ក្នុងគោលបំណងបង្កការខូចខាត និងការលួចប្លន់ នេះបើតាមការចោទប្រកាន់ដែលប្តងនៅក្នុងតុលាការសហព័ន្ធមីនីសូតា នៅដើមសប្តាហ៍នេះ ។ សូមជម្រាបផងដែរថា គិតមកទល់នឹងពេលនេះ មនុស្ស១ពាន់២រយនាក់នៅក្នុងទីក្រុងញូយ៉ក ត្រូវបានឃាត់ខ្លួន និងប៉ូលិស៤០នាក់បានទទួលរងរបួស គិតចាប់តាំងពីបាតុកម្មដ៏ហិង្សាបានផ្ទុះឡើងអស់រយៈពេល០៥ថ្ងៃកន្លងមក ក្នុងទីក្រុងមួយនេះ ៕ធ.ដ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦.៥លាននាក់ ក្នុងនោះស្លាប់ជាង៣៨ម៉ឺននាក់ និងជាសះស្បើយជាង៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៦.៥លាននាក់ ក្នុងនោះស្លាប់ជាង៣៨ម៉ឺននាក់ និងជាសះស្បើយជាង៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦លាន៤៨ម៉ឺន៤ពាន់៩៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៨ម៉ឺន២ពាន់៣៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន១ម៉ឺន៤៨៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអា៉ម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៨ម៉ឺន១ពាន់២០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៨ពាន់៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៥ពាន់៩៧៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៥៥ម៉ឺន៨ពាន់២៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៣០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន៦២៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន៣ពាន់៧៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៦ពាន់៩៨៥នាក់ ។  ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ…