Category: ព័ត៌មាន

  • អ៊ីតាលីប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តឡើងវិញ ក្រោយបិទអស់រយៈពេល០៣ខែ ដោយសារការរាតត្បាតនៃជម្ងឺ COVID-19

    អ៊ីតាលីប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តឡើងវិញ ក្រោយបិទអស់រយៈពេល០៣ខែ ដោយសារការរាតត្បាតនៃជម្ងឺ COVID-19

    អ៊ីតាលី៖ អ៊ីតាលី នៅថ្ងៃពុធនេះ បានប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកលេងកម្សាន្តប្រទេសខ្លួនឡើងវិញ ក្រោយប្រទេសអឺរ៉ុបនេះបានបង្ខំចិត្តបិទប្រទេសអស់រយៈពេល០៣ខែ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19 នេះបើតាមសារព័ត៌មានCNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ជម្ងឺ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី ភាគខាងជើងប្រទេសទេស ។ សូមជម្រាបថា វិធានការបិទទ្វារប្រទេសរបស់អ៊ីតាលីបានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យទេសចរណ៍ ដែលតំណាងឲ្យផលិតផលក្នុងស្រុកសរុបប្រមាណ១៣ភាគរយ។ កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជ នីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល យកទៅប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺ COVID-19 ៕

  • អភិបាលក្រុងហុងកុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាស្តីពីច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

    អភិបាលក្រុងហុងកុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាស្តីពីច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

    ចិន៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានរៀបចំកាលវិភាគធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅក្នុងថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងធ្វើការពិភាក្សាស្តីពីច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ លោកស្រី ឡាំ នឹងចែករំលែកទស្សនៈរបស់លោកស្រី ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិថ្មីនេះ ជាមួយមន្រ្តីរដ្ឋាភិបាលកណ្តាលចិន ហើយនឹងវិលត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញនៅព្រឹកថ្ងៃព្រហស្បត្តិ៍ស្អែកនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយរដ្ឋាភិបាលក្រុងស្វយ័តមួយនេះ នៅថ្ងៃអង្គារ៍ម្សិលមិញ ។ ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិនេះដែរ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឋានៈពិសេសរបស់ក្រុងហុងកុង ចេញពីបញ្ជីក្រោមច្បាប់របស់ខ្លួន ។ ការសម្រេចនេះមានន័យថា ហុងកុងលែងបន្តទទួលបានប្រព្រឹត្តកម្មពិសេស ក្រោមច្បាប់សហរដ្ឋអាម៉េរិកតទៀតហើយ ដោយទីក្រុងមួយនេះអាចនឹងបាត់បង់សិទ្ធិពិសេស ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ការដកហូតឋានៈខាងលើ ធ្វើឡើងក្រោយសហរដ្ឋអាម៉េរិកបានចោទចិនថា បានជាន់ឈ្លីស្វយ័តភាពរបស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តន៍លើ ក្រុងហុងកុង ដែលត្រូវបានលោក ត្រាំ មើលឃើញថា ជាការសម្លាប់សិទ្ធិសេរីភាពរបស់ហុងកុង ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីស្លាប់នោះទេ

    ថៃរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីស្លាប់នោះទេ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 មួយករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីបាត់បង់ជីវិតនោះទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកឆ្លង COVID-19 មួយករណីថ្មីខាងលើនេះ គឺជាជនជាតិថៃផ្ទាល់មានវ័យ២៦ឆ្នាំ ដែលនាពេលថ្មីៗនេះ ទើបវិលត្រឡប់មកពីប្រទេសអារ៉ាប៊ី សាអូឌីត នេះបើតាមអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវីរុសកូរ៉ូណារបស់រដ្ឋាភិបាលថៃ លោក ផាន់ប្រាផា យ៉ុងត្រាគុល ។ សូមជម្រាបផងដែរថា ថៃស្ថិតនៅលំដាប់ទី៧៩ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៦៨នាក់ ចាប់តាំងពីប្រទេសថៃរកឃើញវីរុសដ៏កាចសាហាវនេះដំបូងកាលពីខែមករាដើមឆ្នាំ៕

  • សមត្ថកិច្ចបញ្ជូនចោរប្លន់ម្នាក់ ដែលយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ទៅតុលាការ

    សមត្ថកិច្ចបញ្ជូនចោរប្លន់ម្នាក់ ដែលយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ទៅតុលាការ

    ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចោរប្លន់ម្នាក់យកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ នី សំណាង អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកទីផ្សារស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយឡែកជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន អាយុ៥៤ឆ្នាំ មុខរបរសន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានតាមស្រាវជ្រាវតាមចាប់ជនដៃដល់បានហើយ ក្រោយអារ-ក ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកថា ជនសង្ស័យបានយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DK-0889 កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល…

  • ជនសង្ស័យម្នាក់ ជាប់ពីបទប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន

    ជនសង្ស័យម្នាក់ ជាប់ពីបទប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ ឈ្មោះ ហួត ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖  ភារ៉ា  និងប៊ុនធី

  • នគរបាលប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់  ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់  ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យ ឈ្មោះ  ណែន ផាន់ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន  ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ  ៖  ភារ៉ា  និងប៊ុនធី

  • វិបត្តិកូវីដ១៩៖ ទំនិញកសិកម្មកម្ពុជាខ្លះ នាំចេញថយចុះជិត១០០ ខណៈទំនិញខ្លះមានតម្រូវការកើនឡើង

    ក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២០នេះ ពោលគឺក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅក្នុងពិភលោក ក៏ដូចជាកម្ពុជា ការនាំចេញផលិតផលម្សៅដំឡូងមី បានធ្លាក់ចុះប្រមាណ៩៧.៣០ភាគរយ ខណៈការនាំចេញ ផ្លែចេកស្រស់បានកើនឡើងដល់១៧៦ភាគរយធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី០៣ ខែមិថុនានេះ។ លោក វេង សាខុន បានឲ្យដឹងថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖  ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។ ខណៈ ការនាំចេញ ផ្លែចេកស្រស់បាន ១២១ ៤១៥តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣%…

  • ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យការសាងសង់ព្រលានយន្តហោះខ្នាតយក្ស

    លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ នៅថ្ងៃទី០៣ ខែមិថុនានេះ ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ​ ។ សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញលំដាប់ពិភពលោកនេះ​មានផ្ទៃប្រមាណ៥ពាន់ហិកតា ហើយប្រើប្រាស់ថវិកាចំនួន​១៥០០លានដុល្លារអាមេរិក ដែលវិនិយោគដោយ​ក្រុម​ហ៊ុន​សាជីវ​កម្ម​វិនិយោគ​ក្រៅ​ប្រទេស (OCIC) របស់លោក ឧកញ៉ា​ពុង ឃាវសែ។​  ​លោក ពុង ឃាវសែធ្លាប់បញ្ជាក់ថា គម្រោងសាងសង់ព្រលា​នយន្តហោះ​អន្តរជាតិថ្មីនេះ អាចនឹងរួ​ចរាល់នៅត្រឹមឆ្នាំ២០២​៣ខាងមុខនេះ​។ ប៉ុ​ន្តែដោយសារការាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការសាងសង់មានភាពយឺយ៉ាវ គិតត្រឹមពេលនេះ ព្រលាន្តយន្តហោះគឺដំណើរការបានត្រឹមតែ៣០%ប៉ុណ្ណោះ។ ឧកញ៉ាពុង ឃាវសែ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោកដែលធំជាងអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិនសព្វថ្ងៃ ប៉ុន្តែតូចជាងអាកាសយានដ្ឋាន Chicago O’Hare​របស់អាមេរិក ។ ឧកញ៉ា ឃាវ​សែ​បន្តថា អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ និង​៣០លាននាក់នៅឆ្នាំ ២០៥០។ អ្នកឧកញ៉ាបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជាទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀន ព្រះវស្សានិង ទេយ្យវត្ថុ ដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទគិរី

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀន ព្រះវស្សានិង ទេយ្យវត្ថុ ដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទគិរី

    លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា – ព្រឹទ្ធសភា និង អធិការកិច្ចព្រមទាំងលោកជំទាវ ទ្រី សុខា ពិធីការសម្តេចតេជោ និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ប្រគេនទៀន ព្រះវស្សានិង ទេយ្យវត្ថុ ព្រមទាំងថវិកាជិត៤០លានរៀលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ព្រះសង្ឃគង់ ចាំ  ព្រះវស្សា រអស់ត្រីមាស នៅវត្តច័ន្ទគីរី (ហៅវត្តភ្នំចាស់) ស្ថិតក្នុងស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងដ្ងៃទី០៣ មិថុនា ឆ្នាំ២០២០។ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានៅទូទាំងខេត្តកំពង់ស្ពឺដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។  លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩…

  • ពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ ខណៈសម្រេចការសាងសង់បាន៣៩% និងរំពឹងដាក់ឱ្យដំណើរដើមឆ្នាំ២០២២

    ពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ ខណៈសម្រេចការសាងសង់បាន៣៩% និងរំពឹងដាក់ឱ្យដំណើរដើមឆ្នាំ២០២២

    ភ្នំពេញ៖ អគារកម្ពស់៤៥ជាន់ ជីប ម៉ុង ថៅវើ វិនិយោគក្នុងទំហំទឹកប្រាក់អស់ប្រមាណជិត២០០លានដុល្លារ និងសម្រេចការសាងសង់បាន៣៩ភាគរយ ហើយអគារដ៏ខ្ពស់នេះគ្រោងនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខ ។ លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា អគារ ជីប ម៉ុង ថៅវើ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លារ និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារ និងមានចំនួន៤៥ជាន់។ ក្នុងនោះ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណតរថយន្ត និងជាន់ក្រោមដី។ លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថាមណ្ឌលផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ ជីប ម៉ុង ថៅវើ នឹងមានផលិតផលផ្សេងៗជាច្រើន…