Category: ព័ត៌មាន

  • ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ តំណាងលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ សមាជិក សមាជិកាក្រុមការងារ តំំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មានប្រសាសន៍ថា កិច្ចប្រជុំលើកទី២នេះ នឹងបន្តពិនិត្យពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីស្វែងរកយោបល់ជាធាតុចូលរួមក្នុងការបន្តនីតិវិធីរៀបចំសេចក្តីព្រាង ច្បាប់នេះឲ្យមានដំណើរការឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវស្របតាមបទដ្ឋានគតិយុត្តនៃច្បាប់។…

  • កម្ពុជា-ទូតទីម័រឡេស្តេ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍វិញ

    កម្ពុជា-ទូតទីម័រឡេស្តេ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍វិញ

    ភ្នំពេញ៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។ ការបង្ហាញគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក  Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ ប៉ុន្តែនៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់លោកដែរ ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។ ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏លោករដ្ឋមន្ត្រី ថោង ខុន បង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដនៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី…

  • ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ឋនឹងអាជីវកម្មរ៉ែខុសច្បាប់ ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នា ស្នើរឲ្យអាជ្ញាធរដោះលែង

    ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ឋនឹងអាជីវកម្មរ៉ែខុសច្បាប់ ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នា ស្នើរឲ្យអាជ្ញាធរដោះលែង

    ខេត្តក្រចេះ៖ ពលរដ្ឋប្រុស ស្រី ប្រមាណជាង៤០នាក់ សុទ្ឋសឹងមានទីលំនៅក្នុងស្រុកស្នួល បានបន្តលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីស្នើរឲ្យអាជ្ញាធរដោះលែងមនុស្ស៣នាក់វិញ ដែលពួកគាត់ថា ជាអ្នកភូមិរបស់គាត់ហើយក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបចាប់ខ្លួន ក្នុងបទល្មើសអាជីវកម្មរ៉ែខុសច្បាប់កាលពី ថ្ងៃទី១ ខែមិថុនា។ គិតមកទល់នឹងថ្ងៃទី៣ ខែមិថុនានេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលពលរដ្ឋទាំង ចំនួនជាង៤០នាក់ សុទ្ឋសឹងតែមានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល បានបន្តលើក គ្នាមកតវ៉ានៅមុខសាលាខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរដោះលែងអ្នកភូមិរបស់ពួកគាត់។ មនុស្សចំនួន៣នាក់ ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តចុះបង្រ្កាបទី តាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ មាន១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ក្រុមមនុស្សទាំង៣នាក់ ក្រោយការឃាត់ខ្លួន ត្រូវបានអាជ្ញាធរជំនាញ បញ្ជូនខ្លួនទៅ តុលាការដើម្បីបន្តនីតិវិធី។…

  • មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

    មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីប្រគល់ និងទទួលមេដាយជ័យលាភីស៊ីហ្គេម ២ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនីដណ្តើមបានលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីដំកល់ទុកស្នាដៃមេដាយទាំងអស់ នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការដំកល់ស្នាដៃនេះ មានដូចជាមេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំងពីរលើកនេះ។ ឯកឧត្តមបន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែដំកល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃខាងមុខ អាចនឹងដំកល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀតផង។ សូមបញ្ជាក់ថា មេដាយស៊ីហ្គេម២ជំនាន់នេះ គឺស៊ីហ្គេម…

  • អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាវាយសីកម្ពុជា បញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ សមត្ថភាពអត្តពលិកថ្នាលនឹងស្តាបានមកវិញ

    អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាវាយសីកម្ពុជា បញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ សមត្ថភាពអត្តពលិកថ្នាលនឹងស្តាបានមកវិញ

    ឧត្តមសេនីទោ ជាម សុភា អគ្គលេខាធិការ ស្តីទីសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន នាព្រឹកមិញនេះថា អត្តពលិកថ្នាលទាំងអស់ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ឡើងវិញជាជំហ៊ានៗហើយ តាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងសុខាភិបាល ក្រោយពីជំងឺកូវីដ១៩នៅកម្ពុជាមានស្ថានភាពធូស្រាលស្ទើតែបាត់ទាំងស្រុង។ អគ្គលេខាធិការស្តីទី អះអាងទៀតថា ការប្រមូលផ្តុំអត្តពលិកថ្នាលហ្វឹកហាត់ឡើងវិញជាជំហ៊ានៗនេះ វានឹងជួយស្តាសមត្ថភាព អត្តពលិកថ្នាលមកល្អប្រសើរឡើងវិញ ខណៈដែលថ្នាក់ដឹងនាំឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ បានរៀបចំផែនការហ្វឹកហាត់យ៉ាងម៉ត់ចត់ ដើម្បីពន្លឿនស្តាសមត្ថភាព បច្ចេកទេសត្រលប់មកល្អ ដូចដើមក្នុងការត្រៀមលក្ខណៈសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនៅពេលខាងមុខ។ ទោះបីមានការបើកឲ្យមានការប្រមូលផ្តុំ ហ្វឹកហាត់ជម្រើសជាតិ ថ្នាលឡើងវិញជាបណ្តើរៗក្តី ប៉ុន្តែការហ្វឹកហាត់នោះ ត្រូវគោរពតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាករ និងក្រសួងសុខាភិបាល ដោយការពារអនាម័យខ្ពស់ ហ្វឹកហាត់មានគម្លាតឆ្ងាយពីគ្នា នឹងហាមផ្តាច់មិនឲ្យមានទស្សនិកជនចូលទស្សនាបរិវេណហ្វឹកហាត់របស់កីឡាករការិនី។ លោក Arvin varma គ្រូបង្វឹកកីឡាករការិនីថ្នាល សហព័ន្ធកីឡាវាយស៊ី បានបញ្ជាក់ថា អំឡុងពេលឈប់សម្រាកការពារជំងឺកូនវីដ១៩ក្នុងរយៈពេលជាង២ខែនេះ អត្តពលិកថ្នាលយើងមានការធ្លាក់ចុះ ផែកកម្លាំងកាយសម្បទាយ៉ាងខ្លាំងដូច្នោះ យើងចាំចាច់ស្តាកម្លាំងពួកគេឡើងវិញហើយ ការស្តាឡើងវិញនេះ យើងអាចប្រើពេលពង្រឹងយ៉ាងតិច ១ខែទើបសមត្ថភាពពួកអាចត្រឡប់មកប្រសើរឡើងវិញ។ សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយសីកម្ពុជា ទើបតែដំណើរការហ្វឹកហាត់យុវជនថ្នាលឡើងវិញបានប្រមាណជា២ថ្ងៃនៅឡើយទេ ក្រោយពីប្រកាសជូនដំណឹងរបស់ក្រសួងអប់រំយុវជន…

  • ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

    ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
  • អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ជិត១០ម៉ឺនដុល្លារធ្វើបុណ្យសពលោក George Floyd

    អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ជិត១០ម៉ឺនដុល្លារធ្វើបុណ្យសពលោក George Floyd

    សហរដ្ឋអាម៉េរិក៖ អតីតកីឡាករប្រដាល់សកល Floyd Mayweather ផ្ញើប្រាក់ ៧ម៉ឺនផោន ឬស្មើនឹង៨ម៉ឺន៨ពាន់១២៩ដុល្លារអាម៉េរិក ដើម្បីរៀបចំបុណ្យសពបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលបានស្លាប់កាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាម៉េរិក ។ លោក Floyd Mayweather មានវ័យ៤៣ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៥មកនោះ ក៏បានចេញលុយធ្វើបុណ្យ ចំពោះអតីតគូប្រកួត Joe Frazier និងកីឡាករ Genaro Hernandez ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ទៀតផងដែរ ។ បើតាមសារព័ត៌មានពី The Sun ពិធីបុណ្យសពរបស់លោក George Floyd នឹងត្រូវប្រារព្ធធ្វើឡើងនៅ០៤ទីតាំងផ្សេងៗគ្នារួមមាននៅទីក្រុង Hoston, Minnesota, Charlotte និង១ទីតាំងទៀតកំពុងតែស្វែងរក ដើម្បីបញ្ជាក់ថា ជីវិតរបស់ជនជាតិស្បែកខ្មៅ ក៏មានតម្លៃស្មើនឹងស្បែកសផងដែរ ៕

  • គ្រួសាររបស់លោក ចច ហ្វ្លយដ៍ ទាមទារឱ្យមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ទទួលទោសតាមច្បាប់

    គ្រួសាររបស់លោក ចច ហ្វ្លយដ៍ ទាមទារឱ្យមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ទទួលទោសតាមច្បាប់

    សហរដ្ឋអាម៉េរិក៖ ក្នុងនាមជាម្តាយផ្តល់កំណើតដល់កូនស្រីបង្កើតរបស់លោក ចច ហ្វ្លយដ៍ នៅថ្ងៃអង្គារម្សិលមិញ បានទាមទាររកយុត្តិធម៌ឱ្យស្វាមីរបស់ខ្លួន ដោយនិយាយថា លោក ហ្វ្លយដ៍ ជាឳពុកល្អម្នាក់ដែលមិនសមនឹងទទួលមរណៈភាព ដោយក្រាបចុះនៅលើកំរាលថ្ម ដែលខ្ទប់នៅក្រោមទម្ងន់មន្រ្តីប៉ូលិស០៣នាក់ទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ឈរជាមួយនឹងកូនស្រីបង្កើតរបស់ខ្លួន មានឈ្មោះថា ជីណា ឃ្លីនហ្គីន អាយុ០៦ឆ្នាំ លោកស្រី រ៉ុកស៊ី វ៉ាស៊ីនតុន បានប្រាប់អ្នកកាសែតថា លោកស្រីចង់ទាមទារឱ្យមន្រ្តីប៉ូលិស០៤នាក់ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក ហ្វ្លយដ៍ ទទួលទោសតាមច្បាប់ ស្របពេលផ្ទុះបាតុកម្មតវ៉ានៅទូទាំងសហរដ្ឋអាម៉េរិក និងពិភពលោក ។ សូមបញ្ជាក់ថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក ចច ហ្វ្លយដ៍ គឺម្នាក់ឈ្មោះ ឌើរ៉េក ឆូវីន ដែលជាអ្នកយកជង្គង់សង្កត់ក លោក ហ្វ្លយដ៍ រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរថា ពិបាកដង្ហើមយ៉ាងណាក៏ដោយនោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា៕ …

  • ប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្នុងជីវភាពរស់នៅ ប្រមាណ៥០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអាជ្ញាធរខេត្តរតនគិរី

    ប្រជាពលរដ្ឋងាយរងគ្រោះ និងទីទ័លក្នុងជីវភាពរស់នៅ ប្រមាណ៥០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអាជ្ញាធរខេត្តរតនគិរី

    ខេត្តរតនគិរី៖ ខេត្តរតនគិរី គឺជាខេត្តនៅចុងកាត់មាត់ញកមួយ នៃភូមិភាគឥសាន្ត និងក៏ជាខេត្តដែលធ្លាប់រងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់កន្ត្រាក់យ៉ាងធ្ងន់ធ្ងរ នាឆ្នាំកន្លងៗទៅ។ រីឯ បន្ទុកដ៏ធ្ងន់ធ្ងរនេះ បានធ្លាក់មកលើរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា និងនៅថ្ងៃទី២ មិថុនាម្សិលមិញ អាជ្ញាធរខេត្តរតនគិរី បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ៥០គ្រួសារ ដែលជាជនចាស់ជរា និងមានជីវភាពទីទ័លក្រ មកពីឃុំចំនួន៣ គឺ ឃុំលុងឃុង ឃុំឡាមិញ និងឃុំកក់ ស្ថិតក្នុងស្រុកបរកែវ ខេត្តរតនគិរី។ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី លោក គិត ទ្រី បានមានប្រសាសន៍ថា ខេត្តរតនគិរី គឺជាខេត្តមួយដែលធ្លាប់រងគ្រោះ ដោយសារទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិនានាទៀតផងដែរ។ ដូច្នេះ ជានិច្ចកាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…

  • អង្គការសុខភាពពិភពលោក WHO ព្រមានពីសម្ពាធលើប្រព័ន្ធសុខាភិបាលនៅតំបន់អាម៉េរិកឡាទីន

    អង្គការសុខភាពពិភពលោក WHO ព្រមានពីសម្ពាធលើប្រព័ន្ធសុខាភិបាលនៅតំបន់អាម៉េរិកឡាទីន

    ស្វីស៖ ជាមួយករណីស្លាប់ច្រើនជាង៣ម៉ឺន១ពាន់នាក់ក្នុងប្រទេសប្រេស៊ីល និងច្រើនជាង១ម៉ឺននាក់ក្នុងប្រទេសម៉ិចស៊ីកូនោះ វីរុសកូរ៉ូណាថ្មីបាននឹងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលនៅទូទាំងតំបន់អាម៉េរិកឡាទីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រទេសចំនួន០៤ក្នុងចំណោម១០ប្រទេសកំពុងបង្ហាញពីតួលេខនៃករណីឆ្លងជម្ងឺ COVID-19 ថ្មីៗដ៏ច្រើនបំផុតនៅក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះក្នុងតំបន់អាមេរិកឡាទីន នេះបើតាមប្រធានផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃឃើល រីយ៉ាន ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃឃើល រីយ៉ាន ត្រូវបានធ្វើឡើងស្របពេលដែលនៅក្នុងតំបន់អឺរ៉ុប សាលារៀន កន្លែងហែលទឹក រង្គសាល និងទីតាំងទទួលភ្ញៀវទេសចរណ៍បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ដោយប្រឆាំងនឹងការព្រមានដែលថា បញ្ហានេះអាចនឹងបង្កឱ្យមានរលកទី២ នៃការចម្លងវីរុសរាតត្បាតជាសកលមួយនេះ ៕