Category: ព័ត៌មាន

  • រថយន្តដឹកឥដ្ឋបើកបំពានភ្លើងស្តុប ទៅបុករថយន្ត តូយូតាព្រូស ព្យាយាមបើករត់ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់បានវិញ

    រថយន្តដឹកឥដ្ឋបើកបំពានភ្លើងស្តុប ទៅបុករថយន្ត តូយូតាព្រូស ព្យាយាមបើករត់ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់បានវិញ

    ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបើកបោះពួយយ៉ាងលឿន និងមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងទៀតពេញទំហឹងរួចព្យាយាមបើករត់ ផ្អើលសមត្ថកិច្ចកិច្ចដែលប្រចាំការនៅកន្លែងកើតហេតុចេញអន្តរាគមន៍ដេញចាប់បានមកវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ៣ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនឹងម្នាក់ទៀតបើករថយន្តដឹកឥដ្ឋពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-7691ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើភ្លើងស្តុបពណ៌ក្រហម ដោយរថយន្តបង្កមិនបានបង្អង់ល្បឿននោះទេបានបន្ថែមល្បឿនទៅមុខទៀត ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BG-1220បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមទិសដៅពីលិចទៅកើតចំ ចំហៀងផ្នែកខាងក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តវិលមួយជុំសំណាងល្អម្ចាស់រថយន្តតូយ៉ូតាព្រូស រងរបួសស្រាល។ បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ខណៈនោះសមត្ថកិច្ចកំពុងតែចាំការនៅគោលដៅកន្លែងកើតហេតុខាងលើ ឃើញហេតុការណ៍នេះ ក៏បានចេញអន្តរាគមន៍ដេញរថយន្តបង្កររហូតមកដល់ផ្លូវបេតុង ខាងលិចវត្តសំរោងអណ្តែតធ្វើការឃាត់រថយន្តបង្កបានភ្លាមៗ ចំណែកតៃកុង និងអ្នករួមដំណើរបើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានបើករថយន្តបង្កមកកន្លែងកើតហេតុវិញដើម្បីធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

  • បុរសម្នាក់បើរថយន្ត១គ្រឿង សង្ស័យងងុយដេករេចង្កូតបុករះរថយន្ត២គ្រឿង រងបួសបាក់ជេីងម្ខាងនៅខណ្ឌឬស្សីកែវ

    បុរសម្នាក់បើរថយន្ត១គ្រឿង សង្ស័យងងុយដេករេចង្កូតបុករះរថយន្ត២គ្រឿង រងបួសបាក់ជេីងម្ខាងនៅខណ្ឌឬស្សីកែវ

    ភ្នំពេញ៖ បុរសម្នាក់បើរថយន្ត១គ្រឿងសង្ស័យងងុយដេករេចង្កូតទៅបុករះរថយន្ត២គ្រឿង បណ្តាលឲ្យរងបួសបាក់ជេីងម្ខាងហេតុការណ៍នេះ កើតឡើងកាល ពីវេលា ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិ សាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពី កន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយឃ្លុប១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-1859 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យងងុយដេកងោគមួយភាង ស្រាប់តែមកបុករថយន្ត១គ្រឿងដែលចតលើចញ្ជើមផ្លូវ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3496 ជាប្រភេទរថយន្តទេសចរណ៍ចំពីចំហៀងរងការខូចខាតក្រពឹតទ្វារខាងឆ្វេង ដោយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតដែលចតនៅជិតនោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A-0706 ចំពីក្រោយរងការខូតខាតក្រពឹតកាងក្រោយ។ ចំណែកឯតៃកុងរថយន្តបង្កបាក់ជេីងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយ ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធី៕ ដោយ៖ ឆៃ ហួត

  • រដ្ឋបាលខេត្តកោះកុង៖ សេចក្តីស្រាយបំភ្លឺអំពី ការហាមឃាត់ក្រុមយុវជនមួយក្រុមជិះកង់ ក្នុងខេត្តកោះកុង

    រដ្ឋបាលខេត្តកោះកុង៖ សេចក្តីស្រាយបំភ្លឺអំពី ការហាមឃាត់ក្រុមយុវជនមួយក្រុមជិះកង់ ក្នុងខេត្តកោះកុង
  • អបអរសាទរ! ពេទ្យធ្មេញ ខ្វលីធូស បើកពេលផ្ទុះកូវីដប៉ុន្តែមនុស្សទៅច្រើន មានមូលហេតុ

    មន្ទីរពេទ្យព្យាបាលមាត់-ធ្មេញ១កន្លែងដែលមានឈ្មោះថា ខ្វលីធូស បានដែលទើបតែ​បើក​ថ្មីនៅពាក់កណ្តាលខែមីនាកន្លងទៅនេះ ក្នុងពេលដែលរីករាលដាលនៃជំងឺ​កូវីដ​១៩ ប៉ុន្តែមិនត្រឹមតែមិនបិទដំណើរការនោះទេ ហើយថែមទាំងចំណេញទៀតផង។ មានហេតុផលដែលអាចពន្យល់ថាហេតុអ្វីបានជាអតិថិជនជឿទុកចិត្ត មន្ទីរពេទ្យដែលមានអាសយ​ដ្ឋាននៅលើផ្លូវ៦០៨ ម្តុំរង្វង់មូលទួលគោកមួយនេះ។ ទណ្ឌបណ្ឌិត ជាង ម៉េងជូ ប្រធានគ្រប់គ្រងមន្ទីរពេទ្យ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលកូវីដនេះ មនុស្សជាច្រើនត្រូវការសេវាព្យាបាលប៉ុន្តែគ្មានស្ថាប័នណាហ៊ានបើកព្យបាលនោះឡើយ ហើយអតិថិជនក៏មិនហ៊ានទទួលសេវាដែរព្រោះកត្តាអនាម័យនិងបារម្ភពីការឆ្លង ប៉ុន្តែ ខ្វលីធូស ធ្វើបាន និងយល់យ៉ាងច្បាស់ពីលទ្ធភាពនៃការឆ្លងរបស់មេរោគកូវីដ១៩ ដូចនេះការអនុវត្តគោលការណ៍អនាម័យនិងការទប់ស្កាត់ការរីករាលដាលគឺជាមូលហេតុធំបំផុត។ ហេតុដូចនេះហើយទើបធ្វើឱ្យអតិថិជនមិនខ្លាចការឆ្លង និងចម្លង​ហើយទុកចិត្តខ្វលីធូស។ មន្ទីរពេទ្យលោកស្រីសម្រេចទទួលភ្ញៀវត្រឹម១០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះបើទោះណាមានការណាត់ជួបជាច្រើនក៏ដោយ ហើយមានចំណូលរាប់ពាន់ដុល្លារថែមទៀតផង។ លោកស្រីបានប្រាប់ពីមូលហេតុដែលធ្វើឱ្យអតិថជនទុកចិត្តនិងទទួល​យក​សេវា​ក្នុងគ្រាលំបាកនេះ គឺ១ថ្ងៃបាញ់ថ្នាំសម្លាប់មេរោគ១២ដងពោលគឺមុនចាប់ផ្តើមទទួលភ្ញៀវចូលត្រូវបាញ់សំអាតដោយអាកុលរួចហើយ ហើយរាល់បញ្ចប់ពិនិត្យភ្ញៀវម្នាក់ៗត្រូវបាញ់សម្អាតរាល់លើក​ដែលធ្វើឱ្យយើងច្បាស់ក្នុងចិត្តថាគ្មានការឆ្លងនៅនឹងកន្លែង ហើយទីតាំងស្អាតនិងអនាម័យដែលភ្ញៀវចង់បាន។​ លោកស្រីបន្ត៖ «ហេតុដូចនេះហើយបានជា១ថ្ងៃយើងកំណត់យកតែ១០នាក់ព្រោះការងារសំអាតត្រូវធ្វើច្រើន»។ បន្ថែមពីនេះ ទណ្ឌបណ្ឌិត ហេង ស្រីនិចដែលជាអ្នកជំនាញមួយរូបទៀត បានឱ្យដឹងថា ការវាស់សីតុណ្ហភាពរាល់បុគ្គលិក ទន្តសាស្ត្រទាំងអស់ និងអ្នកជំងឺត្រូវធ្វើជាប្រចាំហើយបើលើសពី៣៧.៥ អង្សារសេពួកគេនឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងបរិវេណមន្ទីរព្យាបាលទ្បើយ។ ដោយឡែក បុគ្គលិកដាច់ខាតត្រូវពាក់ ម៉ាសនិងស្រោមដៃ។ ទ្វា តុ កៅអីនិងសម្ភារផ្សេងៗត្រូវបានសម្អាតជាប្រចាំជាមួយទឹកសម្លាប់មេរោគ។ នេះគឺជាវិធានការអនាម័យ សំអាតចាំបាច់ដែលមន្ទីរពេទ្យបានដាក់ចេញជាកំហិតដើម្បីធានាថាមន្ទីរពេទ្យគ្មានមេរោគ ហើយបង្កើតទំនុកចិត្តដល់អតិថិជនព្រោះថាគ្មានស្ថាប័ន​ណា​ហ៊ានព្យាបាលនៅពេលកូវីដកំពុងវាយលុកខ្លាំងដូចនេះទេ ហើយក៏គ្មានអតិថិជនណាដែលហ៊ានមកទទួលសេវាដែរក្នុងស្ថានការណ៍ដ៏លំបាកនិងមិនច្បាស់លាស់មួយនេះ។ លោកស្រីបានបន្តថា​៖”អ្វីដែលធ្វើឱ្យខ្វលីធូសអាជីវកម្មក្មេងខ្ចីប៉ុន្តែទទួលបានការគាំទ្រនោះគឺ គុណតម្លៃនៃមន្ទីរពេទ្យ១នេះ គឺមិនគិតតម្លៃបន្ថែមលើអតិថិជនបើទោះណាត្រូវចំណាយលើឧបករណ៍និងសម្ភារៈដែលត្រូវសម្អាតជាប្រចាំ ហើយបញ្ចុះតម្លៃ១០%ទៅ​៥០%​ជូន​ពលរដ្ឋលើសេវាទាំងអស់ក្នុងពេលកូវីដនេះព្រោះជាពេលដែលពលរដ្ឋកំពុងប៉ះពាល់ចំណូល”។…

  • ក្រសួងទេសចរណ៍សម្រេចដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ ៤ ក្នុងដំណាក់កាល និងក្រោយកូវីដ១៩

    ក្រសួងទេសចរណ៍សម្រេចដាក់ចេញវិធានសុវត្ថិភាព និងក្រមប្រតិបត្តិពិសេសសម្រាប់អាជីវកម្មទេសចរណ៍ធំៗ ៤ ក្នុងដំណាក់កាល និងក្រោយកូវីដ១៩

    ភ្នំពេញ៖ ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤។ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានបង្ហាញពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នោះរួមមាន៖ * អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍* អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍* អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក* អាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។ ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។ ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើមិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ បន្ថែមដោយលក្ខខណ្ឌជម្រើសមួយចំនួនទៀត អាចនឹងបានទទួលនូវបណ្ណបញ្ជាក់ និងលិខិតសរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍ ដែលអាចបិទបង្ហាញផ្សព្វផ្សាយជាសាធារណៈ ឬចុះផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័ររបស់ក្រសួងទេសចរណ៍បាន។ ជាមួយនឹងការដាក់ចេញឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិខាងលើ ក្រសួងទេសចរណ៍ក៏ដាក់ចេញនូវសេចក្តីណែនាំ «អ្វីដែលគួរធ្វើ…

  • ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ

    ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ

    ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ ។ នេះគ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ ។ ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ»ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស។ នៅក្នុងគម្រោងផែនការ ក្រសួង បរិស្ថាន រំពឹងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា «ឧទ្យានជាតិសមុទ្រ» អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់ ។ ក្រសួងបរិស្ថាន សង្ឃឹមថាក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែងនិងធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយ៕

  • ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

    នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ តំណាងលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ សមាជិក សមាជិកាក្រុមការងារ តំំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មានប្រសាសន៍ថា កិច្ចប្រជុំលើកទី២នេះ នឹងបន្តពិនិត្យពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីស្វែងរកយោបល់ជាធាតុចូលរួមក្នុងការបន្តនីតិវិធីរៀបចំសេចក្តីព្រាង ច្បាប់នេះឲ្យមានដំណើរការឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវស្របតាមបទដ្ឋានគតិយុត្តនៃច្បាប់។…

  • កម្ពុជា-ទូតទីម័រឡេស្តេ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍វិញ

    កម្ពុជា-ទូតទីម័រឡេស្តេ ឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍វិញ

    ភ្នំពេញ៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជាក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។ ការបង្ហាញគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក  Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូត Kupa បានបញ្ជាក់ថា ប្រជាជនទីម័រច្រើនណាស់ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន ប៉ុន្តែដោយសារកើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយគម្រោងសិនទៅ ប៉ុន្តែនៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់លោកដែរ ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។ ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏លោករដ្ឋមន្ត្រី ថោង ខុន បង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដនៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី…

  • ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ឋនឹងអាជីវកម្មរ៉ែខុសច្បាប់ ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នា ស្នើរឲ្យអាជ្ញាធរដោះលែង

    ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ឋនឹងអាជីវកម្មរ៉ែខុសច្បាប់ ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នា ស្នើរឲ្យអាជ្ញាធរដោះលែង

    ខេត្តក្រចេះ៖ ពលរដ្ឋប្រុស ស្រី ប្រមាណជាង៤០នាក់ សុទ្ឋសឹងមានទីលំនៅក្នុងស្រុកស្នួល បានបន្តលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីស្នើរឲ្យអាជ្ញាធរដោះលែងមនុស្ស៣នាក់វិញ ដែលពួកគាត់ថា ជាអ្នកភូមិរបស់គាត់ហើយក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបចាប់ខ្លួន ក្នុងបទល្មើសអាជីវកម្មរ៉ែខុសច្បាប់កាលពី ថ្ងៃទី១ ខែមិថុនា។ គិតមកទល់នឹងថ្ងៃទី៣ ខែមិថុនានេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលពលរដ្ឋទាំង ចំនួនជាង៤០នាក់ សុទ្ឋសឹងតែមានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល បានបន្តលើក គ្នាមកតវ៉ានៅមុខសាលាខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរដោះលែងអ្នកភូមិរបស់ពួកគាត់។ មនុស្សចំនួន៣នាក់ ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តចុះបង្រ្កាបទី តាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ មាន១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ក្រុមមនុស្សទាំង៣នាក់ ក្រោយការឃាត់ខ្លួន ត្រូវបានអាជ្ញាធរជំនាញ បញ្ជូនខ្លួនទៅ តុលាការដើម្បីបន្តនីតិវិធី។…

  • មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

    មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីប្រគល់ និងទទួលមេដាយជ័យលាភីស៊ីហ្គេម ២ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនីដណ្តើមបានលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីដំកល់ទុកស្នាដៃមេដាយទាំងអស់ នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការដំកល់ស្នាដៃនេះ មានដូចជាមេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំងពីរលើកនេះ។ ឯកឧត្តមបន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែដំកល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃខាងមុខ អាចនឹងដំកល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀតផង។ សូមបញ្ជាក់ថា មេដាយស៊ីហ្គេម២ជំនាន់នេះ គឺស៊ីហ្គេម…