Category: ព័ត៌មាន

  • សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដែលជាប់បទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី

    សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដែលជាប់បទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងជំនាញរបស់ការិយាល័យបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ  ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ពីបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី  និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ។ ជនសង្ស័យមានឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ដឹកអីវ៉ាន់ញ៉ាំ២៤ម៉ោង ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ២២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ លឿងលាយស សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ១IH៣៩៥០។ គួររំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២០ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនអ៊ីចអេសម៉េក ពណ៌ មាស) ប្រព្រឹត្តនៅចំណុចបូរីញូថោន ផ្លូវបេតុង ក្រុម១…

  • រថយន្តធុនធំដឹងកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលខណៈដែលអ្នកបើកបរទើបតែចេះបើក

    រថយន្តធុនធំដឹងកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលខណៈដែលអ្នកបើកបរទើបតែចេះបើក

    ខេត្តកំពង់ឆ្នាំង៖ កម្មករោងចក្រកាត់ដេរ១៧នាក់ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រដាប់រថយន្តធន់ធំដឹកកម្មក។ ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៣ មិថុនា២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពានអូរប្រម៉ាត់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ស្ថិត ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាពិយជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវពិតមែនក្នុងនោះអ្នករងគ្រោះសរុប២១នាក់ ធ្ងន់០៣នាក់ស្រី០៣នាក់ និងប្រុស១នាក់ក្នុងចំណោមមនុស្ស៦០នាក់ជិះនៅលើរថយន្តផងដែរ។ អធិការនគបាលស្តីទីស្រុកសាមគ្គីមានជ័យ បានអោយដឹងតាមរយៈទូរសព្ធនៅវេលាម៉ោង១០និង១៦នាទីថ្ងៃទី៤ មិថុនា២០២០នេះ ថាកម្មកររោអចក្រដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តធ្វើការនៅរោងចក្រផលិតការបូប Horizon outdoorនិងរោងចក្រផលិតសម្លៀកបំពាក់ Golden Apparel និងរោងចក្រការបូប Khai neng នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ អធិការនគបាលស្តីទីស្រុកសាមគ្គីមានជ័យ បានអោយដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកកម្មករ ដែលជិះលើរថយន្តមានគ្នា៦០នាក់ បើកបរនៅពេលកំពង់មេឃធ្លាក់ភៀងឡើងវ៉ាជែងម៉ូតូ និងបានរេចង្កូតបណ្តាលអោយរថយន្តក្រឡាបនៅលើផ្លូវជាតិលេខ៥ខណៈអ្នកបើកបរទើបរៀនបើករថ្មី ក្រោយពេលកើតអ្នកបើកបររត់គេចខ្លួនបាត់ផងដែរ។ អនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក មាសសីណាត បាននិយាយអោយដឹងថាគិតត្រឹមម៉ោង៨ថ្ងៃទី៤មិថុនា២០២០នេះថាកម្មរោងចក្រទាំង៤ខាងលើនេះ បានរងរបួស៣៤នាក់ប្រុស៥នាក់របួសធ្ងន៣នាក់ ចូលមកសម្រាក់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច១១នាក់ និងសម្រាក់នៅឃ្លីនិច តែវណ្ណា ២១ នាក់ប្រុស៥នាក់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ១នាក់ផងដែរ។ សូមបញ្ជាក់ផងដែរថានៅក្នុងថ្ងៃទី៤ មិថុនា២០២០នេះ ផងដែរអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ច័ន្ទឌឿន បានដឹកនាំប្រតិភូចុះនាំយកអំណោយទៅសាកសួសុខទុក្ខកម្មករោងចក្រដែលរងគ្រោះដោយសារគ្រោះថ្នាក់ ក្រឡាប់រថយន្តនៅរសៀលម្សិលមិញនេះផងដែរ ៕ ដោយ សុក្ខារិន…

  • មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបជ្រូក ៤ករណីផ្សេងគ្នានៅស្រុកម៉ាឡៃ

    មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបជ្រូក ៤ករណីផ្សេងគ្នានៅស្រុកម៉ាឡៃ

    បន្ទាយមានជ័យ៖ ឈ្មួញខិលខូចនៅតែបន្តលូចនាំចេញ ដឹកជញ្ជូនជ្រូក មាន់ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ តែត្រូវមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសហការសមត្តកិច្ចជំនាញ ឃាត់ចាប់ដើម្បីក្រុមចន្ថាឡេស័កត្រួតពិនិត្យ។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ សកម្មភាពអនុវត្តន៍បាននៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០មានដូចខាងក្រោម៖ ១. បានចុៈធ្វើអធិការកិច្ចនែការដឹកជញ្ជូនជ្រូករស់ចំនួន៥ក្បាល តាមមធ្យោបាយរថយន្តកាម៉ារីកាត់គូដពណ៌សំបកឪឡឹកនៅក្នុងសត្តឃាដដ្ឋានផាន់តារ៉ារិទ្ធដែលអជីវករពិឃាដ លួចនាំចូលពីប្រទេសថៃ។ បន្ទាប់មកក្រុមការងារបានយកវត្ថុតាងមកការិ.ដើម្បីចាត់ការតាមនីតិវិធីបន្ត។ ២. បានធ្វើការស្ទាក់ចាប់បានឡានកូរ៉េគ្មានផ្លាកលេខពណ៌ស នៅចំណុចសាលា ក្រហមភូមិសូរិយាឃុំកូបស្រុកអូរជ្រៅដែរផ្ទុកតាការមាន់រស់ចំនួន១២០គុណ៧មាន់ស្មើ និងចំនួន៨៤០ក្បាលដែលលួចនាំចូលពីប្រទេសថៃ តាមច្រកល្បៀងច្រកពាណិជ្ចស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគ្មានលិខិតអនុញ្ញាតិ។ ៣. នៅវេលាម៉ោង២០ និង៥០នាទីក្រុមអន្តរគមន៍ ការិ.ផលិតកម្មបសុព្យាបាលបានស្ទាក់ចាប់បានឡាននីសាន់ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញៈ ច៧៥៨២ ផ្ទុកជ្រូករស់១៦ក្បាល នៅចំណុចភូមិសិលាខ្មែរឃុំអូរបីជាន់ដែលលួចនាំចូលពីប្រទេសថៃគ្នានលិខិតអនុញ្ញាតិ។ ៤. នៅវេលាម៉ោង២២និង៣០នាទីក្រុមអន្តរគមន៍ការិ.ផលិតកម្មបសុព្យាបាល បានសហការនគរបាលសេដ្ឋកិច្ចខេត្តធ្វើការស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកកាម៉ារីចង្កូតស្តាំពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F1013ផ្ទុកកូនជ្រូកចំនួន៧៥ក្បាលដែលលួចនាំចូលពីប្រទេសថៃគ្មានលិខិតអនុញ្ញាតិ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ៖ ការបង្ក្រាបបានជ្រូកខាងលើ គឺទី១ ជាការនាំចូលអត់ច្បាប់អនុញាតិ និងខុសនឹងសារាចរលេខ០៧ របសើរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងកាណែនាំរបស់ ឯកឧត្ដម អ៊ុ…

  • ឱកាសការងារ! ក្រុមហ៊ុនកាត់ដេរមួយបោះទុន​វិនិ​យោគ​​បង្កើតការងារជិត៨០០​កន្លែង

    តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពលក្រាំងទេពសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

  • ផ្លែស្វាយក្នុងប្រទេសកម្ពុជា៥០ម៉ឺន តោនគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ

    ផ្លែស្វាយក្នុងប្រទេសកម្ពុជា៥០ម៉ឺន តោនគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ

    យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩មិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ស្ថានទូតចិនបានបញ្ជាក់ថា កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ ដែលនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕

  • អគ្គស្នងការដ្ឋាននគរបាលបានបញ្ជាក់ថាកាលពីខែ ឧសភា ឆ្នាំ២០២០ សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការប្រឈមមុខដោយប្រដាប់អាវុធឡើយ

    អគ្គស្នងការដ្ឋាននគរបាលបានបញ្ជាក់ថាកាលពីខែ ឧសភា ឆ្នាំ២០២០ សភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមានលក្ខណៈស្ងប់ស្ងាត់ និងពុំមានហេតុការប្រឈមមុខដោយប្រដាប់អាវុធឡើយ

    បើយោងតាមរបាយការណ៍ បូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងទិសដៅអនុវត្តន៍ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ ចែកជូនក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែឧសភា និងដាក់ចេញទិស ដៅអនុវត្តន៍ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ។ របាយការណ៍ បញ្ជាក់ ថា «ក្នុងខែឧសភានេះសភាពការណ៍សន្តិសុខ នៅតាមតំបន់ព្រំដែនមាន លក្ខណៈ ស្ងប់ស្ងាត់ និងពុំមានហេតុការណ៍ប្រឈមមុខដោយប្រដាប់អាវុធឡើយ។ ប៉ុន្តែសភាពការណ៍ដែលត្រូវបានកត់សម្គាល់នោះគឺ ភាគីវៀតណាម និងថៃ បានបោះតង់ សង់រោងតាមបណ្តោយព្រំដែនចំនួន២៥៧កន្លែង (ថៃ១កន្លែងត្រូវបានរុះ) ក្រោមហេតុផល បង្កើតប៉ុស្តិ៍សង្កេតការណ៍បង្ការ ជំងឺកូវីដ-១៩»។ ជាងនេះទៅទៀត បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាមួយភ្នាក់ងារអនុវត្តន៍ច្បាប់ នៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងក្រៅតំបន់ដើម្បីទប់ស្កាត់ភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុក ដាក់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងគោលដៅបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។ បើតាម…

  • ជួយគ្នាក្នុងគ្រាលំបាក ផ្សាយពាណិជ្ជកម្ម(អត្ថបទ និងឡូហ្គោ)​ដោយឥតគិតថ្លៃ

    ក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នេះ អាជីវកម្មខ្នាតតូចនិងមធ្យម ឬក្រុមហ៊ុនតូចៗ និងមធ្យមភាគច្រើនបំផុតកំពុងរងផលប៉ះពាល់ខ្លាំង អាចដល់ថ្នាក់បិទអាជីវកម្ម លក់មិនបាន ខ្វះអតិថិជន ខ្វះទុនជាដើម​ដើម្បីបន្តអាជីវកម្មរបស់ខ្លួន។ ហេតុដូចនេះហើយ​ បានជាសារព័ត៌មានអេឡិចត្រូនិច Business9 ដែលជាសារព័ត៌មានវិជ្ជាជីវៈ​ មានទិសដៅ ជំរុញ លើកទឹកចិត្ត និងអភិវឌ្ឍន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យម​និងអាជីវកម្មទើបចាប់ផ្តើមដំបូង(Start-Up)នៅកម្ពុជា សម្រេចជួយក្រុមហ៊ុនតូចៗ និងមធ្យមទាំងអស់សម្រាប់ការផ្សព្វផ្សាយ​ជាអត្ថបទក្តី​ វីដេអូក្តី​ឬឡូហ្គោអាជីវកម្មក្តីដោយឥតគិតថ្លៃនោះឡើយ។   សារព័ត៌មានBusiness9 មើលឃើញថា​ការជួយផ្សព្វផ្សាយដើម្បីជំរុញផ្នែកទីផ្សារនេះ គឺជាកត្តាចាំបាច់និងស្លាប់រស់សម្រាប់ក្រុមហ៊ុនតូចៗនិងមធ្យមនាពេលបច្ចុប្បន្ន។ កុំស្ទាក់ស្ទើអី្វ ទំនាក់ទំនង និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ឥឡូវនេះ​ដើម្បីភាពរីកចម្រើនរបស់អ្នក៕

  • ជប៉ុនគ្រោងនឹងផ្ដល់ជំនួយជាង៤១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងចំនួន៣

    ជប៉ុនគ្រោងនឹងផ្ដល់ជំនួយជាង៤១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងចំនួន៣

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និង ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជាលោកមិកាមិ ម៉ាសាហ៊ីរ៉ូ  គ្រោងនឹងអញ្ជើញ ជាអធិបតីក្នុងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤ពាន់៥០១លានយ៉េន ប្រមាណ ៤១លាន៤សែន ដុល្លារ អាម៉េរិក។ ពិធីចុះហត្ថលេខានោះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី៥មិថុនា នៅទីស្ដី ការក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ។  ហិរញ្ញប្បទានឥតសំណងទាំងជាង៤១លានដុល្លារ នោះ ត្រូវគេរាយការណ៍ថា សម្រាប់អនុវត្ត គម្រោងចំនួន៣គឺ៖  ទី១ គម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លាន យ៉េន ប្រមាណ ៣លាន២សែន ដុល្លារអាម៉េរិក, ទី២ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន២ពាន់១៥៣ លានយ៉េន ប្រមាណ ១៩លាន៨សែនដុល្លារអាម៉េរិក  និងទី៣ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២ពាន់លានយ៉េន ប្រមាណ…

  • ប្រធានាធិបតីរុស្ស៊ីប្រកាសភាពអាសន្ន បន្ទាប់ពីប្រេងប្រមាណ២ម៉ឺនតោនលេចធ្លាយចូលទន្លេមួយនៅតំបន់ស៊ីប៊េរី ភាគខាងជើងប្រទេស

    ប្រធានាធិបតីរុស្ស៊ីប្រកាសភាពអាសន្ន បន្ទាប់ពីប្រេងប្រមាណ២ម៉ឺនតោនលេចធ្លាយចូលទន្លេមួយនៅតំបន់ស៊ីប៊េរី ភាគខាងជើងប្រទេស

    រុស្ស៊ី៖ ប្រេងប្រមាណ២ម៉ឺនតោនបានលេចធ្លាយចូលទៅក្នុងទន្លេមួយក្បែរទីក្រុង ណូរីល តំបន់ស៊ីប៊េរី ភាគខាងជើងប្រទេសរុស្ស៊ី ជាហេតុនាំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បង្ខំចិត្តប្រកាសភាពអាសន្នភ្លាមៗ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។ ការលេចធ្លាយប្រេងនេះ កើតចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន ណូរីល នីកឃែល ហើយទន្លេដែលប្រេងនោះបានកំពប់ចូល ក៏ផ្សារភ្ជាប់ទៅកាន់មហាសមុទ្រទឹកកកអាក់ទិចផងដែរ ។ ទន្ទឹមគ្នានេះ លោក វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសខ្លាំងៗទៅលើក្រុមហ៊ុននេះ ចំពោះភាពយឺតយ៉ាវក្នុងការចាត់វិធានការសង្គ្រោះ ដែលជាហេតុបង្ខំឲ្យលោកត្រូវសម្រេចចិត្តប្រកាសភាពអាសន្ន ។ សូមជម្រាបថា ហេតុការណ៍លេចធ្លាយប្រេងខាងលើ បានកើតមានឡើងតាំងតែពីចុងសប្តាហ៍មុនមកម្ល៉េះ ខណៈបញ្ហានេះដែរ លោក ពូទីន បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកមូលហេតុស្ថិតនៅពីក្រោយ ៕

  • ប្រមុខការពារជាតិអាម៉េរិកបដិសេដនឹងគំនិតរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើកម្លាំងយោធាបង្ក្រាបក្រុមបាតុករទាមទារយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    ប្រមុខការពារជាតិអាម៉េរិកបដិសេដនឹងគំនិតរបស់លោក ដូណាល់ ត្រាំ ចំពោះការប្រើកម្លាំងយោធាបង្ក្រាបក្រុមបាតុករទាមទារយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក Mark Esper ថ្លែងថា លោកមិនគាំទ្រការប្រើប្រាស់យោធា ដើម្បីបង្ក្រាបការតវ៉ានៅទូទាំងប្រទេស ដូចដែលបានស្នើឡើងដោយលោក ដូណាល់ ត្រាំ នាពេលថ្មីៗឡើយ នេះបើតាមសារព័ត៌មាន CGTN នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃពុធនេះ លោក Mark Esper បានបញ្ជាក់ថា ជម្រើសក្នុងការប្រើកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងការអនុវត្តច្បាប់ គួរតែត្រូវបានប្រើជាជម្រើសចុងក្រោយបំផុត ហើយប្រើតែនៅក្នុងស្ថានការណ៍បន្ទាន់ និងធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ លោកថា ឥឡូវនេះ យើងមិនស្ថិតនៅក្នុងស្ថានការណ៍ណាមួយ ក្នុងចំណោមស្ថានការណ៍ខាងលើនេះទេ ។ ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរបស់ប៉ូលិសនៅក្នុងទីក្រុងមីននាផូលីស ចំពោះការស្លាប់របស់លោក ចច ហ្វ្លយដ៍ ហើយលោកសង្ឃឹមថា ក្នុងពេលអនាគតនឹងមានបាតុកម្មអហិង្សា ដែលជាការគោរពដល់លោក ហ្វ្លយដ៍ ដែលជំរុញឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់លោក និងជំរុញឲ្យប្រទេសជាតិទាំងមូលគិតឡើងវិញអំពីការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក ៕